បរទេស៖ រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសពីផែនការនៃការរៀបចំសម្រាប់ការប្រើប្រាស់ និងការដឹកជញ្ជូនសាធារណៈដល់ជនពិការទូទាំងប្រទេសដោយមិនគិតថ្លៃសេវា។

កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថាលោកស្រី Nancy Chukri រដ្ឋមន្ត្រីក្រសួងស្ត្រី និងការអភិវឌ្ឍន៍សហគមន៍របស់ប្រទេសម៉ាឡេស៊ី បានប្រកាសថា រដ្ឋាភិបាលកំពុងរៀបចំការលើកលែងសេវាថ្លៃដឹកជញ្ជូនសាធារណៈសម្រាប់ជនពិការទូទៅ ដើម្បីផ្តល់ផលប្រយោជន៍ និងសម្រួលដល់ក្រុមមនុស្សនេះក្នុងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ។

ទោះបីជាផែនការនៅតែស្ថិតក្នុងដំណាក់កាលផ្តួចផ្តើម ហើយនៅតែត្រូវមានការពិភាក្សាច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែទាក់ទងនឹងគោលការណ៍ណែនាំប្រតិបត្តិការនេះលោកស្រី Chukri បានបញ្ជាក់យ៉ាង ដូច្នេះថា ក្រសួងអភិវឌ្ឍន៍ស្រ្តី និងសហគមន៍បានទទួលការគាំទ្រយ៉ាងពេញទំហឹងលើការអនុម័តមួយនេះ។

ខណៈពេលដែលទិន្នន័យពី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសាធារណៈ ដែលផ្តល់សេវាឡានក្រុង និងផ្លូវដែក បានបង្ហាញថា ស្ថិតិរដ្ឋសម្រាប់ជនពិការដែលប្រើប្រាស់សេវារថយន្តក្រុង និងរថភ្លើងនាពេលបច្ចុប្បន្នក្នុងប្រទេសម៉ាឡេស៊ីនេះ ជាមធ្យមមានចំនួន ២៣,៥២៧ នាក់ ទៅ ២៦,៧៦២ នាក់ជារៀងរាល់ខែ៕ ប្រភព៖ Dailynews