Home Blog Page 1871

អ៊ុយក្រែននឹងធ្វើពហិការមិនចូលរួមកីឡាអូឡាំពិកឆ្នាំ២០២៤ បើមានរុស្ស៊ី

0

ប្រទេសអ៊ុយក្រែន ៖ ប្រទេសអ៊ុយក្រែនប្រកាសថា នឹងធ្វើពហិការកីឡាអូឡាំពិកឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង បើកីឡាកររុស្ស៊ីចូលរួមប្រកួតដែរ ។ អ៊ុយក្រែននិយាយថា បើរុស្ស៊ីចូលរួម គឺស្មើនឹងការយល់ព្រមទទួលការកាប់សម្លាប់ក្នុងសង្គ្រាម ។

បន្ទាប់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ International Olympic Committee (IOC) បង្ហាញថា កំពុងពិចារណាយល់ព្រមឱ្យកីឡាកររុស្ស៊ីចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤ នៅក្រុងប៉ារីស ធ្វើឱ្យប្រធានាធិបតីអ៊ុយក្រែន លោក Volodymy Zelensky ចេញមកជំទាស់ថា បើឱ្យប្រទេសរុស្ស៊ីចូលរួម គឺស្មើការព្រមទទួលការបង្កគ្រោះថ្នាក់ និងយល់ព្រមឱ្យរុស្ស៊ីប្រើជាឧបករណ៍ផ្សព្វផ្សាយ ។ លោកប្រធានាធិបតីអ៊ុយក្រែនថា នឹងយករឿងនេះទៅពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron ប៉ុន្តែបើរុស្ស៊ីចូលរួមប្រកួតមែននោះ អ៊ុយក្រែននឹងធ្វើពហិការមិនចូលរួមកីឡាអូឡាំពិកនេះទេ បើទោះជា IOC កំណត់ឱ្យកីឡាកររុស្ស៊ីប្រកួតក្នុងឋានៈកណ្តាលក្តី ព្រោះកីឡាករអ៊ុយក្រែនកំពុងពលីជីវិតក្នុងវិបត្តិ ។IOC clears path for Russian and Belarusian athletes to participate in  upcoming Olympic Games | CNN

មុននេះ មេដឹកនាំអ៊ុយក្រែនបង្ហើបថា លោកបានអញ្ជើញលោក ថូម៉ាស បាច (Thomas Bach) ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ធ្វើដំណើរមកកាន់ប្រទេសអ៊ុយក្រែនផងដែរ ដើម្បីមើលឃើញទិដ្ឋភាពដ៏សាហាវឃោឃៅនៃសង្គ្រាមដោយខ្លួនឯង ។

លោក Michaelo Podolac ទីប្រឹក្សាមេដឹកនាំអ៊ុយក្រែន បានផ្ញើសារតាមប្រព័ន្ធអនឡាញស្តីបន្ទោសគណៈកម្មាធិការអូឡាំពិកអន្តរជាតិថា ជាអ្នកផ្សព្វផ្សាយសង្គ្រាម ឧក្រិដ្ឋកម្ម និងបំផ្លិចបំផ្លាញ ព្រោះគណៈកម្មាធិការអូឡាំពិកអន្តរជាតិដឹងហើយថា រុស្ស៊ីបានបំផ្លាញអ៊ុយក្រែន ប៉ុន្តែនៅតែស្នើឱ្យរុស្ស៊ីប្រើបណ្តាញផ្សព្វផ្សាយពីការប្រល័យពូជសាសន៍ និងកាប់សម្លាប់ ហើយលោកក៏បានចោទប្រកាន់ដែរថា ថវិការបស់រុស្ស៊ីអាចទិញអូឡាំពិកក្លែងក្លាយ ។Ukraine eyes bid for Olympic Games with 2030 viewed as likeliest option

ចំណែកគណៈកម្មាធិការអូឡាំពិកអន្តរជាតិលើកហេតុផលថា កីឡាករគ្រប់រូបមិនគួរដកចេញពីការប្រកួតដោយសារតែសញ្ជាតិរបស់ពួកគេទេ ខណៈក្រុមប្រឹក្សាអូឡាំពិកអាស៊ីទើបស្នើឱ្យរុស្ស៊ីចូលរួមប្រកួតកីឡាអាស៊ីនៅឆ្នាំ២០២៣នេះ ដែលនឹងរៀបចំឡើងនៅក្រុងហាំងចូវ ប្រទេសចិន នៅខែកញ្ញាខាងមុខ ៕

ប្រភព ៖ TNN World

ប្រុងប្រយ័ត្ន! ខ្យល់បំពុល កំពុងលុកលុយទីក្រុងបាងកក

0

យោងតាមរដ្ឋបាលក្រុងបាងកក  បានឱ្យដឹងថា គុណភាពខ្យល់នៅទីក្រុងបាងកកបានឡើងដល់កម្រិតមិនល្អ និងអាចប៉ះពាល់ដល់សុខភាពផ្លូវដង្ហើម ចំពោះអ្នករស់នៅក្នុងរដ្ឋធានីនេះ និងខេត្តក្បែរៗនោះ។Air pollution at unsafe levels in Bangkok | Thaiger

