Home Blog Page 1854

នាយករដ្ឋមន្ត្រីថៃស្នើសុំឱ្យពលរដ្ឋសហការក្នុងការកាត់បន្ថយធូលីបរិយាកាស

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានស្នើសុំការសហការពីពលរដ្ឋដើម្បីដោះស្រាយបញ្ហាធូលីក្នុងបរិយាកាស PM 2.5 ដោយឈប់ដុតស្មៅក្នុងចម្ការដើម្បីដាំដុះដំណាំ ឬដុតព្រៃស្វែងរកអាហារជាដាច់ខាត ។ លើសពីនេះ លោកក៏បានស្នើទៅកាន់ពលរដ្ឋឱ្យប្រើប្រាស់រថយន្តសាធារណៈកាន់តែច្រើន ព្រមទាំងជំរុញឱ្យអាជ្ញាធរអនុវត្តតាមច្បាប់ឱ្យហ្មត់ចត់ និងចាប់រថយន្តបញ្ចេញផ្សែងខ្មៅគ្រប់ប្រទេស ។

លោក អនុឆា ប៊ូរ៉ាផាឆៃស្រ៊ី អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីបង្ហាញថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានជ្រាបពីបញ្ហាធូលី PM 2.5 ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋគ្រប់តំបន់ក្នុងប្រទេស ។ មូលហេតុជាច្រើនបណ្តាលឱ្យមានធូលី ដូចជា ការដុតស្មៅក្នុងចម្ការត្រៀមដាំដំណាំក្នុងរដូវថ្មី ការសាងសង់ ការដឹកជញ្ជូននានា និងការធ្វើចរាចរណ៍ ។Bangkok air pollution prompts advice to work from home | Thailand | The  Guardian

លោកនាយករដ្ឋមន្ត្រីបានជំរុញក្រសួងធនធានធម្មជាតិ និងបរិស្ថាន ក្រសួងគមនាគមន៍ ក្រសួងឧស្សាហកម្ម ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ភ្នាក់ងារនគរបាលជាតិ និងស្ថាប័នពាក់ព័ន្ធទាំងអស់ សហការគ្នាដោះស្រាយបញ្ហាធូលីជាបន្ទាន់ ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើសុំការសហការពីពលរដ្ឋគ្រប់រូបផងដែរ ដោះស្រាយបញ្ហាធូលីក្នុងបរិយាកាស ព្រោះវាធ្វើឱ្យប៉ះពាល់សុខភាពរបស់មនុស្សទូទាំងប្រទេស ។

លោក អនុឆា ថ្លែងថា លោកនាយករដ្ឋមន្ត្រីបានផ្តោតលើការការពារ និងដោះស្រាយបញ្ហាធូលីក្នុង៣តំបន់គឺ ៖
១-ទីក្រុង ៖ ជាកន្លែងមានការធ្វើចរាចរណ៍ច្រើន និងមានរោងចក្រឧស្សាហកម្ម ដូច្នេះ សំណូមពរឱ្យថែទាំរថយន្តរបស់រដ្ឋ និងឯកជន ហើយអាជ្ញាធរត្រូវបន្ថែមការរឹតបន្តឹងពិនិត្យឡើងវិញ និងពង្រីកកន្លែងត្រួតពិនិត្យរថយន្តបញ្ចេញផ្សែងខ្មៅចាប់ពីពេលនេះទៅ ។ លើសពីនេះ ពិនិត្យតាមរោងចក្រឧស្សាហកម្មនានាដែលបំភាយឧស្ម័នខ្ពស់ និងពិនិត្យទីកន្លែងអាជីវកម្មដូចជា អាជីវកម្មលាយស៊ីម៉ងត៍ អាជីវកម្មរលាយលោហៈ យានដ្ឋានលាបថ្នាំរថយន្ត និងសកម្មភាពផលិតធូប ។Does the Climate in Bangkok Aggravate the Air Pollution in the City? –  Smart Air

២-តំបន់កសិកម្ម ៖ ជាកន្លែងកកើតធូលីដោយសារការដុតស្មៅ ដូច្នេះ សូមឱ្យកសិករទាំងអស់ឈប់ដុតស្មៅក្នុងបរិវេណដីចម្ការរបស់ខ្លួន ។

៣-តំបន់ព្រៃ ៖ ជាកន្លែងកកើតធូលីដោយសារការដុតព្រៃ ដូច្នេះ គ្រប់គ្នាត្រូវសហការគ្រប់គ្រងការដុតព្រៃដើម្បីការពារភ្លើងឆេះព្រៃ ។

លោក អនុឆា បន្តថា ៖ «លោកនាយករដ្ឋមន្ត្រីបញ្ជាក់ហើយបញ្ជាក់ទៀតទៅកាន់ពលរដ្ឋឱ្យកាត់បន្ថយសកម្មភាពទាំងអស់ដែលបង្កឱ្យមានធូលី និងសូមឱ្យពលរដ្ឋសហការកាត់បន្ថយការប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ដោយងាកមកជិះរថយន្តសាធារណៈវិញ ។ លើសពីនេះ អាជ្ញាធរថៃត្រូវអនុវត្តច្បាប់ឱ្យបានហ្មត់ចត់ ដោយចាប់រថយន្តបញ្ចេញផ្សែងខ្មៅគ្រប់ប្រភេទ ហើយមិនបន្តអាជ្ញាប័ណ្ណយានយន្តណាមិនគោរពច្បាប់ ហើយត្រូវតាមដានស្ថានការណ៍ជាបន្តបន្ទាប់» ៕Hazy sky clouds Bangkok as Thai capital chokes on air pollution - CNA

