Home Blog Page 1876

ក្រុមហ៊ុនជប៉ុនស្នើសុំដំឡើងថ្លៃអគ្គិសនីដើម្បីទប់ទល់ជាមួយប្រេងឥន្ធនៈឡើងថ្លៃ

0

ប្រទេសជប៉ុន ៖ ភ្នាក់ងារសារព័ត៌មានស៊ីនហួរបានរាយការណ៍កាលពីថ្ងៃទី២៣ ខែមករាថា ក្រុមហ៊ុន Tokyo Electric Power Company (TEPCO) របស់ជប៉ុននឹងស្នើសុំការអនុម័តទៅកាន់រដ្ឋាភិបាល ដើម្បីដំឡើងថ្លៃអគ្គិសនីសម្រាប់លំនៅឋានប្រមាណជា៣០% ចាប់តាំងពីខែមិថុនាតទៅ ដើម្បីដោះស្រាយជាមួយតម្លៃថាមពលកើនឡើងខ្លាំង និងប្រាក់យ៉េនជប៉ុនកំពុងតែធ្លាក់ថ្លៃ ។

ការស្នើសុំដំឡើងថ្លៃអគ្គិសនីលើកនេះបង្ហាញឱ្យឃើញថា ដំណើរការអាជីវកម្មកាន់តែយ៉ាប់យឺនដោយសារតម្លៃប្រេងឥន្ធនៈហ្វូស៊ីលឡើងថ្លៃ ដូចជា ឧស្ម័នធម្មជាតិរាវ (LNG) និងធ្យូងថ្មក្តៅសម្រាប់ផលិតអគ្គិសនី ។ កាលពីមុននេះ ក្រុមហ៊ុនថាមពលធំៗចំនួន៥ ក៏បានស្នើសុំការអនុម័តពីរដ្ឋាភិបាលផងដែរ ដើម្បីដំឡើងថ្លៃអគ្គិសនីចន្លោះពី២៨% ទៅ៤៦% តាំងពីខែមេសា កន្លងមក ។ ក្រសួងឧស្សាហកម្មជប៉ុននឹងត្រួតពិនិត្យឱ្យបានលម្អិតលើវិធានការកាត់បន្ថយថ្លៃដើមរបស់ក្រុមហ៊ុន និងសម្រេចចិត្តអំពីការដំឡើងថ្លៃអគ្គិសនីពិតប្រាកដ ។

លោក តូម៉ូគី កូបាយ៉ាហ្គាវ៉ា (Tomoaki Kobayagawa) ប្រធានក្រុមហ៊ុន TEPCO ឱ្យដឹងថា ក្រុមហ៊ុននឹងប្រឈមជាមួយបញ្ហាការស្វែងរកអគ្គិសនីដែលមានស្ថេរភាព បើលោកបណ្តោយឱ្យស្ថានការណ៍ក្លាយជាបែបនេះបន្តទៀត ។ លោកថ្លែងថា ៖ «ក្រុមហ៊ុនមិនត្រូវការដាក់បន្ទុកលើអតិថិជនទេ ប៉ុន្តែយើងត្រូវតែសម្រេចចិត្តក្នុងស្ថានភាពលំបាកនេះ» ។

គួរបញ្ជាក់ថា វាគឺជាលើកដំបូងហើយដែលក្រុមហ៊ុនបានប្រកាសដំឡើងថ្លៃអគ្គិសនីចាប់តាំងពីឆ្នាំ២០១២មក បន្ទាប់ពីប្រទេសជប៉ុនជួបគ្រោះមហន្តរាយនុយក្លេអ៊ែរហ្វុកុសិមៈ (Fukushima) នៅឆ្នាំ២០១១ ៕10 Things NOT to Do in Tokyo - Japanese Social Etiquette Tips and Tricks –  Go Guides

ប្រភព ៖ TNN World

អាល្លឺម៉ង់ អនុញ្ញាតឲ្យនាំចេញរថក្រោះ Leopard 2 ទៅកាន់អ៊ុយក្រែន ក្រោយពេលរងសម្ពាធធ្ងន់

0

រដ្ឋធានីប៊ែរឡាំង៖ ក្រោយការពិភាក្សាដេញដោលដ៏ចម្រូងចម្រាស អស់រយៈពេលជាច្រើនខែ កន្លងមក អំពីបញ្ហាសន្ដិសុខផ្ទាល់ខ្លួន នៅក្នុងប្រទេសអាល្លឺម៉ង់ គួបផ្សំជាមួយនឹងសម្ពាធកាន់តែធ្ងន់ មកពីសម្ពន្ធមិត្តផងនោះ នៅទីបំផុត មេដឹកនាំក្រុងប៊ែរឡាំង បានសម្រេចជាផ្លូវការ អនុញ្ញាតដល់ប្រទេសប៉ូឡូញ និង ប្រទេសផ្សេងៗទៀត បញ្ជូនរថក្រោះ Leopard 2 រាប់សិបគ្រឿង នាំទៅជួយដល់កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ដែលកំពុងតែធ្វើសង្គ្រាម ទប់ទល់ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដើម្បីការពារទឹកដី និង សេរីភាពរបស់ពួកគេ។Ukraine must wait longer for a decision on Leopard 2 tanks after a NATO  meeting in Ramstein | Euronews