គុណភាពនៃខ្យល់នៅក្នុងតំបន់ ចំនួន៣៦ជុំវិញទីក្រុងបាងកក បានធ្លាក់ចុះដល់កម្រិតគ្មានសុវត្ថិភាពនៅព្រឹកថ្ងៃអង្គារ ទី៣១ ខែមករា ហើយរបាយការណ៍នេះបង្ហាញដោយរដ្ឋបាលក្រុងបាងកក។ ខ្យល់ពុល PM2.5 (ភាគល្អិតតិចជាង 2.5 មីក្រូម៉ែត្រក្នុងអង្កត់ផ្ចិត) ស្ថិតនៅក្នុងចន្លោះពី ៤០ទៅ៦៩ មីក្រូក្រាមក្នុងមួយម៉ែត្រគូប នៅក្នុងតំបន់ភាគច្រើន។ស្តង់ដាររបស់ប្រទេសថៃសម្រាប់កម្រិតសុវត្ថិភាពនៃ PM2.5 គឺ ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូប ឬទាបជាងនេះ ខណៈពេលដែលអង្គការសុខភាពពិភពលោកដាក់វា នៅកម្រិត ១២មីក្រូក្រាមក្នុងមួយម៉ែត្រគូប ឬ ទាបជាងនេះ។How's the Air Quality in Bangkok? See the Data – Smart Air

អជ្ញាឌរថៃបានអំពាវនាវដល់ពលរដ្ឋដែលរស់នៅក្នុងរាជធានី សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងសូមកុំចេញក្រៅ ប្រសិនបើមិនមានការចាំបាច់ខ្លាំង។

គួរបញ្ជាក់ផងដែរថា ខ្យល់ពុល PM2.5 នៅក្នុងទីក្រុងបាងកក ប្រទេសថៃ បានឈានដល់កម្រិតគ្រោះថ្នាក់ រហូតដល់ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៣៕

ប្រភព៖ CNA

អង្គភាពជាច្រើនរបស់អ៊ីរ៉ង់ ត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅរបស់អាមេរិក

0

រដ្ឋធានីវ៉ាស៊ីនតោន៖ បណ្ដាប្រទេសបស្ចិមលោក បានចោទប្រកាន់ ដល់រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ ជាអ្នកផ្គត់ផ្គង់ដ្រូន ទៅឲ្យក្រុងមូស្គូ សម្រាប់យកញទៅធ្វើសង្គ្រាម វាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ នៅលើទឹកដីរបស់អ៊ុយក្រែន ហើយឥឡូវនេះ សហរដ្ឋអាមេរិក បានដាក់អង្គភាពចំនួន៧របស់អ៊ីរ៉ង់ បញ្ចូលទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់ខ្លួន សម្រាប់សកម្មភាពជួយដល់រុស្ស៊ី។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីរាត្រី ថ្ងៃអង្គារ ទី៣១ ខែមករា ថា បើតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឲ្យដឹង ថា ក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ បានបន្ថែមអង្គភាពចំនួន៧របស់អ៊ីរ៉ង់ ចូលទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់ខ្លួន សម្រាប់ការផលិតដ្រូន នាំទៅជួយដល់រុស្ស៊ី សម្រាប់យកទៅប្រើប្រាស់ វាយប្រហារ ប្រឆាំងនឹងប្រទេសអ៊ុយក្រែន។Biden Running Out of Time to Dodge Trump's Traps, Rejoin Iran Deal

ការលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន អស់រយៈពេលជិត១ឆ្នាំកន្លងមកនេះ ធ្វើឲ្យសម្ពន្ធមិត្ដលោកខាងលិច ព្យាយាមប្រមូលផ្តុំ និង ដាក់ពង្រាយនូវប្រព័ន្ធការពារដែនអាកាស សម្រាប់ស្ទាក់កម្ចាត់មីស៊ីល និង ដ្រូនអត្ដឃាតដែលផលិតដោយអ៊ីរ៉ង់ ត្រូវបានរុស្ស៊ី យកមកប្រើប្រាស់ សម្រាប់វាយប្រហារ ទៅលើគោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពលនានា នៅក្នុងរដូវរងានេះ។

កាណាដា កាលពីដើមខែមករា បានប្រកាស ថា ក្រុងអូតតាវ៉ា (Ottawa) នឹងទិញប្រព័ន្ធការពារដែនអាកាសណាសាមស៍ (NASAMS) ដ៏ទំនើប ផលិតដោយសហរដ្ឋអាមេរិក សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។ NASAMS នេះ ជាប្រព័ន្ធការពារមីស៊ីល បាញ់ពីលើដីទៅលើអាកាស រយៈចម្ងាយមធ្យម អាចការពារ ប្រឆាំងនឹងដ្រូន មីស៊ីល និង យន្ដហោះចម្បាំង យ៉ាងមានប្រសិទ្ធភាព។ ចំណែកសហរដ្ឋអាមេរិក ក៏បានផ្ដល់ប្រព័ន្ធការពារដែនអាកាស NASAMS ចំនួន២គ្រឿង ជួយទៅដល់ប្រទេសអ៊ុយក្រែន ជាមួយនឹងមធ្យោបាយជាច្រើនទៀត។The Common Missile NASAMS Uses Is Its Biggest Advantage For Ukraine  (Updated)

ដោយឡែក ប្រព័ន្ធការពារដែនអាកាស មានមូលដ្ឋាន បាញ់ទីលើដីទៅលើអាកាសផ្សេងទៀត ដូចជា Patriot (ប៉ាទ្រីយ៉ូត) របស់ក្រុមហ៊ុន Raytheon Technology Corp ត្រូវបានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និង ហូល្លង់ដ៍ សន្យាផ្ដល់ឲ្យអ៊ុយក្រែន ខណៈប្រទេសជាសម្ពន្ធមិត្តផ្សេងៗទៀត សង្ឃឹម ថា វានឹងអាចទប់ស្កាត់នូវការរារាំងដល់ការវាយប្រហារបន្ថែមទៀត ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ។