ប្រភព ៖ TODAY

សត្វមួយប្រភេទមានកំណើតមុនសត្វដាយណូស័រ តែមិនទាន់ផុតពូជកំពុងមានវត្តមាននៅកម្ពុជា

0

ក្តាម Horseshoe ឬកម្ពុជាហៅថា ប្រឡាំងកាស គឺជា សត្វមួយប្រភេទដែលបានរស់នៅជាង៤៤៥លានឆ្នាំមកហើយនៅលើផែនដី មុនពេលដែលដាយណូស័រមានវត្តមានទៅទៀត នេះបើយោងទៅតាមហ្វូសីលដែលគេទើបតែបានរកឃើញ។File:Fossil horseshoe crab dead in its tracks.jpg - Wikipedia

បើទោះបីជាមានវត្តមានរាប់រយលានឆ្នាំនៅលើផែនដីក៏ដោយ ក៏ប៉ុន្តែសត្វនេះមិនមានការផ្លាស់ប្តូររូបរាងសូម្បីតែបន្តិច។ ជាមួយរូបរាងដ៏ចម្លែករបស់វា សត្វប្រឡាំងកាស មិនត្រូវបានគេចាត់ទុកចូលជាពពួកសត្វក្តាម ត្រី ឬអណ្តើកណាទេ។ ម្យ៉ាងវិញទៀត សត្វនេះមានតែនៅអាមេរិក មុិកសុិច និងអាសុីអាគ្នេយ៍ប៉ុណ្ណោះ ហេតុដូចនេះ ពួកវាមិនទាន់ត្រូវបានទទួលស្គាល់ពេញលេញនៅលើពិភពលោកលើការបែងចែកពពួកនោះទេ។This crab could save your life - if humans don't wipe it out first | Wildlife | The Guardian

បើនិយាយពីរូបរាងសត្វនេះវិញ វាមាន​ស្នូក​ដូច​អណ្ដើក តែ​ស្នូក​ស្ដើង​ស្រួយ និងមាន​ពង​ដូច​ក្ដាម តែ​ធំ​ៗ​ជាង​ពង​ក្ដាម។ អ្វីដែលពិសេសនោះសត្វនេះ មានភ្នែកដល់ទៅ១០ថែមទៀត។

ថ្វីបើមានរូបរាងដ៏ចម្លែកមិនសូវមានសាច់ តែសត្វប្រឡាំងកាស ត្រូវបានប្រជាជនកម្ពុជាយកមកធ្វើជាម្ហូបសម្រាប់ទទួលតានបានជាច្រើនមុខផងដែរ៕See a Horseshoe Crab? Help It Out! - Frost ScienceCan You Eat Horseshoe Crab and How Does It Taste? - American Oceans

អាមេរិក កាន់តែតានតឹងជាមួយនឹងចិន ពាក់ព័ន្ធបាឡុងចារកម្ម

0

រដ្ឋធានីវ៉ាស៊ីនតោន៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក កំពុងតែស្វែងរកកម្ទេចកម្ទីបាឡុងចារកម្មរបស់ចិន ដែលបានធ្លាក់ចូលទៅក្នុងមហាសមុទ្រអាត្លង់ទិក ក្រោយការបាញ់ទម្លាក់ នៅឆ្នេរសមុទ្រ រដ្ឋសៅការ៉ូលីណា (South Carolina) កាលពីចុងសប្តាហ៍នេះ។

សារព័ត៌មាន Aljazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ថា លោកឧត្ដមសេនីយ៍ ហ្គែន វ៉ាន់ហ៊ឺក (Glen VanHerck) មេបញ្ជាការ នៃទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង និង ជាមេបញ្ជាការ នៃទីបញ្ជាការភាគខាងជើងរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ ថា បាឡុង ដែលហោះ នៅក្នុងរយៈកម្ពស់ខ្ពស់ នៅអាមេរិកខាងជើង ចាប់តាំងពីចុងខែមករាមកនោះ ត្រូវបានបាញ់ទម្លាក់ នៅក្នុងដែនអាកាសរបស់សហរដ្ឋអាមេរិក ហើយវាបានធ្លាក់ចូលទៅក្នុងដែនទឹករបស់សហរដ្ឋអាមេរិក។We're Getting Our Rear End Handed To Us' In Information Space, NORTHCOM  Head Warns - Breaking Defense

លោកមេបញ្ជាការ VanHerck បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ថា «កងទ័ពជើងទឹកអាមេរិករបស់យើង បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការស្តារឡើងវិញ ដោយមានឆ្មាំឆ្នេរសមុទ្រអាមេរិក ជួយធានាសន្ដិសុខដល់តំបន់នោះ និង រក្សាសុវត្ថិភាពសាធារណៈ»។

ដោយឡែក ក្រុងប៉េកាំង បានបញ្ជាក់ ថា «បាឡុងនោះ ត្រូវបានប្រើប្រាស់ សម្រាប់ការស្រាវជ្រាវផ្នែកឧតុនិយម ហើយវាត្រូវបានបង្ហោះរសាត់ទៅ ដោយសារតែអាកាសធាតុដ៏អាក្រក់ និង សមត្ថភាពចង្កូត មានដែនកំណត់របស់វា។

