Jack Ma ដែលជាស្ថាបនិកក្រុមហ៊ុន Alibaba Group Holding បានត្រលប់ទៅប្រទេសចិនដីគោកវិញកាលពីពេលថ្មីៗនេះ បន្ទាប់ពីធ្វើដំណើរទៅក្រៅប្រទេសអស់រយៈពេលជាងមួយឆ្នាំ។ ក្នុងដំណើរការវិលត្រលប់នេះមហាសេដ្ឋីរូបនេះ បានទៅទស្សនៈកិច្ចនៅសាលា Yungu ក្នុងទីក្រុង Hangzhou ដែលជាស្រុកកំណើតរបស់លោកផ្ទាល់ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន scmp( South China Morning Post) ចុះផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។Jack Ma, second from right, visited the school in Hangzhou on Monday. Photo: Handout

កាលពីថ្ងៃច័ន្ទ លោក Ma បានជួបជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលា Yungu ដែលជាសាលាឯកជនដែលសិក្សាពីថ្នាក់មត្តេយ្យដល់វិទ្យាល័យ បានផ្តល់មូលនិធិដោយស្ថាបនិក Alibaba ក្នុងឆ្នាំ ២០១៧។ មហាសេដ្ឋីរូបនេះបានពិភាក្សាអំពីបញ្ហាអប់រំ និងបច្ចេកវិទ្យា ChatGPT ជាមួយសាលាផងដែរ។

គួរបញ្ជាក់ថា លោក Jack Ma បានចូលនិវត្តន៍ក្នុងនាមជាប្រធាន Alibaba ក្នុងថ្ងៃខួបកំណើតអាយុ៥៥ឆ្នាំរបស់លោកក្នុងឆ្នាំ២០១៩ ដោយបានធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗគ្នាដើម្បីស្វែងយល់អំពីបច្ចេកវិទ្យាកសិកម្ម។ ការធ្វើដំណើររបស់លោកត្រូវបានតាមដានយ៉ាងជិតស្និទ្ធដោយអ្នកឃ្លាំមើលប្រទេសចិន។Jack Ma in Thailand earlier this year, where he was pictured visiting a local food stall. Photo: Facebook

ទោះបីជាលោក Ma បានបាត់ខ្លួនពីទិដ្ឋភាពសាធារណៈក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែកន្លែងរស់នៅរបស់លោកត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ជាពិសេសបន្ទាប់ពីក្រុមហ៊ុនដែលលោកបានបង្កើត – រួមទាំង Alibaba និងក្រុមហ៊ុន Ant Group ដែលជាសាខារបស់ក្រុមហ៊ុន Fintech ស្ថិតនៅក្រោមការត្រួតពិនិត្យបទប្បញ្ញត្តិចំពេលមានការបង្ក្រាបកាន់តែខ្លាំងរបស់ទីក្រុងប៉េកាំងលើវិស័យបច្ចេកវិទ្យា។

បន្ទាប់ពីបានលាឈប់ពីតំណែងជាប្រធានប្រតិបត្តិរបស់ Alibaba អតីតគ្រូបង្រៀនភាសាអង់គ្លេស រូបនេះបាននិយាយថា លោកចង់លះបង់ថ្ងៃក្រោយចូលនិវត្តន៍របស់លោក ដើម្បីសប្បុរសធម៌ ការអប់រំជនបទ និងបន្តចំណាប់អារម្មណ៍របស់ខ្លួនក្នុងការធ្វើឱ្យវិស័យជនបទរបស់ប្រទេសចិនរស់ឡើងវិញ៕