គេហទំព័ររបស់ទូរទស្សន៍សហរដ្ឋអាមេរិក CNN បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៥ ខែមករា ថា សារព័ត៌មានរបស់អាល្លឺម៉ង់ Der Spiegel បានរាយការណ៍ កាលពីល្ងាច ថ្ងៃអង្គារ ដោយដកស្រង់ប្រភពជាច្រើន សុំមិនបញ្ចេញអត្តសញ្ញាណ ថា រដ្ឋាភិបាលក្រុងប៊ែរឡាំង គ្រោងនឹងបញ្ជូនរថក្រោះ Leopard 2 ជាច្រើនគ្រឿង ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយជំរុញដល់កិច្ចខិតខំប្រឹងប្រែង ធ្វើសង្គ្រាមរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ ទប់ទល់នឹងការឈ្លានពានរបស់ក្រុងមូស្គូ។ លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ បានសម្រេចផ្ដល់សិទ្ធិ នាំចេញរថក្រោះដ៏ទំនើបរបស់ខ្លួន ទៅកាន់ប្រទេសដែលកំពុងតែហែកហួរ ដោយសារសង្គ្រាមមួយនេះ ក្រោយមានការពិភាក្សាដេញដោលគ្នា អស់រយៈពេលជាច្រើនខែកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp2x7VtwogQ8dyV32lkbEWlC5mvKp0BwB9qndS3HmKsnJDKm1Gp84iYxYFlRdC28LRjzS8oNCuFKENPXwHJVZJmUCTlL14k9JBe_y5PA2DTia8-kPgMd3lJWs4ix7ul-VnJctjmMr95UlvGJf-VPGnv3mPUm93P4XkpxC4GxvPXWP0GcDFLphZNOVe/s1200/photo_2023-01-25_08-56-14.jpg

ជាមួយគ្នានេះដែរ សភារបស់អាល្លឺម៉ង់ គ្រោងនឹងពិភាក្សាគ្នា លើបញ្ហាដ៏ចម្រូងចម្រាសនេះ នៅព្រឹក ថ្ងៃពុធ។ ការសម្រេចចិត្តបញ្ជូនរថក្រោះ Leopard 2 រាប់សិបគ្រឿងនេះ នឹងក្លាយជាពេលវេលាដ៏សំខាន់មួយ នៅក្នុងកិច្ចគាំទ្ររបស់លោកខាងលិច សម្រាប់រដ្ឋាភិបាលក្រុងកៀវ (Kyiv) ក្រោយពេលក្រុងប៊ែរឡាំង បានរងសម្ពាធយ៉ាងខ្លាំង ពីប្រទេសជាដៃគូ នៅក្នុងសម្ពន្ធមិត្តយោធារបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ ឬ អូតង់។Ukraine expects to get 100 Leopard 2 tanks from 12 countries, once Germany  approves: Senior Ukrainian official - ABC News

ការសម្រេចចិត្តរបស់ក្រុងប៊ែរឡាំង បានកើតឡើងភ្លាមៗ ក្រោយពេលក្រុមមន្រ្ដីរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានបង្ហាញ ថា រដ្ឋបាលរបស់ប្រធានាធិបតី លោក ចូ បៃដិន (Joe Biden) កំពុងតែបញ្ចប់នូវផែនការបញ្ជូនរថក្រោះ ផលិតដោយសហរដ្ឋអាមេរិក នាំទៅកាន់អ៊ុយក្រែន។ អាល្លឺម៉ង់ បានចង្អុលបង្ហាញ ទៅកាន់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ថា ក្រុងប៊ែរឡាំង នឹងបញ្ជូនរថក្រោះ Leopard របស់ខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែន លុះត្រាតែក្រុងវ៉ាស៊ីនតោន យល់ព្រម បញ្ជូនរថក្រោះ M1 Abrams ផលិតនៅសហរដ្ឋអាមេរិក ទៅជួយដល់ក្រុងកៀវ ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiGSh_1YBDktz85KalY0kBUuOLS5YklKcaLhUu2oxFF9BDDNzj2_di76wpPY73EXvkMQm9qpJ3ah3uTpcmTRshZF5wq3Idn4mZlA0QRATIG9z3AgSyQFOLKtq8giQcEAMQEl0TuYXs0Z1wkQ4X5g1luiYHCatM1b2mp3ZO0N-udlgSgJtrHpvba3WB/s1280/photo_2023-01-25_08-56-16%20(2).jpg

ការបញ្ជូនរថក្រោះ Leopard 2 ទៅកាន់អ៊ុយក្រែន នឹងផ្តល់ឱ្យកងទ័ពការពារទឹកដីរបស់ក្រុងកៀវ ជាមួយនឹងរថចម្បាំងដ៏ទំនើបៗ និង មានឥទ្ធិពលដ៏ខ្លាំងក្លា នៅមុនការវាយលុកដ៏មានសក្តានុពល នានិទាឃរដូវ ពីកម្លាំងទាហានរុស្ស៊ី។ សកម្មភាពបែបនេះ នឹងកើតឡើង ស្របពេលវិមានក្រឹមឡាំង កំពុងតែបង្កើនយុទ្ធនាការ វាយប្រហារទៅលើកងទ័ពអ៊ុយក្រែន ជាមួយនឹងប្រព័ន្ធប្រយុទ្ធបច្ចេកវិទ្យាជាន់ខ្ពស់ ខណៈសង្រ្គាមរបស់រុស្ស៊ី បានខិតជិតដល់ រយៈពេលមួយឆ្នាំ។