អង្គភាពរបស់អ៊ីរ៉ង់ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅនោះ រួមមាន អង្គភាពរចនានិងផលិតម៉ាស៊ីនយន្ដហោះ, អង្គភាពទ័ពអាកាសឆ្មាំបដិវត្ដន៍អ៊ិស្លាមអ៊ីរ៉ង់, អង្គភាពស្រាវជ្រាវរបស់ឆ្មាំបដិវត្តន៍អ៊ិស្លាម និង អង្គការជីហាត, ក្រុមហ៊ុនអូជេ ប៉ាវ៉ាស ម៉ាដូ ណាហ្វា (Oje Parvaz Mado Nafar), ក្រុមហ៊ុនប៉ារ៉ាវ៉ា ប៉ាស (Paravar Pars), ក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ខ្យូត (Qods) និង ក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ Shahed (សាហេដ)។NASAMS: National Advanced Surface-to-Air Missile System | Raytheon Missiles  & Defense

ការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបញ្ជាក់ ថា ដ្រូនរបស់អ៊ីរ៉ង់ កំពុងតែផ្ទេរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់ នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន។ សកម្មភាពបែបនេះ គឺផ្ទុយគ្នាស្រឡះ ទៅនឹងគោលការណ៍សន្ដិសុខជាតិ និង ផលប្រយោជន៍គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។

ដោយឡែក អ៊ីស្រាអែល វិញ កំពុងតែព្យាយាម ទប់ស្កាត់ ឬ រារាំងដល់អ៊ីរ៉ង់ នៅក្នុងការបញ្ជូនដ្រូនអត្ដឃាត ទៅកាន់ប្រទេសរុស្ស៊ី ក៏ដូចជា ទប់ទល់ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេអ៊ីរ៉ង់ ផងដែរ។ អ៊ីស្រាអែល តែងតែចាត់ទុកកម្មវិធីផលិតនុយក្លេអ៊ែររបស់ប្រទេសមជ្ឈិមបូព៌ាមួយនេះ ជាការគំរាមកំហែងយ៉ាងខ្លាំង ដល់សន្ដិសុខរបស់ខ្លួន ហើយក្រុងជេរូសាឡឹម (Jerusalem) នឹងកំណត់គោលដៅ វាយប្រហារទៅលើរោងចក្រទាំងនោះ៕

McDonald’s សាកល្បងប្រើគំរបភេសជ្ជៈគ្មានទុយោដើម្បីកាត់បន្ថយផ្លាស្ទិក

0

ក្នុងមួយឆ្នាំៗ សំរាមផ្លាស្ទិកក្នុងសមុទ្រជាច្រើនលានដុំបានអណ្តែតគ្មានគោលដៅ ដោយសារការប្រើប្រាស់ផ្លាស្ទិកគ្មានការទទួលខុសត្រូវរបស់មនុស្ស ។ ផ្លាស្ទិកភាគច្រើនមកពីដីគោក ហើយការដោះស្រាយរឿងនេះ គឺកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកឱ្យបានច្រើនបំផុត ។

ហាងអាហារ Fast food ជាទីកន្លែងផលិតសំរាមផ្លាស្ទិកចំនួនច្រើនក្នុងមួយថ្ងៃៗ ដោយសារវាស្រួលប្រើប្រាស់ ហើយបំពេញតម្រូវការបរិភោគរហ័ស ប៉ុន្តែលទ្ធផល គឺមានសំរាមផ្លាស្ទិកដ៏ច្រើនសន្ធឹកសន្ធាប់ ។ ហាងធំៗបានចាប់ផ្តើមកែតម្រូវ ដូចជា Starbucks, Tim Hortons និង Tesco Lotus បានប្រកាសហាមឃាត់ប្រើផ្លាស្ទិក ហើយក្លាយជាច្បាប់សម្រាប់ប្រទេសជាច្រើនចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០២៣ នេះ ។

McDonald’s ក៏បានសហការកាត់បន្ថយសំរាមផ្លាស្ទិកដែរ ដោយប្រកាសសាកល្បងការប្រើគំរបជ័របែបទាញចេញ ហើយផឹកតែម្តង ដោយមិនត្រូវការប្រើទុយោបឺតភេសជ្ជៈបន្តទៀតទេនៅតាមហាងនៅអាមេរិក ។ តាមទិន្នន័យពី CNN Business ឱ្យដឹងថា នយោបាយនេះស្រដៀងគ្នានឹងគំរបជ័រដែល Starbucks ប្រើកាលពីឆ្នាំ២០២០ ព្រោះគេវាយតម្លៃថា ការប្រើគំរបជ័របែបទាញចេញនេះធ្វើឱ្យអ្នកបរិភោគ ឬអតិថិជនប្រើប្រាស់ទុយោកាន់តែតិចក្នុងមួយឆ្នាំៗ ។

