Home Blog Page 1893

កូរ៉េខាងជើងបន្ទោស UN ថាមើលរំលងការប្រមូលផ្តុំអាវុធរបស់អាមេរិក

0

ប្រទេសកូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើងបានបន្ទោសលេខាធិការដ្ឋាននៃអង្គការសហប្រជាជាតិ (UN) ថា ជាមនុស្សមុខពីរ ខណៈលេខាធិការដ្ឋាននៃអង្គការសហប្រជាជាតិរូបនេះនិយាយថា គម្រោងនុយក្លេអ៊ែររបស់កូរ៉េខាងជើងមានគ្រោះថ្នាក់ដល់ពិភពលោកក្នុងពេលបច្ចុប្បន្ន ប៉ុន្តែបែរជាមើលរំលងការប្រមូលផ្តុំអាវុធរបស់សហរដ្ឋអាមេរិកទៅវិញ ។

ភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងជើង Korean Central News Agency (KCNA) បានបង្ហាញសេចក្តីថ្លែងការណ៍ចេញដោយលោក Joe Chul Soo មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសកូរ៉េខាងជើង កាលពីថ្ងៃទី១៤ ខែមករាថា លោក Antonio Guterres លេខាធិការដ្ឋាននៃអង្គការសហប្រជាជាតិ គឺជាមនុស្សមុខពីរ និងមានឥរិយាបថចង់បំផ្លាញទំនុកចិត្តរបស់ពិភពលោកនៅប្រទេសអ៊ុយក្រែន ។ លោក Guterres បានមើលរំលងការប្រមូលផ្តុំអាវុធរបស់សហរដ្ឋអាមេរិក និងធ្វើឱ្យកើតស្ថានការណ៍នុយក្លេអ៊ែរតឹងតែងនៅឧបទ្វីបកូរ៉េ និងក្នុងតំបន់ ហើយកូរ៉េខាងជើងនឹងគ្មានថ្ងៃលើកលែងគម្រោងនុយក្លេអ៊ែរដាច់ខាត ។

សេចក្តីថ្លែងការណ៍របស់លោក Joe Chul Soo ក៏បានចោទប្រទេសជប៉ុនដែរថា គ្មានគុណសម្បត្តិសីលធម៌គ្រប់គ្រាន់ដើម្បីក្លាយជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈជប៉ុនធ្លាប់ជាប្រទេសបង្កសង្គ្រាមអាណានិគម ។

គួរបញ្ជាក់ថា លោក Guterres បានថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១២ ខែមករា ខណៈប្រទេសជប៉ុនជាប្រធានកិច្ចប្រជុំនេះថា គម្រោងនុយក្លេអ៊ែរខុសច្បាប់របស់កូរ៉េខាងជើងធ្វើឱ្យមានគ្រោះថ្នាក់ និងគំរាមកំហែងដល់ពិភពលោកក្នុងពេលបច្ចុប្បន្ន ។

ក្រៅពីនេះ វាក៏ជាកត្តាជំរុញហានិភ័យផងដែរ និងមានភាពតឹងតែងដល់ភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង ហើយកូរ៉េខាងជើងមានតួនាទីចរចាឡើងវិញអំពីគម្រោងនុយក្លេអ៊ែរ ខណៈកាលពីឆ្នាំ២០១៩ ការចរចារវាងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង និងអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បញ្ចប់ដោយគ្មានលទ្ធផលអ្វីឡើយ ៕

ប្រភព ៖ TNN World

រយៈពេល១ខែ អ្នកស្លាប់ដោយសារកូវីដនៅចិនកើនជិត៦ម៉ឺននាក់

0

ប្រទេសចិន ៖ កាលពីថ្ងៃទី១៤ ខែមករា លោកស្រី Jiao Yahui ប្រធានពេទ្យនៃគណៈកម្មការសុខភាពជាតិចិន បានផ្តល់សម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដនៅចិន គឺកើនឡើងខ្ពស់ជិតដល់៦ម៉ឺននាក់ (ស្មើ៥៩.៩៣៨នាក់) គិតតាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ។

