Home Blog Page 1863

Aurora ​បាតុភូត​ពន្លឺធម្មជាតិ​ដ៏​អស្ចារ្យ​នៅលើផែនដី

0

នៅតំបន់ប៉ូលខាងជើង និងប៉ូលខាងត្បូងរបស់ផែនដីយើង មានបាតុភូតពន្លឺដ៏ស្រស់ស្អាតម៉្យាងបង្ហាញខ្លួនលើផ្ទៃមេឃ ហៅថាពន្លឺអារ៉ូរ៉ា (Aurora)។

ពន្លឺអារ៉ូរ៉ា (Aurora) គឺបាតុភូតម៉្យាង ដែលមានពណ៌ចំរុះដ៏ស្រស់ស្អាតនៅលើផ្ទៃមេឃ ភាគច្រើនវាកើតឡើងនៅតំបន់ប៉ូល ដូចជា តំបន់អាក់ទិក និងអង់តាក់ទិកជាដើម។Aurora borealis can be seen in CT tonight

ពន្លឺ អារ៉ូរ៉ា (Aurora) មាន​ពណ៌​បៃតង​ ផ្កាឈូក ឬ​ក្រហម​លាយ​គ្នា​ជា​ឥទ្ធិពលភាគ​ល្អិតៗ​ ដែលបានសាយភាយចេញពីព្រះអាទិត្យ ហើយក៏សំដៅមកកាន់ផែនដី ដោយចំណាយពេលប្រមាណជា ២ទៅ៣ថ្ងៃ។

ហើយភាគល្អិតៗ នៃពន្លឺព្រះអាទិត្យ បានប៉ះជាមួយដែនម៉ាញេទិករបស់ផែនដី បណ្ដាលឱ្យវាស្អិតជាប់គ្នា និង ប្រតិកម្មដែលមាននៅក្នុងបរិយាកាសផែនដី ដូចជាម៉ូលលេគុលអុកសុីហ្សែន និងនីដ្រូហ្សែនបង្កើតបានជាពន្លឺផូតុង ហើយ​ទំនាក់​ទំនង​នេះ​បង្កើត​ជា​ពន្លឺ​នៅ​តំបន់​ភាគ​ខាងត្បូង​និង​ខាង​ជើង​។Cara Melihat Aurora Borealis dan Australis, Lokasi dan Waktu yang Tepat  Halaman all - Kompas.com

គួរបញ្ជាក់ផងដែរថា ប្រទេស​ដែល​អាច​មើល​ឃើញ​ពន្លឺ​ Aurora ​នៅ​តំបន់​ប៉ូល​ខាង​ជើង​រួម​មាន​ ប្រទេស​ន័រវែស កាណាដា ហ្វាំងឡង់ ចក្រភពអង់គ្លេស ស៊ុយអែត អ៊ីស្លង់ ស្កុតឡែន​និង​ប្រទេស​អៀរ​ឡង់​ ។ ចំណែក​ប៉ូល​ខាងត្បូង​វិញ​មាន​ប្រទេស​អូស្ត្រាលី នូវែលសេឡង់​និង​ប្រទេសស៊ីលី ៕Northern lights Vancouver viewing tips and travel ideas - Vancouver Is Awesome

ចិនប្រកាសថាផុតពូជ តែបែរជាមកឃើញនៅលើទឹកដីខេត្តកែបទៅវិញ

0

សត្វផ្សោតសប៉ាយជី ត្រូវបានអាជ្ងាធរចិនកត់សំគាល់ថាត្រូវបាន ស្លាប់ផុតពូជអស់នៅត្រឹមឆ្នាំ ២០០២ ក្រោយពុំមាននរណាម្នាក់នៅតាមដងទន្លេយ៉ាងសេ ប្រទះឃើញទៀតឡើយចាប់ពីពេលនោះ។ សត្វផ្សោតសប៉ាយជីមានប្រវែងរហូតដល់២.៥ម៉ែត្រ និងមានទម្ងន់ជាង២០០គីឡូក្រាម រស់នៅតែនៅក្នុងទន្លេយ៉ាងសេ ប្រទសចិនតែប៉ុណ្ណោះ(Yangtze River of China) ពោលគឺពេលពុំទាន់ផុតពូជផ្សោតសប៉ាយជី មិនមានវត្តមាននៅទីណាទៀតឡើយ ក្រៅពីប្រទេសចិន ។May be an image of body of water and nature

ក៏ប៉ុន្តែត្រីផ្សោតសប៉ាយជី ឬកម្ពុជាយើងហៅថាផ្សោតទឹកប្រៃ  បានលិចវត្តមាននៅក្នុងសមុទ្រនៃខេត្តកែបទៅវិញ។ ផ្សោតទឹកប្រៃ ពណ៌ផ្កាឈូកប្រភេទនេះ មានដោយប្រទេសនិងតំបន់ ហើយមិននឹកស្មានមាននៅប្រទេសកម្ពុជាយើង គេអាចហៅឈ្មោះត្រីដូហ្វីននេះ មានឈ្មោះខ្មែរថា ផ្សោតឃ្លាច និង ឈ្មោះអង់គ្លេស Indo-Pacific Humpback dolphin និងឈ្មោះវិទ្យាសាស្ត្រ Sousa Chinensis ។ ផ្សោតទាំងនេះគឺជាប្រភេទសត្វផ្សោតជិតផុតពូជ ដែលល្បីល្បាញដោយសាររូបរាង និងពណ៌ផ្កាឈូកខុសគេតែមួយគត់របស់វា។ ផ្សោតពណ៌ផ្កាឈូកជាប្រភេទមានដោយកម្រ និងបានចុះបញ្ជីក្រហម IUCN (DD) ជាប្រភេទមិនទាន់មានព័ត៌មាន និងទិន្នន័យគ្រប់គ្រាន់លើពិភពលោក៕May be an image of body of waterMay be an image of body of water and nature