បច្ចុប្បន្ន ពិភពលោកកំពុងព្យាយាមធ្វើឱ្យការរស់នៅកាន់តែល្អប្រសើរ ដោយប្រទេសជាច្រើនបានកាត់បន្ថយការប្រើផ្លាស្ទិកតែម្តងបោះចោល ខណៈវាពិបាករលាយក្នុងដី ។ ការបំពុលដោយកាកសំណល់ប្លាស្ទិកចាប់ផ្តើមកើនឡើងខ្លាំង ក្នុងប៉ុន្មានឆ្នាំមកនេះ មានច្បាប់ហាមឃាត់ការប្រើផ្លាស្ទិកតែម្តងបោះចោលតាមហាងអាហារនានា ដូចជា នៅឆ្នាំ២០២០ ប្រទេសអង់គ្លេសបានកាត់បន្ថយការប្រើទុយោផ្លាស្ទិក ហើយកាលពីដើមឆ្នាំ២០២៣ បារាំងក៏បានប្រកាសហាមប្រើផ្លាស្ទិកតែម្តងបោះចោលក្នុងហាងអាហារផងដែរ ។ លើសពីនេះ ប្រទេសជាច្រើនក៏រកវិធីកាត់បន្ថយការប្រើផ្លាស្ទិកដូចគ្នា ដូចជា ហាង Tim Hortons ក៏ចាប់ផ្តើមសាកល្បងប្រើគំរប ស្លាបព្រា និងសមធ្វើពីឈើ ដើម្បីងាយស្រួលរលាយ ។

Restaurant Business Online បង្ហាញថា គំរបថ្មីនេះជាវិធីចម្បងដើម្បីកាត់បន្ថយសំរាមផ្លាស្ទិករបស់ McDonald’s ។ McDonald’s ថា គំរបទាំងនេះនឹងជួយបំពេញប្រសិទ្ធភាពការវេចខ្ចប់ កាត់បន្ថយការប្រើផ្លាស្ទិកទំហំតូច ហើយនេះគ្រាន់តែជាឧទាហរណ៍មួយក្នុងដំណោះស្រាយជាច្រើន ។ វាជាផ្នែកមួយនៃការប្តេជ្ញាចិត្តដើម្បីកាត់បន្ថយសំរាមក្នុងភោជនីយដ្ឋាន ។

មុននេះ McDonald’s បានសាកល្បងហាមប្រើទុយោបឺតនៅប្រទេសចិនចំនួន១.០០០កន្លែង ហើយក្រុមហ៊ុនថា វាអាចកាត់បន្ថយកាកសំណល់ផ្លាស្ទិកដល់៤០០តោន ។ ទោះយ៉ាងណា នៅមិនទាន់ច្បាស់ទេថា McDonald’s តាំងចិត្តកម្ចាត់ទុយោផ្លាស្ទិកឬអត់ បើទោះជាមានគំរបមិនត្រូវការទុយោក្តី ប៉ុន្តែពួកគេនៅតែផ្តល់ទុយោបឺតឱ្យអតិថិជនដដែល ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_rViBFEaNajY3y3N8blr1u6TE13GBJlD4_DezbXRD6qgEVg1d3UAU36xzbugi26dvQ-gJ5SO3ir9B1ZUhuyzeU5BVLwuwAUMG39BNW5SvWk_tgFV2WwLfepj_XwY3swG5Yv7IlK-8Xy9oz2eh0-euCMSkzXVaAeASR9QUrqiPbFf86l83jz8yuKNM/s800/photo_2023-01-31_15-51-56.jpg

ប្រភព ៖ springnews

Aurora ​បាតុភូត​ពន្លឺធម្មជាតិ​ដ៏​អស្ចារ្យ​នៅលើផែនដី

0

នៅតំបន់ប៉ូលខាងជើង និងប៉ូលខាងត្បូងរបស់ផែនដីយើង មានបាតុភូតពន្លឺដ៏ស្រស់ស្អាតម៉្យាងបង្ហាញខ្លួនលើផ្ទៃមេឃ ហៅថាពន្លឺអារ៉ូរ៉ា (Aurora)។

ពន្លឺអារ៉ូរ៉ា (Aurora) គឺបាតុភូតម៉្យាង ដែលមានពណ៌ចំរុះដ៏ស្រស់ស្អាតនៅលើផ្ទៃមេឃ ភាគច្រើនវាកើតឡើងនៅតំបន់ប៉ូល ដូចជា តំបន់អាក់ទិក និងអង់តាក់ទិកជាដើម។Aurora borealis can be seen in CT tonight

ពន្លឺ អារ៉ូរ៉ា (Aurora) មាន​ពណ៌​បៃតង​ ផ្កាឈូក ឬ​ក្រហម​លាយ​គ្នា​ជា​ឥទ្ធិពលភាគ​ល្អិតៗ​ ដែលបានសាយភាយចេញពីព្រះអាទិត្យ ហើយក៏សំដៅមកកាន់ផែនដី ដោយចំណាយពេលប្រមាណជា ២ទៅ៣ថ្ងៃ។

ហើយភាគល្អិតៗ នៃពន្លឺព្រះអាទិត្យ បានប៉ះជាមួយដែនម៉ាញេទិករបស់ផែនដី បណ្ដាលឱ្យវាស្អិតជាប់គ្នា និង ប្រតិកម្មដែលមាននៅក្នុងបរិយាកាសផែនដី ដូចជាម៉ូលលេគុលអុកសុីហ្សែន និងនីដ្រូហ្សែនបង្កើតបានជាពន្លឺផូតុង ហើយ​ទំនាក់​ទំនង​នេះ​បង្កើត​ជា​ពន្លឺ​នៅ​តំបន់​ភាគ​ខាងត្បូង​និង​ខាង​ជើង​។Cara Melihat Aurora Borealis dan Australis, Lokasi dan Waktu yang Tepat  Halaman all - Kompas.com

