ប្រទេសម៉ាឡេស៊ី ៖ ការសម្រេចចិត្តបើកប្រទេសឡើងវិញរបស់ចិន គឺជាកម្លាំងរុញច្រានដ៏សំខាន់សម្រាប់សេដ្ឋកិច្ចប្រទេសម៉ាឡេស៊ី ខណៈគេគិតថា ការប្រើប្រាស់នៅក្នុងស្រុកនឹងធ្លាក់ចុះ ស្របពេលមានវិបត្តិសេដ្ឋកិច្ចពិភពលោកកើនឡើង ។

HSBC Global Research បញ្ជាក់ថា ការត្រឡប់មកបើកប្រទេសរបស់ចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់លេខ២ ក្នុងពិភពលោក គឺសំខាន់បំផុតសម្រាប់សេដ្ឋកិច្ចម៉ាឡេស៊ីនៅឆ្នាំ២០២៣នេះ ។ វានឹងជួយគាំទ្រការងើបឡើងវិញរបស់ម៉ាឡេស៊ី ក្រោយពីការរាតត្បាតនៃជំងឺកូវីដ-១៩ ជាពិសេសខ្លាំងនោះ ក្នុងវិស័យទេសចរណ៍ និងការវិនិយោគដោយផ្ទាល់ពីបរទេស Foreign direct investment (FDI) ។12 Wonderful Attractions in Kuala Lumpur City Centre (KLCC) - ConnollyCove

បើទោះជាម៉ាឡេស៊ីមិនបានពឹងផ្អែកទាំងស្រុងលើវិស័យទេសចរណ៍ ប៉ុន្តែភ្ញៀវទេសចរបានធ្វើដំណើរមកកាន់ប្រទេសនេះមានចំនួនច្រើនគួរសម គឺស្មើ៦,៣% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនៅឆ្នាំ២០១៩ ខណៈការងារពាក់ព័ន្ធនឹងវិស័យទេសចរណ៍ស្មើ៣០% ។

មុនផ្ទុះជំងឺកូវីដ ម៉ាឡេស៊ីមានភ្ញៀវទេសចរចិនត្រឹមតែ១២% ប៉ុណ្ណោះ (ប្រមាណ៣លាននាក់) ដែលតិចជាងពាក់កណ្តាលនៃភ្ញៀវទេសចរចិនធ្វើដំណើរទៅកាន់ប្រទេសថៃ និងវៀតណាម ។ តាមទិន្នន័យរបស់ Trip.com បង្ហាញថា ម៉ាឡេស៊ីទទួលបានលំដាប់លេខ២ នៅភូមិភាគអាស៊ាន ក្នុងចំណោម១០ប្រទេសដែលភ្ញៀវទេសចរចិនចង់មកកម្សាន្ត ។Kuala Lumpur City Centre (KLCC), Kuala Lumpur: photos, how to get there,  where is it located | Planet of Hotels

សមាគមទេសចរណ៍ក្នុងប្រទេសម៉ាឡេស៊ីថា នឹងមានភ្ញៀវទេសចរចិនធ្វើដំណើរមកកាន់ម៉ាឡេស៊ីចំនួន១លាននាក់នៅឆ្នាំ២០២៣នេះ ហើយបើអាចដោះស្រាយការរឹតបន្តឹងជើងហោះហើរ និងបន្ធូរបន្ថយលក្ខខណ្ឌទិដ្ឋាការចូលប្រទេស ម៉ាឡេស៊ីនឹងទទួលបានភ្ញៀវទេសចរចិនពី៥០% ដល់៨០% ឯណោះ ។

ក្រៅពីនេះ ការបើកប្រទេសរបស់ចិននឹងផ្តល់អត្ថប្រយោជន៍ដល់ម៉ាឡេស៊ីផ្នែកពាណិជ្ជកម្មផងដែរ ខណៈការនាំចេញទៅកាន់ប្រទេសចិនរបស់ម៉ាឡេស៊ី និងឥណ្ឌូណេស៊ីមានលក្ខណៈល្អប្រសើរនៅឆ្នាំ២០២២ បើទោះជាទីផ្សារចិនលូតលាស់យឺតក្តី ។ អត្ថប្រយោជន៍ភាគច្រើន គឺដោយសារតម្លៃទំនិញខ្ពស់ ហើយវានឹងខ្ពស់បន្តទៀត ។ លើសពីនេះ គេរំពឹងថា ការវិនិយោគផ្ទាល់ពីបរទេសរបស់ចិននឹងកើនឡើងនៅម៉ាឡេស៊ី បន្ទាប់ពីចិនបើកប្រទេស ៕

ប្រភព ៖ AEC Connect