នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ កូនប្រុសរបស់អតីតមេដឹកនាំទ័ព Karen ដែលបានស្លា.ប់ទៅហើយ បានប្រកាសឯករាជ្យពីប្រទេសមីយ៉ាន់ម៉ា ដោយហៅខ្លួនឯងថាជា «សាធារណរដ្ឋ Kawthoolei » នេះបើយោងតាមទីភ្នាក់ងារ BBC Burmese។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiahwrx0QVWuVsRsKvD76Q1gtoVNPWfwL63xMq4-zBtaYMpcXyDVxMliN1eYvsfAE_X1vVE9YYfoDY13p_R-Z1o9XkxkjTdy0hoDd9skR6wPd0DMY3GtoTehyphenhyphen_-kBejvC4wKIFh3i8SmKvP-vBRR0haI-nwTBue2x2J5eXylk9LFkCrnR49-PMuYw32_ATC/s1269/photo_2026-01-09_10-26-56.jpg

កងទ័ពកាវធូឡៃ (Kawthoolei) ដែលជាក្រុមបំបែកខ្លួន របស់សហភាពជាតិការ៉ែន (KNU) នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់ថា ខ្លួនបានបង្កើតសាធារណរដ្ឋឯករាជ្យថ្មីមួយ នៅក្នុងទឹកដីក្រោមការគ្រប់គ្រងរបស់ខ្លួន នៅក្នុងឃុំមីយ៉ាវ៉ាឌី រដ្ឋការ៉ាន ដែលមានព្រំប្រទល់ជាប់ស្រុក Mae Sot ខេត្ត Tak ភាគលិចប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQpzHcdX4e7ekHeSQA8xwXUWhtQl8NdXl5sQ2PV3mnssUv1Tt2t6MTXGeRU4irV4GK85KGGZCV1yn706jwXlapW6K9KAXHrp6MavvYPr7bAVt53-zYgBu_3sSkGf6lqo8oBhWt4sxu8p1xvR17fW1msi4BTxDvbCD60WDEs9eqSS3ykATiIXHcPp9faPEN/s738/photo_2026-01-09_10-26-55.jpg

ឧត្តមសេនីយ៍ Nerdah Mya ដែលជាកូនប្រុសរបស់ឧត្តមសេនីយ៍ Bo Mya អតីតប្រធានសហភាពជាតិ Karen បានប្រកាសបង្កើតសាធារណរដ្ឋ Kawthoolei ឡើងមក និងតាំងនាមខ្លួនឯងជាប្រធានាធិបតីរបស់រដ្ឋថ្មីនេះ។ លោកក៏បានប្រកាសបង្កើតរដ្ឋាភិបាលមួយ រួមទាំងការតែងតាំងនាយករដ្ឋមន្ត្រី និងសមាជិកគណៈរដ្ឋមន្ត្រីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOJGYsvkWD4-CYDLUT7Y_CJfo1kTU2AF745QLMx1saiKo_QdZN2Y2vZB5cep1cXkukvqJyXf-H-l-hR95Or9zP9HsnsoCdOEKl9GdCX-lDG10T9e6uICRI475r7mIiunqTLA3rd8M-KT9QvrdSM-_wysm2PiEXC8YdKjQnwruCSDgQeSRvjujk0vV2V3Z-/s960/photo_2026-01-09_10-26-56%20(3).jpg

នៅក្នុងសេចក្តីប្រកាសរបស់លោក Nerdah Mya បាននិយាយថា៖ Kawthoolei គឺជាទឹកដីដូនតារបស់ប្រជាជន Karen និងបានលើកឡើងពីអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការផ្លាស់ប្តូរនេះ។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលមីយ៉ាន់ម៉ាបានបរាជ័យហើយ ប្រជាជនការ៉ែននឹងបង្កើតរដ្ឋឯករាជ្យមួយដោយខ្លួនឯង ព្រោះប្រជាជនការ៉ែនបានប្រឈមមុខនឹងការគាបសង្កត់ ការរើសអើង និងអ្វីដែលខ្លួនពិពណ៌នាថាជាយុទ្ធនាការហិង្សាដ៏អូសបន្លាយរយៈពេល ៧៧ ឆ្នាំ ដោយចាប់ផ្តើមនៅឆ្នាំ ១៩៤៩។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNZzM22ClKhGAjQKxU8necS5RbsFlskXBC98YQNxC6b-1gm39VUy54cNRjg3DHNovEJ28v1vMQV1lEGLO5si2JKMry325RfmaHzozINHk3h-RIYY9hng4QIG5-to2CYjjfRYlQqOdYBrUN5cVjXC3yf1RUd6WkfKJopePUZYjhQ0QsObYMdGpuk9ndLy_3/s1280/photo_2026-01-09_10-26-55%20(2).jpg

ថ្លែងនៅក្នុងកម្មវិធីប្រកាសឯករាជ្យ ដែលមានមនុស្សជាង ៤០០ នាក់ រួមទាំងជនស៊ីវិល និងមេដឹកនាំយោធាការ៉ែន និងកងទ័ពបានចូលរួម លោក Nerdah Mya បាននិយាយថា៖ ប្រជាជនការ៉ែននឹងលែងទទួលយកការគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ាទៀតហើយ ហើយនឹងខិតខំបង្កើតរដ្ឋធម្មនុញ្ញ រដ្ឋាភិបាលដែលដំណើរការបាន និងកិច្ចសហប្រតិបត្តិការជាមួយក្រុមជនជាតិភាគតិចដទៃទៀត និងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSBSXQyi1m_4Zx0ww-pczCcjgy6ViBgVtul7s8NqUF06VH20H-njBEODXJf_z_3cvrMbEjtGp2zKOPyVev4zdjKTwmVkuEdRUuH1UEicP5rNvkGe3G-zJKh8Eq-3PAgWdleQI0iBXyOCywNDEyuxTQQ56mbSYLqvAZRrui3TSY2egzTqpUl9QJjRpFSx_4/s810/photo_2026-01-09_10-26-56%20(2).jpg
លោកក៏បាននិយាយផងដែរថា ប្រជាជនជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា មិនចង់ចូលរួមក្នុងការបោះឆ្នោតបច្ចុប្បន្នទេ ដោយនិយាយថា ពួកគេចង់បានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងលែងទុកចិត្តអាជ្ញាធរទៀតហើយ ហើយបានព្រមានថា អស្ថិរភាពនឹងបន្តប្រសិនបើការគ្រប់គ្រងផ្តាច់ការនៅតែបន្ត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ1vm_sitb7hYkS93pbiZvWHzG9MDLZH-vXUmNagZv6YzyQJkKmAeJbq5xUjAVKEILf532glAPI3zbSl-Q6o3gyFyTogjAp8slSPxpB8VwLoac7pvSa_5HOnesiA_PKyrkdGhNKc4E8YUdoh6iMlh5axHtt7l8514Ov6Tqqs0ZJzfoHv7Nf7aIR2z_J6kx/s1280/photo_2026-01-09_10-26-56%20(4).jpg