លោក តាន់ កេហ្វី (Tan Kefei) អ្នកនាំពាក្យ ក្រសួងការពារជាតិចិន បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ថា ការបាញ់ទម្លាក់បាឡុង ដែលកំពុងតែហោះហោះ ប្រហែលកម្ពស់ ១៨ ៣០០ម៉ែត្រនោះ គឺជាប្រតិកម្មដ៏ហួសហេតុ។ ចិននឹងរក្សាសិទ្ធិ នៅក្នុងការចាត់វិធានការដ៏ចាំបាច់ ដើម្បីដោះស្រាយស្ថានភាពស្រដៀងគ្នា។U.S. military shoots down suspected Chinese surveillance balloon

សូមជម្រាបថា បាឡុងនោះ បានចូលទៅកាន់ដែនកាសរបស់សហរដ្ឋអាមេរិក ជាលើកដំបូង នៅក្នុងរដ្ឋអាឡាស្កា (Alaska) កាលពីថ្ងៃទី២៨ ខែមករា មុនពេលវាបានធ្វើដំណើរ ចូលទៅក្នុងដែនអាកាសរបស់កាណាដា នាថ្ងៃទី៣០ ខែមករា។ បន្ទាប់មក បាឡុងនោះ បានវិលចូលមកដែនអាកាសរបស់សហរដ្ឋអាមេរិក ជាថ្មីវិញ នៅភាគខាងជើង អាយដាហូ (Idaho) នៅថ្ងៃទី៣១ ខែមករា។

សហរដ្ឋអាមេរិក បាននិយាយនៅមុននេះ ថា បាឡុងនោះ មានទំហំប៉ុនរថយន្ដក្រុងចំនួនបី ហើយកម្ទេចកម្ទីរបស់វា ត្រូវបានធ្លាក់ពាសពេញផ្ទៃសមុទ្រ មានទំហំជាង១១គីឡូម៉ែត្រ។ ឧបទ្ទវហេតុនេះ បានធ្វើឱ្យទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងចិន កាន់តែតានតឹងឡើង ហើយក្រុងវ៉ាស៊ីនតោន បានលុបចោលនូវដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស លោក អេតូនី ប៊ីលនខែន (Antony Blinken) ទៅកាន់រដ្ឋធានីប៉េកាំង ក្រោយពេលរកឃើញបាឡុងនោះ៕Balloon Incident Reveals More Than Spying as Competition With China  Intensifies - The New York Times

អ៊ុយក្រែន នៅតែមានកម្លាំងទ័ពនិងធនធាន ទប់ទល់នឹងរុស្ស៊ី

0

រដ្ឋធានីកៀវ៖ រដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ុយក្រែន បានអះអាង ថា ក្រុងកៀវ មានកម្លាំងទ័ពដ៏ក្លាហាន និង ធនធានជាច្រើន សម្រាប់ទប់ទល់នឹងការវាយប្រហារទ្រង់ទ្រាយធំ ពីកម្លាំងទាហានរុស្ស៊ី នាពេលខាងមុខនេះ។

សារព័ត៌មាន Aljazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ថា លោក អូឡែកស៊ី រេស្នីកូវ (Oleksii Reznikov) រដ្ឋមន្ត្រី ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ ថា សម្ពន្ធមិត្តរបស់អ៊ុយក្រែន នឹងយល់ព្រមផ្តល់យន្តហោះចម្បាំង សម្រាប់ប្រយុទ្ធជាមួយនឹងកម្លាំងទាហានរបស់រុស្ស៊ី ទោះបីជាមានការអត្ថាធិប្បាយកាលពីពេលថ្មីៗរបស់មេដឹកនាំលោកខាងលិច បានលើកឡើង ថា យន្តហោះចម្បាំង នឹងមិនមកដល់ នាពេលខាងមុខនេះយ៉ាងណាក៏ដោយ។Ukraine to replace defence minister as fighting rages in Donetsk | CBC News

លោករដ្ឋមន្រ្ដី បានថ្លែងទៅកាន់សន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យ ថា រុស្ស៊ី នឹងចាប់ផ្ដើមវាយប្រហារទ្រង់ទ្រាយធំ នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ ប៉ុន្ដែកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន និង ធនធានរបស់ប្រទេសនេះ អាចទប់ទល់នឹងការវាយប្រហារបែបនេះបាន។ យោធារបស់ក្រុងកៀវ នឹងរារាំងដល់សកម្មភាពយោធារបស់ក្រុងមូស្គូ បើទោះជារថក្រោះ និង ប្រព័ន្ធគ្រឿងសព្វាវុធផ្សេងៗទៀត មកពីលោកខាងលិច នៅតែមិនបានមកដល់ទាន់ពេលយ៉ាងណាក៏ដោយ។Russia's Ukraine war based on 'a disastrous miscalculation' – DW –  12/26/2022