អាល្លឺម៉ង់ បានទប់ទល់នឹងសម្ពាធ កាន់តែខ្លាំងឡើង ពីលោកខាងលិច នៅក្នុងការបញ្ជូនរថក្រោះមួយចំនួន ទៅកាន់ប្រទេសអ៊ុយក្រែន ដោយរដ្ឋមន្ត្រីការពារជាតិថ្មីរបស់អាល្លឺម៉ង់ លោក បូរីស ពីស្ដូរៀស (Boris Pistorius) បានអំពាវនាវម្តងហើយម្តងទៀត សម្រាប់ពេលវេលាបន្ថែមទៀត ហើយថែមទាំងលើកឡើង ថា ការផ្លាស់ប្តូរនេះ នឹងនាំមកជាមួយនឹងគុណសម្បត្តិ និង គុណវិបត្តិ សម្រាប់ក្រុងប៊ែរឡាំង ក៏ដូចជា ប្រជាជនអាល្លឺម៉ង់ ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuYwsy8xAj0liJUC4VhkqOrHVBXNc9Zguy-mJe_8V-aDlG9z8EpnK6jYLJSWaMRT6ZAFJOCaA4eJiGk_BJ2v1gSAKccNQuUJENWcprze6fYzcQAtArHs_Mp_0IN3qAGAgP_qN5vfHQO5odveu9GRLaP_ACqPzMWmB_BGWNnfvAu9uh5frBQ5mWr6JB/s1280/photo_2023-01-25_08-56-16.jpg

ប្រទេស កូនពៅគេក្នុងពិភពលោក

0

ប្រទេសដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិថ្មីបំផុតនៅលើពិភពលោកគឺប្រទេសអាហ្វ្រិកខាងត្បូងនៃប្រទេសស៊ូដង់ខាងត្បូងដែលបានប្រកាសឯករាជ្យនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១១។ ការប្រកាសឯករាជ្យនេះ ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ ប្រទេសនេះក៏បានក្លាយជាសមាជិកថ្មីបំផុតរបស់អង្គការសហប្រជាជាតិ។South Sudan celebrates a decade of independence - Vatican News

ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសអេត្យូពី ស៊ូដង់ សាធារណរដ្ឋអាហ្វ្រិកកណ្តាល សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អ៊ូហ្គង់ដា និងកេនយ៉ា។ ចំនួនប្រជាជនរបស់វាត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១២លាននាក់ នៅក្នុងឆ្នាំ២០១៩។South Sudan | Facts, Map, People, & History | Britannica

ប្រទេសស៊ូដង់ ត្រូវបានកាន់កាប់ដោយអេហ្ស៊ីបក្រោមរាជវង្ស Muhammad Ali ហើយក្រោយមកត្រូវបានគ្រប់គ្រងដោយអង់គ្លេសវិញ លុះដល់ឆ្នាំ១៩៥៦ ស៊ូដង់ទទួលបានឯករាជ្យ។ 

រំលងបាន១៦ឆ្នាំ ប្រទេសនេះក៏ផ្ទុះសង្គ្រាមសុីវិលចំនួនពីរលើក ដែលធ្វើឱ្យប្រជាជនស៊ូដង់រាប់មុឺននាក់បានបាត់បង់ជីវិត។ សង្គ្រាមសុីវិលបានអូសបន្លាយដល់៣៥ឆ្នាំ ពោលនៅឆ្នាំ ២០០៥ ប្រទេសស៊ូដង់ក៏បានប្រកាសបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព។ Oil profits are fueling South Sudan's civil war — RT Business News

នៅគ្រាដែលស៊ូដង់កំពុងស្តាប្រទេសពីសង្គ្រាមសុីវិល តំបន់ស្វ័យភាពនៃភាគខាងត្បូង ក៏បានឆ្លៀតឱកាសបង្កើតរដ្ឋាភិបាលផ្ទាល់ខ្លួន ហើយក៏បានប្រកាសឯករាជ្យនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១១៕

ប្រភព៖ Britannica 

ថៃ រកឃើញកន្លែងឡើងកម្តៅជិត៤ពាន់កន្លែងនៅជុំវិញប្រទេសខ្លួន និងកម្ពុជា

0

កាលពីពេលថ្មីៗនេះ យោងតាមទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យា (GISTDA) របស់ប្រទេសថៃ បានបង្ហាញថាចំណុចក្តៅជាង ១៣០០កន្លែង ត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជា និងមួយចំនួនធំទៀតនៅប្រទេសថៃ។

ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិជ្ជាអវកាស និងព័ត៌មានវិទ្យា លើកឡើងថាក្តីបារម្ភចម្បងគឺហេតុការណ៍ភ្លើងឆេះព្រៃ ដែលនឹងធ្វើឱ្យបញ្ហាបំពុលធូលីកាន់តែខ្លាំងឡើង នៅក្នុងតំបន់ជាប់ព្រំដែនប្រទេសថៃ ដូចជាប្រទេស មីយ៉ាន់ម៉ា កម្ពុជា និងប្រទេសឡាវ។

អាជ្ញាធរថៃបាននិយាយថា ផ្សែងពីប្រទេសជិតខាងប៉ះពាល់ដល់ ប្រព័ន្ធសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសថៃស្ទើរតែរៀងរាល់រដូវប្រាំង ។ អាជ្ញាធរជំនាញថៃណែនាំប្រព័ន្ធសង្កេតផែនដីថៃ-2 (THEOS-2) ឱ្យតាមដាន និងវាយតម្លៃផ្សែងនិងផលប៉ះពាល់របស់វា ឈានទៅ ចាត់វិធានការដើម្បីទប់ស្កាត់ ឬកាត់បន្ថយផលប៉ះពាល់ដែល អាច កើត មានជាយថាហេតុ។

