Home Blog Page 1877

អ្នកជ្រមុជទឹកជប៉ុនភ្ញាក់ផ្អើលដោយប្រទះឃើញមឹកយក្ស

0

ប្រទេសជប៉ុន ៖ លោក យ៉ូស៊ុ តាណាកា (Yosuke Tanaka) អ្នកជ្រមុជទឹកជនជាតិជប៉ុនបង្ហោះសារថា លោកបានប្រទះឃើញមឹកយក្សដ៏កម្រមានប្រវែង២,៥ម៉ែត្រកាលពីដើមខែមករាកន្លងមក ហើយលោកមានសំណាងណាស់ដែលប្រទះឃើញមឹកយក្សនៅរស់បែបនេះ ។ លោកប្រាប់ថា វាបានហែលមកក្បែរៗ ខណៈលោកកំពុងជ្រមុជទឹក ។

លោក តាណាកា និយាយថា ៖ «វាជារឿងអស្ចារ្យបំផុតក្នុងជីវិត ព្រោះនឹងមានឱកាសតិចណាស់ដែលមឹកយក្សប្រភេទនេះហែលឡើងលើផ្ទៃទឹក ខណៈវាជាសត្វសមុទ្ររស់ក្នុងទឹកជ្រៅប៉ុណ្ណោះ ។ មឹកយក្សអាចធំលូតលាស់ និងមានប្រវែងពី១២ម៉ែត្រ ដល់១៤ម៉ែត្រ ។ យើងអាចឃើញវាបាន ទាល់តែរង់ចាំឱ្យវាងាប់សិន ឬបើមិនដូច្នេះទេ នឹងមានក្លិនស្អុយសាយភាយមកលើច្រាំង» ។

លោក ស៊ូណេមី គូបូដឺរ៉ា (Tsunemi Kubodera) ជំនាញផ្នែកសត្វរបស់ជប៉ុន ជាអ្នកថតរូប និងវីដេដូមឹកយក្សជាច្រើន និយាយថា ជាការពិតហើយ កាលពីឆ្នាំ២០១៦ ក៏មានការកត់ត្រាថា មានមឹកយក្សជាច្រើនរស់នៅក្នុងទឹកសមុទ្រប្រទេសជប៉ុនពីខែមករា ដល់ខែមីនា ។

ទោះយ៉ាងណា ការស្រាវជ្រាវរកឃើញថា មឹកយក្សទាំងនេះតែងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Tsushima រវាងប្រទេសកូរ៉េខាងត្បូង និងជប៉ុន ។ វាបានឆ្លងកាត់ពីទិសខាងជើងទៅខាងត្បូង ហើយមានមឹកជាច្រើនក្បាលដែលផ្លាស់ទីខុសពេលវេលា ធ្វើឱ្យពួកវាត្រូវជួបនឹងទឹកត្រជាក់ខ្លាំង ហើយជាប់នៅក្នុងទឹកជ្រៅដែលពួកវាហែលឆ្លងកាត់នោះ ។ ហេតុនេះហើយ ពួកវាមិនអាចនៅក្នុងទឹកជ្រៅបន្តទៀតបាន ទើបហែលឡើងមកលើផ្ទៃទឹក ព្រោះលើផ្ទៃទឹកមានសីតុណ្ហភាពក្តៅជាងនៅក្រោមទឹក ។

ប៉ុន្តែគួរឱ្យសោកស្តាយពេលដឹងថា មឹកយក្សនេះជិតផុតពូជហើយ ដោយយើងសង្កេតលើស្បែករបស់វា ព្រោះមឹកដែលមានសុខភាពល្អ គឺមានស្បែករលោង ខ្លាញ់ និងមានពណ៌ក្រហមតិចៗ ប៉ុន្តែមឹកយក្សដែលគេប្រទះឃើញនេះកំពុងតែចុះខ្សោយកម្លាំង ៕ ប្រភព ៖ TNN EARTH

អ្វីដែល ខ្លាំង! អ្វីដែល ច្បាស់! នឹងមកដល់នាពេលឆាប់ៗនេះ ក្នុងការស្វាគមន៍ មហាព្រឹត្តិការណ៍ដ៏កក្រើកបំផុតប្រចាំឆ្នាំ 2023 ពី សាមសុង!

0

(ភ្នំពេញ) ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣៖ ចង់ដឹងថាកំពូលមហាព្រឹត្តិការណ៍ដ៏អស្ចារ្យក្នុងឆ្នាំនេះ នឹងធ្វើឱ្យលោកអ្នករំភើបរីករាយខ្លាំងប៉ុណ្ណា…! តោះ! ត្រៀមខ្លួនទំាងអស់គ្នា..!! មហាព្រឹត្តិការណ៍ដ៏រំភើបអស្ចារ្យ និងកក្រើកបំផុតប្រចាំឆ្នាំ 2023 នឹងមកពញ្ញាក់អារម្មណ៍អ្នកគាំទ្រក្នុងពេលឆាប់ៗនេះ!! ខកចិត្តបាន ប៉ុន្តែបើខកខានមិនបានទស្សនា ប្រយ័ត្នស្ដាយក្រោយណា៎ហ្វេនៗ!! ដូច្នេះសូមកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា និងកុំឱ្យកំពូលមហាព្រឹត្តិការណ៍នេះហួសពីខ្សែនេត្រារបស់លោកអ្នកឱ្យសោះ…!

