ប្រទេសចិន ៖ រដ្ឋាភិបាលចិន និងប្រទេសហុងឌូរ៉ាស (Honduras ជាប្រទេសនៅអាមេរិកកណ្តាល) បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ខណៈតៃវ៉ាន់ចោទប្រកាន់ចិនថា បានប្រើប្រាស់វិធីគំរាម និងដាក់សម្ពាធឱ្យប្រទេសហុងឌូរ៉ាសផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ ហើយងាកទៅធ្វើមិត្តជាមួយចិន ។

ប្រទេសចិន និងហុងឌូរ៉ាស បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ក្រោយពីប្រទេសហុងឌូរ៉ាសប្រកាសផ្តាច់ចំណងការទូតជាមួយតៃវ៉ាន់ និងប្រកាសថា ទទួលស្គាល់រដ្ឋាភិបាលចិនតែមួយប៉ុណ្ណោះ កាលពីថ្ងៃទី២៥ ខែ មីនា កន្លងមក ។Honduras establishes ties with China after ending recognition of Taiwan |  PBS NewsHour

លោក Enrique Reina រដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាស និងលោក Qin Kang រដ្ឋមន្ត្រីការបរទេសចិន បានចូលរួមក្នុងពិធីចុះហត្ថលេខាបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នានៅទីក្រុងប៉េកាំង ប្រទេសចិន ។ ក្រសួងការបរទេសចិនបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលប្រទេសទាំងពីរបានប្រកាសទទួលស្គាល់គ្នាទៅវិញទៅមកដោយបង្កើតទំនាក់ទំនងការទូត និងអនុវត្តចាប់ពីពេលនេះតទៅ ។

លោក Qin Kang រដ្ឋមន្ត្រីការបរទេសចិនថ្លែងថា រដ្ឋាភិបាលចិននឹងទទួលស្វាគមន៍ជានិច្ចនូវដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហុងឌូរ៉ាស លោកស្រី Iris Ciomara Castro Sarmiento មកកាន់ប្រទេសចិន ។

កាលពីថ្ងៃទី២៥ ខែមីនា ក្រសួងការបរទេសហុងឌូរ៉ាសបានចេញសេចក្តីថ្លែងការណ៍មួយថា លោកស្រីប្រធានាធិបតី Castro Sarmiento បានជូនដំណឹងទៅកាន់រដ្ឋាភិបាលតៃវ៉ាន់អំពីការសម្រេចចិត្តផ្តាច់ទំនាក់ទំនងការទូតជាមួយគ្នា ហើយប្រទេសហុងឌូរ៉ាសទទួលស្គាល់នយោបាយចិនតែមួយ ។ សេចក្តីថ្លែងការណ៍បញ្ជាក់ទៀតថា រដ្ឋាភិបាលចិនជារដ្ឋាភិបាលសុចរិត និងតំណាងឱ្យប្រទេសចិនទាំងមូល ហើយហុងឌូរ៉ាសនឹងគ្មានការសន្យាណាមួយក្នុងសម្ព័ន្ធភាព ឬទំនាក់ទំនងជាផ្លូវការជាមួយតៃវ៉ាន់ទៀតឡើយ ។China, Honduras establish diplomatic relations, cutting Taiwan's diplomatic  allies to 13 - Global Times

ចំណែកលោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ថ្លែងថា មូលហេតុដែលហុងឌូរ៉ាសងាកមកបង្កើតទំនាក់ទំនងការទូតជាមួយចិន ដោយសាររដ្ឋាភិបាលចិនប្រើប្រាស់វិធីគំរាមកំហែង និងដាក់សម្ពាធឱ្យផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ ខណៈពេលមុននេះ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu ថ្លែងថា មេដឹកនាំប្រទេសហុងឌូរ៉ាសត្រូវបានគេនាំទៅរកផ្លូវខុស ដោយសារចិនសន្យាថា នឹងផ្តល់ជំនួយហិរញ្ញវត្ថុដល់ហុងឌូរ៉ាស ហើយចិនថា តៃវ៉ាន់បានផ្តាច់ទំនាក់ទំនងការទូតជាមួយហុងឌូរ៉ាសដូចគ្នា ។

ក្រោយមក លោក Joseph Wu ថ្លែងទៀតថា រដ្ឋាភិបាលហុងឌូរ៉ាសបានអំពាវនាវឱ្យតៃវ៉ាន់ឧបត្ថម្ភប្រាក់រាប់លានដុល្លារអាមេរិកដើម្បីជួយផ្នែកសេដ្ឋកិច្ច ក្នុងនោះនៅឆ្នាំ២០២២ ហុងឌូរ៉ាសបានអំពាវនាវឱ្យតៃវ៉ាន់ជួយផ្តល់ប្រាក់ចំនួន៤៥លានដុល្លារអាមេរិកដើម្បីសាងសង់មន្ទីរពេទ្យ, សាងសង់ទំនប់វារីអគ្គិសនីចំនួន៣០០លានដុល្លារអាមេរិក និងស្នើឱ្យតៃវ៉ាន់យល់ព្រមលុបចោលបំណុលចំនួន២.០០០លានដុល្លារអាមេរិក ។ លើសពីនេះ នៅឆ្នាំ២០២៣ ហុងឌូរ៉ាសបានស្នើឱ្យតៃវ៉ាន់ជួយផ្តល់ប្រាក់បន្ថែមទៀតដល់ខ្លួន ដែលធ្វើឱ្យតៃវ៉ាន់ជឿថា ហុងឌូរ៉ាសមិនចង់បានមន្ទីរពេទ្យ ឬទំនប់វារីអគ្គិសនីទេ ប៉ុន្តែពួកគេត្រូវការប្រាក់ពីតៃវ៉ាន់ច្រើនជាង ។Honduras establishes ties with China after Taiwan break - POLITICO

មុនពេលហុងឌូរ៉ាសផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ធ្វើឱ្យបច្ចុប្បន្ននេះ នៅសល់តែប្រទេសចំនួន១៣ ប៉ុណ្ណោះដែលទទួលស្គាល់តៃវ៉ាន់ជាផ្លូវការ បន្ទាប់ពីប្រទេស Nicaragua, El Salvador, Panama, Dominican Republic និង Costa Rica បានប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់កាលពីប៉ុន្មានឆ្នាំមុន ។

ប្រទេសហុងឌូរ៉ាសបានប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ក្រោយពីប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen មានគម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសហ្គាតេម៉ាឡា និងបេលីស (ជាប្រទេសមិត្តរបស់តៃវ៉ាន់នៅអាមេរិកកណ្តាល) នៅចុងខែមីនា ឆ្នាំ២០២៣នេះ ព្រមទាំងមានគម្រោងទៅកាន់អាមេរិករយៈពេលខ្លីផងដែរ ៕ ប្រភព ៖ TNN World