តុលាការក្នុងប្រទេសថៃបានកាត់ទោសសកម្មជននយោបាយអាយុ២៧ឆ្នាំម្នាក់ឱ្យជាប់គុក ២៨ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក្រោយពីរូបគេបង្ហោះសារនៅលើហ្វេសប៊ុក “បរិហារកេរ្តិ៍រាជាធិបតេយ្យទៅកាន់ព្រះមហាក្សត្រថៃ”។

បុរសរូបនេះមានឈ្មោះ មង្គល ទីរ៉ាកុត (Mongkol Tirakote) អាយុ២៧ឆ្នាំ  ត្រូវបានតុលាការនៅទីក្រុងឆៀងរ៉ាយ (Chiang Rai) ភាគខាងជើងប្រទេសថៃ រកឃើញថាពិតជាមានទោស ក្នុងបទល្មើសប្រមាថព្រះមហាក្សត្រ ចំនួន២ករណី។Mongkhon has been sentenced to 28 years in prison for the crime of insulting the king in posts he uploaded to Facebook.

លោក មង្គល ទីរ៉ាកុត (Mongkol Tirakote) គ្រោងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនេះ ខណៈតុលាការបានអនុញ្ញាតឱ្យរូបលោក អាចនៅក្រៅឃុំជាបណ្តោះអាសន្ន ជាមួយថវិកាតម្កល់ ៣០០,០០០បាត ឬស្មើនឹងជិត១០,០០០ដុល្លារ។

មិនតែប៉ុណ្ណោះ លោក មង្គល ក៏ប្រឈមនឹងបទចោទប្រកាន់ទី៣ ដាច់ដោយឡែកមួយទៀតផងដែរ ពាក់ព័ន្ធការប្រមាថព្រះមហាក្សត្រ ជុំវិញការបង្ហោះសារអនឡាញ កាលពីឆ្នាំមុន ហើយនឹងត្រឡប់ទៅបង្ហាញវត្តមានក្នុងតុលាការ សាជាថ្មីនៅខែមីនា៕ Man jailed for 35 years in Thailand for insulting monarchy on Facebook |  Thailand | The Guardian