បើមិនបានឃើញផ្ទាល់នឹងភ្នែកខ្លួនឯង ច្បាស់ជាមិននឹកស្មានដល់នោះឡើយ…! សូមអតិថិជន អ្នកស្រឡាញ់គាំទ្រផលិតផល សាមសុង ទាំងអស់ធ្វើការកត់ត្រាទុក ឬ ដាក់ម៉ោងរោទ៍លើប្រតិទិនរបស់ខ្លួនដើម្បីស្វាគមន៍នូវកំពូលមហាព្រឹត្តិការណ៍ដ៏រំភើបអស្ចារ្យបំផុតដែលនឹងធ្វើឡើងនៅថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ 2023 វេលាម៉ោង 10:00 ព្រឹក (San Francisco) ត្រូវនឹងថ្ងៃទី 02 ខែកុម្ភៈ ឆ្នាំ 2023 វេលាម៉ោង 01:00 យប់ (Cambodia) …តាមរយៈអនឡាញ…លើគេហទំព័រផ្លូវការ សាមសុង…តាមហ្វេសប៊ុកផ្លូវការ សាមសុង…និងតាម YouTube channel ផ្លូវការរបស់ សាមសុង…!

អ៊ីចឹង!! ថាតើនឹងមានអ្វីដែលពិសេសអស្ចារ្យ…មានអ្វីដែលធ្វើឱ្យលោកអ្នកមិនអាចទប់ចិត្ត…មិនអាចទប់អារម្មណ៍បាន…! ម្ដងនេះរឹតតែកក្រើកហើយ! សូមកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នាណា៎…!!

ដូចនេះដើម្បីកុំឱ្យខកខាននូវការទស្សនាមហាព្រឹត្តិការណ៍ដ៏រំភើបអស្ចារ្យប្រចាំឆ្នាំនេះ…លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ (Link) ខាងក្រោមនេះ៖

http://Samsung.com

https://www.facebook.com/SamsungCambodia

https://www.youtube.com/Samsung

គួររំលើកផងដែរថា សកម្មភាពទាំងនេះ គឺធ្វើឡើងក៏ដើម្បីផ្សព្វផ្សាយពិព័រណ៍ពិភពលោក World Expo 2030 ក្នុងការដេញថ្លៃឱ្យទីក្រុង ប៊ូនសាន ធ្វើជាម្ចាស់ផ្ទះនៃពិព័រណ៍ពិភពលោក World Expo 2030 នេះផងដែរ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

 

ផ្លូវរថភ្លើងភាគខាងជើងភ្នំពេញ-ប៉ោយប៉ែត នឹងទៅជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបំផុតនៅកម្ពុជា

0

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើលទ្ធផលបឋមនៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលសិក្សាដោយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC)ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធពីចម្ងាយជាមួយក្រុមការងារជំនាញនៃក្រុមហ៊ុន CRBC ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួងជាច្រើនរូប។

តាមរយៈការសិក្សាបឋមនេះ បានបញ្ជាក់ថា៖ គម្រោងនេះមានប្រវែងសរុបប្រមាណ ៣៨២គ.ម ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ ផ្លូវរថភ្លើងល្បឿនលឿននេះ មានខ្នាតទទឹងប្រវែង ១.៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម/ម៉ និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង)។

ក្នុងនោះដែរ ខ្សែររថភ្លើងត្រូវបំពាក់ប្រភេទក្បាលរថភ្លើង ដែលដំណើរការដោយថាមពលអគ្គិសនី ដោយមានការសាងសង់ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវប្រមាណជាង ៣០០កន្លែង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងមានបែងចែកដាច់ពីគ្នា រវាងស្ថានីយអ្នកដំណើរ និងស្ថានីយលើកដាក់ទំនិញ នៅភូមិសាស្ត្ររាជធានីភ្នំពេញ (មួយនៅស្ថានីយភ្នំពេញសម្រាប់អ្នកដំណើរ និងមួយទៀតនៅស្ថានីយសំរោងសម្រាប់លើកដាក់ទំនិញ)។

បន្ទាប់ពីទទួលស្តាប់បទបង្ហាញ ពីតំណាងក្រុមហ៊ុន CRBC រួចមក ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកជាសំណួរ បញ្ជាក់បន្ថែមឱ្យបានច្បាស់លាស់នូវចំណុចសំខាន់ៗមួយចំនួន ដើម្បីបានជាមូលដ្ឋានសម្រាប់ជំនួបពិភាក្សាជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ខាងមុខ។ ជំនួបពិភាក្សានេះដែរ គឺនឹងធ្វើឡើងដើម្បីពិភាក្សាអំពីលទ្ធភាព និងលក្ខខណ្ឌនៃការអនុវត្តគម្រោង ព្រមទាំងស្នើសុំអនុសាសន៍ណែនាំបន្ថែមទៀត ដើម្បីជំរុញឱ្យដំណើរការនៃការសិក្សានេះមានលក្ខណៈលម្អិត និងសព្វជ្រុងជ្រោយ សំដៅឆ្ពោះទៅការអនុវត្តគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿននេះ ក្នុងពេលអនាគតឆាប់ៗ និងឱ្យស្របទៅតាមស្មារតីសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងសាធារណការ និងដឹកជញ្ជូន សហការគ្នាពន្លឿនការសិក្សាគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿននេះ ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ជំរុញកំណើនសេដ្ឋកិច្ច-សង្គមជាតិ ឱ្យកាន់តែរីកចម្រើន ជាពិសេសគឺតាមបណ្តាខេត្ត និងក្រុងនានាដែលស្ថិតនៅតាមបណ្តោយផ្លូវ។

គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន គឺជាគម្រោងដែលផ្តោតចម្បងលើសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក៏ដូចជាការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមខ្សែបណ្ដោយ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ គម្រោងនេះនឹងក្លាយជាផ្លូវដែកល្បឿនលឿនស្ដង់ដារដំបូងគេបំផុត នៅក្នុងប្រទេសកម្ពុជា ហើយនឹងក្លាយទៅជាខ្សែផ្លូវដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញដ៏សំខាន់ទាំងនៅក្នុងប្រទេស និងភ្ជាប់ទៅក្រៅប្រទេសផងដែរ៕

NASA និង Boeing សហការគ្នាផលិតយន្តហោះកាត់បន្ថយជាតិពុល

0

អង្គការណាសា (NASA) និងក្រុមហ៊ុនប៊ូអ៊ីង (Boeing) បានរួមសហការគ្នាផលិតយន្តហោះសម្រាប់ថ្ងៃអនាគត ដើម្បីជួយសន្សំសំចៃប្រេងឥន្ធនៈ និងកាត់បន្ថយការបំភាយឧស្ម័នពុលរហូតដល់៣០% ហើយវាជាបច្ចេកវិទ្យាការហោះហើរដែលមិនប៉ះពាល់ដល់បរិស្ថាន ។ គេរំពឹងថា យន្តហោះប្រភេទនេះនឹងអាចប្រើប្រាស់នៅឆ្នាំ២០៣០ ។

តាមផែនការ យន្តហោះនេះនឹងធ្វើការហោះហើរសាកល្បងជាលើកដំបូងនៅឆ្នាំ២០២៨ ។ បើតាមទិន្នន័យរបស់អង្គការណាសាឱ្យដឹងថា ការអភិវឌ្ឍបច្ចេកវិទ្យា យន្តហោះថ្មីនេះ គឺដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ដែលអាចគាំទ្រគោលដៅរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការកាត់បន្ថយការបំភាយកាបូនលើអាកាសស្មើសូន្យនៅឆ្នាំ២០៥០ តាមផែនការគ្រោងទុករបស់អាកាសចរណ៍សហរដ្ឋអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig3PAz0fmUgj4Xx1A1SqmzXjLY8jXnoLn8Vo-0vEcCJt_ASGv_PFxnnionkyDPYSvFXIj9Uhhpi6abYrSrIn6hEZFRvzDrFVMfNNk-sF9S5oocrA7fk_2bnjzHnboDS01CyoYzKJNJR_y_mLp9OAuTsKdhOeMEcfXTcVQPWXdzNGWkqPhxwUh-qPjc/s800/photo_2023-01-24_11-23-32.jpg

ចំណែកក្រុមហ៊ុនប៊ូអ៊ីងសង្ឃឹមថា តម្រូវការយន្តហោះប្រភេទថ្មីនេះ នឹងកើនឡើងប្រមាណ៤ម៉ឺនគ្រឿងឯណោះ ក្នុងចន្លោះពីឆ្នាំ២០៣៥ ដល់ឆ្នាំ២០៥០ ។ គម្រោង ផលិតយន្តហោះដែលអង្គការណាសា និងក្រុមហ៊ុនប៊ូអ៊ីងសហការគ្នានេះ អាចកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការបំភាយឧស្ម័នពុលរហូតដល់៣០% បើធៀបនឹងយន្តហោះដែលមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងពេលបច្ចុប្បន្ន ។

ទោះយ៉ាងណា វាគ្រាន់តែជាការសាកល្បងដំបូងប៉ុណ្ណោះ ហើយមិនទាន់មានការអភិវឌ្ឍពាណិជ្ជកម្មសម្រាប់ផ្តល់សេវាកម្មហោះហើរពិតប្រាកដក្នុងថ្ងៃអនាគតទេ ដោយសារតែបច្ចេកវិទ្យារបស់យន្តហោះថ្មីនេះ ត្រូវបានគេចាត់ទុកថា មានហានិភ័យខ្ពស់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZcV2iDWtFNijeKM7K8iMx2Ds5xuF9ZE_euSiFI4gpx8HSaWWbit2o8uA9m5xYWmj7i6IwUINvwrQ1-dLd5qiLtOXSEUAYYIRHOJiwQxC4f1MHLi9SYtLDNCNYz9yluOYsIRgv6CGECf8byQedIJ65wOunAgXKrcdGo6SJ_2-v1YiSAJsVOE0UrpNK/s1280/photo_2023-01-24_11-23-33.jpg ប្រភព ៖ TNN EARTH