គួរបញ្ជាក់ផងដែរថា ប្រទេស​ដែល​អាច​មើល​ឃើញ​ពន្លឺ​ Aurora ​នៅ​តំបន់​ប៉ូល​ខាង​ជើង​រួម​មាន​ ប្រទេស​ន័រវែស កាណាដា ហ្វាំងឡង់ ចក្រភពអង់គ្លេស ស៊ុយអែត អ៊ីស្លង់ ស្កុតឡែន​និង​ប្រទេស​អៀរ​ឡង់​ ។ ចំណែក​ប៉ូល​ខាងត្បូង​វិញ​មាន​ប្រទេស​អូស្ត្រាលី នូវែលសេឡង់​និង​ប្រទេសស៊ីលី ៕Northern lights Vancouver viewing tips and travel ideas - Vancouver Is Awesome

ចិនប្រកាសថាផុតពូជ តែបែរជាមកឃើញនៅលើទឹកដីខេត្តកែបទៅវិញ

0

សត្វផ្សោតសប៉ាយជី ត្រូវបានអាជ្ងាធរចិនកត់សំគាល់ថាត្រូវបាន ស្លាប់ផុតពូជអស់នៅត្រឹមឆ្នាំ ២០០២ ក្រោយពុំមាននរណាម្នាក់នៅតាមដងទន្លេយ៉ាងសេ ប្រទះឃើញទៀតឡើយចាប់ពីពេលនោះ។ សត្វផ្សោតសប៉ាយជីមានប្រវែងរហូតដល់២.៥ម៉ែត្រ និងមានទម្ងន់ជាង២០០គីឡូក្រាម រស់នៅតែនៅក្នុងទន្លេយ៉ាងសេ ប្រទសចិនតែប៉ុណ្ណោះ(Yangtze River of China) ពោលគឺពេលពុំទាន់ផុតពូជផ្សោតសប៉ាយជី មិនមានវត្តមាននៅទីណាទៀតឡើយ ក្រៅពីប្រទេសចិន ។May be an image of body of water and nature

ក៏ប៉ុន្តែត្រីផ្សោតសប៉ាយជី ឬកម្ពុជាយើងហៅថាផ្សោតទឹកប្រៃ  បានលិចវត្តមាននៅក្នុងសមុទ្រនៃខេត្តកែបទៅវិញ។ ផ្សោតទឹកប្រៃ ពណ៌ផ្កាឈូកប្រភេទនេះ មានដោយប្រទេសនិងតំបន់ ហើយមិននឹកស្មានមាននៅប្រទេសកម្ពុជាយើង គេអាចហៅឈ្មោះត្រីដូហ្វីននេះ មានឈ្មោះខ្មែរថា ផ្សោតឃ្លាច និង ឈ្មោះអង់គ្លេស Indo-Pacific Humpback dolphin និងឈ្មោះវិទ្យាសាស្ត្រ Sousa Chinensis ។ ផ្សោតទាំងនេះគឺជាប្រភេទសត្វផ្សោតជិតផុតពូជ ដែលល្បីល្បាញដោយសាររូបរាង និងពណ៌ផ្កាឈូកខុសគេតែមួយគត់របស់វា។ ផ្សោតពណ៌ផ្កាឈូកជាប្រភេទមានដោយកម្រ និងបានចុះបញ្ជីក្រហម IUCN (DD) ជាប្រភេទមិនទាន់មានព័ត៌មាន និងទិន្នន័យគ្រប់គ្រាន់លើពិភពលោក៕May be an image of body of waterMay be an image of body of water and nature

NASA រកឃើញដុំថ្ម មុខដូចសត្វម្យ៉ាងនៅលើភពអង្គារ

0

កាលពីពេលថ្មីៗនេះតារាវិទូរបស់អង្គការ NASA បានរកឃើញដុំថ្មដ៏ចម្លែកមួយ នៅលើផ្ទៃភពក្រហម ដែលស្រដៀងនឹងមុខខ្លាឃ្មុំ។

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Arizona  បានបង្ហាញរូបភាពនៃ “ខ្លាឃ្មុំនៅលើភពព្រះអង្គារ” នៅលើគេហទំព័ររបស់ពួកគេកាលពីថ្ងៃពុធ ដោយថតបានពីកាមេរ៉ា HiRise (High Resolution Imaging Experiment) នៅលើគន្លងតារាវិថី។HiRISE - Wikipedia
បើក្រឡេកទៅមើលរូបនេះ ហាក់បីដូចជារូបមុខសត្វខ្លាឃ្មុំអញ្ចឹង តែអ្នកខ្លះទៀត បានបញ្ចេញមតិថា “អាចទេវាជាហ្វូសីលសត្វខ្លាឃ្មុំ ដែលមានជីវិតរស់នៅលើភពនោះ”?