ប្រមុខការពារជាតិអ៊ុយក្រែន បានព្យាករ ថា គ្រឿងសឹកដែលនឹងមកដល់នោះ អាចនឹងមានយន្តហោះចម្បាំងផងដែរ។ ប៉ុន្ដែនៅពេលមានសំណួរលើកឡើង ជាប្រភេទណាឲ្យពិតប្រាកដ … គាត់គ្រាន់តែគិត ថា បេសកកម្មនេះ ត្រូវបានបញ្ចប់រួចហើយ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ អ៊ុយក្រែន បានទទួលការគាំទ្រ ពីបណ្ដាប្រទេសនៅក្នុងតំបន់បាល់ទិក និង ប៉ូឡូញ នៅក្នុងដំណើរស្វែងរករបស់ក្រុងកៀវ ដើម្បីទទួលបានយន្តហោះចម្បាំងរបស់លោកខាងលិច។ ប៉ុន្តែមេដឹកនាំលោកខាងលិចមួយចំនួន បានសម្តែងនូវការព្រួយបារម្ភ ថា ការផ្តល់យន្តហោះចម្បាំង អាចជំរុញឲ្យវិមានក្រឹមឡាំង ទាញប្រទេសរបស់ពួកគេ ឱ្យចូលកាន់តែជ្រៅ ទៅក្នុងជម្លោះ ដែលបានធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ ស្លាប់ និង បង្កនូវការបំផ្លិចបំផ្លាញដ៏ធំបំផុត នៅក្នុងសង្គ្រាមនេះ។The big money US military contractors are making in Ukraine's war,  explained by an invitation - Vox

រដ្ឋាភិបាលក្រុងកៀវ បានបញ្ជាក់ ថា យន្ដហោះរបស់លោកខាងលិច មានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ការប្រជែងលើឧត្តមភាពដែនអាកាសរបស់រុស្ស៊ី និង ធានាបាន អំពីជោគជ័យទៅលើការវាយលុក ប្រឆាំងនឹងរុស្ស៊ី។ ជាមួយគ្នានេះ លោក Reznikov បានព្យាករ ថា ការវាយលុកដ៏ធំ អាចនឹងចាប់ផ្តើមឡើង នៅអំឡុងខួបមួយឆ្នាំ នៃសង្រ្គាមរបស់ក្រុងមូស្គូ នាថ្ងៃទី២៤ ខែកុម្ភៈ។

លោករដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រែន បានប្រាប់ដល់ក្រុមអ្នកកាសែត ថា «គ្រឿងសព្វាវុធរបស់លោកខាងលិចទាំងអស់ នៅមិនទាន់មកដល់នៅឡើយ ប៉ុន្ដែយើងមានគ្រឿសឹក និង ធនធានបម្រុងគ្រប់គ្រាន់ សម្រាប់ជួយរក្សាស្ថិរភាព និង ទប់ទល់នឹងការវាយប្រហារ ពីរុស្ស៊ី»។

ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមរហូតមក ក្រុមមន្ត្រីលោកខាងលិច បានច្រានចោលនូវសំណើមួយចំនួនរបស់អ៊ុយក្រែន ដូចជា មីស៊ីលរយៈចម្ងាយឆ្ងាយ ខណៈរថក្រោះប្រយុទ្ធធុនធ្ងន់ដ៏ទំនើប ទើបយល់ព្រម នាពេលនេះ។ ប៉ុន្ដែលោកខាងលិច នៅតែបដិសេធ ផ្គត់ផ្គង់យន្តហោះចម្បាំងទំនើបៗនៅឡើយ៕Russia-Ukraine war: What happened today (April 4) : NPR

ចាប់បានឈ្មួញកណ្តាលនាំពលរដ្ឋថៃទៅធ្វើការនៅកូរ៉េខាងត្បូង

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែកុម្ភៈ កន្លងមក ក្រសួងការបរទេសថៃបានជូនដំណឹងដល់ពលរដ្ឋថៃនៅប្រទេសកូរ៉េខាងត្បូង ដែលលួចចូលធ្វើការខុសច្បាប់ឱ្យទៅបង្ហាញខ្លួននៅការិយាល័យប៉ូលិសអន្តោប្រវេសន៍កូរ៉េខាងត្បូង ត្រឹមថ្ងៃទី២៨ ខែកុម្ភៈ នេះ ។ បើហួសកំណត់ ពួកគេនឹងត្រូវបានពិន័យជាប្រាក់៣០លានវ៉ុន ឬប្រមាណ៨សែនបាត ។ ក្រោយមក នៅថ្ងៃទី៤ ខែកុម្ភៈ ប៉ូលិសបានចាប់ខ្លួនស្រីឈ្មួញកណ្តាលជនជាតិថៃ ដែលបោកប្រាស់ពលករថៃទៅធ្វើការនៅកូរ៉េខាងត្បូង ជាដំបូងរកឃើញថា មានអ្នកចាញ់បោកជាង៥០នាក់ ។