មុខងារសំខាន់ៗ ដែលយើងជួបជាប្រចាំ ពេលប្រើប្រាស់តេឡេក្រាម

0

តេឡេក្រាម ជាកម្មវិធីទំនាក់ទំនងសង្គម ដ៏ពេញនិយមនាសម័យបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ដូច្នេះថ្ងៃនេះសារព័ត៌មាន KBN សូមណែនាំវិធីសាស្ត្រងាយៗ និងមុខងារសំខាន់ៗមួយចំនួន ដែលយើងតែងជួបជាប្រចាំថ្ងៃរាល់ពេលប្រើប្រាស់តេឡេក្រាម។

1. ADD Friends ចូលក្នុងគ្រប់ដែលមានទីតាំងក្បែរគ្នា:

  • ចូលទៅ Contact > Find People Nearby
  • បើសិនមុខងារមិនដំណើរការ អ្នកអាចចូលទៅបើក Location ក្នុងកម្មវិធី Telegram ឱ្យដំណើរការជាមុនសិនTelegram's People Nearby Feature Can Be Exploited to Reveal User's Exact Location, Bug Hunter Claims; Company Says 'It's Expected' | Tech Times

2. ដាក់កាលវិភាគផ្ញើសារ

  •  ចូលទៅកាន់ឆាតណាមួយ > វាយសារ ឬជ្រើសរើសរូប/វីដេអូ ណាមួយ
  • ចុចលើប៊ូតុងផ្ញើសារដែលមានសញ្ញាព្រួញឱ្យជាប់ > Schedule Message > បន្ទាប់មករើសថ្ងៃនិងម៉ោងផ្ញើ ជាការស្រេចHow to Make a Scheduled Message in Telegram - t9gram.com

3.ផ្ញើសារមិនឱ្យឮសំឡេង

  • ចូលទៅកាន់ឆាតណាមួយ > វាយសារ ឬជ្រើសរើសរូប/វីដេអូ
  • ចុចលើប៊ូតុងផ្ញើសារសញ្ញាព្រួញឱ្យជាប់ > Send Without SoundHow to Send Messages Without Notification Sound in Telegram

4. បង្កើត Chat Folders

  • Setting > Chat Folders > Create New Folder សម្រាប់បង្កើត Folder
  • ចុចលើ Add Chats ដើម្បីដាក់ឆាតណាមួយ ចូលទៅកាន់ Folder ទើបបង្កើតអម្បាញ់មិញ។Telegram v6.0.1 update brings Chat folders, channel stats, Archives and more

5. ផ្ញើសារត (Forward) ទៅអោយអ្នកដ៏ទៃ ដោយមិនជាប់ឈ្មោះម្ចាស់ដើម

  • ស្វែងរកឯកសារណាមួយដែលលោកអ្នកចង់ផ្ញើបន្ត> រើសឈ្មោះអ្នកដែលចង់អ្នកចង់ផ្ញើបន្ត> ចុចលើសញ្ញាព្រួញនៅខាងមុខពាក្យផ្ញើបន្ត
  • ចុងក្រោយ លោកអ្នករើសយកពាក្យថា Hide sender’s Name ជាការស្រេច៕https://blogger.googleusercontent.com/img/a/AVvXsEigyVqQTmAf28QmEbUJGIMcJIII-S5WTzfZMUZoMIU3qfYjUcOakM8tWbSzXY2OzS_SpGRnnCO5i3P1c449pbcSuQGijDrBwRmtQWtT_5sEolOowGvMduQBgXbhutHfnofnb30IcXf0Di6i29BHl1RY9TLCt2y7ZFNpT6qauQpSx2Rg-1ZYK_OYBolf=s1200

អាហ្វ្រិកខាងត្បូងធ្វើសមយុទ្ធរួមគ្នានៅសមុទ្រជាមួយចិន និងរុស្ស៊ី

0

ប្រទេសអាហ្វ្រិកខាងត្បូង ៖ កងកម្លាំងការពារជាតិអាហ្វ្រិកខាងត្បូងបង្ហើបថា អាហ្វ្រិកខាងត្បូងនឹងធ្វើសមយុទ្ធរួមគ្នានៅសមុទ្រជាមួយចិន និងរុស្ស៊ី ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងបី ។ ការធ្វើសមយុទ្ធលើកនេះ នឹងធ្វើនៅក្នុងទីក្រុងកំពង់ផែ Durban និង Richards Bay ដោយទាហានអាហ្វ្រិកខាងត្បូងនឹងចូលរួមសមយុទ្ធចំនួន៣៥០នាក់ ។ ការធ្វើសមយុទ្ធមានឈ្មោះថា ប្រតិបត្តិការ Mosi ចាប់ពីថ្ងៃទី១៧-២៦ ខែកុម្ភៈ ខាងមុខនេះ គឺគម្រប់១ឆ្នាំដែលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន ។South Africa unveils joint naval drills with Russia, China for second time  | South China Morning Post