ក្នុងចំណោមនោះ ពលរដ្ឋចំនួន៥.៥០៣នាក់ស្លាប់ដោយសារប្រព័ន្ធផ្លូវដង្ហើមខ្សោយ ខណៈពលរដ្ឋ៥៤.៤៣៥នាក់ស្លាប់ដោយសារជំងឺប្រចាំកាយ ដូចជា ជំងឺមហារីក និងជំងឺបេះដូងជាដើម ។ មុននេះ រដ្ឋាភិបាលចិនបានរាយការណ៍ពីចំនួនអ្នកស្លាប់ដោយសារផ្លូវដង្ហើមខ្សោយតែប៉ុណ្ណោះ ជាហេតុធ្វើឱ្យវែបសាយរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់ចិនរាយការណ៍ថា មានអ្នកស្លាប់ដោយសារកូវីដត្រឹមតែ៣៧នាក់ប៉ុណ្ណោះក្នុងខែធ្នូឆ្នាំមុន ខណៈមន្ទីរពេទ្យ និងកន្លែងដុតសពបានទទួលអ្នកជំងឺកូវីដ និងអ្នកស្លាប់ក្នុងចំនួនច្រើនក្តី ។What China's Deadly Covid Surge Means For the World in 2023 – Rolling Stone

អង្គការសុខភាពពិភពលោក (WHO) និងមន្ត្រីអាមេរិកចង្អុលបង្ហាញថា កន្លងមក ប្រទេសចិនបានរាយការណ៍ពីចំនួនអ្នកឆ្លងកូវីតនៅចិនទាបហួសខុសពីការពិត ហើយ WHO ក៏បានអំពាវនាវឱ្យចិនបង្ហាញទិន្នន័យពិតប្រាកដ និងបង្ហាញឱ្យរហ័សជាងមុន ដើម្បីជាប្រយោជន៍ក្នុងការវាយតម្លៃស្ថានភាពការឆ្លងរាលដាលក្នុងសង្គម និងទូទាំងពិភពលោក ។

លោកស្រី Jiao Yahui បន្ថែមថា អ្នកឆ្លងកូវីដដែលធ្វើដំណើរមកសុំការពិគ្រោះយោបល់នៅគ្លីនិកនានា គឺបានឆ្លងផុតចំនួនខ្ពស់ហើយ ពី២,៨៦លាននាក់នៅថ្ងៃទី២៣ ខែធ្នូ មកត្រឹម៤,៧៧សែននាក់នៅថ្ងៃទី១២ ខែមករា ខណៈចំនួនអ្នកឆ្លងកូវីដដែលចូលព្យាបាលនៅមន្ទីរពេទ្យមាននិន្នាការថយចុះ គឺពី១,៦៣លាននាក់នៅថ្ងៃទី៥ ខែមករា មកត្រឹម១,២៧លាននាក់នៅថ្ងៃទី១២ ខែមករា ។Patients build up outside entrances as hospitals in China struggle with  rising COVID infections | World News | Sky News

ទោះយ៉ាងណា អ្នកជំនាញផ្នែកសុខាភិបាលជាច្រើនបានអំពាវនាវឱ្យរដ្ឋាភិបាលចិនបង្ហាញទិន្នន័យត្រឹមត្រូវពិតប្រាកដជាបន្តបន្ទាប់ ជាពិសេស ទិន្នន័យការឆ្លងជំងឺកូវីដរបស់ពលរដ្ឋទូទៅនិងពលរដ្ឋអាយុច្រើន ការទទួលការព្យាបាលក្នុងមន្ទីរពេទ្យ និងចំនួនអ្នកស្លាប់ទាំងអស់ ដើម្បីជាប្រយោជន៍ដល់ការដាក់ផែនការទប់ទល់នឹងជំងឺកូវីដនាថ្ងៃអនាគត បន្ទាប់ពីចិនបើកប្រទេសឡើងវិញ ៕

ប្រភព ៖ The Standard

អភិបាល​ក្រុងកែប ព្រមានដល់អាជីវករផ្សារក្ដាម ឱ្យបញ្ឈប់វប្បធម៌ស៊ីភ្នែកជញ្ជីង និងរត់តាមចាប់ភ្ញៀវ

0

ខេត្តកែប៖ កាលពីពេលថ្មីៗនេះលោក ខេ​ង យ័ន អភិបាល​ក្រុងកែប បានដឹកនាំកម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុងកែប ដើម្បីចុះ​អប់រំ​ណែនាំ និង​ព្រមាន​ដល់​បងប្អូន​អាជីវករ​នៅ​ផ្សារ​ក្ដាម អោយ​បញ្ឈប់​រាល់សកម្មភាពរត់ ដើរ​ហៅភ្ញៀវ​តាម​ផ្លូវ ព្រមទាំងបញ្ឈប់​ការ​ប្រើប្រាស់​ជញ្ជីង ដែល​គ្មាន​សញ្ញា​ស្ដង់ដារ​របស់​ក្រសួង​ឧស្សាហកម្ម តទៅ​ទៀត ថ្លឹងជញ្ជីងមិនគ្រប់គីឡូជាដើម ។

