ប្រទេសថៃ ៖ មានព័ត៌មានមួយកំពុងកក្រើកក្នុងវិស័យសិល្បៈថៃ គឺស្វាមីតារាស្រីល្បីឈ្មោះ ឈុមផូ អារីយ៉ា (Chompoo Araya) លោក នុតវីសារុតរាំងស៊ី ស៊ីងភីផាត់ បានលួចលាក់ទៅមានស្រីកំណាន់ ហើយថែមទាំងឈក់វង្វេងនឹងនាងនោះខ្លាំងទៀតផង ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមក្នុងប្រទេសថៃចាប់អារម្មណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVjpLJXcIy5Qjb7vUern-YAWfsDNyhsWbHPT3DRUaYA38dE9NADlxWYpuUKqsoeGRK-YuMLFC3Qchy8X3ohybiLmeYu2emUQSG8wa6PRLr-duNNwTuwuNv9mAJUOYIGpaQ7vuYicuI89p9MMC3NDs8oLVASKST9v0kkEHjevuEX6h3DYs_qJR-iGLw/s728/photo_2023-01-31_12-48-15.jpg

ស្វាមីអ្នកនាង ឈុមផូ ជាអ្នកជំនួញដ៏ល្បីល្បាញមួយរូបដែលមានអាជីវកម្មជាច្រើន ហើយសម្រាប់ស្រីលួចលាក់នោះ អ្នកលេងបណ្តាញសង្គមសង្ស័យលើតារាសម្តែងថ្មីនៅទូរទស្សន៍ ONE31 គឺនាង តាន់ថាណាតឆា ចាន់ង៉ាម ជាស្រីស្អាត ក្មេង និងមានសមត្ថភាពច្រើនយ៉ាង ។ នាងទើបបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រចំណីអាហារ និងអាហារូបត្ថម្ភ នៅមហាវិទ្យាល័យ Assumption ។

មូលហេតុដែលគ្រប់គ្នានិយាយថា នាង តាន់ថាណាតឆា ជាស្រីស្នេហ៍នោះ ព្រោះលោក នុតវីសារុត បានចុច Like លើរូបភាពក្នុង Instagram
របស់នាង តាន់ថាណាតឆា ស្ទើរគ្រប់រូបភាពដែលផុសទាំងអស់ ។ ពេលនេះ ក្នុង Instagram របស់នាង តាន់ថាណាតឆា ក៏ត្រូវបានគេសង្ស័យ ហើយអ្នកលេងបណ្តាញសង្គមជាច្រើននាក់សួរទៅកាន់នាងថា តើលោក នុតវីសារុត ចូលចិត្តនាងពិតទេ ? បើមិនមែនជាការពិត សូមសាមីខ្លួនប្រញាប់បដិសេធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir_szc5HCYUN5foIpLY0w4Dch1cOc_PXQ2tgKGMkVOil85FgtP1QwIS6YmMDLZI5wkff9cfsYMu_TD8NDmAn1YkjtrN-VmbBfnLF0Jd7h9ZcXoYRFk-Si7QI0Nf0xoiMJQoiO2KsLzG_rhnp02RIARlVY1E6jGgYwG3SHchd_w7aF_XX2muMt4xDrv/s800/photo_2023-01-31_12-48-45%20(2).jpg

រឿងល្បីល្បាញក្នុងបណ្តាញសង្គមដែលគេកំពុងជជែកនាពេលនេះ ទីបំផុត សាមីខ្លួន អ្នកនាង តាន់ថាណាតឆា បានចេញមកបកស្រាយថា វាជារឿងឥតប្រយោជន៍ មិនមែនជាការពិតឡើយ ដោយសារអ្នកលេងបណ្តាញសង្គមនិយាយឱ្យសប្បាយមាត់ប៉ុណ្ណោះ ។ នាងបន្តថា អ្នកទាំងអស់គ្នាមិនខ្លាចច្បាប់ដាក់ទោសទេឬ ? ហើយទាំងអស់គ្នាទុកមាត់ញ៉ាំបាយមិនល្អទេឬ ជាជាងយកមាត់មកនិយាយពីអ្នកដទៃបែបនេះ ។

នាង តាន់ថាណាតឆា បន្តថា ៖ «យើងត្រូវផ្តល់កិត្តិយសដល់ក្រុមគ្រួសារលោក នុតវីសារុត ផងដែរ ។ គាត់ជាគ្រូបង្វឹកកង់របស់ខ្ញុំ គាត់គ្រាន់តែចុច Like គ្រប់រូបភាព គាត់ចុច Like បុគ្គលិកទាំងអស់ ព្រោះគាត់ជាឪពុកម្នាក់ដែលគួរឱ្យគោរព និងថែទាំបុគ្គលិកទាំងអស់ស្មើភាពគ្នា ។ អ្នកនិយាយនោះស្រវឹងហើយ និយាយគ្មានការពិត ហើយពួកគេអាចនិយាយមើលងាយអ្នកណាម្នាក់ក៏បាន មែនទេ ?» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFvTw5UO_FbVonfz6ZGy65KqzAxkauk8evO7X7D59MDThWQ56v6fMz0I_DOQbJdcB8hjm6KpuGgM_AhgClkhcnqkU3bGvDfypjv5DiiJVmg6baSCNA9VIuq2nhlzBvJnWwyY_uuH20-XSb3CGYjL39hYxKVvIP0uqjEiD8Gwz3W6rTc-E5p8WtbTu9/s1280/photo_2023-01-31_12-48-45.jpg

ជាចុងក្រោយ នាងបានសំណូមពរឱ្យអ្នកលេងបណ្តាញសង្គមឈប់និយាយអ្វីមិនពិត បញ្ឈប់ការ comment និងចែកចាយ ខណៈអ្នកលេងបណ្តាញសង្គមបញ្ចេញមតិថា មិនជឿពាក្យនាង តាន់ថាណាតឆា និយាយទេ, ឪពុកមិនត្រូវធ្វើបែបនេះទេ ព្រោះឪពុកស្រឡាញ់ម៉ែឈុមផូ និងកូនៗណាស់, លោក នុតវីសារុត ចុច Like គ្រប់រូបតែម្តង ? … ។ ទោះយ៉ាងណា មិនទាន់មានការបកស្រាយពីស្វាមីអ្នកនាង ឈុមផូ នៅឡើយទេ ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ វាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ។

គួរបញ្ជាក់ថា អ្នកនាង ឈុមផូ និងស្វាមី បានរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥ នៅសណ្ឋាគារ Plaza Athenee Bangkok, The Royal Meridian ជាពិធីរៀបចំឡើងយ៉ាងអធិកអធម ទាំងឈុតអាពាហ៍ពិពាហ៍ និងសម្ភារផ្សេងៗសុទ្ធកុម្មង់ពីបរទេសទាំងអស់ក្នុងតម្លៃ១០លានបាត ។ លើសពីនេះ ប្រាក់ថ្លៃទឹកដោះ គឺមានរថយន្ត Benz ចំនួន៥គ្រឿង និងប្រាក់សុទ្ធ១០៨លានបាត ៕

ប្រភព ៖ mgronline