NASA រកឃើញដុំថ្ម មុខដូចសត្វម្យ៉ាងនៅលើភពអង្គារ

0

កាលពីពេលថ្មីៗនេះតារាវិទូរបស់អង្គការ NASA បានរកឃើញដុំថ្មដ៏ចម្លែកមួយ នៅលើផ្ទៃភពក្រហម ដែលស្រដៀងនឹងមុខខ្លាឃ្មុំ។

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Arizona  បានបង្ហាញរូបភាពនៃ “ខ្លាឃ្មុំនៅលើភពព្រះអង្គារ” នៅលើគេហទំព័ររបស់ពួកគេកាលពីថ្ងៃពុធ ដោយថតបានពីកាមេរ៉ា HiRise (High Resolution Imaging Experiment) នៅលើគន្លងតារាវិថី។HiRISE - Wikipedia
បើក្រឡេកទៅមើលរូបនេះ ហាក់បីដូចជារូបមុខសត្វខ្លាឃ្មុំអញ្ចឹង តែអ្នកខ្លះទៀត បានបញ្ចេញមតិថា “អាចទេវាជាហ្វូសីលសត្វខ្លាឃ្មុំ ដែលមានជីវិតរស់នៅលើភពនោះ”?

តែយ៉ាងណាមិញ តាមអ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថា “វាគ្រាន់តែជាកូនភ្នំមួយដែលបានដុំនៅលើភពអង្គារតែប៉ុណ្ណោះ៕Orbiter captures image of a bear's face on Mars | CNN

ប្រភព៖ Times Now News

សេដ្ឋកិច្ចម៉ាឡេស៊ីងើបឡើងវិញដោយសារចិនបើកប្រទេស

0

ប្រទេសម៉ាឡេស៊ី ៖ ការសម្រេចចិត្តបើកប្រទេសឡើងវិញរបស់ចិន គឺជាកម្លាំងរុញច្រានដ៏សំខាន់សម្រាប់សេដ្ឋកិច្ចប្រទេសម៉ាឡេស៊ី ខណៈគេគិតថា ការប្រើប្រាស់នៅក្នុងស្រុកនឹងធ្លាក់ចុះ ស្របពេលមានវិបត្តិសេដ្ឋកិច្ចពិភពលោកកើនឡើង ។

HSBC Global Research បញ្ជាក់ថា ការត្រឡប់មកបើកប្រទេសរបស់ចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់លេខ២ ក្នុងពិភពលោក គឺសំខាន់បំផុតសម្រាប់សេដ្ឋកិច្ចម៉ាឡេស៊ីនៅឆ្នាំ២០២៣នេះ ។ វានឹងជួយគាំទ្រការងើបឡើងវិញរបស់ម៉ាឡេស៊ី ក្រោយពីការរាតត្បាតនៃជំងឺកូវីដ-១៩ ជាពិសេសខ្លាំងនោះ ក្នុងវិស័យទេសចរណ៍ និងការវិនិយោគដោយផ្ទាល់ពីបរទេស Foreign direct investment (FDI) ។12 Wonderful Attractions in Kuala Lumpur City Centre (KLCC) - ConnollyCove

បើទោះជាម៉ាឡេស៊ីមិនបានពឹងផ្អែកទាំងស្រុងលើវិស័យទេសចរណ៍ ប៉ុន្តែភ្ញៀវទេសចរបានធ្វើដំណើរមកកាន់ប្រទេសនេះមានចំនួនច្រើនគួរសម គឺស្មើ៦,៣% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនៅឆ្នាំ២០១៩ ខណៈការងារពាក់ព័ន្ធនឹងវិស័យទេសចរណ៍ស្មើ៣០% ។

មុនផ្ទុះជំងឺកូវីដ ម៉ាឡេស៊ីមានភ្ញៀវទេសចរចិនត្រឹមតែ១២% ប៉ុណ្ណោះ (ប្រមាណ៣លាននាក់) ដែលតិចជាងពាក់កណ្តាលនៃភ្ញៀវទេសចរចិនធ្វើដំណើរទៅកាន់ប្រទេសថៃ និងវៀតណាម ។ តាមទិន្នន័យរបស់ Trip.com បង្ហាញថា ម៉ាឡេស៊ីទទួលបានលំដាប់លេខ២ នៅភូមិភាគអាស៊ាន ក្នុងចំណោម១០ប្រទេសដែលភ្ញៀវទេសចរចិនចង់មកកម្សាន្ត ។Kuala Lumpur City Centre (KLCC), Kuala Lumpur: photos, how to get there,  where is it located | Planet of Hotels