លោក Cobus Marais មកពីសម្ព័ន្ធប្រជាធិបតេយ្យអាហ្វ្រិកខាងត្បូង ផ្នែកប្រឆាំងឱ្យដឹងថា ការធ្វើសមយុទ្ធនេះ នឹងធ្វើឱ្យគេមើលមកប្រទេសអាហ្វ្រិកខាងត្បូងថា មិនមែនជាប្រទេសប្រកាន់ជំហរកណ្តាលទេ ។ លោកបន្តថា អាហ្វ្រិកខាងត្បូងបានលម្អៀងទៅរករុស្ស៊ីនិងចិន ហើយនឹងមានបញ្ហាជាមួយប្រទេសលោកខាងលិចដូចជា សហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ និងអង់គ្លេស ដែលប្រទេសទាំងនេះគឺជាដៃគូពាណិជ្ជកម្មឈានមុខរបស់អាហ្វ្រិកខាងត្បូង ។Russian warship to join drills with China, South Africa navies | Military  News | Al Jazeera

គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០២២ មានការស្ទង់មតិពលរដ្ឋអាហ្វ្រិកខាងត្បូងឃើញថា ៧៤,៣% ជឿថា ការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី គឺជាសកម្មភាពឈ្លានពាន ។ តាមសារព័ត៌មាន TASS បានរាយការណ៍ដោយដកស្រង់ប្រភពគួរឱ្យទុកចិត្តថា នាវាចម្បាំងរបស់រុស្ស៊ីដែលបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេង នឹងបញ្ជូនទៅធ្វើសមយុទ្ធជាមួយកងទ័ពជើងទឹកចិន និងកងទ័ពជើងទឹកអាហ្វ្រិកខាងត្បូងនៅខែកុម្ភៈផងដែរ ។

វាជាការធ្វើសមយុទ្ធរួមគ្នាលើកដំបូងរបស់នាវាចម្បាំង «Admiral Gorshov» ដែលបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេងដល់ទៅ៩ដង ក្នុងចម្ងាយហោះហើរ១.០០០គីឡូម៉ែត្រ ៕South Africa to Hold Naval Drill With Russia and China Amid Ukraine War -  The New York Times

ប្រភព ៖ TNN World

អាកាសធាតុ នឹងចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី២៥-៣១ ខែមករា

0

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៥-៣១ ខែមករា ឆ្នាំ២០២៣។

ក្រសួងធនធានទឹកបញ្ជាក់ថា ក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមករានេះ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានបក់ ក្នុងល្បឿនពីមធ្យមទៅខ្លាំង។

ក្រសួងបញ្ជាក់ថាស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ តំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C សីតុណ្ហភាពអតិបរមា មានពី ២៨-៣៣ °C អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម។

២៖ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ១៥-២០°C សីតុណ្ហភាពអតិបរមា មានពី ២៨- ៣១°C ធាតុអាកាសអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង។ ជាពិសេសខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ និងឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅ ១៥-១៧°C នៅពេលព្រឹក និងនៅពេលយប់។

៣៖ តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C នឹងអាចមានខ្យល់បក់បោកលាយឡំ និងរលកសមុទខ្ពស់។

ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់បងប្អូនសាធារណជន បន្តបង្កើនការប្រុងប្រយ័ត្ន ចំពោះស្ថានភាពចុះត្រជាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9phRYErcsTi4SK6joMl_9LKD6ioe9fUfSEzYrKUHhmM-huahd62Bpe0aiHBtUwFqgmz6XIhl3Jy0EpIgzCBSuOCHi9rR1vANnZbcFUbMq5fmsFL1tlRqBTYqMuSWFL9IaNdz8jsqgrcMUJ7D_Fc2WhcUMwdF-KKiRpx7fmNUb7KPF05Rj-CJgGXSR/s1280/photo_2023-01-24_09-33-27.jpg

ប្រទេសចិនប្រកាសថា ការឆ្លងកូវីដ-១៩ នៅក្នុងប្រទេសរបស់ខ្លួនបានឈានដល់កម្រិតកំពូលហើយ

0

អន្តរជាតិ៖ ប្រទេសចិនបានរាយការណ៍ឱ្យដឹងថា មនុស្សជិត ១៣,០០០នាក់ បានស្លាប់ដោយសារមេរោគរាតត្បាត កូវីដ-១៩ ក្នុងរយៈមួយសប្តាហ៍ ដោយអ្នកជំនាញបានអះអាងថា នេះគឺជារលកនៃការឆ្លងនៅក្នុងប្រទេសដែលបានឈានដល់កម្រិតកំពូល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។

ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៣ ខែមករា មន្ត្រីសុខាភិបាលចិនបាននិយាយថា ចំនួនអ្នកជំងឺកូវីដ-១៩ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបានឆ្លងផុតកម្រិតកំពូលហើយ ដោយតិចជាង ៤០ភាគរយ នៃអ្នកដែលត្រូវបានព្យាបាលក្នុងស្ថានភាពធ្ងន់ធ្ងរកាលពីថ្ងៃទី ១៩ ខែមករា ដល់ថ្ងៃទី២៣ ខែមករា បើប្រៀបធៀបទៅនឹង កំណត់ត្រាខ្ពស់បំផុតនៅថ្ងៃទី ៥ ខែមករា។