ជាក់ស្ដែង លោក ខេ​ង យ័ន បានចេញលិខិតជូនដំណឹងឱ្យដឹង​ថា កន្លង​មក​អាជ្ញាធរ​ក្រុង បាន​ធ្វើការ​ផ្សព្វផ្សាយ​ណែនាំ​ដល់​បងប្អូន​អាជីវករ​ជា​ច្រើន​លើក​រួច​មក ហើយ​អំពី​ការ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ អនាម័យ បរិស្ថាន សោភ័ណ​ភាព សុជីវធម៌ ពិសេស​ការ​លក់​ក្ដាម បង្គារ ត្រី ថ្លឹង​ជញ្ជីង​មិន​គ្រប់​គីឡូ ជូន​ភ្ញៀវ​ទេសចរណ៍ បណ្តាល​ឲ្យ​មានការ​រិះគន់​ពី​សំណាក់​សាធារណៈជន​ជា​ច្រើន និងប៉ះពាល់កិត្តិនាមដល់ខេត្តកែបជាទីបំផុត។

ករណី​នេះ បងប្អូន​អាជីវករ​មួយ​ចំនួន​បាន​ចូលរួម​សហការ​អនុវត្ត​ជាមួយ​អាជ្ញាធរ​បាន​ល្អ​ប្រសើរ ហើយ​មាន​បងប្អូន​អាជីវករ​មួយ​ចំនួន​មិន​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​នៅឡើយ

ដូច្នេះ ដើម្បី​រក្សា​បាន​នូវ​សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ បរិស្ថាន សេចក្ដី​ថ្លៃថ្នូរ និង​កិត្តិយស​ទីក្រុង​ទេច​ណ៍​ដ៏​ប្រណីត រដ្ឋបាល​ក្រុងកែប សូម​ធ្វើការ​ណែនាំ ដូច​ខាងក្រោម ៖

១- ត្រូវ​រៀបចំ​កន្លែង​លក់ដូរ​ឱ្យ​មាន​សោភ័ណ​ភាព របៀបរៀបរយ​ល្អ ។
២- មិន​អនុញ្ញាត​ឲ្យ​ប្រើ​ជញ្ជីង​យូរ​ដៃ​ជា​ដាច់ខាត ជញ្ជីង​ត្រូវ​មាន​បិទ​សញ្ញា​សម្គាល់​របស់​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ឲ្យ​បាន​ត្រឹមត្រូវ ។
៣- មិន​អនុញ្ញាត​ឲ្យ​ដើរ​ចាប់​ភ្ញៀវ​នៅ​លើ​ផ្លូវ​សាធារណៈ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ ។
៤- ក្រោយ​ពេល​លក់ដូរ​ចប់ ត្រូវធ្វើ​ការ​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ។

ក្នុង​ករណី​បងប្អូន​អាជីវករ មិន​គោរព​អនុវត្ត​តាម​សេចក្ដីជូនដំណឹង​នេះ អាជ្ញាធរ​ក្រុងកែប នឹង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ និង​ដឹក​យក​សម្ភារ​មក​រក្សា​ទុក ដើម្បី​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​លក់ដូរ ហើយ​ពិន័យ​តាម​ច្បាប់​ជា​ធរមាន ៕

កំហុស៣យ៉ាង ដូចនាំជំងឺដាក់ខ្លួនដោយសារការផឹកកាហ្វេ

0

ផឹក​កាហ្វេ​ក្នុង​ពេល​វេលា​ត្រឹម​ត្រូវ ​ប្រហែល​ល្អ​សម្រាប់​សុខភាព ​តែ​បើ​​ផឹក​មិន​ត្រឹម​ត្រូវ​តាម​ពេលវេលា ​ប្រាកដ​ជា​នាំ​ទុក្ខ​ដល់​ខ្លួន​មិន​ខាន។ ​ផឹក​កាហ្វេ​ច្រើន​ពេក ​នឹង​ធ្វើ​ឲ្យ​អ្នក​វិល​មុខ ​ក្អួត ​គេង​មិន​លក់ ញ័រ​ទ្រូង​ជា​ដើម។ ​លើស​ពី​នេះ ​ក៏​​អាច​ឈាន​ដល់​ការ​ឈឺ​ក្រពះ ដែល​ប៉ះ​​ពាល់​ខ្លាំង​ដល់ សុខភាព។​

