ប្រទេសថៃ ៖ វិស័យឯកជនបានរិះគ.ន់រដ្ឋាភិបាលថៃបោះបង់ពលរដ្ឋស្រុកហាតយៃ ខេត្តសុងក្លា និងមិនស្តារហេដ្ឋារចនាសម្ព័ន្ធខូចខាតដោយសារទឹកជំនន់ ខណៈកន្លងមក រដ្ឋាភិបាលថៃសន្យាជួយកែលម្អជួសជុលផ្លូវ ស្ពាន និងកម្ចា.ត់សំរាមយ៉ាងច្រើនសន្ធឹកសន្ធាប់នៅស្រុកហាតយៃឱ្យដូចដើមវិញ ប៉ុន្តែពេលវេលាកន្លងផុតទៅ១ខែហើយ គ្មានការស្តារអ្វីទាំងអស់ធ្វើឱ្យបាត់បង់ភ្ញៀវទេសចរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilJrDUE0gL29JpplJfjTnRkjEm38puhPMJSPu0LWuLuUame1UftxRFbn-AGeJ6XHceUbIAZxeqyElcGmp7bwoDVAURR1Q5XihHynZJnPX7LdqU9Dy0INWv4x2G4bnqNl_Z8VrxvKoHsc0ihlbj5fd_ZTgALmxEYIodNZWVfuxSSnwhpWo4O-odBKFCkdGQ/s640/image_2025-12-05_16-26-35.png

ស្រុកហាតយៃ ខេត្តសុងក្លា បានរងផលប៉ះពាល់ដោយសារទឹកជំនន់ធ្ងន់ធ្ងរបំផុតកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ បើប្រៀបធៀបនឹងខេត្តនានានៅភាគខាងត្បូងប្រទេសថៃ ដែលបណ្តាលឱ្យពលរដ្ឋស្លាប់ និងរងរបួសជាច្រើននាក់ ។ នាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin Charnvirakul រងការរិះគន់យ៉ាងខ្លាំងនាពេលនោះពីអសមត្ថភាពដោះស្រាយទឹកជំនន់ និងជួយសង្គ្រោះយឺតយ៉ាវបណ្តោយឱ្យពលរដ្ឋស្លាប់ច្រើន ថែមទាំងបិទបាំងចំនួនអ្នកស្លាប់ ។ លោកសន្យាជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធស្រុកហាតយៃឡើងវិញ ប៉ុន្តែរហូតមកដល់ដើមខែមករា គ្មានការរៀបចំអ្វីទាំងអស់ ដោយសាររដ្ឋាភិបាលថៃផ្តោតតែលើការធ្វើសង្គ្រាមឈ្លានពានដណ្តើមទឹកដីកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0k6rmZWbqtbsJVBoBCrRWw-7ZH0EAeJLj1baT3ybyK4sMmNoF5PKeEi_HRk6gCLC7YjVLwSdJUm7RrbQ1AuYOK3HrZDFC0az5KjpaKUboENMru-y5gYXwTbnrQKW6od69s-fQPlw5MWhiJaR2whtLqG98vreFnhbIXZ_uLCWaF82fCtwIdrf7WQoFUs41/s985/photo_2025-12-18_17-10-52%20(2).jpg

តាមការលើកឡើងរបស់នាយកសមាគមសណ្ឋាគារស្រុកហាតយៃ លោក សិទ្ធីផុង សិទ្ធីផាត់ប្រាផា ស្រុកហាតយៃមានបរិយាកាសស្ងប់ស្ងាត់យ៉ាងខ្លាំងគ្មានភ្ញៀវទេសចរសោះបន្ទាប់ពីឆ្លងឆ្នាំរួច ពីព្រោះហាងលក់ទំនិញនានានៅតែបន្តបិទទ្វារ ដែលខុសគ្នាពីអំឡុងពេលមិនទាន់មានទឹកជំនន់ ។ កាលពីមុន ស្រុកហាតយៃធ្លាប់មានបរិយាកាសអ៊ូអរនៅតាមផ្លូវ ហាងនានាបើកលក់ទំនិញយ៉ាងច្រើន ប៉ុន្តែតាំងពីទឹកជំនន់ស្រក អ្វីៗផ្លាស់ប្តូរទាំងអស់ ដោយសាររដ្ឋាភិបាលបោះបង់ពលរដ្ឋស្រុកហាតយៃ មិនជួយស្តារហេដ្ឋារចនាសម្ព័ន្ធខូចខាតតាមការសន្យា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUmryUkmUp40kMRHY0rmF7z53yC5Y0n8j2EBawxPZ_afxnukdAS4iFxZZrWIrVk_zJ8UEbce36LUKzGQPfqtdlQg4nKPrR9OqG9q56r2UCvTe41UfRAaBSHQv2z-dY_Acsp_WSeoAJiM3uLLLZyy-uuJrizt8_MFb-kwZDdeGpA2ptK3shl4hMXDBcSMa9/s1024/photo_2025-12-05_16-11-22.jpg