ប្រទេសចិន ក្នុងខែធ្នូ បានចាប់ផ្តើមបន្ធូរបន្ថយវិធានការឆ្លើយតបកូវីដ-១៩ ក្នុងស្រុក និងបានលុបចោលតម្រូវការឯកសារសម្រាប់មនុស្សដែលចូលមកពីបរទេសចាប់ពីថ្ងៃទី៨ ខែមករា ដោយបញ្ចប់ការបិទប្រទេសជិតក្នុងរយៈ៣ឆ្នាំ ក្រោមគោលនយោបាយ No Covid ដើម្បីដោះស្រាយជំងឺរាតត្បាត។

ប្រទេសចិន ក៏បានផ្អាករាល់ការបង្ហាញទិន្នន័យនៃចំនួនប្រជាជនឆ្លង ស្លាប់ប្រចាំថ្ងៃផងដែរ បន្ទាប់ពីការបន្ធូរបន្ថយការរឹតបន្តឹង ប៉ុន្តែការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកឆ្លងបានធ្វើឱ្យប្រព័ន្ធសុខភាពស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង។

លោក Wu Sun You ប្រធានផ្នែករោគរាតត្បាតនៃមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺចិនបាននិយាយកាលពីថ្ងៃទី២១ ខែមករាថា វាពិតជាលំបាកណាស់សម្រាប់ប្រទេសចិនក្នុងការបំបែករលកថ្មីនៃកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដោយសារតែប្រហែល ៨០ភាគរយ នៃប្រជាជនរបស់ប្រទេសចិនត្រូវបានឆ្លងមេរោគកូវីដ-១៩ ៕

នាយករដ្ឋមន្រ្ដីប៉ូឡូញ ប្ដេជ្ញាជួយអ៊ុយក្រែន បោះបង់សិទ្ធិនាំចេញ របស់អាល្លឺម៉ង់

0

រដ្ឋធានីប៊ែរឡាំង៖ ជាមួយនឹងសម្ពាធរបស់សម្ពន្ធមិត្តលោកខាងលិច កាន់តែទម្លាក់ខ្លាំងឡើង មកលើលោកអធិការបតីអាល្លឺម៉ង់ រហូតធ្វើឲ្យក្រុងប៊ែរឡាំង ផ្លាស់ប្ដូរឥរិយាបថ ប៉ុន្ដែឥឡូវនេះ លោកស្រី រដ្ឋមន្រ្ដីក្រសួងការបរទេស បានអះអាង ថា អាល្លឺម៉ង់ នឹងមិនរារាំង ដល់ការនាំចេញរថក្រោះ Leopard នោះទេ ហើយគេសង្ឃឹម ថា រថក្រោះប្រភេទនេះ ប្រហែលជិត២០គ្រឿង អាចនឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៤ ខែមករា ថា លោកស្រី អានណា បាអៀប៊ុក (Anna Baerbock) រដ្ឋមន្រ្ដីក្រសួងការបរទេសអាល្លឺម៉ង់ បានបញ្ជាក់ ថា «លោកស្រី នឹងមិនរារាំងដល់ប្រទេសប៉ូឡូញ ប្រសិនបើក្រុងវ៉ាសាវី ត្រូវផ្ដល់រថក្រោះ Leopard 2 ផលិតដោយអាល្លឺម៉ង់ បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។Baerbock besetzt wichtige Positionen im Auswärtigen Amt mit Frauen

អ៊ុយក្រែន បានអំពាវនាវដល់បណ្ដាប្រទេសបស្ចិមលោក ត្រូវតែផ្ដល់រថក្រោះផលិត ដោយប្រទេសអាល្លឺម៉ង់ ទៅជួយដល់ពួកគេ។ រថក្រោះផលិត Leopard របស់អាល្លឺម៉ង់ នឹងជួយដល់កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ដណ្ដើមជ័យជម្នះ ពីទាហានរុស្ស៊ី។

លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) រដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ុយក្រែន បានប្រាប់ដល់បណ្ដាញទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC ថា អាល្លឺម៉ង់ មានអំណាច ដើម្បីសង្គ្រោះអាយុជីវិតរបស់ទាហានអ៊ុយក្រែន យ៉ាងច្រើន។ ប៉ុន្ដែក្រុងប៊ែរឡាំង នៅតែមិនទាន់ព្រមព្រៀងនៅឡើយ។

ទោះជាយ៉ាងណា លោកស្រី Baerbock រដ្ឋមន្រ្ដីក្រសួងបរទេសអាល្លឺម៉ង់ បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ថា ប៉ូឡូញ នៅតែមិនទាន់បានស្នើសុំការអនុញ្ញាត នាំចេញរថក្រោះផលិតដោយអាល្លឺម៉ង់ នៅឡើយ។ លោកស្រី រដ្ឋមន្រ្ដី បានប្រាប់ដល់ទូរទស្សន៍បារាំង LCI TV ថា «សម្រាប់ពេលនេះ សំណួរមិនត្រូវបានសួរទេ ប៉ុន្តែប្រសិនបើយើង ត្រូវបានគេសួរ យើងនឹងមិនរារាំងនោះដែរ»។Ukraine puts energy into making Central Europe a bulwark of European energy security - Q&A with Foreign Minister Dmytro Kuleba - CEENERGYNEWS