គួរបញ្ជាក់ផងដែរថា ក្រៅពីកម្ពុជា និងថៃ ទីតាំងឡើងកម្តៅមួយចំនួនទៀតក៏បានកើតឡើងនៅក្នុងប្រទេសជិតខាងអាស៊ានយើងផងដែរដូចជា  ៩៦៥កន្លែងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំនួន៦១២កន្លែងរកឃើញនៅឡាវ ចំនួន៧២ នៅវៀតណាម និងទីតាំងឡើងកម្ដៅចំនួនប្រាំនៅ ម៉ាឡេស៊ី៕

ប្រភព៖ Thaipbsworld

ដកតំណែងលោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរី ព្រោះប្រព្រឹត្តអំពើពុករលួយ

0

ភ្នំពេញ៖ ក្រសួងផែនការ បានចេញសេចក្តីប្រកាសដកតំណែង លោក ខេង វុទ្ធី ពីប្រធានមន្ទីរផែនការខេត្តរតនគិរី មកបម្រើការងារនៅអគ្គលេខាធិការដ្ឋានប្រជាជននិងការអភិវឌ្ឍវិញ ព្រោះប្រព្រឹត្តអំពើពុករលួយ។

យោងតាមលិខិតរបស់ក្រសួងផែនការ បានឲ្យដឹងថា ប្រាក់បៀវត្ស និងរាល់ផលប្រយោជន៍របស់លោក ខេង វុទ្ធី នឹងត្រូវបន្តបើកនៅអង្គភាពថ្មី បន្ទាប់ពីបានកាត់ផ្ដាច់ ចេញពីអង្គភាពចាស់។

ក្នុងសេចក្តីប្រកាសនោះ មិនបានបញ្ជាក់ពីមូលហេតុនៃការដកតំណែងលោក ខេង វុទ្ធី ប៉ុន្តែបើតាមលិខិតពាក្យបណ្តឹងដែលចុះនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០៣ របស់មន្ត្រីនៃមន្ទីរផែនការខេត្តរតនគិរីដែលបានផ្ញើទៅសម្តេចតេជោ ហ៊ុន សែន ឱ្យជួយស៊ើបអង្កេតទៅលើករណីលោក ខេង វុទ្ធី បានបញ្ជាក់ថា លោក ខេង វុទ្ធី បានប្រព្រឹត្តអំពើពុករលួយនៅក្នុងអង្គភាពតាំងពីឡើងជាប្រធានមន្ទីរផែនកាខេត្តរតនគិរីរហូតដល់បច្ចុប្បន្ន។

ក្នុងពាក្យបណ្តឹងនោះ បានបញ្ជាក់ឱ្យដឹងថា លោក ខេង វុទ្ធី បានបង្កកប្រាក់ខែជាច្រើនដែលតែមិនដែលឃើញបង្វិលចូលរដ្ឋវិញទេក្នុងមួយឆ្នាំៗ។ ប្រាក់បេសកកម្មលោកទូទាត់ខ្លួនឯងគ្រប់ចំនួនដប់ថ្ងៃរួចហើយ សុំដាក់ឈ្មោះអនុប្រធានមន្ទីរដើម្បីដកលុយយកមកឲ្យខ្លួនអស់រយៈពេលពីរបីឆ្នាំមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVWGSyhntuPlZRTy8gLFKK-qLzLtzWdtmX0gEJbnZ0_JUFs8KE2tbpLPr_wtXxSOW7wScXwEMJ2lyHtU-oc0GH8Kf_18GwkBATPJj_21HEgbEfFm732AKacZVaY4-drwwzozCwSeFuWdrRLpVdhnxDvnlASK_CeWNouXvEFI-cH0Nycxxssi2Za5Ai/s1280/photo_2023-01-24_21-42-21.jpg

ចំពោះកិច្ចការដេញថ្លៃសម្ភារការិយាល័យទំហំទឹកប្រាក់ ២០លានរៀល គឺដេញថ្លៃយកតែលុយទេ មិនដែលមានរបស់ប្រើប្រាស់ សូម្បីក្រដាស់មួយដុំ។ សម្រាប់ ការងារដេញថ្លៃម៉ូតូ នៅពេលបានម៉ូតូហើយ ចែកឲ្យមន្ត្រីយកមួយគ្រឿងយកលុយ ៣០០ដុល្លារ ថែមទាំងថ្លៃស្លាកលេខ ៥០ដុល្លារទៀត ហើយការងារជួសជុលរថយន្ត ពុំដែលជួសជុលទេ យកតែលុយហើយតម្លៃជួសជុលស្ទើរតែទិញឡានថ្មីមួយទៅហើយក្នុងមួយឆ្នាំៗ។