តែយ៉ាងណាមិញ តាមអ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថា “វាគ្រាន់តែជាកូនភ្នំមួយដែលបានដុំនៅលើភពអង្គារតែប៉ុណ្ណោះ៕Orbiter captures image of a bear's face on Mars | CNN

ប្រភព៖ Times Now News

សេដ្ឋកិច្ចម៉ាឡេស៊ីងើបឡើងវិញដោយសារចិនបើកប្រទេស

0

ប្រទេសម៉ាឡេស៊ី ៖ ការសម្រេចចិត្តបើកប្រទេសឡើងវិញរបស់ចិន គឺជាកម្លាំងរុញច្រានដ៏សំខាន់សម្រាប់សេដ្ឋកិច្ចប្រទេសម៉ាឡេស៊ី ខណៈគេគិតថា ការប្រើប្រាស់នៅក្នុងស្រុកនឹងធ្លាក់ចុះ ស្របពេលមានវិបត្តិសេដ្ឋកិច្ចពិភពលោកកើនឡើង ។

HSBC Global Research បញ្ជាក់ថា ការត្រឡប់មកបើកប្រទេសរបស់ចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់លេខ២ ក្នុងពិភពលោក គឺសំខាន់បំផុតសម្រាប់សេដ្ឋកិច្ចម៉ាឡេស៊ីនៅឆ្នាំ២០២៣នេះ ។ វានឹងជួយគាំទ្រការងើបឡើងវិញរបស់ម៉ាឡេស៊ី ក្រោយពីការរាតត្បាតនៃជំងឺកូវីដ-១៩ ជាពិសេសខ្លាំងនោះ ក្នុងវិស័យទេសចរណ៍ និងការវិនិយោគដោយផ្ទាល់ពីបរទេស Foreign direct investment (FDI) ។12 Wonderful Attractions in Kuala Lumpur City Centre (KLCC) - ConnollyCove

បើទោះជាម៉ាឡេស៊ីមិនបានពឹងផ្អែកទាំងស្រុងលើវិស័យទេសចរណ៍ ប៉ុន្តែភ្ញៀវទេសចរបានធ្វើដំណើរមកកាន់ប្រទេសនេះមានចំនួនច្រើនគួរសម គឺស្មើ៦,៣% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនៅឆ្នាំ២០១៩ ខណៈការងារពាក់ព័ន្ធនឹងវិស័យទេសចរណ៍ស្មើ៣០% ។

មុនផ្ទុះជំងឺកូវីដ ម៉ាឡេស៊ីមានភ្ញៀវទេសចរចិនត្រឹមតែ១២% ប៉ុណ្ណោះ (ប្រមាណ៣លាននាក់) ដែលតិចជាងពាក់កណ្តាលនៃភ្ញៀវទេសចរចិនធ្វើដំណើរទៅកាន់ប្រទេសថៃ និងវៀតណាម ។ តាមទិន្នន័យរបស់ Trip.com បង្ហាញថា ម៉ាឡេស៊ីទទួលបានលំដាប់លេខ២ នៅភូមិភាគអាស៊ាន ក្នុងចំណោម១០ប្រទេសដែលភ្ញៀវទេសចរចិនចង់មកកម្សាន្ត ។Kuala Lumpur City Centre (KLCC), Kuala Lumpur: photos, how to get there,  where is it located | Planet of Hotels

សមាគមទេសចរណ៍ក្នុងប្រទេសម៉ាឡេស៊ីថា នឹងមានភ្ញៀវទេសចរចិនធ្វើដំណើរមកកាន់ម៉ាឡេស៊ីចំនួន១លាននាក់នៅឆ្នាំ២០២៣នេះ ហើយបើអាចដោះស្រាយការរឹតបន្តឹងជើងហោះហើរ និងបន្ធូរបន្ថយលក្ខខណ្ឌទិដ្ឋាការចូលប្រទេស ម៉ាឡេស៊ីនឹងទទួលបានភ្ញៀវទេសចរចិនពី៥០% ដល់៨០% ឯណោះ ។

ក្រៅពីនេះ ការបើកប្រទេសរបស់ចិននឹងផ្តល់អត្ថប្រយោជន៍ដល់ម៉ាឡេស៊ីផ្នែកពាណិជ្ជកម្មផងដែរ ខណៈការនាំចេញទៅកាន់ប្រទេសចិនរបស់ម៉ាឡេស៊ី និងឥណ្ឌូណេស៊ីមានលក្ខណៈល្អប្រសើរនៅឆ្នាំ២០២២ បើទោះជាទីផ្សារចិនលូតលាស់យឺតក្តី ។ អត្ថប្រយោជន៍ភាគច្រើន គឺដោយសារតម្លៃទំនិញខ្ពស់ ហើយវានឹងខ្ពស់បន្តទៀត ។ លើសពីនេះ គេរំពឹងថា ការវិនិយោគផ្ទាល់ពីបរទេសរបស់ចិននឹងកើនឡើងនៅម៉ាឡេស៊ី បន្ទាប់ពីចិនបើកប្រទេស ៕

ប្រភព ៖ AEC Connect

កោះកុងក្រៅ ដែនដីសម្បត្តិធម្មជាតិដ៏អស្ចារ្យនៃប្រទេសកម្ពុជា

0

កោះកុងក្រៅ ជាកោះធំទីមួយ របស់ប្រទេស ដែលមានទំហំសរុប ១០៣ គីឡូម៉ែត្រការ៉េ មានទទឹង ៧ គីឡូម៉ែត្រ បណ្តាយប្រហែល ២២ គីឡូម៉ែត្រ ហើយក៏ជាកោះខ្ពស់ជាងគេ ក្នុងតំបន់ឈូងសមុទ្រថៃផងដែរ គឺមានកម្ពស់រហូតដល់ ៤១៨ ម៉ែត្រពីនីវូទឹកឯណោះ។ឆ្នេរកោះកុងក្រៅ - Visit Cambodia

