យោងតាមគេហទំព័រផ្លូវការរបស់សុីហ្គេមឆ្នាំ ២០២៣ បានឱ្យដឹងថា ចំពោះសំបុត្រតម្លៃ នៅថ្ងៃបើកព្រឹត្តិការណ៍សុីហ្គេម នឹងមានតម្លៃចាប់ពី១០មុឺនរៀល ដល់២០មុឺនរៀល ដោយចែកចេញជា ៧តំបន់។
នៅក្នុង៧តំបន់នោះ៖
- តំបន់ D និង E ២០មុឺនរៀល
- តំបន់ A B C F G ១០មុឺនរៀល
ទាក់ទងនឹងតម្លៃនេះ មានមហាជនមួយចំនួនធំបានសម្តែងការពេញចិត្តនឹងតម្លៃនេះដោយលើកហេតុផលថា៖” នេះប្រកួត ១០ ឆ្នាំ មានតែម្តងទេសម្រាប់ធ្វើម្ចាស់ផ្ទះ ហើយ បើគិតពី កម្ពុជាយើងវិញ ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្តបានធ្វើម្ចាស់ផ្ទះ តម្លៃនេះ សម្រាប់អ្នកស្រលាញ់កីឡាជាតិពិត ដែលចង់មើលចង់ចូលរួមផ្ទាល់ ហើយបើគ្មានលទ្ធភាព មើល live បានតើ។ បើគ្រាន់តែចេញតម្លៃមកស្រែកចឹង កុំចាំបាច់ចង់ធ្វើជាម្ចាស់ផ្ទះ seagames អីទៀតអីអ្នក cmt មួយចំនួនតូច” ។
ដោយឡែកក៏នឹងតែមានមហាជនមួយចំនួនតូច ស្រែកថាថ្លៃផងដែរចំពោះតម្លៃសំបុត្រនេះ ដោយពួកគេលើកឡើងថាលើសពីសមត្ថភាព។
តែយ៉ាងណាមិញចំពោះតម្លៃសំបុត្រ ការចូលរួមទស្សនាកីឡាផ្សេងៗ មិនទាន់បញ្ចេញឱ្យដឹងនៅឡើយនោះទេ។ សូមជម្រាបផងដែរថា ព្រឹត្តិការណ៍សុីហ្គេម០២៣ លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តិទៅជាផ្លូវការនៅថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ដោយកីឡាខ្លះត្រូវចាប់ផ្តើមមុននៅថ្ងៃទី២៩ ខែមេសា ខាងមុខនេះ៕










