ភ្នំពេញ៖ អនុវត្តការណែនាំរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងដើម្បីការពារសុខុមាលភាព និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមដែលនឹងឈានចូលមកដល់នៅថ្ងៃខាងមុខលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប. បានណែនាំមន្រ្តីក្រោមឱវាទ ឱ្យបង្កើនសកម្មភាពចុះត្រួតពិនិត្យបណ្តា ទីផ្សារនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការចរាចរទំនិញមិនមានអនុលោមភាព ពិសេសម្ហូបអាហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCMZxy63pazE4OFIrviHsU1xbtqvbHZl4YuBgl5sOUcSSrwKsBl1VQBs3_Q0wkOxyiX7lEVcpf6fn7aSFmd2N1vFJkB_UGEFCd4-Zz0uY145r4dwGgf6sDht0YZbAZlYs2H6IJBomXkucl6xBDObvfgJM7ftGQVlXTqGCgLK55xSdPK3_BbvfvuUZi/s1280/photo_2023-01-19_22-41-28%20(2).jpg

ជាក់ស្តែង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. ប្រចាំរាជធានីភ្នំពេញបានចុះត្រួតពិនិត្យ ស្តង់លក់ផលិតផលសមុទ្រស្រស់ នៅម្តុំត្រឡោកបែក ដើម្បីយកគំរូមកវិភាគរកវត្តមានសារធាតុ គីមីហាមឃាត់ ដោយប្រើប្រាស់រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPvwNmBrcLh6uxfCoqngHo1yQiIldmjmcB-8m9l1nKXXg3oAW09Q_1IIDSGTMFoOoSckk9Qh74LNJ5XBGM_VOeRbKmlnCJqUNwqxzFlCctHr_nzhxJ4xmRaqyhGDSn9oIIXWNsuFyZy1KlHSaldhpcseAzIh-vD9mkeK2xl-G7-oWoD8mAffw-e2Ny/s1280/photo_2023-01-19_22-41-28.jpg
យោងលទ្ធផលវិភាគបឋមដោយឧបករណ៍ដែលបំពាក់លើរថយន្តពិសោធន៍ចល័ត ចំពោះគំរូផលិតផលចំនួន ៤០ បានបង្ហាញឱ្យឃើញថា ពុំមាន ប្រើប្រាស់សារធាតុគីមីហាមឃាត់ទេ។ ទោះយ៉ាងនេះក្តី មន្រ្តីជំនាញបានយកគំរូផលិតផលទាំងនោះមកវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន បន្ថែមទៀត ដើម្បីផ្ទៀងផ្ទាត់លទ្ធផល។ ជាមួយគ្នានោះ មន្រ្តីសាខាក.ប.ប. រាជធានីភ្នំពេញ បានត្រួតពិនិត្យផលិតផលបង្គាស្រស់ ដែលកំពុងដាក់លក់តាមបណ្តាស្តង់ និងបានរកឃើញបង្គាចំនួន ១៨០ គីឡូក្រាម មានចាក់បញ្ចូលសារធាតុ CMC (ចាហួយ)។ មន្រ្តីជំនាញ បានអនុវត្តនីតិវិធីពិន័យអន្តរការណ៍ រឹបអូសទំនិញទាំងនោះមកកម្ទេចចោលផងដែរ។

សូមបញ្ជាក់ថា សារធាតុ CMC (ចាហួយ) ជាសារធាតុដែលឈ្មួញ ខិលខូចមួយចំនួន តែងយកមកប្រើប្រាស់សម្រាប់ចាក់បញ្ចូលក្នុងផលិតផលបង្គាស្រស់ ដើម្បីបង្កើនទំងន់ ក្នុងគោលបំណងកឹបកេងផលប្រយោជន៍របស់អ្នកប្រើប្រាស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixRJoXY9q4uNfD2Q5PgIkTAT5gtUv7UTmPdQv40AAsWcUmsbEOhkInVDMhsrmUy1q6lZMg4lONb3DYRltsKoBKBGgBdD8k-vlBoSsdQWssH4C7knw3M-v_wQTRk2D_y37zkdx0sb3Bt4BH9fnt7JQ2hUIEG6xy0ZULjerHvk8oS6nACx1KvETjKuTg/s1097/photo_2023-01-19_22-41-30.jpg