​១. ផឹក​​​​​ចន្លោះ​ម៉ោង ​៨-​៩ ព្រឹក

​​មនុស្ស​ជា​ច្រើន​មាន​ទម្លាប់​ផឹក​កាហ្វេ​នៅ​ពេល​ព្រឹក ព្រោះ​យល់​ថា​ជា​ការ​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី។ ​ប៉ុន្តែ​​​​ចន្លោះ​ពី​ម៉ោង ​៨ -​៩ ​ព្រឹក ​មិន​មែន​ជា​ពេល​វេលា​​​ល្អ​ទេ។ ​ម៉ោង​នេះ​​​ជំរុញ​ឲ្យ​អាការៈ​ស្រេ្តស​កើន​ឡើង ដោយសារ​តែ​ជាតិ​កាហ្វេអ៊ីន​នឹង​ផលិត​កម្រិត​កូ​ទីសូល ដែល​អាច​ជះឥទ្ធិពល​ដល់​​ផ្លូវ​អារម្មណ៍​របស់​អ្នក​បាន។

២. ផឹក​ក្រោយ​បាយ​ល្ងាច​រួច

​ទម្លាប់​ដ៏​ពេញ​និយម​មួយ​ទៀត ​​គឺ​ផឹក​កាហ្វេ​មួយ​ពែង​ក្រោយ​អាហារ​ល្ងាច​រួច ដោយសារ​មនុស្ស​ជា​ច្រើន​យល់​ថា ​ជួយ​រំលាយ​​អាហារ​បាន​ល្អ​។ ​យ៉ាង​ណា​ក៏​ដោយ ​ជ្រើស​រើស​​ពេល​វេលា​នេះ ​មិន​ត្រឹម​​ត្រូវ​ទេ ​ដោយសារ​​វា​រំខាន​ដល់​ការ​ស្រូប​យក​ជាតិ​ដែក​ពី​សារពាង្គកាយ​បាន​។ ​បន្ថែម​ពី​នេះ ​ផឹក​កាហ្វេ​ពេល​យប់ ​វា​ប៉ះពាល់​ដល់​ដំណេក​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​អ្នក​​គេង​មិន​លក់ ដែល​ជះ​ឥទ្ធិពល​ដល់​ស្មារតី​​​ព្រោះ​គេង​មិន​គ្រប់​គ្រាន់។

៣. ​បន្ថែម​ជាតិ​ផ្អែម​ខ្លាំង​ក្នុង​កាហ្វេ

​​ដោយសារ​កាហ្វេ​មាន​ជាតិ​ល្វីង ​​មនុស្ស​ជា​ច្រើន​ទម្លាប់​ដាក់​ស្ករ​និង​ទឹក​ដោះ​គោ​​​ដោយ​បរិមាណ​ច្រើន​។ ​តែ​បើ​អ្នក​ដាក់​​ជាតិ​ផ្អែម​ពេក ​វា​កាន់​តែ​បង្កើន​​ហានិភ័យ​ដោយ​ប្រឈម​នឹង​ជំ​ងឺ​ទឹក​នោម​ផ្អែម ​និង​​ជំងឺ​បេះ​ដូង​ថែម​ទៀត៕Drinking coffee may be linked to lower risk of death, even with a little  sugar

ការកកើតមាន​នគរ​ដំបូង​របស់ថៃ ក្នុង​ទឹកដី​ចក្រភព​ខ្មែរ

0

ក្នុង​អំឡុងពេល​ចក្រភពខ្មែរ​កំពុងថមថយ​ឥទ្ធិពល​របស់​ខ្លួន ពិសេស​គឺ​ក្រោយការចូលទីវង្គត​របស់​ព្រះបាទជ័យវរ្ម័នទី៧ ក្នុងឆ្នាំ ១២១៨ ក៏កើត​មានការបះបោរផ្តាច់ទឹកដីចេញ​ពីមហានគរនេះ។ ក្នុងនោះមាន​ការបង្កើត​នូវនគរតូច​មួយ ក្នុង​ទឹកដីចក្រភពខ្មែរ គឺ «សុខោទ័យ» ដែលជានគរ​ដំបូង​របស់​ប្រទេសថៃ (ស្ថិតនៅ​ប៉ែកពាយព្យ)។