កោះនេះ ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រមាណ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ។ តំបន់នេះ សម្បូណ៍ដោយសក្តានុពលផ្នែកធនធានធម្មជាតិ និងជីវៈចម្រុះ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានព៌ណខៀវស្រងាត់។ កោះកុងក្រៅដែលសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ៕កោះនេះព័ទ្ធ ទៅដោយឆ្នេរខ្សាច់ដ៏ស្រស់ស្អាតប្រៀបដូចឋានសួគ៌ ចំនួន ០៦ កន្លែង។ សោភណភាពនៅលើកោះ ពោរពេញទៅដោយកន្លែងទេសចរណ៍ រួមមាន ចម្ការដូងធំវែង គ្រប់ដណ្តប់លើផ្ទៃកោះ។ ឆ្នេរចម្ការដូងទី០១ មានប្រវែងដល់ទៅ ១,៨០០ ម៉ែត្រ។ ឆ្នេរចម្ការដូងទី ០២ លាតសន្ធឹងលើដីប្រវែង ២,០៥០ ម៉ែត្រ។កោះកុងក្រៅបញ្ចេញសម្រស់ទាក់ទាញភ្ញៀវទេសចរសម្រាប់ឆ្លងឆ្នាំសកលនេះ - Leading Real Estate News in Cambodia

ឆ្នេចម្ការដូងទី ០៣ ប្រវែង ៧០០ ម៉ែត្រ។ ឆ្នេរចម្ការដូងទី០៤ ប្រវែង ៩០០ ម៉ែត្រ។ ឆ្នេរចម្ការដូងទី ០៥ ប្រវែង ៧៥០ ម៉ែត្រ និងឆ្នេរចម្ការដូងទី ០៦ ប្រវែង ៦៥០ ម៉ែត្រ។ អ្វីដែលពិសេសនោះ ឆ្នេរទាំងនេះ ពុំទាន់មានការអភិវឌ្ឍអ្វីធំដុំនៅឡើយទេ គឺថាទេសភាពនៅស្រស់ស្អាតបែបធម្មជាតិសុទ្ធទាំងអស់តែម្តង។កោះកុងក្រៅ - អ្វីដែលយើងពុំបានដឹង - TNAOT

នៅជុំវិញកោះ មានសត្វផ្សោតសមុទ្រ មានពណ៌ស និងខ្មៅ ជាច្រើនមកហែលលេងប្រលែង និងឆ្នេរខ្សាច់ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១០ និងសាមសិបនាទី និងពេលល្ងាច ចាប់ពីម៉ោង ១៥ ដល់ម៉ោង ១៧ ល្ងាច។ នៅលើកោះ មាន ទឹកជ្រោះភ្នំដ៏ស្រស់បំព្រង ១០ កន្លែង ដែលមួយកន្លែងៗ អាចមានរហូតដល់ ៣០ ជាន់ កម្ពស់ពី ៦ ម៉ែត្រ ទៅ ២៥ ម៉ែត្រ។ សព្វថ្ងៃនេះ តំបន់កោះកុងក្រៅ ស្ថិតនៅក្រោមការគ្រប់គ្រង របស់អង្គភាពយោធាជើងទឹកផ្នែកលំហសមុទ្រ៕

សម្រស់កោះកុងក្រៅ ស្ថិតនៅស្រុកកោះកុង ខេត្តកោះកុង - រដ្ឋបាលខេត្តកោះកុង

ផ្ទុះការចាប់អារម្មណ៍ថាស្វាមីតារាស្រី ឈុមផូ អារីយ៉ា លួចមានស្រីកំណាន់

0

ប្រទេសថៃ ៖ មានព័ត៌មានមួយកំពុងកក្រើកក្នុងវិស័យសិល្បៈថៃ គឺស្វាមីតារាស្រីល្បីឈ្មោះ ឈុមផូ អារីយ៉ា (Chompoo Araya) លោក នុតវីសារុតរាំងស៊ី ស៊ីងភីផាត់ បានលួចលាក់ទៅមានស្រីកំណាន់ ហើយថែមទាំងឈក់វង្វេងនឹងនាងនោះខ្លាំងទៀតផង ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមក្នុងប្រទេសថៃចាប់អារម្មណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVjpLJXcIy5Qjb7vUern-YAWfsDNyhsWbHPT3DRUaYA38dE9NADlxWYpuUKqsoeGRK-YuMLFC3Qchy8X3ohybiLmeYu2emUQSG8wa6PRLr-duNNwTuwuNv9mAJUOYIGpaQ7vuYicuI89p9MMC3NDs8oLVASKST9v0kkEHjevuEX6h3DYs_qJR-iGLw/s728/photo_2023-01-31_12-48-15.jpg

ស្វាមីអ្នកនាង ឈុមផូ ជាអ្នកជំនួញដ៏ល្បីល្បាញមួយរូបដែលមានអាជីវកម្មជាច្រើន ហើយសម្រាប់ស្រីលួចលាក់នោះ អ្នកលេងបណ្តាញសង្គមសង្ស័យលើតារាសម្តែងថ្មីនៅទូរទស្សន៍ ONE31 គឺនាង តាន់ថាណាតឆា ចាន់ង៉ាម ជាស្រីស្អាត ក្មេង និងមានសមត្ថភាពច្រើនយ៉ាង ។ នាងទើបបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រចំណីអាហារ និងអាហារូបត្ថម្ភ នៅមហាវិទ្យាល័យ Assumption ។