នាយកសមាគមសណ្ឋាគារស្រុកហាតយៃ សំណូមពរឱ្យរដ្ឋាភិបាលជួយស្តារហេដ្ឋារចនាសម្ព័ន្ធ និងរៀបចំស្រុកហាតយៃឡើងវិញដើម្បីទាក់ទាញភ្ញៀវទេសចរ ដោយការកំណត់វិធានការជួយសង្គ្រោះផ្សេងៗ ពីព្រោះទឹកជំនន់កន្លងមកមិនមែនជាបញ្ហាក្នុងតំបន់ ប៉ុន្តែជាបញ្ហាលំដាប់ជាតិដែលរដ្ឋាភិបាលត្រូវជួយដោះស្រាយ ។ ការរៀបចំស្រុកហាតយៃយឺតយ៉ាវ ឬមិនទទួលបានការរៀបចំប៉ះពាល់ដល់អាជីវកម្ម ខណៈអាជីវកម្មនានាដែលមានដើមទុនរៀបចំឡើងវិញ ប៉ុន្តែអាជីវកម្មដែលខាតដើមទុនត្រូវបិទទ្វារលែងដំណើរការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4zwgLhDyi4ZEPMTV9rxwYXuOnElWFEqRf7l2mUAzUnMGmM_qtArxSbNpu2vrlVCvKTfLtVCb4kFY7MjglbCXL3QKXAowG39alYuU_YzkoifQe9sr3tDtz1w5BIbIJk5CCnqQg9HtIFaYh1z4jC7XtHByJQ1jVe6Q9D5S1D3JptlsRkr0EqWC_s6APyoj3/s1280/photo_2025-12-04_08-56-45.jpg

ទឹកជំនន់ស្រុកហាតយៃបានស្រកចុះអស់រយៈពេលជាង១ខែហើយ មិនយូរទេ ស្រុកហាតយៃនឹងលិចទឹកម្តងទៀត ដែលទាមទារឱ្យរដ្ឋាភិបាលប្រញាប់ជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធការពារទឹកជំនន់ និងជួយពលរដ្ឋហាតយៃជាបន្ទាន់ ប៉ុន្តែរដ្ឋាភិបាលបែរជាបោះបង់គោលនយោបាយជួយពលរដ្ឋហាតយៃ និងមិនធ្វើតាមអ្វីដែលបានសន្យាកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj46gRO1UJLtOs6A-JkKhQkNWw3d4M49rLQWsWa0D71b47ID6VRXbFhvdqqaWt5QPwB2NdPKIGyvyZDrAPqLim02KMArr_7GuO5uz2j-pRr8Hqj53FRgphmLDIGlTQn06GP-YkJVxy1IyCxZh5Yki82Qr6KVrF1Ne_Po8yRAcF48b2yz5VA29WKaotI5hgX/s1200/photo_2025-12-04_08-56-44.jpg

គួរបញ្ជាក់ថា ស្រុកហាតយៃមានទឹកជំនន់ខ្លាំងឈានទៅប្រកាសអាសន្នកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ដោយសារភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ធ្វើឱ្យតំបន់ជាច្រើន ជាពិសេស តំបន់ទំនាបមានទឹកជំនន់ហូរមកភ្លាមៗ ហើយកម្ពស់ទឹកកើនឡើងជាបន្តបន្ទាប់ដោយសារទឹកចូលប្រឡាយនានាយឺត ។ ទឹកជំនន់នៅខេត្តសុងក្លា កើតឡើងស្របពេលគ្នានឹងបណ្តាខេត្តនៅភាគខាងត្បូងថៃជន់លិចខ្លាំង ដែលចាត់ទុកជាគ្រោះធម្មជាតិយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីរញ្ជួយដី បាក់ដី និងខ្យល់ព្យុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4mg_rVPUqKrG5ByvSvt_x1ikVMs3DvtH1bBp0K1jgqQxTwUnrNhtXJqTMlNqMES77g6j9DGsEUdwVV5R47HLAxcMkIMPBka85YDTiBznOQqAnk9CCh8qKQOGyFDE8WwrmFFeo0_lnPX2_Vfz6JwV_Zch3ic4VSoIxy0SWeKWsiI8_N3yYk8uBMkXVh3_Y/s1280/photo_2025-12-04_08-56-45%20(2).jpg

ពេលទឹកជំនន់ស្រក លោក Anutin សន្យាជួយស្តារហេដ្ឋារចនាសម្ព័ន្ធស្រុកហាតយៃឱ្យដូចដើមវិញ និងផ្តល់ប្រាក់សំណងឱ្យពលរដ្ឋដែលខូចខាតផ្ទះសម្បែង និងបាត់បង់ទ្រព្យសម្បត្តិដោយសារទឹកជំនន់ ប៉ុន្តែលោក Anutin មិនធ្វើតាមសន្យា ពីព្រោះពេលទឹកជំនន់នៅស្រុកហាតយៃស្រកភ្លាម លោកក៏បើកដៃឱ្យកងទ័ពធ្វើសង្គ្រាមវាយប្រហារកម្ពុជាតាមផែនការគ្រោងទុកដើម្បីរកសំឡេងគាំទ្រពេលបោះឆ្នោត ៕