​ក្រុមបះបោរ​ដែលបង្កើតនគរ​សុខោទ័យ​នេះ គឺជាជនជាតិតៃ ក្នុងឆ្នាំ​១២៣៨ ដោយ​ស្តេច​សោយរាជ្យដំបូង មានព្រះនាមថា Si Inthrathit ឬ Pho Khun Bang Klang Hao ដល់ឆ្នាំ១២៧០។

​ទឹកដី​នគរសុខោទ័យ កាន់តែរីកធំ ក្រោមការគ្រងរាជ្យរបស់​ស្តេចជំនាន់ទី៣ ព្រះនាម Ram Khamhaen (សោយរាជ្យពីឆ្នាំ ១២៧៩ ដល់ ១២៩៨) ពោលគឺ​ទឹកដីបានលាតសន្ធឹងដល់ភាគខាងត្បូង (ជិតព្រំដែន​ម៉ាឡេស៊ីបច្ចុប្បន្ន) ភាគខាងលិច (បច្ចុប្បន្នជាទឹកដីមីយ៉ាន់ម៉ា) និង​ដល់ភាគឦសាន (បច្ចុប្បន្ន​ជាក្រុងលួងប្រាបាង ប្រទេសឡាវ)។

​ទឹកដីដែលកាន់តែរីកធំនេះ ពុំមែនទាំងអស់សុទ្ធតែការធ្វើសង្គ្រាមឈ្លានពាននោះទេ ពោលគឺ​មានកុលសម្ព័ន្ធ និងនគរខ្លះ ស្ម័គ្រចិត្តស្ថិតក្រោមចំណុះនគរសុខោទ័យ តាមរយៈ​ចំណង​មិត្តភាព​ផ្សេងៗ ក្នុងនោះរួមមានទាំងនគរ Lan Na ផងដែរ។

យ៉ាងណាមិញ ទោះជានគរសុខោទ័យ មានភាពរុងរឿង​យ៉ាងណាក៏ដោយ ក៏មានអាយុកាលត្រឹម ២០០ឆ្នាំប៉ុណ្ណោះ ពោលគឺនៅឆ្នាំ ១៤៣៨ នគរនេះ​ត្រូវរលាយបាត់សូន្យវិញ ក្រោមការវាយលុកពី​នគរមួយទៀតរបស់​ថៃ គឺ “អយុធ្យា”៕

ប្រភព៖ britannica

វៀតណាម ស្នើសុំជំនួយផ្លូវរថភ្លើងល្បឿនលឿន ពីជប៉ុន

0

វៀតណាមបានស្នើសុំជប៉ុន ជាលើកទីពីរ សម្រាប់ការគាំទ្រក្នុងការកសាងផ្លូវរថភ្លើងល្បឿនលឿនពីខាងជើងទៅខាងត្បូង។

នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានធ្វើសំណើនេះ ក្នុងពេលជួបជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនលោក Shunichi Suzuki នៅទីក្រុ ហាណូយ កាលពីថ្ងៃសុក្រ។Vietnam again requests aid from Japan for high-speed railway - VnExpress  International

នេះជាលើកទីពីរហើយដែលនាយករដ្ឋមន្ត្រីវៀតណាមបានធ្វើសំណើទៅកាន់ប្រទេសជប៉ុនទាក់ទងនឹងផ្លូវដែកដ៏ធំ បន្ទាប់ពីបានស្នើឱ្យធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (JBIC) គាំទ្រគម្រោងនេះ ខណៈដែលលោកបានទទួលជួប ប្រធាន JBIC លោក Maeda Tadashi នៅទីក្រុងហាណូយ កាលពីខែកក្កដា។

ក្រសួងដឹកជញ្ជូនបានស្នើសុំខ្សែរថភ្លើងល្បឿនលឿនពីជើងទៅត្បូងប្រវែង ១.៥៥៩ គីឡូម៉ែត្រ ដែលមានល្បឿនពី ៣២០ ទៅ ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ផ្លូវរថភ្លើងល្បឿនលឿននេះនឹងត្រូវប្រើប្រាស់សម្រាប់ដឹកជញ្ជូនអ្នកដំណើរ ខណៈដែលផ្លូវរថភ្លើងប្រពៃណី បច្ចុប្បន្ន នឹងត្រូវបានប្រើដើម្បីដឹកជញ្ជូនទំនិញ៕People are moving from their cars to the track": Hitachi and Alstom Win UK  High-speed Train Order: Social Innovation : Hitachi