សមាគមទេសចរណ៍ក្នុងប្រទេសម៉ាឡេស៊ីថា នឹងមានភ្ញៀវទេសចរចិនធ្វើដំណើរមកកាន់ម៉ាឡេស៊ីចំនួន១លាននាក់នៅឆ្នាំ២០២៣នេះ ហើយបើអាចដោះស្រាយការរឹតបន្តឹងជើងហោះហើរ និងបន្ធូរបន្ថយលក្ខខណ្ឌទិដ្ឋាការចូលប្រទេស ម៉ាឡេស៊ីនឹងទទួលបានភ្ញៀវទេសចរចិនពី៥០% ដល់៨០% ឯណោះ ។

ក្រៅពីនេះ ការបើកប្រទេសរបស់ចិននឹងផ្តល់អត្ថប្រយោជន៍ដល់ម៉ាឡេស៊ីផ្នែកពាណិជ្ជកម្មផងដែរ ខណៈការនាំចេញទៅកាន់ប្រទេសចិនរបស់ម៉ាឡេស៊ី និងឥណ្ឌូណេស៊ីមានលក្ខណៈល្អប្រសើរនៅឆ្នាំ២០២២ បើទោះជាទីផ្សារចិនលូតលាស់យឺតក្តី ។ អត្ថប្រយោជន៍ភាគច្រើន គឺដោយសារតម្លៃទំនិញខ្ពស់ ហើយវានឹងខ្ពស់បន្តទៀត ។ លើសពីនេះ គេរំពឹងថា ការវិនិយោគផ្ទាល់ពីបរទេសរបស់ចិននឹងកើនឡើងនៅម៉ាឡេស៊ី បន្ទាប់ពីចិនបើកប្រទេស ៕

ប្រភព ៖ AEC Connect

កោះកុងក្រៅ ដែនដីសម្បត្តិធម្មជាតិដ៏អស្ចារ្យនៃប្រទេសកម្ពុជា

0

កោះកុងក្រៅ ជាកោះធំទីមួយ របស់ប្រទេស ដែលមានទំហំសរុប ១០៣ គីឡូម៉ែត្រការ៉េ មានទទឹង ៧ គីឡូម៉ែត្រ បណ្តាយប្រហែល ២២ គីឡូម៉ែត្រ ហើយក៏ជាកោះខ្ពស់ជាងគេ ក្នុងតំបន់ឈូងសមុទ្រថៃផងដែរ គឺមានកម្ពស់រហូតដល់ ៤១៨ ម៉ែត្រពីនីវូទឹកឯណោះ។ឆ្នេរកោះកុងក្រៅ - Visit Cambodia

កោះនេះ ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រមាណ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ។ តំបន់នេះ សម្បូណ៍ដោយសក្តានុពលផ្នែកធនធានធម្មជាតិ និងជីវៈចម្រុះ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានព៌ណខៀវស្រងាត់។ កោះកុងក្រៅដែលសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ៕កោះនេះព័ទ្ធ ទៅដោយឆ្នេរខ្សាច់ដ៏ស្រស់ស្អាតប្រៀបដូចឋានសួគ៌ ចំនួន ០៦ កន្លែង។ សោភណភាពនៅលើកោះ ពោរពេញទៅដោយកន្លែងទេសចរណ៍ រួមមាន ចម្ការដូងធំវែង គ្រប់ដណ្តប់លើផ្ទៃកោះ។ ឆ្នេរចម្ការដូងទី០១ មានប្រវែងដល់ទៅ ១,៨០០ ម៉ែត្រ។ ឆ្នេរចម្ការដូងទី ០២ លាតសន្ធឹងលើដីប្រវែង ២,០៥០ ម៉ែត្រ។កោះកុងក្រៅបញ្ចេញសម្រស់ទាក់ទាញភ្ញៀវទេសចរសម្រាប់ឆ្លងឆ្នាំសកលនេះ - Leading Real Estate News in Cambodia

ឆ្នេចម្ការដូងទី ០៣ ប្រវែង ៧០០ ម៉ែត្រ។ ឆ្នេរចម្ការដូងទី០៤ ប្រវែង ៩០០ ម៉ែត្រ។ ឆ្នេរចម្ការដូងទី ០៥ ប្រវែង ៧៥០ ម៉ែត្រ និងឆ្នេរចម្ការដូងទី ០៦ ប្រវែង ៦៥០ ម៉ែត្រ។ អ្វីដែលពិសេសនោះ ឆ្នេរទាំងនេះ ពុំទាន់មានការអភិវឌ្ឍអ្វីធំដុំនៅឡើយទេ គឺថាទេសភាពនៅស្រស់ស្អាតបែបធម្មជាតិសុទ្ធទាំងអស់តែម្តង។កោះកុងក្រៅ - អ្វីដែលយើងពុំបានដឹង - TNAOT

