សត្វប្រកួយសមុទ្រហ្វីលីពីន (The Philippine sailfin lizard) ត្រូវបានគេទទួលស្គាល់ថា វាមានរូបរាងដូចទៅនឹងសត្វនាគ ហើយបច្ចុប្បន្នវាបានលេចវត្តមាននៅបណ្តាកោះមួយចំនួននៅប្រទេសហ្វីលីពីន។
សត្វនេះ ជាប្រភេទសត្វត្រូវបានគេអភិរក្សនៅក្នុងប្រទេសប្រទេសហ្វីលីពីន ហើយវាក៏ជាគោលដៅសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាសត្វដ៏កម្រនៅលើលោកមួយនេះផងដែរ។ 
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ សត្វនេះអាចរត់លើផ្ទៃទឹក ដោយប្រើជើងទាំងពីរបានថែមទៀតផង។ ដោយសារតែរូបរាង និងសម្រស់ប្រៀបបានទៅនឹងសត្វនាគ បានធ្វើឱ្យសត្វប្រកួយសមុទ្រហ្វីលីពីន រងការគំរាមកំហែងពីសំណាកការបរបាញ់ ដោយភាគច្រើនគេចាប់វាយកទៅធ្វើជាសត្វចិញ្ចឹម។
ដោយឡែកចំពោះការបន្តពូជវិញ សត្វនេះអាចបង្កកំណើតបានមួយឆ្នាំម្តងតែប៉ុណ្ណោះ ដោយជាធម្មតាចន្លោះពី២កូន ទៅ៨កូន។ ស៊ុតទាំងនេះត្រូវបានកប់ទៅក្នុងដីរយៈពេលពីរខែមុនពេលញាស់
ជាទូទៅសត្វនេះ មានតែ៥អម្បូរប៉ុណ្ណោះ ក្នុងនោះ៤អម្បូរ រកឃើញក្នុងប្រទសឥណ្ឌូនេសុី និង១ទៀតនៅក្នុងប្រទេសហ្វីលីពីន៕

		
	