ក្នុងពាក្យបណ្តឹងនោះបានប្រាប់ឱ្យដឹងថា៖ «ធ្វើអាគារឱ្យមន្ត្រីធ្វើការ ប៉ុន្ដែមន្ត្រីមិនហ៊ានមកធ្វើទេពីព្រោះអាគារគ្មានគ្រឹះ ហើយតឡើងទៅលើ យករបស់ចាស់តថ្មីពីលើពីរជាន់ ហើយមានស្នាមប្រេះជាច្រើនអាចនឹងមានការបាក់ ស្រុតអញ្ចឹងមន្ត្រីមកធ្វើការ សឹងតែមិនហ៊ានចូលធ្វើការ ដោយសភាពអាគារទ្រុឌទ្រោមមួយវិញទៀត។ ហើយជ្រាបទឹកពេញនឹងខូចពិដានអស់ហើយ អាគារធ្វើមិនទៅតាមប្លង់ មិនគ្រប់ការ មិនត្រូវស្តង់ដាខាង ក្រោម៣០ឆ្នាំហើយដាក់អាថ្មីពីរជាន់ពីលើថែមទៀត ដោយយកគ្រឹះចាស់ដដែល ឡើងដល់ពីរសន្លឹកពីលើ។ ការរុះរើអាគារចាស់ដោយប្រមូលយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនឯង យកទៅធ្វើផ្ទះឲ្យកម្មករនៅចំការ ភូមិកាម៉ែន ឃុំឯកភាព ស្រុកអូរជុំ»។

ក្នុងពាក្យបណ្តឹងនោះបានបន្តរៀបរាប់ថា លោក ខេង វុទ្ធី បានចងការប្រាក់ឱ្យមន្ទីរ ដោយគ្មានការដឹងឮត្រឹមត្រូវ ដើម្បីកេងបន្លំយកលុយពីមន្ទីរដោយស្របច្បាប់។ ម្យ៉ាងទៀតលោក រាល់ពេលដែលមានរឿងតែងតែបង្ខំមន្ត្រីឲ្យផ្ដិតមេដៃគាំទ្រខ្លួនទាំងដែលខ្លួនធ្វើខុស បើអ្នកណាមិនផ្ដោតទេអ្នកនោះប្រឹងនឹងខ្លួន ហើយប្រធានរូបនេះនឹងមានវិធានការភ្លាម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUBPmEpv0P3eeI9elCiBBPpb7uIJZfcgJNdvThpjyr4bFRRLNHLflDL8Pwl6B4HG-CQUhzHcKUcx6dtQw5u-IbkUcawIUt_wPdZ_kbwk3vtKEfRO4YayN1f_hUBbRI0OcELE0MhWpncjP-apDUkXum1uLV3RVXDf0IGwxAcgYeN2DZfO7QpRdzmWUh/s1280/photo_2023-01-24_21-42-22.jpg

ឯកឧត្តម ជុំ កុសល បង្ហាញការហួសចិត្តជុំវិញទង្វើរបស់លោក សុវណ្ណ រិទ្ធី ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍យប់មិញ

0

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់ហើយពាក់ព័ន្ធនឹងករណីម្ចាស់ចាងហ្វាងសារព័ត៌មាន TVFB លោក សុវណ្ណ រិទ្ធី បានស្ដីបន្ទោស ព្រមទាំងឱ្យបុរសដែលជាដំណើរម្នាក់ សុំទោសឱ្យចេញពីចិត្ត ខណៈបុរសជាអ្នកដំណើរគ្រាន់តែមានចិត្តជួយលើកនារីម្នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ដេកដួលកណ្ដាលផ្លូវដើម្បីបញ្ចៀសពីគ្រោះថ្នាក់ដោយប្រការណាមួយ តែជាអកុសលលោកត្រូវបានក្រុមអ្នកសារព័ត៌មាន ជាពិសេសលោក សុវណ្ណ រិទ្ធី ស្ដីបន្ទោសថាធ្វើឱ្យបាត់ភស្ដុតាងពេលដែលសមត្ថកិច្ចត្រូវចុះមកវាស់វែងសរសេររបាយការណ៍ជាដើម ដែលការស្ដីថាឱ្យគឺជារឿងដ៏គួរហួសចិត្តយ៉ាងខ្លាំង បណ្ដាលឱ្យមហាជននាំគ្នារិះគន់យ៉ាងចាស់ដៃ។

ជាក់ស្ដែងនាមុននេះបន្តិច ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានចេញមុខប្រតិកម្មផងដែរដោយលោកបានសរសេររៀបរាប់នៅលើគណនីហ្វេសប៊ុកលោកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖ «ឃើញហើយទើសចិត្តពេក ! មនុស្សមានចិត្តសង្រ្គោះ ឃើញគ្រោះថ្នាក់នៅចំពោះមុខក៏ចុះជួយ ។ នេះគឺជាកាយវិការគួរឲ្យកោតសរសើរចំពោះគាត់ ! ចុះហេតុអីបានជារូបគាត់ត្រូវបានទទួលរងនូវការស្តីបន្ទោសពីអ្នកសារព័ត៌មាន និងសមត្ថកិច្ចនគរបាលទៅវិញ ? ។ ករណី លើកម៉ូតូចេញ មិនមែនជារឿងខុសច្បាប់អីនោះទេ គ្រាន់តែបាត់ដានដែលជាហេតុនាំឲ្យសមត្ថកិច្ចនគរបាលចរាចរណ៍ពិបាកក្នុងការវាស់វែងតែប៉ុណ្ណោះ ប៉ុន្តែបុរសនោះគាត់បានលើកដៃសុំទោសហើយ ដោយសារតែគ្នាមិនដឹង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfaKX4bPypiBiKbF0kT0ifGYq8Dbk8yOM3jnwsiYVk5mFcYgLoxqSWYqaTM4UueeehipVTz8nEkUN0M328_BLUOpETyiPUkXzgMbLZemvmx4ORsKUM4LI7odFMRTaMkG09GsKQUF1ChSsNUU4OlALCL5mdi_YUrNZe0xTZfIFwNpg_aub9JcqVzgwjhA/s1080/photo_2023-01-24_16-50-16%20(2).jpg