នៅជុំវិញកោះ មានសត្វផ្សោតសមុទ្រ មានពណ៌ស និងខ្មៅ ជាច្រើនមកហែលលេងប្រលែង និងឆ្នេរខ្សាច់ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១០ និងសាមសិបនាទី និងពេលល្ងាច ចាប់ពីម៉ោង ១៥ ដល់ម៉ោង ១៧ ល្ងាច។ នៅលើកោះ មាន ទឹកជ្រោះភ្នំដ៏ស្រស់បំព្រង ១០ កន្លែង ដែលមួយកន្លែងៗ អាចមានរហូតដល់ ៣០ ជាន់ កម្ពស់ពី ៦ ម៉ែត្រ ទៅ ២៥ ម៉ែត្រ។ សព្វថ្ងៃនេះ តំបន់កោះកុងក្រៅ ស្ថិតនៅក្រោមការគ្រប់គ្រង របស់អង្គភាពយោធាជើងទឹកផ្នែកលំហសមុទ្រ៕

សម្រស់កោះកុងក្រៅ ស្ថិតនៅស្រុកកោះកុង ខេត្តកោះកុង - រដ្ឋបាលខេត្តកោះកុង

ផ្ទុះការចាប់អារម្មណ៍ថាស្វាមីតារាស្រី ឈុមផូ អារីយ៉ា លួចមានស្រីកំណាន់

0

ប្រទេសថៃ ៖ មានព័ត៌មានមួយកំពុងកក្រើកក្នុងវិស័យសិល្បៈថៃ គឺស្វាមីតារាស្រីល្បីឈ្មោះ ឈុមផូ អារីយ៉ា (Chompoo Araya) លោក នុតវីសារុតរាំងស៊ី ស៊ីងភីផាត់ បានលួចលាក់ទៅមានស្រីកំណាន់ ហើយថែមទាំងឈក់វង្វេងនឹងនាងនោះខ្លាំងទៀតផង ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមក្នុងប្រទេសថៃចាប់អារម្មណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVjpLJXcIy5Qjb7vUern-YAWfsDNyhsWbHPT3DRUaYA38dE9NADlxWYpuUKqsoeGRK-YuMLFC3Qchy8X3ohybiLmeYu2emUQSG8wa6PRLr-duNNwTuwuNv9mAJUOYIGpaQ7vuYicuI89p9MMC3NDs8oLVASKST9v0kkEHjevuEX6h3DYs_qJR-iGLw/s728/photo_2023-01-31_12-48-15.jpg

ស្វាមីអ្នកនាង ឈុមផូ ជាអ្នកជំនួញដ៏ល្បីល្បាញមួយរូបដែលមានអាជីវកម្មជាច្រើន ហើយសម្រាប់ស្រីលួចលាក់នោះ អ្នកលេងបណ្តាញសង្គមសង្ស័យលើតារាសម្តែងថ្មីនៅទូរទស្សន៍ ONE31 គឺនាង តាន់ថាណាតឆា ចាន់ង៉ាម ជាស្រីស្អាត ក្មេង និងមានសមត្ថភាពច្រើនយ៉ាង ។ នាងទើបបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រចំណីអាហារ និងអាហារូបត្ថម្ភ នៅមហាវិទ្យាល័យ Assumption ។

មូលហេតុដែលគ្រប់គ្នានិយាយថា នាង តាន់ថាណាតឆា ជាស្រីស្នេហ៍នោះ ព្រោះលោក នុតវីសារុត បានចុច Like លើរូបភាពក្នុង Instagram
របស់នាង តាន់ថាណាតឆា ស្ទើរគ្រប់រូបភាពដែលផុសទាំងអស់ ។ ពេលនេះ ក្នុង Instagram របស់នាង តាន់ថាណាតឆា ក៏ត្រូវបានគេសង្ស័យ ហើយអ្នកលេងបណ្តាញសង្គមជាច្រើននាក់សួរទៅកាន់នាងថា តើលោក នុតវីសារុត ចូលចិត្តនាងពិតទេ ? បើមិនមែនជាការពិត សូមសាមីខ្លួនប្រញាប់បដិសេធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir_szc5HCYUN5foIpLY0w4Dch1cOc_PXQ2tgKGMkVOil85FgtP1QwIS6YmMDLZI5wkff9cfsYMu_TD8NDmAn1YkjtrN-VmbBfnLF0Jd7h9ZcXoYRFk-Si7QI0Nf0xoiMJQoiO2KsLzG_rhnp02RIARlVY1E6jGgYwG3SHchd_w7aF_XX2muMt4xDrv/s800/photo_2023-01-31_12-48-45%20(2).jpg

រឿងល្បីល្បាញក្នុងបណ្តាញសង្គមដែលគេកំពុងជជែកនាពេលនេះ ទីបំផុត សាមីខ្លួន អ្នកនាង តាន់ថាណាតឆា បានចេញមកបកស្រាយថា វាជារឿងឥតប្រយោជន៍ មិនមែនជាការពិតឡើយ ដោយសារអ្នកលេងបណ្តាញសង្គមនិយាយឱ្យសប្បាយមាត់ប៉ុណ្ណោះ ។ នាងបន្តថា អ្នកទាំងអស់គ្នាមិនខ្លាចច្បាប់ដាក់ទោសទេឬ ? ហើយទាំងអស់គ្នាទុកមាត់ញ៉ាំបាយមិនល្អទេឬ ជាជាងយកមាត់មកនិយាយពីអ្នកដទៃបែបនេះ ។