លោក ម៉ាទូស ម៉ូរ៉ាវីកគី (Mateusz Morawiecki) នាយករដ្ឋមន្រ្ដីប៉ូឡូញ បានថ្លែង កាលពីថ្ងៃចន្ទ ថា រដ្ឋាភិបាលក្រុងវ៉ាសាវី នឹងធ្វើសំណើសុំសិទ្ធិនាំចេញរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ ទៅកាន់ក្រុងប៊ែរឡាំង។ ប៉ុន្ដែលោកនាយករដ្ឋមន្រ្ដី បានបញ្ជាក់ ថា ប៉ូឡូញ នឹងបញ្ជូន Leopard 2 ជាច្រើនគ្រឿង បញ្ចេញពីឃ្លាំងស្ដុកអាវុធរបស់ខ្លួន នាំទៅជួយដល់ប្រទេសអ៊ុយក្រែន ប្រសិនបើក្រុងប៊ែរឡាំង មិនអនុញ្ញាត។

លោកនាយករដ្ឋមន្រ្ដីប៉ូឡូញ បានសង្កត់ធ្ងន់ ថា «នៅទីបំផុត បើទោះជាយើងមិនទទួលបានការអនុញ្ញាតយ៉ាងណាក៏ដោយ នៅក្នុងក្របខ័ណ្ឌក្រុមចម្រុះតូចមួយ… យើងនឹងនៅតែប្រគល់រថក្រោះរបស់យើង រួមជាមួយនឹងប្រទេសផ្សេងៗទៀត បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន»។

លោក ចូសេប ប័ររ៉ែល (Josep Borrell) ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បានបញ្ជាក់ ថា «អាល្លឺម៉ង់ មិនគួរបញ្ឈប់បណ្ដាប្រទេសអឺរ៉ុប នាំចេញរថក្រោះ Leopard 2 ទៅជួយអ៊ុយក្រែន នោះឡើយ។ ចំណែកការពិភាក្សា អំពីកិច្ចគាំទ្រ ជួយដល់អ៊ុយក្រែន នឹងមិនគួរនៅតែវិលវល់ ជុំវិញបញ្ហារថក្រោះទេ»។LEOPARD 2 A7+ - KMW

អ្នកនាំពាក្យ រដ្ឋាភិបាលអាល្លឺម៉ង់ បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា ក្រុងប៊ែរឡាំង នៅមិនទាន់ទទួលបានសំណើសុំសិទ្ធិនាំចេញរថក្រោះ Leopard 2 ណាមួយនៅឡើយ។

អស់រយៈពេល២ទៅ៣ខែកន្លងមកនេះ ក្រសួងការពារជាតិអាល្លឺម៉ង់ បានចងក្រងបញ្ជីឈ្មោះរថក្រោះ Leopard គ្រប់ម៉ូដែលរបស់ខ្លួន ដែលប្រទេសមហាសេដ្ឋកិច្ចកំពូល នៅអឺរ៉ុបមួយនេះ មាន ដោយរាប់បញ្ជូលទាំង រថក្រោះដែលអាចនឹងត្រូវផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន ផងដែរ។

សារព័ត៌មានរបស់អាល្លឺម៉ង់ Der Spiegel (ឌឺរ ស្ពៀហ្គែល) បានរាយការណ៍ កាលពីថ្ងៃទី២១ ខែមករា ដោយដកស្រង់ប្រភពនានា ពីរដ្ឋាភិបាលអាល្លឺម៉ង់ ថា ក្រសួងការពារជាតិអាល្លឺម៉ង់ ជឿ ថា រថក្រោះ Leopard 2A5 ចំនួន១៩គ្រឿង សមល្មម នឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន៕

ការអំពាវនាវរបស់អង់គ្លេសឱ្យជួយអ៊ុយក្រែនដើម្បីឈ្នះសង្គ្រាម

0

ប្រទេសអ៊ុយក្រែន ៖ អតីតនាយករដ្ឋមន្ត្រីប្រទេសអង់គ្លេសបានធ្វើដំណើរទៅកាន់ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន តាមពាក្យអញ្ជើញរបស់ប្រធានាធិបតីអ៊ុយក្រែន ។ ប្រធានាធិបតីអ៊ុយក្រែនបានប្រកាសដោះស្រាយបញ្ហាពុករលួយនានា បន្ទាប់ពីប្រទេសនេះមានមន្ត្រីជាន់ខ្ពស់ពុករលួយ ខណៈអ៊ុយក្រែនកំពុងស្វែងរកអាវុធតស៊ូជាមួយរុស្ស៊ី ។

