រដ្ឋបាលខេត្តកំពតបានចេញសេចក្តីជូនដំណឹងជាផ្លូវការកាលពីថ្ងៃទី២៦ ខែមីនា នេះថា ខេត្តកំពតនឹងរៀបចំព្រឹត្តិការណ៍ កំពតសង្ក្រាន្តរយៈពេលថ្ងៃ៣អមដោយកម្មវិធីកម្សាន្តជាច្រើន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK4IJVuSK7GGS10c8H6tziSi9gj3qp1pFAnYYAITen_4KiPJVkqvAXiWh10VJY3_AeNxq6NDefiDH5D-2AG7u_DkjI-m_zdFDHkzvmigCPUbw1i4ACaBdOKWXGYWAIixxY_NeMueugEntiN7V0GD1AcGEXcC06ilwyh0_GHVbxEx83nH76_M60PVJi/s1391/56949285_2195388114060508_394869625222856704_n.jpg

ក្នុងសេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា កម្មវិធី កំពតសង្ក្រាន្ត មានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១៤ , ១៥ និង១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។ ជាមួយគ្នានេះដែរ កម្មវិធីខាងលើរៀបចំកម្មវិធីកម្សាន្តជាច្រើនដែលមានដូចជា៖
– ការលេងល្បែងប្រជាប្រិយ – ការសម្តែងសិល្បៈ – ការប្រគុំតន្រ្តី (ឆ្នេរកោះស្មៅ)
– ការប្រកួតប្រដាល់ក្បាច់គុណបុរាណខ្មែរ – ការបាញ់ទឹករាំកម្សាន្ត (រង្វង់មូលទុរេន)
– ពិធីស្រង់ព្រះ – ការបាញ់កាំជ្រួចជូនទស្សនា – ការៀបចំពិព័ណភូមិមួយ ផលិតផលមួយ (សួនមុខសាលាខេត្ត) – ការតាំងបង្ហាញនំខ្មែរថែវប្បធម៌
រួមជាមួយនឹងការតុបតែងលម្អអគ្គីសនីបំភ្លឺតាមដងផ្លូវសារធារណៈសំខាន់ៗ និងរមណីដ្ឋាននានាក្នុងខេត្តផងដែរ។

ទន្ទឹមនឹងសេចក្តីប្រកាសខាងលើដើម្បីឱ្យប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយ កំពតសង្ក្រាន្ត រដ្ឋបាលខេត្តក៏សូមអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នាផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjybNlRKfsOahx-NoT-TuoZ40b3c7UB-vHw4NfvsfGAjAh53HhYWwiAtnTJp5deZerI32Ys0D_vSz1IBUfMZVPPS5urHXc70KLjk7h5Isy_0ry2UqWisWG2gWOTcSWDyhLp_G6g2ZsUHurygS-ZFarKvH8y1o_ZrDl2VnX_q8qlDKdwurSev3z3x8Md/s1280/329802136_928969481578352_4463389268570904790_n.jpg