ក្នុងពេល២ថ្ងៃ ប្រទេសថៃជួបប្រទះនឹងគ្រោះអគ្គីភ័យដ៏សា.ហា.វចំនួន២ ដែលឆ.ក់យកជីវិតមនុស្សយ៉ាងរន្ធ.ត់
ប្រទេសថៃ៖ នៅចន្លោះថ្ងៃទី៧ និងទី៨ ខែមករា ហេតុការណ៍អគ្គីភ័យឆាបឆេះដ៏សន្ធោសន្ធៅ និងគួរឲ្យតក់ស្លុ.តចំនួន ២ករណី បានកើតមាននៅក្នុងខេត្តភូកេត និងខេត្តឈៀងម៉ៃ ប្រទេសថៃ ដែលបង្កឲ្យមានមនុស្សស្លា.ប់ចំនួន ៥នាក់ និងខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់អស់រាប់រយលានបាត។.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ថ្ងៃទី០៧ខែមករាឆ្នាំ២០២៦នេះ កំពង់ផែChalong នៅខេត្ត Phuket ប្រទេសថៃ ត្រូវបានភ្លើងឆេះនៅមុនពេលថ្ងៃរះ ដោយបង្កើតបានជាអណ្ដាតភ្លើងឆាបឆេះ និងផ្សែងយ៉ាងខ្មួលស្មាញ់លើឆ្នេរសមុទ្រ។ ក្នុងហេតុការណ៍នេះ អាជ្ញាធរបានបរាជ័យក្នុងការញែកទូកដែលនៅជាប់ច្រាំងចេញពីគ្នាឲ្យបានទាន់ពេលវេលា ជាហេតុធ្វើឲ្យទូកល្បឿនលឿនចំនួន ២០ គ្រឿង ត្រូវភ្លើងឆាបឆេះខូចខាតទាំងស្រុង។
តាមសំដីម្ចាស់ទូកបាននិយាយថា ទូកមួយគ្រឿងៗមានតម្លៃខ្ទង់៥លានបាត ឬប្រហែលជាង១៦ម៉ឺនដុល្លារអាមេរិក ហើយដោយសារតែគ្រោះអគ្គិភ័យដ៏អាក្រក់នេះ សេវាទេសចរណ៍ដ៏ពេញនិយមតាមរយៈការជិះទូកនៅតំបន់នេះ ត្រូវបានលុបចោលបណ្តោះអាសន្ន ដែលធ្វើឱ្យម្ចាស់អាជីរកម្មរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។.jpg)
ដោយឡែក នៅខេត្តឈៀងម៉ៃ ឯណោះវិញ នាយប់រំលងអាធ្រាតឈានចូលថ្ងៃទី៨ ខែមករា ហេតុការណ៍អគ្គីភ័យឆេះផ្ទះដ៏សោកសៅមួយ បានឆក់យកជីវិតមនុស្សអស់មួយគ្រួសារ ដែលមានសមាជិក ៥នាក់ រួមមានម្ដាយ ឪពុក ជីដូនចាស់ និងក្មេងស្រីភ្លោះមួយគូរ ឲ្យអស់បុណ្យទៅទាំងអស់គ្នាតែម្ដងក្នុងអំឡុងពេលដែលពួកគេកំពុងលង់លក់ក្នុងដំណេក។.jpg)
របាយការណ៍ចុងក្រោយបំផុតបានបង្ហាញថា នៅពេលសមត្ថកិច្ចបានទៅដល់ គេបានប្រទះឃើញមានអ្នករងរបួសទាំង ៥ នាក់ ប៉ុន្តែក្រោយមកបានស្លា.ប់បន្ទាប់ពីត្រូវបានគេជួយសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកសភាពផ្ទះដែលភ្លើងបានរឆាបឆេះ បានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងទ្រព្យសម្បត្តិដែលមាននៅក្នុងផ្ទះមួយភាគធំត្រូវបានភ្លើងឆាបឆេះស្ទើទាំងស្រុង។.jpg)
រដ្ឋបាលស្រុកឈៀងម៉ៃ បានបង្ហាញថា មូលហេតុនៃគ្រោះអគ្គីភ័យ អាចបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ដែលកើតឡើងខណៈពេលអ្នកនៅក្នុងផ្ទះទាំងអស់កំពុងដេកលក់ ជាហេតុនាំឲ្យពួកគេមិនអាចរត់គេចខ្លួនទាន់ពេលវេលា។ ជុំវិញគ្រោះថ្នាក់អគ្គីភ័យដ៏កាចសា.ហាវទាំង២ករណីខាងលើនេះ បានជំរុញឲ្យក្ដីបារម្ភរបស់សាធារណជនកាន់តែកើនមានឡើង ខណៈកន្លងទៅថ្មីៗនេះតែងមានការចុះផ្សាយអំពីហេតុការណ៍ភ្លើងឆេះវត្ត ផ្សារ និងលំនៅឋានរបស់ពលរដ្ឋជាច្រើនកន្លែង៕


.png)





.jpg)

.jpg)











.png)
.png)

.png)






.jpg)


.jpg)
.jpg)
ជូលី បានបន្តថា៖ នាងកំពុងរង់ចាំការផ្លាស់ប្ដូរទីលំនៅយ៉ាងអន្ទះសារ ខណៈកាលដែលបន្តរស់នៅ Los Angeles មកដល់សព្វថ្ងៃ គឺដោយសារតែជាប់ពាក់ព័ន្ធនឹងដំណើរការផ្លូវច្បាប់ រួមទាំងជម្លោះអាណាព្យាបាលជាមួយអតីតស្វាមី ប្រ៊ែដ ភីត។ នៅក្នុងបទសម្ភាសន៍ពីមុន ជូលី បាននិយាយម្តងហើយម្តងទៀតថានាងនឹងចាកចេញពីទីនេះភ្លាមៗនៅពេលដែលកូនពៅរបស់ខ្ញុំ Knox និង Vivienne មានអាយុ ១៨ ឆ្នាំ។.jpg)


.png)
.png)


.png)