ស្រីឈ្មួញកណ្តាលរូបនេះឈ្មោះ អ៊ីន ថុន ត្រូវបានប៉ូលិសចាប់ខ្លួននៅផ្ទះលេខ៤/៣ ឃុំហ្វាហ្វាំង ស្រុកម៉ែព្រិក ខេត្តឡាំប៉ាង ដោយស្រ្តីរូបនេះអះអាងថា នឹងនាំពលករថៃទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ហើយអ្នកជឿ ក៏ព្រមផ្ទេរប្រាក់ថ្លៃរត់ការឯកសារចាប់ពីរាប់ម៉ឺនបាត ដល់រាប់សែនបាតឱ្យនាង ។ តាមការសាកសួរបឋម ស្ត្រីជាប់ចោទបានយល់ព្រមសារភាព ហើយប៉ូលិសនឹងចាត់វិធានការតាមច្បាប់បន្តទៀត ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcS8O-0IMKjcXsVRM9rB6Nlm3R_fca-wkJpgf7Fn4ndtz6cQiaCjHUhU2EqlaVLvu_Q1E9lO4Uwd_MIy0t1J5elXfFHAtKk7oOrYuerBx0JbR84o-49NR38F5rnYazElDdnVSjEUx7DtWrQqZ3l6tcKSHLQlOdkFqRORPUE2bI4Y5HpglHSjSGvVak/s800/photo_2023-02-06_09-50-45%20(2).jpg

កាលពីខែកក្កដា ឆ្នាំ២០២២ កន្លងមក មានអ្នកចាញ់បោកស្ត្រីខាងលើនេះជាច្រើននាក់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស ក្នុងករណីឆបោកប្រជាពលរដ្ឋ និងបោកបញ្ឆោតមនុស្សទៅធ្វើការនៅក្រៅប្រទេស ។ ជនរងគ្រោះនិយាយថា ស្ត្រីរូបនេះអះអាងថា ខ្លួនអាចនាំពលករថៃទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងបាន ដោយទាមទារប្រាក់ដល់ខ្ទង់សែនបាត ដោយនិយាយថា ប្រាក់នេះសម្រាប់ធានារ៉ាប់រងលើការធ្វើដំណើរ ប៉ុន្តែពលរដ្ឋថៃទាំងនោះមិនបានទៅធ្វើការពិតប្រាកដឡើយ ខណៈពួកគេបានផ្ទេរប្រាក់ទៅឱ្យនាងរួចហើយ ប៉ុន្តែមិនអាចទាក់ទងបានទៀត ។

ប៉ូលិសបានសាកសួរទៅកាន់ការិយាល័យកណ្តាលផ្នែកចុះឈ្មោះរកការងារ និងការពារសិទ្ធិអ្នករកការងារធ្វើ ដើម្បីស្វែងរកប្រវត្តិស្ត្រីឈ្មោះ អ៊ីន ថុន ។ តាមការស្រាវជ្រាវបង្ហាញថា ស្ត្រីឈ្មោះ អ៊ីន ថុន មិនបានទទួលការអនុញ្ញាតដើម្បីរកការងារឱ្យពលករថៃទៅធ្វើការនៅក្រៅប្រទេស និងមិនបានចុះឈ្មោះជាឈ្មួញកណ្តាលទេ ។ តាមទិន្នន័យរបស់នាយកដ្ឋានស្វែងរកការងារបង្ហាញថា មានជនរងគ្រោះចំនួន១៦នាក់បានទៅតវ៉ា ដោយសារពួកគេម្នាក់ៗចំណាយប្រាក់អស់៤សែនបាត ហើយគ្មានការងារធ្វើ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwCFUU8Q-9nGBbAILF1SMp5-rSqE-TaS1fKDcMrSS-Z6-2JiM28RaN_Szkc8zBnWqzVW1YDoZd3qxk7SZT6ZpfLj3pguiBkB2T2Cq9dtw8DwPBqKWXqdeNxMhkRT1LXEDblYjtBM1sdKOS4u69y8e1rs_gMXMWYcAidiF_1HScAJgQbtkZum9VJ16u/s1000/photo_2023-02-06_09-50-45%20(3).jpg ប្រភព ៖ 3PlusNews

តើគេគ្រាន់តែចូលចិត្ត ឬស្រលាញ់អ្នក អាចដឹងបានតាមរយៈប៉ុន្មានចំណុចនេះ

0

នៅពេលដែលអ្នកមានអារម្មណ៍ស្នេហាទៅលើនរណាម្នាក់ អ្នកប្រហែលជាគិតថាតើគេម្នាក់នោះមានអារម្មណ៍បែបណាចំពោះអ្នកថាតើជាប្រភេទស្រលាញ់ឬគ្រាន់តែចូលចិត្ត?
ចំណុចខាងក្រោមនេះយើងនឹងធ្វើការបកស្រាយដល់អ្នក អ្នកអាចវែកញែកបានថាគេគិតបែបណាចំពោះអ្នកបើសិនជាគេស្រលាញ់អ្នក។