នាង តាន់ថាណាតឆា បន្តថា ៖ «យើងត្រូវផ្តល់កិត្តិយសដល់ក្រុមគ្រួសារលោក នុតវីសារុត ផងដែរ ។ គាត់ជាគ្រូបង្វឹកកង់របស់ខ្ញុំ គាត់គ្រាន់តែចុច Like គ្រប់រូបភាព គាត់ចុច Like បុគ្គលិកទាំងអស់ ព្រោះគាត់ជាឪពុកម្នាក់ដែលគួរឱ្យគោរព និងថែទាំបុគ្គលិកទាំងអស់ស្មើភាពគ្នា ។ អ្នកនិយាយនោះស្រវឹងហើយ និយាយគ្មានការពិត ហើយពួកគេអាចនិយាយមើលងាយអ្នកណាម្នាក់ក៏បាន មែនទេ ?» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFvTw5UO_FbVonfz6ZGy65KqzAxkauk8evO7X7D59MDThWQ56v6fMz0I_DOQbJdcB8hjm6KpuGgM_AhgClkhcnqkU3bGvDfypjv5DiiJVmg6baSCNA9VIuq2nhlzBvJnWwyY_uuH20-XSb3CGYjL39hYxKVvIP0uqjEiD8Gwz3W6rTc-E5p8WtbTu9/s1280/photo_2023-01-31_12-48-45.jpg

ជាចុងក្រោយ នាងបានសំណូមពរឱ្យអ្នកលេងបណ្តាញសង្គមឈប់និយាយអ្វីមិនពិត បញ្ឈប់ការ comment និងចែកចាយ ខណៈអ្នកលេងបណ្តាញសង្គមបញ្ចេញមតិថា មិនជឿពាក្យនាង តាន់ថាណាតឆា និយាយទេ, ឪពុកមិនត្រូវធ្វើបែបនេះទេ ព្រោះឪពុកស្រឡាញ់ម៉ែឈុមផូ និងកូនៗណាស់, លោក នុតវីសារុត ចុច Like គ្រប់រូបតែម្តង ? … ។ ទោះយ៉ាងណា មិនទាន់មានការបកស្រាយពីស្វាមីអ្នកនាង ឈុមផូ នៅឡើយទេ ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ វាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ។

គួរបញ្ជាក់ថា អ្នកនាង ឈុមផូ និងស្វាមី បានរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥ នៅសណ្ឋាគារ Plaza Athenee Bangkok, The Royal Meridian ជាពិធីរៀបចំឡើងយ៉ាងអធិកអធម ទាំងឈុតអាពាហ៍ពិពាហ៍ និងសម្ភារផ្សេងៗសុទ្ធកុម្មង់ពីបរទេសទាំងអស់ក្នុងតម្លៃ១០លានបាត ។ លើសពីនេះ ប្រាក់ថ្លៃទឹកដោះ គឺមានរថយន្ត Benz ចំនួន៥គ្រឿង និងប្រាក់សុទ្ធ១០៨លានបាត ៕

ប្រភព ៖ mgronline

បារាំងនិងអូស្រ្ដាលី ចាប់ផ្ដើមផលិតគ្រាប់បំបាក់ពូទីន ជួយអ៊ុយក្រែន

0

រដ្ឋធានីប៉ារីស៖ ជាមួយនឹងសកម្មភាព ប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ដែលជាប្រទេសជិតខាងរបស់ខ្លួននោះ បារាំង ជាប្រទេសមហាអំណាចកំពូលមួយ នៅតំបន់អឺរ៉ុប បានចាប់ដៃគ្នា ជាមួយនឹងអូស្ដ្រាលី ផលិតគ្រាប់កាំភ្លើងផ្លោង សម្រាប់ជួយដល់កងទ័ពការពារទឹកដីរបស់ក្រុងកៀវ។

សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៣១ ខែមករា ថា បារាំង និង អូស្រ្ដាលី កាលពីថ្ងៃចន្ទ បានបង្ហាញ អំពីផែនការរួមគ្នា ផលិតគ្រាប់រំសេវ សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន ខណៈប្រទេសទាំង២ ស្វែងរកការពង្រឹងនូវកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ និង ឆ្លងកាត់ជម្លោះ ជុំវិញការសម្រេចចិត្តរបស់ក្រុងកង់បេរ៉ា នៅក្នុងការលុបចោលផែនការទិញនាវាមុជទឹករបស់បារាំង កាលពី២ឆ្នាំមុន។

ទំនាក់ទំនង រវាងបារាំង និង អូស្រ្ដាលី បានធ្លាក់ចុះ ដល់កម្រិតទាបជាប្រវត្តិសាស្ត្រ នៅក្នុងរដូវស្លឹកឈើជ្រុះ នាឆ្នាំ២០២១ ក្រោយពេលក្រុងប៉ារីស បានចោទប្រកាន់សម្ពន្ធមិត្តរបស់ខ្លួន ថា បានលួចចាក់ខ្លួន ពីក្រោយខ្នង ខណៈអូស្ត្រាលី បានជ្រើសរើស យកនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ ដែលនឹងត្រូវសាងសង់ឡើង តាមបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក និង អង់គ្លេស មកជំនួសវិញ ហើយបានសម្រេចចិត្ត លុបចោលកិច្ចសន្យាជាមួយបារាំង លើការទិញនាវាមុជទឹក ដើរដោយថាមពលធម្មតា។France, Australia to supply Ukraine with artillery shells | AP News