គួរណាស់តែអស់លោកដែលដឹងនិយាយពន្យល់ប្រាប់គាត់ដោយសំដីទន់ភ្លន់ ចាំបាច់ស្រែកគំហកដាក់គ្នា ? ។ កាយវិការ និងពាក្យសំដីរបស់អ្នកសារព័ត៌មានបែបនេះគឺជាការបំបាក់ទឹកចិត្តដល់អ្នកក្រោយៗទៀត ដែលជួបរឿងបែបនេះខ្លាច មិនហ៊ានជួយទេ ។ សូមគិតឡើងវិញ កុំប្រើតួនាទីជ្រុលចេញឆ្ងាយពីតួនាទីស្នូលរបស់ខ្លួនពេក វានាំឲ្យបាត់តម្លៃ» ៕

ក្រសួងអប់រំកំពុងពិនិត្យករណីគ្រូអនុវត្តវិន័យយកម៉ូទ័រឈូសសក់សិស្សឡើងឆកនៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសំពៅលូន

0

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាកំពុងពិនិត្យ លើករណី លោកគ្រូ អនុវត្តវិន័យយកម៉ូទ័រឈូសសក់សិស្សឡើងឆកដល់ស្បែកក្បាល នៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសំពៅលូន ក្រោយមានការចុះផ្សាយពីបណ្តាញសារព័ត៌មាន និងរិះគន់ពីបណ្តាញអ្នកលេងសង្គម។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់សារព័ត៌មានឈានមុខនៅថ្ងៃទី ២៤ ខែមករាថា ករណីខាងលើនេះ ជាទូទៅ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវដោះស្រាយករណីបាតុភាពផ្សេងៗនៅតាមគ្រឹះស្ថានសិក្សា ដោយចាត់វិធានការតាមទិដ្ឋភាពជាក់ស្តែង។

លោកបន្តថា បើចាំបាច់ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ខេត្ត រាជធានី ដែលជាសេនាធិការតាមឋានានុក្រមនៃក្រសួងអប់រំ យុវជន និងកីឡា។

សូមបញ្ជាក់ថា មានករណីផ្ទុះការរិះគន់ផ្អើលពេញហ្វេសប៊ុកជុំវិញករណីគ្រូអនុវត្តវិន័យយកម៉ូទ័រឈូសសក់សិស្សឡើងឆកដល់ស្បែកក្បាល នៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសំពៅលូន។ ករណីនេះ កើតឡើង កាលពីថ្ងៃច័ន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣៕

ឧស្សាហកម្ម៤ប្រភេទរីកចម្រើននៅវៀតណាមក្នុងឆ្នាំនេះ

0

ប្រទេសវៀតណាម ៖ បន្ទាប់ពីស្ថានការណ៍រាតត្បាតនៃជំងឺកូវីដ-១៩ បានថយចុះ ការងើបឡើងវិញនៃឧស្សាហកម្មនៅវៀតណាមអាចមិនស្មើគ្នាទេ ខណៈឧស្សាហកម្មខ្លះងើបឡើងវិញយ៉ាងឆាប់រហ័ស ប៉ុន្តែឧស្សាហកម្មខ្លះទៀតត្រូវបានគេបោះបង់ចោល ។ ទោះយ៉ាងណា សេដ្ឋកិច្ចវៀតណាមនៅតែរីកចម្រើនជាមួយឧស្សាហកម្ម៤ប្រភេទនៅឆ្នាំ២០២៣នេះ ។

១-ឧស្សាហកម្មថាមពល ៖
វៀតណាមទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូផ្លាស់ប្តូរថាមពលដោយស្មើភាព (Just Energy Transition Partnership: JETP) កាលពីខែធ្នូ ឆ្នាំ២០២២ កន្លងមក ។ នៅឆ្នាំ២០២៣នេះ យើងនឹងឃើញថា កិច្ចព្រមព្រៀងនេះត្រូវបានប្រើប្រាស់បែបណា នយោបាយនឹងផ្លាស់ប្តូរបែបណា ហើយការអភិវឌ្ឍឧស្សាហកម្មថាមពលរបស់វៀតណាមនឹងកាន់តែទូលាយផងដែរ ។

២-ឧស្សាហកម្មទេសចរណ៍ ៖
សម្រាប់ឆ្នាំ២០២២ ចាត់ទុកថា ជាឆ្នាំដែលពិបាកក្នុងផ្នែកទេសចរណ៍ គេសង្ឃឹមថា បន្ទាប់ពីវិធានការរឹតបន្តឹងជំងឺកូវីដនៅតាមព្រំដែនបានបញ្ចប់ ឧស្សាហកម្មទេសចរណ៍វៀតណាមនឹងងើបឡើងវិញម្តងទៀត ។ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Doan Van Viet រំពឹងថា វៀតណាមនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិរហូតដល់៥លាននាក់នៅចុងឆ្នាំ២០២៣នេះ ។

៣-ឧស្សាហកម្មបច្ចេកវិទ្យា ៖
ការចាប់ផ្តើមអាជីវកម្មរបស់វៀតណាមបានលេចធ្លោក្នុងអំឡុងជំងឺកូវីដកន្លងមក ហើយវៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានខ្នះខ្នែងខ្លាំងបំផុតក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ។ តាមរបាយការណ៍រួមគ្នារបស់ Do Ventures និង NIC បង្ហាញថា ការចាប់ផ្តើមវិនិយោគផ្នែកបច្ចេកវិទ្យា គឺស្មើដល់១,៤ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២១ វាបានលូតលាស់យ៉ាងខ្លាំង បើធៀបនឹងឆ្នាំ២០១៩ ស្មើតែ៨៧៤លានដុល្លារអាមេរិក ។ ក្រៅពីនេះ ក៏មានតម្រូវការកម្លាំងពលកម្មមានជំនាញខ្ពស់នៅវៀតណាមផងដែរ ។