១.ទទួលបានដំណឹងពីអ្នក
បុរសម្នាក់នោះចាប់អារម្មណ៍នឹងអ្នកគេនឹងចាប់ផ្តើមមានអាការៈអៀន បេះដូងលោតញាប់មុខឡើងក្រហមដូចមនុស្សស្រីអញ្ចឹងដែរ បញ្ជាក់បានថាគាត់ស្រលាញ់អ្នកហើយ។
២.នៅពេលដែលអ្នកមិនស្រួលខ្លួន
បុរសនោះមិនបានត្រឹមតែសួរនាំថាអ្នកយ៉ាងណាហើយ តែផ្ទុយទៅវិញ គាត់នឹងនៅក្បែរអ្នកចង់ដឹងថាអ្នកធូរស្បើយហើយឬនៅ។Soul Mates - PsychMatters៣.ចងចាំរឿងគ្រប់យ៉ាង
នៅជាមួយគ្នាពេលវេលាណាក៏គាត់ចាំមិនភ្លេច មិនថាធ្លាប់ទៅកន្លែងណាញ៉ាំអីជាមួយគ្នា អ្នកមិនចូលចិត្តញ៉ាំអ្វី
គឺគាត់ចាំទាំងអស់ជាពិសេសថ្ងៃសំខាន់សម្រាប់អ្នកនឹងគាត់។
៤.ក្នុងកាបូបរបស់គាត់ សម្រាប់អ្នកដែលគ្រាន់តែចូលចិតតអ្នក
គាត់អាចនឹងមានត្រឹមតែស្រោមអនាម័យតែបុរសដែលស្រលាញ់អ្នកពិតគាត់មានដូចជារបស់ដែលអ្នកតែងតែត្រូវការជាប្រចាំដូចជាក្រដាសជូតមាត់ប្រដាប់ចងសក់ជាដើម។Shot Of A Couple Enjoying A Day At The Beach Stock Photo - Download Image Now - Couple - Relationship, Happiness, Smiling - iStock៥.ចំណុចអាក្រក់អ្នក
នៅពេលដែលអ្នកឈ្លោះគ្នាជាមួយមនុស្សដែលចូលចិត្តអ្នកសូម្បីតែរឿងអាក្រក់តូចមួយ ក៏គាត់អាចសុំអ្នកចែកផ្លូវ។សម្រាប់បុរសដែលស្រលាញ់អ្នក គាត់មិនខ្វល់ថាជាកំហុសនរណានោះទេគាត់តែងតែអធ្យាស្រ័យអោយអ្នកជានិច្ច។
៦.ខ្សែភ្នែករបស់គាត់
អ្នកផ្សេងអ្នកអាចមានការសង្ស័យច្រើន តែសម្រាប់អ្នកដែលស្រលាញ់អ្នកគាត់បង្ហាញថាក្នុងកែវភ្នែករបស់គាត់មានតែអ្នកម្នាក់គត់៕Romantic Couple photos Singapore - Instagram | Photojaanic

ប្រទេសក្តៅជាងគេបំផុតមួយនៅលើលោក អាចបង្កើតទឹកភ្លៀងដោយខ្លួនឯង

0

កាលពីពេលថ្មីៗនេះ សហព័ន្ធ​អារ៉ាប់រួម បានបញ្ចេញបច្ចេកវិទ្យាទំនើបចុងក្រោយគេបំផុតរបស់ខ្លួន ដើម្បីជួយសង្គ្រោះមនុស្សជាតិ ដែលកំពុងរងគ្រោះពីការកើនឡើងកម្តៅនៅក្នុងប្រទេសខ្លួន។

អ្នកវិទ្យាសាស្ត្រ សហព័ន្ធ​អារ៉ាប់រួម បានប្រើប្រាស់បច្ចេកវិទ្យាបណ្ដុះពពក ដើម្បីបំពេញបន្ថែមនូវអសន្តិសុខទឹករបស់ប្រទេស ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង។UAE: Cloudseeding boosts rains by up to 25%; NCM eyes drones to zap clouds  - News | Khaleej Times

បច្ចេកវិទ្យានេះ តម្រូវឱ្យពួកគេប្រើប្រាស់រ៉ាដាអាកាសធាតុ ដើម្បីតាមដានបរិយាកាសនៃប្រទេសនេះ ដោយត្រូវសង្កេតមើលកន្លែងដែលអាចនឹងភ្លៀងលើសពី៣០ភាគរយ នោះពួកគេនឹងយកអំបិលជីវសាស្ត្រ ដឹកតាមយន្តហោះ ទៅបំភាយជិតកន្លែងដែលជិតភ្លៀងនោះ ដើម្បីឱ្យពួកវាកកិតចូលគ្នា បង្កើតបានជាដុំពពកច្រើន និងជំរុញឱ្យមានដំណក់ទឹកភ្លៀងធ្លាក់ចុះមក។Explaining cloud seeding in the UAE: The modern technology that's making it  rain in the desert | Year Of The 50th – Gulf News

ថ្វីបើបច្ចេកវិទ្យាដ៏ទំនើបនេះ អាចជួយសម្រួលដល់ការរស់នៅរបស់មនុស្សជាតិ ក៏ប៉ុន្តែវាក៏នឹងផ្តល់ផលប៉ះពាល់ចំពោះបរិស្ថានផងដែរ ដោយសារតែការប្រើប្រាស់ជីវសាស្ត្រច្រើនលើសកម្រិតទៅកាន់បរិយាសកាសអាចផ្តល់ជាការកង្វក់ខ្យល់៕Cloud Seeding in the UAE: The Latest Technology to Meet the Country's  Growing Water Needs - Masala

ប្រភព៖ The Nation

ប្រយ័ត្ន! ជនអនាមិកបន្លំជាក្រុមហ៊ុន Meta មកស្នេីសុំសហការជាដៃគូរផ្សព្វផ្សាយពាណិជ្ជកម្ម

0

នាយកដ្ឋានព័ត៌មានវិទ្យា បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ មានករណីលួចកាន់កាប់ដោយខុសច្បាប់ នូវ គណនី ឬ ទំព័រហ្វេសប៊ុកផេក ដោយប្រេីប្រាស់វិធីសាស្ត្រ ក្លែង បន្លំ ក្នុង រូប ភាព ផ្សេងៗ ។