ប្រភព៖ VN Express

ផ្ទុះរោងចក្រគីមី ដ៏ធំនៅចិន  ដោយអាជ្ញាធរពន្លឿនការស្វែងរកជនរងគ្រោះ ខណៈគេជឿថាមានអ្នកស្លា.ប់ច្រើន

0

បរទេស៖ ចិនប្រញាប់ប្រញាល់ស្វែងរកជនរងគ្រោះក្រោយការផ្ទុះរោងចក្រគីមីដ៏ធំមួយកន្លែង ខណៈគេនៅមិនទាន់ដឹងពីមូលហេតុនៃអគ្គិភ័យនេះនៅឡើយ។

នាថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍ ពីសារព័ត៌មាន China Daily និង Straits Timesបានឱ្យដឹងថា មានករណីនៃអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្រោយមានការផ្ទុះរោងចក្រគីមី Panjin Haoer Chemicalដែលជារោងចក្រគីមីដ៏ធំមួយកន្លែង ស្ថិតនៅក្នុងខេត្ត Liaoning នៅភាគឦសាន ប្រទេសចិន កាលពី រសៀលថ្ងៃអាទិត្យ ទី១៥ ខែមករា ម៉ោងក្នុងស្រុក។

ក្នុងហេតុការណ៍ដ៏អាក្រក់នេះផងដែរអាជ្ញាធរបានធ្វើការយ៉ាងប្រញាប់ប្រញាល់ ក្នុងការនាំយករថយន្តមកសង្គ្រោះជាបន្ទាន់ និងបានបង្កើនល្បឿនក្នុងស្វែងរកជនរងគ្រោះពីការផ្ទុះនេះ។

ជាលទ្ធផលរបាយការណ៍ជាបឋមមន្ត្រីជំនាញកំពុងតែស្រាវជ្រាវរកមូលហេតុនៃការផ្ទុះឆេះរោងចក្រ​នេះ និងបានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្សស្លាប់ចំនួន ២ នាក់ក្នុងគ្រោះអគ្គិភ័យនេះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មានមនុស្សជាច្រើន មានការព្រួយបារម្ភ និងជឿថា ចំនួននេះនៅមិនទាន់ប្រាកដនៅឡើយទេ គឺអាចមានជនរងគ្រោះជាច្រើនបានជាប់នៅក្នុងរោងចក្រនៅពេលមានគ្រោះថ្នាក់ ដោយសារតែ Panjin Haoer Chemical ជារោងចក្រធំមួយ ហើយមានបុគ្គលិកជាង ២,៥០០ នាក់ឯណ្ណោះ៕ ប្រភព៖ Khaosod

 

 

 

 

 

អ្នកវិទ្យាសាស្ត្រជោគជ័យ ក្នុងការប្រែក្លាយកណ្តុរចាស់ទៅជាកណ្តុរក្មេង ដែលជាក្ដីសង្ឃឹមអាចផ្លាស់ប្ដូរមនុស្សបាន នៅថ្ងៃអនាគត

0

បរទេស៖ អ្នកវិទ្យាសាស្ត្របានអះអាងថាខ្លួនទទួលបានភាពជោគជ័យ ក្នុងការពិសោធន៍លើសត្វកណ្តុរដើម្បី ផ្លាស់ប្ដូរ កណ្ដុរចាស់ទៅជាកណ្តុរវ័យក្មេង និងមានភាពរឹងមាំជាងមុន ដែលនេះជាក្ដីសង្ឃឹមក្នុងការត្រួសត្រាយផ្លូវសម្រាប់ប្រែក្លាយមនុស្សពីភាពចាស់មកវ័យក្មេងនាពេលអនាគត។

នៅពាក់កណ្តាលឆ្នាំ ២០២២ កន្លងទៅនេះ សហគមន៍វិទ្យាសាស្ត្រ ក្នុងមន្ទីរពិសោធន៍មួយនៅទីក្រុងបូស្តុន សហរដ្ឋអាមេរិកបានធ្វើការពិតសោធន៍ដោយការ “ផ្លាស់ប្តូរភាពចាស់” នៅក្នុងខ្លួនសត្វកណ្តុរ។

ដោយក្នុងដំណើរការពិសោធន៍បែបនេះអ្នកវិទ្យាសាស្ត្របានយកកណ្ដុរចាស់ មានភ្នែកខ្វាក់ និងមានសភាពយ៉ាប់យ៉ឺន ហើយនឹងប្រែក្លាយវាឱ្យត្រឡប់មករកភ្នែកធម្មតាវិញ ខួរក្បាលកាន់តែឆ្លាតវៃ សាច់ដុំក្នុងខ្លួន និង ជាលិកាតម្រងនោម ត្រឡប់ឱ្យមកជារឹងមាំវិញ។