មូលហេតុដែលគ្រប់គ្នានិយាយថា នាង តាន់ថាណាតឆា ជាស្រីស្នេហ៍នោះ ព្រោះលោក នុតវីសារុត បានចុច Like លើរូបភាពក្នុង Instagram
របស់នាង តាន់ថាណាតឆា ស្ទើរគ្រប់រូបភាពដែលផុសទាំងអស់ ។ ពេលនេះ ក្នុង Instagram របស់នាង តាន់ថាណាតឆា ក៏ត្រូវបានគេសង្ស័យ ហើយអ្នកលេងបណ្តាញសង្គមជាច្រើននាក់សួរទៅកាន់នាងថា តើលោក នុតវីសារុត ចូលចិត្តនាងពិតទេ ? បើមិនមែនជាការពិត សូមសាមីខ្លួនប្រញាប់បដិសេធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir_szc5HCYUN5foIpLY0w4Dch1cOc_PXQ2tgKGMkVOil85FgtP1QwIS6YmMDLZI5wkff9cfsYMu_TD8NDmAn1YkjtrN-VmbBfnLF0Jd7h9ZcXoYRFk-Si7QI0Nf0xoiMJQoiO2KsLzG_rhnp02RIARlVY1E6jGgYwG3SHchd_w7aF_XX2muMt4xDrv/s800/photo_2023-01-31_12-48-45%20(2).jpg

រឿងល្បីល្បាញក្នុងបណ្តាញសង្គមដែលគេកំពុងជជែកនាពេលនេះ ទីបំផុត សាមីខ្លួន អ្នកនាង តាន់ថាណាតឆា បានចេញមកបកស្រាយថា វាជារឿងឥតប្រយោជន៍ មិនមែនជាការពិតឡើយ ដោយសារអ្នកលេងបណ្តាញសង្គមនិយាយឱ្យសប្បាយមាត់ប៉ុណ្ណោះ ។ នាងបន្តថា អ្នកទាំងអស់គ្នាមិនខ្លាចច្បាប់ដាក់ទោសទេឬ ? ហើយទាំងអស់គ្នាទុកមាត់ញ៉ាំបាយមិនល្អទេឬ ជាជាងយកមាត់មកនិយាយពីអ្នកដទៃបែបនេះ ។

នាង តាន់ថាណាតឆា បន្តថា ៖ «យើងត្រូវផ្តល់កិត្តិយសដល់ក្រុមគ្រួសារលោក នុតវីសារុត ផងដែរ ។ គាត់ជាគ្រូបង្វឹកកង់របស់ខ្ញុំ គាត់គ្រាន់តែចុច Like គ្រប់រូបភាព គាត់ចុច Like បុគ្គលិកទាំងអស់ ព្រោះគាត់ជាឪពុកម្នាក់ដែលគួរឱ្យគោរព និងថែទាំបុគ្គលិកទាំងអស់ស្មើភាពគ្នា ។ អ្នកនិយាយនោះស្រវឹងហើយ និយាយគ្មានការពិត ហើយពួកគេអាចនិយាយមើលងាយអ្នកណាម្នាក់ក៏បាន មែនទេ ?» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFvTw5UO_FbVonfz6ZGy65KqzAxkauk8evO7X7D59MDThWQ56v6fMz0I_DOQbJdcB8hjm6KpuGgM_AhgClkhcnqkU3bGvDfypjv5DiiJVmg6baSCNA9VIuq2nhlzBvJnWwyY_uuH20-XSb3CGYjL39hYxKVvIP0uqjEiD8Gwz3W6rTc-E5p8WtbTu9/s1280/photo_2023-01-31_12-48-45.jpg

ជាចុងក្រោយ នាងបានសំណូមពរឱ្យអ្នកលេងបណ្តាញសង្គមឈប់និយាយអ្វីមិនពិត បញ្ឈប់ការ comment និងចែកចាយ ខណៈអ្នកលេងបណ្តាញសង្គមបញ្ចេញមតិថា មិនជឿពាក្យនាង តាន់ថាណាតឆា និយាយទេ, ឪពុកមិនត្រូវធ្វើបែបនេះទេ ព្រោះឪពុកស្រឡាញ់ម៉ែឈុមផូ និងកូនៗណាស់, លោក នុតវីសារុត ចុច Like គ្រប់រូបតែម្តង ? … ។ ទោះយ៉ាងណា មិនទាន់មានការបកស្រាយពីស្វាមីអ្នកនាង ឈុមផូ នៅឡើយទេ ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ វាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ។

គួរបញ្ជាក់ថា អ្នកនាង ឈុមផូ និងស្វាមី បានរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥ នៅសណ្ឋាគារ Plaza Athenee Bangkok, The Royal Meridian ជាពិធីរៀបចំឡើងយ៉ាងអធិកអធម ទាំងឈុតអាពាហ៍ពិពាហ៍ និងសម្ភារផ្សេងៗសុទ្ធកុម្មង់ពីបរទេសទាំងអស់ក្នុងតម្លៃ១០លានបាត ។ លើសពីនេះ ប្រាក់ថ្លៃទឹកដោះ គឺមានរថយន្ត Benz ចំនួន៥គ្រឿង និងប្រាក់សុទ្ធ១០៨លានបាត ៕

ប្រភព ៖ mgronline