៤-ឧស្សាហកម្មការផលិត ៖
កាលពីខែវិច្ឆិកា ឆ្នាំ២០២២ សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (Purchasing Managers Index: PMI) បានធ្លាក់ចុះមកនៅត្រឹម៤៧,៤ ពី៥០,៦ នៅខែតុលា ឆ្នាំ២០២២ ។ វាឆ្លុះបញ្ចាំងពីការធ្លាក់ចុះយ៉ាងខ្លាំងក្នុងផ្នែកផលិតកម្មរបស់វៀតណាម ។ រោងចក្រជាច្រើនត្រូវបង្ខំចិត្តបិទទ្វារ ដោយសារការបញ្ជាទិញថយចុះ ដែលត្រូវកាត់បន្ថយកម្លាំងពលកម្ម ។

ទោះយ៉ាងណា វាធ្វើឱ្យមានកម្លាំងពលកម្មលើសលប់ក្នុងទីផ្សារ ដែលអាចបង្កើតឱកាសដល់ក្រុមហ៊ុនផលិតកាន់តែងាយស្រួលពង្រីកអាជីវកម្ម ។ គេចាត់ទុកថា ផ្នែកផលិត គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចវៀតណាម ហើយគេព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនៅឆ្នាំ២០២៣ កាន់តែរីកចម្រើន ៕ ប្រភព ៖ AEC Connect

រុស្ស៊ីថាពលរដ្ឋអ៊ុយក្រែននឹងរងទុក្ខ បើអឺរ៉ុបបញ្ជូនរថក្រោះឱ្យអ៊ុយក្រែន

0

ប្រទេសរុស្ស៊ី ៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងរបស់ប្រទេសរុស្ស៊ីនិយាយថា ពលរដ្ឋអ៊ុយក្រែននឹងរងទុក្ខវេទនា បើប្រទេសលោកខាងលិចបញ្ជូនរថក្រោះទៅឱ្យកងទ័ពអ៊ុយក្រែន ខណៈមានសំណួរថា តើប្រទេសអាល្លឺម៉ង់នឹងអនុញ្ញាតឱ្យបញ្ជូនរថក្រោះចម្បាំង Leopard 2 ទៅឱ្យកងទ័ពអ៊ុយក្រែនដែរឬទេ ។

លោក Peskov បន្តថា នៅពេលនេះ មានការជជែកគ្នាពីរឿងការបញ្ជូនរថក្រោះទៅឱ្យអ៊ុយក្រែន ដែលវាបង្ហាញឱ្យឃើញពីការភ័យស្លន់ស្លោនៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងណាតូ (NATO) ។ លោកដាស់តឿនថា គ្រប់ប្រទេសទាំងអស់ដែលមានចំណែករួមក្នុងការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន គឺត្រូវរួមគ្នាទទួលខុសត្រូវចំពោះផលវិបាកដែលនឹងកើតមានឡើង ។

អ្នកនាំពាក្យវិមានក្រឹមឡាំងបានថ្លែងបែបនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តមិនបានទទួលជោគជ័យក្នុងកិច្ចប្រជុំនៅប្រទេសអាល្លឺម៉ង់ ដោយសារពួកគេមិនអាចបញ្ចុះបញ្ចូលអាល្លឺម៉ង់ឱ្យយល់ព្រមបញ្ជូនរថក្រោះចម្បាំង Leopard 2 ទៅឱ្យអ៊ុយក្រែន វាជារថក្រោះដែលអ៊ុយក្រែនត្រូវការដើម្បីទប់ទល់នឹងការឈ្លានពានរបស់កងទ័ពរុស្ស៊ីជាថ្មីទៀត ។

ទោះយ៉ាងណា អ្នកវិភាគឱ្យដឹងថា ការដែលអាល្លឺម៉ង់មិនបញ្ជូនរថក្រោះចម្បាំងទៅឱ្យអ៊ុយក្រែននោះ ដោយសារតែអាល្លឺម៉ង់មិនត្រូវការចូលរួមនៅក្នុងសង្គ្រាម ហើយខ្លាចថា រុស្ស៊ីនឹងលួចយកបច្ចេកវិទ្យារថក្រោះចម្បាំងរបស់ខ្លួន បើសិនជាអ៊ុយក្រែនចាញ់សង្គ្រាមជាមួយរុស្ស៊ី ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDkVr-JUY6aDPNzGG79HNL86r6HTnk0MUtuzZDxD2UKMfc0U3TivFbeG5JlbE9PnhMuVRhQy0ktpiM4mmPCzT830Au3_0_RGDzczn-86Lyfv3C3rxUAPerjRMYu3XazReNnJ2cf9L2uXp9fEHcQs3iZfXAIQEbMiCyPe8MllDL3pn78yB6JX5JOPhPvA/s850/photo_2023-01-24_15-20-05%20(2).jpg