ទន្ទឹមនឹងនោះពួកគេក៏បានធ្វើការពិសោធន៍ដោយផ្តល់ឱ្យសត្វកណ្តុរវ័យក្មេងប្រែក្លាយទៅជាស្ថានភាព ចាស់មុនអាយុផងដែរ។

ជាលទ្ធិផល នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ លោក David Sinclair អ្នកជំនាញប្រឆាំងភាពចាស់ និងជាសាស្រ្តាចារ្យផ្នែកពន្ធុវិទ្យានៅវិទ្យាស្ថាន Blavatnik នៃសាលាវេជ្ជសាស្ត្រ Harvard និងជាសហនាយកនៃមជ្ឈមណ្ឌល Paul F. Glenn បានបង្ហាញឱ្យដឹងថា ការពិសោធន៍លើសត្វកណ្ដុរគឺទទួលបាននូវភាពជោគជ័យ ដោយពួកគេបាន អះអាងថា ភាពចាស់គឺជាដំណើរការអាចត្រឡប់មករកសភាពដើមវិញបាន ដោយយើងអាច ផ្លាស់ប្ដូរវាទៅមុខ ឬ បញ្ច្រានូវវ័យរបស់វាថយក្រោយតាមដែលយើងចង់បាន។

ដោយក្នុងនោះក្រុមអ្នកស្រាវជ្រាវបាន ប្រើវិធីនៃការបន្សំកោសិកាដើមដែលមានអនុភាពចំនួនបី ហើយលទ្ធផលគឺ បន្ទាប់ពីធ្វើពិសោធន៍លើកែវភ្នែក សត្វកណ្តុរទទួលបាននូវភាពល្អប្រសើជាខ្លាំង បន្ទាប់មក ក្រុមការងារបានធ្វើដូចគ្នាជាមួយនឹងកោសិកាខួរក្បាល សាច់ដុំ និងតម្រងនោម ព្រមទាំងបានស្ដារកោសិកាទាំងនោះឡើងវិញ ហើយទទួលបាននូវកម្រិតមួយដែលក្មេងជាងវ័យ។

យ៉ាងណាមិញ បន្ទាប់ពីការធ្វើពិសោធន៍លើសត្វកណ្ដុរទទួលបាននូវភាពជោគជ័យ បច្ចុប្បន្ននេះក្រុមអ្នកស្រាវជ្រាវកំពុងធ្វើការសាកល្បងឡើងវិញនៅក្នុងខ្លួនសត្វស្វាបន្តទៀត។ ប៉ុន្តែការផ្លាស់ប្ដូរនេះគេរំពឹងថាវានឹងចំណាយពេលច្រើនទសវត្សរ៍បន្តទៀត មុនពេលដែលអាចប្រែក្លាយភាពចាស់របស់មនុស្សនាពេលអនាគតបាន៕ ប្រភព៖ pptvhd36

កូរ៉េខាងត្បូង និងសហភាពអារ៉ាប់រួមពិភាក្សាបញ្ហានុយក្លេអ៊ែរ និងបម្រែបម្រួលអាកាសធាតុ

0

សហភាពអារ៉ាប់រួម ៖ កាលពីថ្ងៃទី១៥ ខែមករា លោកប្រធានាធិបតីកូរ៉េខាងត្បូងបានធ្វើដំណើរទៅកាន់សហភាពអារ៉ាប់រួម ដើម្បីពិភាក្សាគ្នាពីបញ្ហាថាមពលនុយក្លេអ៊ែរ និងបម្រែបម្រួលអាកាសធាតុ ដោយដំណើរទស្សនកិច្ចនេះមានរយៈពេល៤ថ្ងៃ ។

លោក ឈីក ម៉ូហាម៉េត ប្រធានាធិបតីសហភាពអារ៉ាប់រួម United Arab Emirates (UAE) បានទទួលស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Seok Yeol និងភរិយាយ៉ាងកក់ក្តៅ កាលពីថ្ងៃទី១៥ ខែមករា កន្លងមក នៅវិមានប្រធានាធិបតីក្នុងទីក្រុងអាបូតាប៊ី ។