នៅពេលថ្មីៗនេះជនខិលខូច បានប្រេី ប្រាស់ ល្បិចបន្លំផ្សេងៗក្នុងគោលបំណងអូសទាញអ្នក ប្រេីប្រាស់ ហ្វេសប៊ុក គោលដៅចុចលេីតំណភ្ជាប់ ដេីម្បីវាយបញ្ចូលនូវព័ត៌មានគណនី (ឈ្មោះគណនី និងលេខសម្ងាត់) ដូន ខាងក្រោម ៖

១ . បង្កើតទំព័រផេកដែលមាន ឈ្មោះ ស្រដៀងទៅនឹងក្រុមហ៊ុន Meta ធ្វើការផុស ឬឆាតអ្នករួចបោកបញ្ឆោត អ្នកដោយនិយាយថា គណនីឬផេករបស់អ្នកកំពុងតែគ្មានសុវត្ថិភាពរួចបញ្ជាអោយអ្នកចុចលេីតំណរភ្ជាប់ដែល ជាអន្ទាក់ ។

២.ប្រេីអ៊ីម៉ែល ( Scams Mail ) មកដេីរតួរជាក្រុមហ៊ុន Meta ក្នុងការស្នេីសុំសហការក្នុងភាពជាដៃគូរ ផ្សព្វផ្សាយពាណិជ្ជកម្មនឹងទទួលបានប្រាក់កម្រៃជាប្រចាំពីក្រុមហ៊ុន Meta ។

ជាថ្មីម្តងទៀត នាយកដ្ឋានព័ត៌មានវិទ្យា សូមក្រេីនរំលឹកដល់ប្រជាពលរដ្ឋ មេត្តាពិនិត្យពិច្ច័យ មុនពេលចុចលេីតំណភ្ជាប់ ឬវាយបញ្ចូលនូវព័ត៌មានសម្ងាត់របស់ខ្លួន ដោយពិចារណានូវទស្សនាទានមួយចំនួន ដូចខាងក្រោម៖

១. ពិនិត្យប្រភពគណនីអ៊ីម៉ែលដែលបានផ្ញើមកដោយ Domain ពិតរបស់ក្រុមហ៊ុន Meta មានដូចជា @fb.com, @facebookmail.com, @facebook.com, @support.facebook.com ជាដេីម។

២. សូមធ្វើការគិតពិចារណាអោយច្បាស់លេីខ្លឹមសារនៃ អ៊ីម៉ែលដែលបានទទួលក្នុងករណីទាមទារឱ្យអ្នកផ្តល់ទិន្នន័យ ឬ ចុចលេីតំណរភ្ជាប់អ្វីមួយ។

៣. សូមធ្វើការរាយការណ៍ (Report) អត្ថបទផ្សព្វផ្សាយពាណិជ្ជកម្ម (Ads) ឬអត្ថបទ (Posts) នៃផលិតផល ឬសេវាទាំងនោះ ដើម្បីកុំឱ្យមានជនរងគ្រោះធ្លាក់ចូលក្នុងល្បិចឆបោកនេះជាបន្តបន្ទាប់៕

នៅតែខ្លាំង! ព្រំ សំណាង ដណ្តើមខ្សែក្រវ៉ាត់ Thai Fight និងរក្សាកំណត់ត្រាមិនដែលចាញ់នៅលើដីថៃ

0

កាលពីយប់មិញ ខ្លាចាស់កីឡាករ ព្រំ សំណាង ធ្វើបានយ៉ាងល្អ ដោយបានផ្តួលកីឡាករអង់គ្លេស Thomas Carpenter នៅត្រឹមទីមួយប៉ុណ្ណោះ។

ការប្រកួតចាប់ផ្តើមបានតែកន្លះទឹក កីឡាករ ព្រំ សំណាង បានដាក់មួយជង្គង់ចំពេញពោះទឹក ដែលធ្វើឱ្យគូប្រកួតបោះបង់ការប្រកួតនៅត្រឹមវគ្គទីមួយ។May be an image of 2 people

ជ័យជំនះនេះ បានធ្វើឱ្យ ព្រំ សំណាង ជាកីឡាករកម្ពុជាទី២ ដែលបានឈ្នះខ្សែក្រវ៉ាត់នៅ Thai Fight បន្ទាប់ពី ធឿន ធារ៉ា។ មិនតែប៉ុណ្ណោះ ស្ថិតក្នុងវ័យ៣៨ឆ្នាំ ព្រំ សំណាង ជាកីឡាករដែលចាសង់ជាងគេបំផុត​ ដែលក្តោបបានខ្សែក្រវ៉ាត់នៅ Thai Fight។

គួរបញ្ជាក់ផងដែរថា ព្រំ សំណាង មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយនោះទេនៅលើទឹកដីថៃ ដោយ៣ប្រកួតកន្លងទៅឈ្នះទាំង៣៕May be an image of 1 person and indoor