គួរបញ្ជាក់ថា រថក្រោះចម្បាំង Leopard 2 ជារថក្រោះសំខាន់របស់កងទ័ពអាល្លឺម៉ង់ និងជារថក្រោះដ៏អស្ចារ្យបំផុតក្នុងពិភពលោក ។ រថក្រោះនេះត្រូវបានដាក់ឱ្យប្រចាំការលើកទី១ កាលពីឆ្នាំ១៩៧៩ ហើយអាវុធសំខាន់ គឺវាមានកាំភ្លើងរថក្រោះទំហំ១២០មីលីម៉ែត្រ និងបាញ់រហូតដល់៤២គ្រាប់ ។ លើសពីនេះ រថក្រោះចម្បាំងនេះប្រើប្រាស់ប្រព័ន្ធឌីជីថលធ្វើឱ្យការវាយប្រហារមានភាពច្បាស់លាស់ ខណៈវាបំពាក់ដោយកាមេរ៉ាបង្វែរពន្លឺ មានប្រព័ន្ធ GPS មានភាពបត់បែនខ្ពស់ និងផ្លាស់ទីបានលឿន បើទោះជារថក្រោះនេះមានទម្ងន់រហូតដល់៧៤តោនក្តី ៕ ប្រភព ៖ TNN World

ជប៉ុនជាប់លំដាប់ទី២ ដែលមានអត្រាមនុស្សចាស់ច្រើនលើពិភពលោក

0

ប្រទេសជប៉ុន ៖ ជប៉ុនបានប្រឈមមុខនឹងវិបត្តិសង្គមមនុស្សចាស់ ដោយសារអត្រាកំណើតក្នុងប្រទេសនេះថយចុះ ។ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការគាំទ្រការផ្តល់កំណើត បើទោះជាពេលមុននេះ រដ្ឋាភិបាលធ្លាប់បានធ្វើម្តងហើយ ប៉ុន្តែមិនបានសម្រេច ។

លោកនាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា ថ្លែងថា ប្រទេសជប៉ុនមិនអាចបំពេញមុខងារសង្គមបានទេ ដោយសារអត្រាកំណើតថយចុះ ។ ប្រទេសជប៉ុនមានពលរដ្ឋសរុបចំនួន១២៥លាននាក់ ហើយគេវាយតម្លៃថា អត្រាកំណើតកាលពីឆ្នាំ២០២២ ស្មើមិនដល់៨០ម៉ឺននាក់ទេ ខណៈនៅឆ្នាំ១៩៧០ អត្រាកំណើតស្មើជាង២លាននាក់ឯណោះ ។

ទោះយ៉ាងណា អត្រាកំណើតកំពុងតែថយចុះនៅប្រទេសជាច្រើន រួមទាំងប្រទេសជិតខាងរបស់ជប៉ុនផងដែរ ប៉ុន្តែវាចាត់ទុកជាបញ្ហាធ្ងន់ធ្ងរមួយនៅជប៉ុន ដោយសារអ្នកមានអាយុច្រើនបានកើនឡើងក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ខណៈមនុស្សវ័យធ្វើការដែលត្រូវថែទាំមនុស្សចាស់ បែរជាថយចុះទៅវិញ ។ ជប៉ុនជាប្រទេសដែលមានពលរដ្ឋអាយុ៦៥ឆ្នាំឡើងស្ថិតក្នុងលំដាប់ទី២ របស់ពិភពលោក ឬស្មើប្រមាណ២៨% ។

លោក គីស៊ីដា ថ្លែងទៅកាន់សមាជិករដ្ឋសភាថា ជប៉ុនកំពុងប្រឈមនឹងបញ្ហាសង្គម ដោយការផ្តោតអារម្មណ៍លើនយោបាយទាក់ទងនឹងកុមារ និងការថែទាំកូន គឺយើងមិនអាចរង់ចាំបានទៀតទេ ។ លោកត្រូវការឱ្យរដ្ឋាភិបាលបង្កើនថវិកាចំណាយទ្វេដងលើគម្រោងទាក់ទងនឹងកុមារ ហើយរដ្ឋាភិបាលនឹងបង្កើតភ្នាក់ងារថ្មីមួយដើម្បីដោះស្រាយបញ្ហានៅខែមេសាខាងមុខ ។

ទោះយ៉ាងណា កន្លងមក រដ្ឋាភិបាលជប៉ុនជាច្រើនអាណត្តិហើយបានព្យាយាមជំរុញយុទ្ធសាស្ត្រដូចគ្នានេះ ប៉ុន្តែគ្មានលទ្ធផល ។ កាលពីឆ្នាំ២០២០ បណ្តាអ្នកវិភាគរំពឹងថា ពលរដ្ឋជប៉ុននឹងថយចុះពីចំនួន១២៨លាននាក់នៅឆ្នាំ២០១៧ មកនៅត្រឹម៥៣លាននាក់នៅចុងសតវត្សនេះ ខណៈបច្ចុប្បន្ន ពលរដ្ឋជប៉ុនមានចំនួនមិនដល់១២៥លាននាក់ផង ។

អ្នកជំនាញប្រាប់ថា ជប៉ុនគួរតែយកចិត្តទុកដាក់នឹងសង្គមមនុស្សចាស់ ។ អត្រាកំណើតថយចុះបណ្តាលមកពីកត្តាជាច្រើនដូចជា ការចាយវាយលើជីវភាពប្រចាំថ្ងៃខ្ពស់ ស្ត្រីមានការសិក្សារៀនសូត្រខ្ពស់ និងធ្វើការកាន់តែច្រើន ពួកគេមិនចង់មានកូនទេ គឺពួកគេប្រើមធ្យោបាយពន្យារកំណើត ៕ ប្រភព ៖ TNN World