លោក សេបាស្ទៀន ឡេក័រនូ (Sebastien Lecornu) រដ្ឋមន្រ្ដីក្រសួងការពារជាតិបារាំង បានបញ្ជាក់ ថា បារាំង និង អូស្ដ្រាលី បានព្រមព្រៀង ធ្វើកិច្ចសហប្រតិបត្ដិការ ផលិតគ្រាប់កាំភ្លើងផ្លោង ទំហំ១៥៥មិល្លីម៉ែត្រ ដើម្បីជួយដល់ប្រទេសអ៊ុយក្រែន។ គាត់សង្ឃឹម ថា គ្រាប់កាំភ្លើងទាំងនេះ អាចចាប់ផ្ដើម ត្រូវបញ្ជូនទៅ នៅត្រឹមាសដំបូង នៃឆ្នាំ២០២៣។

លោករដ្ឋមន្រ្ដី ក្រសួងការពារជាតិបារាំង បានថ្លែង ក្រោយជំនួបជាមួយនឹងសមភាគីអូស្រ្ដាលី លោក រីឆាដ ម៉ាឡែស (Richard Marles) ថា នេះជាកិច្ចចរចាកម្រិតកំពូលរួមគ្នា ជាលើកដំបូង ចាប់តាំងពីជម្លោះនាវាមុជទឹក បានផ្ទុះឡើង។ អូស្រ្ដាលី នឹងផ្គត់ផ្គង់គ្រឿងម្សៅ ខណៈក្រុមហ៊ុន Nexter (ណែកស្ទ័រ) របស់បារាំង នឹងផលិតគ្រាប់រំសេវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxC8cDsCi1X_AW4UHPlC4iF5khLp1Op2raMJ8qUO3HvFBWqk9GndjGT28HsMVWyHYSdBr316aqZCKHYxK6izOcpLu0sNX-cK4AjI8aPYotlqoPdm1j_QemjUZptuIFUbDYsw3tu2cqFlKiOMmSulYZFO2Vz9bklPkNE7ia_ay_thVioDwhFaEY1KE7/s1023/photo_2023-01-31_11-36-15.jpg

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិអូស្រ្ដាលី បានថ្លែងទៅកាន់ក្រុមអ្នកកាសែត នៅឯក្រសួងការបរទេសបារាំង ថា «សកម្មភាពនេះ ពិតជាមានការបំពេញបន្ថែម រវាងឧស្សាហកម្មការពារជាតិជាមូលដ្ឋានរបស់យើង ដោយបានអនុញ្ញាតឱ្យរឿងនេះ កើតឡើង។ យើងចង់ធ្វើសកម្មភាពរួមគ្នា ជាសេចក្តីថ្លែងការណ៍មួយ អំពីសារៈសំខាន់ ដែលអូស្ត្រាលី និង បារាំង ចាត់ទុកកិច្ចគាំទ្រ ជួយដល់ប្រទេសអ៊ុយក្រែន នៅក្នុងជម្លោះ នាពេលបច្ចុប្បន្ននេះ»។

ទោះជាយ៉ាងណាក៏ដោយ លោករដ្ឋមន្រ្ដី Marles បានបញ្ជាក់ ថា អូស្ត្រាលី មិនមានគម្រោង បង្កើតសមត្ថភាពនាវាមុជទឹក ដើរដោយថាមពលធម្មតា ជាបណ្ដោះអាសន្នណាមួយ នៅមុនពេលនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ត្រូវផ្ដល់ទៅឲ្យអូស្រ្ដាលី បើទោះជាបារាំង សង្ឃឹម ថា កិច្ចព្រមព្រៀងបណ្ដោះអាសន្ន អាចនឹងមាននៅលើតុយ៉ាងណាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj9RTzKczN2rho_CvzLJLE4uPCmryyF6w50IDMG1ZF7js0U0DSTz0a-tImKSdcPe3Vb0Ca270D5NaX9O4GkluG6retBJxEXbL3gEscgy5ThLILO13qlL7SQneZ9a8KQpV8Uiw65w7zXV2Fh9-yqt9sJ4zN2hIsF-8nRdK67g1gSJEzGKMU1LelTQX3/s834/photo_2023-01-31_11-36-14.jpg

ការបង្ហាញ អំពីផែនការរួមគ្នារបស់ប្រទេសបារាំង និង អូស្ដ្រាលី អំពីការផលិតគ្រាប់កាំភ្លើងផ្លោង ទំហំ១៥៥មិល្លីម៉ែត្រ សម្រាប់ជួយដល់កងទ័ពអ៊ុយក្រែន បានកើតឡើង ស្របគ្នាជាមួយនឹងសហរដ្ឋអាមេរិក បានសម្រេចផ្ដល់រថក្រោះប្រយុទ្ធធុនធ្ងន់ តាមស្ដង់ដាររបស់អង្គការណាតូ ប្រភេទ M1 Abrams ចំនួន៣១គ្រឿង ខណៈអាល្លឺម៉ង់ បានសម្រេចផ្ដល់រថក្រោះ ប្រភេទ Leopard 2 ចំនួន១៤គ្រឿង ជួយដល់ក្រុងកៀវ។ ប៉ុន្ដែទោះជាយ៉ាងណា ក្រុងវ៉ាស៊ីនតោន និង ក្រុងប៊ែរឡាំង បានបដិសេធនូវការបញ្ជូនយន្ដហោះចម្បាំងរបស់លោកខាងលិច ទៅជួយដល់ប្រទេស ដែលកំពុងតែហែកហួរ ដោយសារសង្គ្រាមមួយនេះ៕