ChatGPT សំខាន់សម្រាប់ពិភពលោកមិនចាញ់កុំព្យូទ័រ

0

លោក Bill Gates អ្នកបង្កើតក្រុមហ៊ុន Microsoft បានថ្លែងទៅកាន់អ្នកសម្ភាសន៍ពិសេសរបស់ទស្សនាវដ្តី Forbes អំពីប្រធានបទអនាគតរបស់ ChatGPT និងការប្រកួតប្រជែងបញ្ញាសិប្បនិម្មិត ដោយលោកសម្លឹងឃើញថា ការលេចឡើងនូវបញ្ញាសម្បនិម្មិតដូចជា ChatGPT នឹងមានសារសំខាន់សម្រាប់ពិភពលោក មិនចាញ់កុំព្យូទ័រឡើយ ។ លោកថា ៖ «AI ត្រូវបានគេពិភាក្សាយ៉ាងទូលំទូលាយនៅឆ្នាំ២០២៣នេះ ហើយវាសំខាន់ដូចគ្នាជាមួយកុំព្យូទ័រ និងអ៊ីនធើរណេត» ។

ក្នុងឋានៈលោក Bill Gates ជាបិតាកម្មវិធីកុំព្យូទ័រ ហើយជាបុគ្គលម្នាក់ក្នុងចំណោមអ្នកត្រួសត្រាយប្រើប្រាស់កុំព្យូទ័រផ្ទាល់ខ្លួនក្នុងទសវត្សរ៍ទី៨០ លោកធ្លាប់ត្រូវគេមើលឃើញថា កុំព្យូទ័រក្នុងសម័យនោះ គឺគ្រាន់តែជាឧបករណ៍របស់ស្ថាប័នធំៗលំដាប់ពិភពលោកដូចជា ក្រុមហ៊ុនឯកជន ឬមហាវិទ្យាល័យប៉ុណ្ណោះ ប៉ុន្តែលោកជាអ្នកធ្វើឱ្យលំនៅឋាននីមួយៗប្រើប្រាស់កុំព្យូទ័រ ។ ក្នុងទស្សនៈរបស់លោកមើលឃើញថា AI បើទោះជាពេលនោះអាចប្រើប្រាស់បានតែក្នុងក្រុមមួយចំនួនប៉ុណ្ណោះ ប៉ុន្តែថ្ងៃអនាគតវាអាចជាប្រយោជន៍ដល់សង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-7Xh6uiS9SPnfNhzuCV-r57TzL7SWRmyj-jQ_9QCVvr5YMNjo8k0sExSaueBsw9z05fqqCAAFJNXk3cebmGgPIMwKAJjbtJCo6JtfXFFMbaczPo8RIRIHOSWZxfSzxVdXoUkzQn-D5-GNOQ0z_X4f75fSApH5IckkeD8GG8PDUarSVzH-a0piSkIC/s1280/photo_2023-02-06_08-52-51.jpgបច្ចុប្បន្ន Chat GPT ជាថេបប្លេតទទួលបានការពេញនិយម ហើយអ្នកប្រើប្រាស់បានយកគុណសម្បត្តិនៃបញ្ញាសិប្បនិម្មិតនេះទៅប្រើជាប្រយោជន៍ដើម្បីឆ្លើយសំណួរប្រឡង កិច្ចការស្រាវជ្រាវ សរសេរកម្មវិធី ឬសរសេរអត្ថបទផ្សេងៗ ហេតុនេះ ភាពឆ្លាតវ័យរបស់វាអាចធ្វើឱ្យប៉ះពាល់ដល់ការងារជាច្រើនទូទាំងពិភពលោក ។ ទីបំផុត ក្រុមហ៊ុន Open AI អ្នកបង្កើតថេបប្លេត Chat GPT បានបង្ហាញមុខងារថ្មីក្នុងការប្រើប្រាស់បច្ចេកវិទ្យា AI ពិនិត្យលើការសរសេររបស់ AI ដោយខ្លួនឯង ដើម្បីការពារការប្រើបញ្ញាសិប្បនិម្មិតនេះខុសផ្លូវ ។

ការសិក្សាថ្មីរបស់ក្រុមហ៊ុនវិភាគ UBS ឃើញថា ChatGPT បានក្លាយជាវែបសាយដែលមានគេចូលចិត្តប្រើប្រាស់ច្រើនបំផុត ហើយមានអ្នកប្រើប្រាស់កម្មវិធីនេះជាង១០០លាននាក់ឯណោះនៅខែមករាកន្លងមក ព្រោះគ្រាន់តែកម្មវិធី ChatGPT បើកឱ្យប្រើប្រាស់បានត្រឹម២ខែ វាមានគេប្រើប្រាស់ច្រើនជាងកម្មវិធីល្បីឈ្មោះ TikTok ទៅទៀត ។OpenAI's ChatGPT Update Brings Improved Accuracy

រយៈពេលថ្មីៗនេះ ក្រុមហ៊ុន Microsoft ប្រកាសថា នឹងវិនិយោគបន្ថែមជាមួយក្រុមហ៊ុន Open AI ដូច្នេះ កិច្ចសហការរវាងក្រុមហ៊ុនទាំងពីរនឹងធ្វើឱ្យ Microsoft ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាតែមួយដែលអាចប្រើប្រាស់ប្រយោជន៍ពី Chatbot នេះបាន ។ វានឹងជួយបង្កើនការប្រកួតប្រជែងក្នុងទីផ្សារ AI ជាពិសេស ជាមួយគូប្រជែងដូចជា Google ៕

ប្រភព ៖ The Better