កាលពីពេលថ្មីៗនេះ ព្រឹត្តិការណ៍ប្រគុំតន្ត្រី Hip Hop ដ៏ធំជាងគេនៅលើពិភពលោក បានបញ្ចេញបញ្ជីឈ្មោះតារាចម្រៀង ដែលត្រៀមសម្តែងនៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។
កម្មវិធីនេះ នឹងដំណើរការ៣ថ្ងៃជាប់គ្នា នៅថ្ងៃទី១៣,១៤,១៥ ខែមេសា ខាងមុខនេះ ដោយក្នុងនោះកំពូលតារាចម្រៀងជួរមុខកម្ពុជា លោកវណ្ណដា នឹងត្រូវសម្តែងនៅថ្ងៃបើកឆាកតែម្តង ដែលអមជាមួយនឹងតារាចម្រៀងល្បីៗជាច្រើនរូបរួមមាន Cardi B, Lil Uzi Vert, Rae Sremmurd និង ASAP Ferg ផងដែរ។
ម្ចាស់បទ Time To Rise រូបនេះ គឺជាសិល្បៈករកម្ពុជាដំបូងគេបង្អស់ ដែលបានឡើងសម្តែងលើកឆាកតន្ត្រី Hip Hop ដ៏ធំសម្បើមជាងគេនេះ។
ដោយឡែកចំពោះតម្លៃសំបុត្រវិញមានពីរជម្រើសគឺ៣៦៦ដុល្លារ និង៧៦២ដុល្លារ ក៏ប៉ុន្តែសំបុត្រទាំងនេះ ត្រូវបានលក់អស់តាំងពីរមួយខែមុនមកម្ល៉េះ។
Rolling Loud Thailand គឹជាព្រឹត្តិការណ៍ប្រគុំតន្ត្រី Hip Hop ទីមួយដ៏ធំជាងគេនៅលើពិភពលោក ដែលមានវត្តមាននៅក្នុងទ្វីបអាសុី។
គួរបញ្ជាក់ផងដែរថា Rolling Loud ធ្លាប់មានគម្រោងទៅប្រគុំនៅហុងកុង ក៏ប៉ុន្តែដោយសារតែវិបត្តិកូវីដ និងស្ថាភាពនយោបាយផងនោះ ក៏សម្រេចចិត្តប្តូរមកប្រទេសថៃវិញ៕