ក្រុមហ៊ុន Philips កាត់បន្ថយបុគ្គលិក៦.០០០នាក់ទូទាំងពិភពលោក

0

ប្រទេសហូឡង់ ៖ Philips ជាក្រុមហ៊ុនធំផលិតឧបករណ៍អេឡិចត្រូនិក និងបច្ចេកវិទ្យាសុខភាពរបស់ប្រទេសហូឡង់ បានប្រកាសថា មានផែនការកាត់បន្ថយបុគ្គលិកចំនួន៦.០០០នាក់នៅទូទាំងពិភពលោក ឬស្មើ៥% នៃបុគ្គលិកទាំងអស់ ។ ការកាត់បន្ថយបុគ្គលិកនេះ គឺដើម្បីកាត់បន្ថយការចំណាយលើដើមទុន និងបង្កើនប្រាក់ចំណេញរបស់ក្រុមហ៊ុន ។Philips targets 1,000-plus jobs at downtown tower now named Philips Plaza -  Nashville Business Journal

ក្រុមហ៊ុននិយាយថា ក្រុមហ៊ុននឹងកាត់បន្ថយបុគ្គលិកចំនួនពាក់កណ្តាលនៅឆ្នាំ២០២៣នេះ ហើយពាក់កណ្តាលទៀតនឹងកាត់បន្ថយនៅឆ្នាំ២០២៥ ។ មានការរាយការណ៍ថា ក្នុងចំណោមបុគ្គលិក៦.០០០នាក់ដែលត្រូវបញ្ឈប់នោះ ក្នុងនោះមានបុគ្គលិក១.១០០នាក់ធ្វើការនៅប្រទេសហូឡង់ ។

ការប្រកាសនេះ ជាផ្នែកមួយនៃផែនការកាត់បន្ថយដើមទុន ដែលក្រុមហ៊ុន Philips បានប្រកាសកាលពីតុលា ឆ្នាំ២០២២ ខណៈក្រុមហ៊ុនត្រូវការកាត់បន្ថយបុគ្គលិក៥% បន្ទាប់ពីចំនួនការលក់ និងប្រាក់ចំណេញធ្លាក់ចុះ ។Philips Forecasts Challenging Year After Posting 14% Profit Drop - WSJ

លោក Roy Jacobs នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Philips ថ្លែងថា ៖ «ក្រុមហ៊ុនមិនបានប្រើប្រាស់ប្រយោជន៍ពីសក្តានុពលទីផ្សារដ៏រឹងមាំទេ ដោយសារត្រូវប្រឈមនឹងការងារសំខាន់ៗមួយចំនួន» ៕

ប្រភព ៖ pptvhd36

ប្រទេសកូរ៉េខាងត្បូងលុបចោលបម្រាមពាក់ម៉ាស់ក្នុងអគារ

0

ប្រទេសកូរ៉េខាងត្បូង ៖ កូរ៉េខាងត្បូងបានប្រកាសលុបចោលបម្រាមពាក់ម៉ាស់ក្នុងអគារ បន្ទាប់ពីប្រើប្រាស់បម្រាមនេះជាង២ឆ្នាំ ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ហើយការឆ្លងជំងឺកូវីដបានធ្លាក់ចុះក្នុងរយៈពេល៧ខែនេះ ។

ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉ខាងត្បូងបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៣០ ខែមករា តទៅ ប្រជាពលរដ្ឋកូរ៉េខាងត្បូងអាចធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗ និងកន្លែងហាត់ប្រាណ ដោយមិនចាំបាច់ពាក់ម៉ាស់បន្តទៀតទេ ។Mask mandate lifted everywhere but on public transport in South Korea | The  Japan Times

រដ្ឋាភិបាលបានលុបចោលវិធានការពាក់ម៉ាស់នៅក្នុងម្លប់ តាំងពីបានប្រើប្រាស់វិធានការនេះនៅខែតុលា ឆ្នាំ២០២០ ប៉ុន្តែលើកលែងទីកន្លែងខ្លះដែលត្រូវពាក់ម៉ាស់បន្ត គឺមន្ទីរពេទ្យ គ្លីនិកលក់ថ្នាំពេទ្យ និងប្រព័ន្ធដឹកជញ្ជូនសាធារណៈ ។ ការលុបចោលបម្រាមនេះ បន្ទាប់ពីមន្ទីរពេទ្យនានារបស់កូរ៉េខាងត្បូងអាចទប់ទល់នឹងស្ថានការណ៍ជំងឺកូវីដ ខណៈការឆ្លងថ្មីស្ថិតក្នុងលំដាប់មួយអាចគ្រប់គ្រងបាន ។

