នៅ​ពេល​គិត​ដល់​កាល់​ស្យូម ​មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​នឹក​ដល់​ទឹក​ដោះ​គោ​មិន​ខាន។ ​ប៉ុន្តែ​តាម​ពិត​ទៅ ​មាន​អាហារ​មួយ​ចំនួន​​សម្បូរ​ជាតិ​កាល់​ស្យូម​ច្រើន​ជាង​​ទឹក​ដោះ​គោ​ទៀត​ផង​។ ​

១. Cheese

Cheese ​ជា​អាហារ​ផលិត​ចេញ​ពី​ប្រូតេអ៊ីន​ទឹក​ដោះ​គោ។ ​ដូច្នេះ​បរិមាណ​កាល់​ស្យូម​ក្នុង Cheese ​ ស្មើ​នឹង​២ដង​​​បើ​ធៀប​​​បរិមាណ​កាល់​ស្យូម​ក្នុង​ទឹក​ដោះ​គោ។ ​បន្ថែម​ពី​នេះ សារជាតិ ​lactose ​ក៏​មាន​កម្រិត​តិច​ជាង​ទឹក​ដោះ​គោ​ដែរ។ ​ម្ល៉ោះ​ហើយ ​បើ​អ្នក​ចូល​ចិត្ត​អាហារ​បរទេស​ដោយ​ប្រើ ​Cheese ​ ​នោះ​ពេល​បរិភោគ​​​អ្នក​ប្រាកដ​ជា​ទទួល​​បាន​កាល់​ស្យូម​​ដល់​រាង​កាយ​មិន​ខាន។ តែ​កុំ​ហូប Cheese ​ច្រើន​ពេក​ព្រោះ​នឹង​ធ្វើ​ឲ្យ​ធាត់​យ៉ាង​រហ័ស។The 9 Healthiest Types of Cheese

២. ទឹក​ដោះ​គោ​ជូ

​ទឹក​ដោះ​គោ​ជូ​ មាន​ជាតិ Fermented ​ដែល​ល្អ​ចំពោះ​សុខភាព ផ្ដល់​ប្រូតេអ៊ីន​​និង​កាល់​ស្យូម​ខ្ពស់។ ក្នុង​​ទឹក​ដោះ​គោ​ជូ ​មាន​ម៉ូ​លី​គុល​តូច​ៗ​ដែល​ងាយ​បំ​បែក​​ដើម្បី​ស្រូប​​ជីវជាតិ​ចូល​ក្នុង​រាង​​កាយ ដូច្នេះ​អ្នក​មិន​ចាំ​បាច់​ផឹក​ទឹក​ដោះ​គោ​ជូ​​ក្នុង​បរិមាណ​ដូច​ផឹក​ទឹក​ដោះ​គោ​ទេ។ ​ដើម្បី​ទទួល​បាន​បរិមាណ​កាល់​ស្យ៉ូម ​អ្នក​គ្រាន់​តែ​ផឹក​ទឹក​ដោះ​គោ​ជូ​មួយ​កែវ​តូច​ក្នុង​មួយ​ថ្ងៃ តែ​ព្យាយាម​ជ្រើស​រើស​យក​ទឹក​ដោះ​គោ​ជូ​រស​ជាតិ​ធម្មតា ដែល​គ្មាន​ស្ករ។ Milk And Orange Juice: Best 5 Key Benefits And Healthy Recipes

៣. គ្រាប់​ធញ្ញ​ជាតិ

បើ​សិន​ជា​មាន​នរណា​ម្នាក់​មាន​បញ្ហា​អាឡែហ្សី ​​គួរ​តែ​ហូប​ល្ញ​ខ្មៅ​ ល្ញ​ស ​រួម​ទាំង​គ្រាប់ Chia ​ឲ្យ​បាន​ច្រើន។ ​ធញ្ញជាតិ​ទាំង​នេះ​ផ្ទុក​នូវ​កាល់​ស្យ៉ូម​​ច្រើន​ជាង​ទឹក​ដោះ​គោ​ដែល​មាន​បរិមាណ​ស្មើ​គ្នា។ ​ពិសេស ​ល្ញ​ខ្មៅ គឺ​មាន​បរិមាណ​​ច្រើន​ជាង​៨​ដង​​បើ​ធៀប​នឹង​ទឹក​ដោះ​គោ។Grains

៤. ​​ត្រី​សា​ឌីន

​​​​​មាន​មនុស្ស​ជា​ច្រើន​មិន​ដឹង​ទេ​ថា ​ត្រី​សាឌីន​សម្បូរ​ជាតិ​កាល់​ស្យ៉ូម។ ​តាម​រយៈ​ត្រី​ខ​សា​ឌីន​កំប៉ុង ​ឬ​សូម្បី​តែ​ឆ្អឹង​របស់​ត្រី​នេះ ​ក៏​ជា​ប្រភព​​នៃ​កាល់​ស្យូម​​យ៉ាង​ល្អ​ផង​ដែរ​សម្រាប់​រាង​កាយ។ ​​Sardine Fish | Benefits of Sardine | Seafood Fish | Blog

៥. បន្លែ​ស្លឹក​បៃ​តង

​បន្លែ​​ស្លឹក​បៃ​តង ​ជា​ប្រភព​ចាំ​បាច់​នៃ​កាល់​ស្យូម​ដែល​មិន​អាច​អត់​បាន។ ​ក្នុង​នោះ​មាន​ដូច​ជា ​ខាត់​ណា ​ផ្លែ​ឃ្លោក ​ស្ពៃ​ប្រូខូ​លី ​ជា​ដើម។ ​​ញ៉ាំ​រាល់​ថ្ងៃ នឹង​ទទួល​បាន​ជីវជាតិ​សម្រាប់​ចិញ្ចឹម​ដល់​គោលិកា​ឈាម​ក្រហម រួម​ទាំង​កាត់​បន្ថយ​ភាព​ស្លេក​ស្លាំង​ផង​ដែរ៕11 Green Foods (and 1 Drink) That Are Good for You | Everyday Health