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានធ្វើដំណើរទៅកាន់ជាយក្រុងគៀវ កាលពីថ្ងៃទី២២ ខែមករា កន្លងមក ។ លោកត្រូវបាន លោកប្រធានាធិបតីអ៊ុយក្រែន Volodymy Zelensky ទទួលស្វាគមន៍នៅទីក្រុងគៀវ ។ បន្ទាប់មក លោកបានទៅកាន់ទីក្រុងប៊ូចា និងក្រុងបូរ៉ូឌៀនកា ស្ថិតនៅទិសពាយ័ព្យទីក្រុងគៀវ ដែលទាហានរុស្ស៊ីបានគ្រប់គ្រងទីក្រុងទាំងនេះកាលពីខែមីនា ឆ្នាំ២០២២ មុននឹងដកថយវិញ ។Ukraine war: Boris Johnson travels to Kyiv to meet Volodymyr Zelensky - BBC  News

លោក ចនសុន ថ្លែងថា ៖ «ជនជាតិអ៊ុយក្រែនបានរងទុក្ខយូរហើយ ផ្លូវតែមួយដែលអាចបញ្ឈប់សង្គ្រាមបាន គឺអ៊ុយក្រែនត្រូវតែជាអ្នកឈ្នះ និងឈ្នះឱ្យបានរហ័សបំផុតតាមដែលអាចធ្វើបាន ។ វាដល់ពេលហើយដែលយើងត្រូវជួយគ្នា និងឱ្យពលរដ្ឋអ៊ុយក្រែនមានអាវុធគ្រប់យ៉ាងដើម្បីយកឈ្នះវិបត្តិ» ។

អ្នកនាំពាក្យរបស់លោក រីស៊ី ស៊ុនណាក់ (Rishi Sunak) នាយករដ្ឋមន្ត្រីអង់គ្លេសបច្ចុប្បន្ន បង្ហាញថា នាយករដ្ឋមន្ត្រីអង់គ្លេសគាំទ្រការធ្វើដំណើរទៅប្រទេសអ៊ុយក្រែនរបស់លោក ចនសុន ដែលវាបង្ហាញឱ្យឃើញថា ប្រទេសអង់គ្លេសគាំទ្រអ៊ុយក្រែន ។ លោក ចនសុន នៅតែជាសមាជិកសភាតំណាងរាស្ត្រគណបក្សអភិរក្ស ដែលជាគណបក្សរបស់រដ្ឋាភិបាលអង់គ្លេស ហើយលោកបានធ្វើដំណើរទៅអ៊ុយក្រែនដោយមិនបានផ្តល់ដំណឹងជាមុនឡើយ ក្នុងអំឡុងពេលមានបញ្ហាហិរញ្ញវត្ថុរបស់លោក ។

ជាមួយគ្នានេះ លោកប្រធានាធិបតីអ៊ុយក្រែន Volodymy Zelensky ឱ្យដឹងថា លោកនឹងដោះស្រាយបញ្ហាពុករលួយនៅក្នុងរដ្ឋាភិបាល ព្រមទាំងមានការសម្រេចចិត្តសមរម្យមួយក្នុងសប្តាហ៍នេះ ។ លោកមិនចង់បង្ហាញទៅកាន់សាធារណៈក្នុងពេលនេះទេ ប៉ុន្តែលោកប្រាប់ថា អ្វីៗនឹងទទួលបានយុត្តិធម៌ ។ លោកបន្តថា លោកបានទទួលលិខិតលាលែងពីតំណែងរបស់អនុរដ្ឋមន្ត្រីរួចហើយ បន្ទាប់ពីមានការស៊ើបអង្កេតរឿងថា អនុរដ្ឋមន្ត្រីរូបនេះទទួលសំណូក ។Zelensky has courage of a lion, says Johnson as he goes walkabout in Kyiv |  News | The Sunday Times

លោកប្រធានាធិបតីអ៊ុយក្រែនបានថ្លែងបែបនេះ ក្រោយពីមានការរាយការណ៍ថា លោក វ៉ាស៊ីល ឡូស៊ីនស្គី (Vassil Losinski)
អនុរដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកការអភិវឌ្ឍតំបន់របស់អ៊ុយក្រែន ត្រូវបានឃាត់ខ្លួនពីបទទទួលសំណូក ខណៈលោក Olexi Reznikov រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានគេឃ្លាំមើលរឿងពុករលួយ ។ គេលើកឡើងថា កងទ័ពបានទិញអាហារក្នុងតម្លៃខ្ពស់ ប៉ុន្តែក្រសួងការពារជាតិជូនដំណឹងថា ជាព័ត៌មានមិនពិត និងបានឱ្យគណៈកម្មការក្នុងរដ្ឋសភាស៊ើបអង្កេត ។

ទោះយ៉ាងណា អង្គការតម្លាភាពអន្តរជាតិ (Transparency International) បានចាត់លំដាប់តម្លាភាពរបស់អ៊ុយក្រែននៅក្នុងឆ្នាំ២០២១ ស្ថិតនៅលេខរៀងទី១២២ ក្នុងចំណោម១៨០ប្រទេស គឺមិនខុសគ្នាពីរុស្ស៊ីប៉ុន្មានទេ ។ លើសពីនេះ សហភាពអឺរ៉ុប (EU) បានកំណត់ឱ្យអ៊ុយក្រែនធ្វើកំណែទម្រង់លុបបំបាត់អំពើពុករលួយ ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំងអស់ក្នុងការទទួលយកអ៊ុយក្រែនជាសមាជិក ៕ ប្រភព ៖ TNN World