ប្រទេសកូរ៉េខាងត្បូងរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដថ្មីចំនួន៧.៤១៦នាក់នៅថ្ងៃទី៣០ ខែមករា ហើយឆ្លងចំនួន២២នាក់ទៀតពីក្រៅប្រទេស ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបស្មើ៣០.១៥៧.០១៧នាក់ ។ នេះចាត់ទុកជាតួលេខទាបបំផុតចាប់តាំងពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ។83) South Korea halts exports of face masks, sets new limits for pricing  and purchasing

ជាមួយគ្នានេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដបន្ថែមទៀតចំនួន៣០នាក់ ធ្វើឱ្យអ្នកស្លាប់សរុបស្មើ៣៣.៤២០នាក់ ។ រីឯអ្នកជំងឺធ្ងន់ធ្ងរស្មើ៤០២នាក់ វាបានធ្លាក់ចុះពីចំនួន៤២០នាក់កាលពីថ្ងៃមុន ។

ចំណែកនៅតាមសាលារៀននានា នៅមិនទាន់មានការផ្លាស់ប្តូរភ្លាមៗទេ គ្រូអាចឱ្យកូនសិស្សពាក់ម៉ាស់ក្នុងកំឡុងពេលរៀន ប៉ុន្តែពួកគេអាចដោះម៉ាស់ចេញបានពេលញ៉ាំអាហារ ៕

ប្រភព ៖ TNN World

រាជវាំង ចំណាស់ជាងគេបំផុតនៅក្នុងតំបន់អាសុីអាគ្នេយ៍

0

បើ​ទោះ​ជា​បច្ចុប្បន្ន​ប្រទេស​ខ្លះ​កែប្រែ​របប​ពី​មាន​ស្ដេច​ មក​ជា​​របប​ប្រធានាធិបតី​គ្រប់គ្រង​ ក៏​ពិត​មែន​ប៉ុន្តែ​ក៏​នៅ​មាន​ប្រទេស​មួយ​ចំនួន​ នៅ​គោរព​ប្រតិបត្តិ​​ព្រះមហាក្សត្រ​ដដែល​តួយ៉ាង​ដូចជា​ កម្ពុជា, ថៃ, ម៉ាឡេស៊ី​ និង​ប្រ៊ុយណេ​ ជា​ដើម។ ដោយ​ឡែក​ប្រទេស​​លែង​មាន​ស្ដេច​​គ្រប់គ្រង​មួយ​ចំនួន​វិញ​​ ក៏​នៅ​តែ​​ ថែ​រក្សា និង​អភិរក្ស​បាន​យ៉ាង​ល្អ នូវ​​ប្រពៃណី​ ទំនៀមទម្លាប់​​ សំណង់​ពាក់ព័ន្ធ​នឹង​រាជា​និយម​ ដូចជា​រាជវាំង​ រាជ​ដំណាក់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Yogyakarta Keraton: The Royal Sultan Palace in Yogyakarta

​នៅ​អាស៊ាន​ ព្រះរាជវាំង​ដែល​នៅ​រក្សា​រូប​រាង​បាន​ល្អ​ ហើយ​បន្ត​សេសសល់​ដល់​សព្វថ្ងៃ​ និង​ចាស់​ជាង​គេ​គឺ​រាជវាំង​ The Palace of Yogyakarta។

ព្រះរាជវាំង​នេះ ត្រូវបានកសាងឡើងនៅឆ្នាំ ១៧៥៥-១៧​៥៦​ នៅទីក្រុង Yogyakarta នៃប្រទេសឥណ្ឌូនេសុី។ វិមានដ៏ប្រណិតនេះត្រូវបានសាងសង់ឡើងដោយផ្អែកលើជំនឿបុរាណ នៃទំនាក់ទំនងរវាងព្រះ មនុស្ស និងអាណាចក្រធម្មជាតិ។Kraton (Sultan Place and Kingdom) - Yogyakarta Tours

ព្រះរាជវាំង​នេះ ត្រូវ​បាន​គេ​សាងសង់​ដោយ​បែរ​មុខ​ទៅ​ទិស​ខាងជើង​ផ្ទាល់​ឆ្ពោះ​ទៅ​កាន់​ភ្នំ Merapi ដោយផ្នែកខាងត្បូងត្រូវបានសាងសង់បែរមុខទៅមហាសមុទ្រឥណ្ឌា ដែលគេជឿថាកន្លែងគង់នៅរបស់ ម្ចាស់ក្សត្រីនៃសមុទ្រខាងត្បូង និងជាមហេសីអាថ៌របស់ស្តេចស៊ុលតង់។The Kraton, Reflection of Javanese Cosmos

ដោយឡែកព្រះបរមរាជវាំងកម្ពុជា ស្ថិតនៅលេខ៥ ក្នុងចំណោម រាជវាំងដែលចាស់ជាគេបំផុត នៅក្នុងតំបន់អាស៊ានយើង៕Sultan Palace in Yogyakarta Stock Photo | Adobe StockKeraton Yogyakarta, Singgasana Sultan yang Penuh Makna Filosofis - Indonesia KayaThe Kraton, Reflection of Javanese Cosmos - Indonesia Travel

ប្រភព៖ Indonesia Travel