គេរំពឹងថា លោកប្រធានាធិបតីកូរ៉េខាងត្បូងនឹងធ្វើសេចក្តីថ្លែងការណ៍បន្ទាប់ពីកិច្ចប្រជុំនៅសហភាពអារ៉ាប់រួម ។ ក្រៅពីនេះ លោក Yoon នឹងជួបគ្នាជាមួយមន្ត្រីសហភាពអារ៉ាប់រួម ព្រមទាំងធ្វើដំណើរទៅទស្សនាគម្រោងអភិវឌ្ឍន៍នានានៅប្រទេសនេះផងដែរ ។

តាមសារព័ត៌មាន Wam របស់សហភាពអារ៉ាប់រួមរាយការណ៍ថា មេដឹកនាំកូរ៉េខាងត្បូងជាមួយសហភាពអារ៉ាប់រួមនឹងពិភាក្សាគ្នាជាច្រើនប្រធានបទដូចជា បញ្ហាថាមពលនុយក្លេអ៊ែរ បម្រែបម្រួលអាកាសធាតុ សុខភាព អវកាស កសិកម្មឆ្លាតវៃ និងវប្បធម៌ ។

តាមប្រព័ន្ធផ្សព្វផ្សាយយ៉ន់ហាប់រាយការណ៍ថា ការសហការគ្នាផ្នែកកងទ័ព និងស្ថិរភាពរវាងប្រទេសកូរ៉េខាងត្បូង និងអារ៉ាប់រួមកាន់តែល្អប្រសើរឡើង រួមទាំងផ្នែកឧស្សាហកម្ម និងការលក់ដូរអាវុធរវាងប្រទេសទាំងពីរ ។ កាលពីឆ្នាំ២០២២ កូរ៉េខាងត្បូងបានឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃ៣.៥០០លានដុល្លារអាមេរិក ដើម្បីលក់ប្រព័ន្ធការពារដែនអាកាសដ៏ទំនើប M-SAM ទៅឱ្យសហភាពអារ៉ាប់រួម ។

ទោះយ៉ាងណា គម្រោងធំដែលកូរ៉េខាងត្បូងរំពឹងនោះ គឺការកសាងរោងចក្រថាមពលនុយក្លេអ៊ែរ Barakah ក្នុងតម្លៃ២ម៉ឺនលានដុល្លារអាមេរិកនៅសហភាពអារ៉ាប់រួម ។ វាជាគម្រោងថាមពុលនុយក្លេអ៊ែរដំបូងគេ ដែលកូរ៉េខាងត្បូងបានកសាងនៅបរទេស ៕

ប្រភព ៖ TNN World

ដើមឆ្នាំ២០២៣ ចិន បោះទន់វិនិយោគ២៥០លានដុល្លារនៅក្នុងវៀតណាម

0

កត្តានយោបាយ បានធ្វើឱ្យប៉ះពាល់ដល់ការផលិត និងការនាំចូលវត្ថុធាតុដើមនៃការផលិតនោះ ពេលនេះក្រុមហ៊ុនរថយន្តដ៏ធំរបស់ចិន BYD Auto បានឈានដល់ការវិនិយោគ២៥០លានដុល្លារនៅក្នុងវៀតណាម​ ដើម្បីសម្រួលដល់សង្វាក់ផលិតកម្ម។Chinese EV maker BYD to build Vietnam component plant; investment to exceed  US$250 million | The Star

ក្រុមហ៊ុន BYD Auto បានលើកឡើងថា ខ្លួនត្រូវការដីទំហំ៨០ហិចតា ដើម្បីសាងសង់រោងចក្រ ផលិតគ្រឿងបន្លាស់ ក្នុងការបំពេញតម្រូវការរបស់ខ្លួន។ ដោយការសាងសង់រោងចក្រនេះ ត្រូវបានគេរំពឹងថានៅចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំនេះ។

ក្រោយតែពីសាងសង់រួច រោងចក្រនេះនឹងនាំចេញគ្រឿងបន្លាស់ទៅកាន់រោងចក្រដំឡើងនៅក្នុងប្រទេសថៃ ដែលជាទីផ្សារដ៏សំខាន់មួយនៅក្នុងទ្វីបអាសុី។China"s BYD to construct $200 million plant in Vietnam

ជាមួយនឹងការវិនិយោគនៅក្នុងប្រទេសវៀតណាម BYD សង្ឃឹមថានឹងបង្កើនសមត្ថភាពខ្ពស់ និងគ្រប់គ្រងការចំណាយទាប ជាងនៅក្នុងប្រទេសចិន ដែលតម្រូវការមានកម្រិតខ្ពស់៕

ប្រភព៖ Vir.Com