Home Blog Page 1848

មកដឹងអំពីជីវប្រវត្តខ្លះៗរបស់តារាសម្ដែងស្រី Song Hye Kyo

0

កូរ៉េខាងត្បូង: អ្នកគាំទ្រភាគច្រើនប្រហែលជាស្គាល់តារាសម្តែងស្រី Song Hye Kyo ដែលនាងបានសម្ដែងជាតួអង្គឯកដល់ល្បីល្បាញជាច្រើនរឿងក្នុងខ្សែភាគយន្តរឿង(Descendants of the sun, Now We Are Breaking up, Full house…) ជាដើម_ល_។ គួរបញ្ជាក់ផងដែរតារាស្រីវ័យ៤១ឆ្នាំរូបនេះបច្ចុប្បន្ន ជាតារាស្រីមួយរូបដែលមានប្រជាប្រិយភាពជាងគេក្នុងពិភពសិល្បះរបស់ប្រទេសកូរ៉េខាងត្បូងផងដែរ។Song Hye Kyo Reveals Why She Doesn't Want to Live as Herself Again,  Thoughts About Fan Meeting | KDramaStarsSong Hye Kyo មានដើមកំណើតនៅ Daegu ប្រទេសកូរ៉េខាងត្បូង ។ នាងកើតនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៨១ ហើយនាងបានចូលប្រឡូកក្នុងវិស្ស័យសិល្បះជាតារាសម្ដែងតាំងពីឆ្នាំ ១៩៩៦ ។ ខ្សែភាគយន្តដំបូងដែលនាងបានសម្ដែងមុនគេបង្អស់គឺរឿង (Guardian Angel) ក្នុងឆ្នាំ២០០១ ដែលនាងសម្ដែងជាតួអង្គឯកតែម្តង។

នៅក្នុងឆ្នាំ២០០៣ តារាសម្តែងស្រី Song Hye Kyo ចាប់ផ្តើមមានទំនាក់ទំនងស្នេហាដំបូងជាមួយតារាសម្តែងប្រុសគឺលោក Lee Kyu Hyung ប៉ុន្តែចុងក្រោយក្នុងពេលវេលាបន្តទៀតអ្នកទាំងពីក៏បានបែកគ្នាដោយលើកហេតុផលថា ម្នាក់ៗមិនមានពេលវេលាផ្តល់អោយគ្នាទៅវិញទៅមក។Reporters claim that Song Hye Kyo is not holding interviews ahead of the  premiere of 'The Glory' due to Song Joong Ki's dating news | allkpopនៅដើមឆ្នាំ២០០៨ តារាសម្ដែងស្រី Song Hye Kyo ក៏ចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាលើកទី២ ជាមួយលោក Hyun Bin ដែលជាតារាសម្តែងប្រុសមួយរូបរបស់ប្រទេសកូរ៉េខាងត្បូងផងដែរ។ ប៉ុន្តែនៅចុងឆ្នាំ២០១១ ទំនាក់ទំនងស្នេហារបស់ពួកគេត្រូវបានបញ្ចប់ដោយមូលហេតុព្រោះតែតារាងការងារមានភាពមមាញឹកពក ទើបធ្វើអោយពួកគេមិនសូវបានជួបគ្នា នឹងបានធ្វើអោយពួកគេសម្រេចចិត្តបញ្ចប់គ្នាត្រឹមនេះតែម្តង។Song Hye Kyo Reportedly Earns Over P24 Million For A Social Media Postនៅឆ្នាំ២០១៦ Song Hye Kyo ក៏ចាប់ផ្តើមមានទំនាក់ទំនងស្នេហាម្តងទៀត ជាមួយតារាសម្តែងប្រុសដែលមានវ័យក្មេងជាងនាងគឺលោក Song Joong Ki ហើយពួកគេក៏សម្រេចចិត្តរៀបការនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ តែពិតជាសោកស្តាយណាស់ ពួកជាគូរនឹងគ្នាត្រឹមតែ ២០ខែ ប៉ុណ្ណោះ ហើយអ្នកទាំងពីរក៏បានប្រកាសលែងលះគ្នានៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ។នៅក្នុងបណ្តាញសង្គមInstagrams រឿងនេះបានធ្វើអោយអ្នកគាំទ្ររបស់ពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងសម្តែងភាពសោកស្តាយគ្រប់ៗគ្នា។ តួសម្តែងដ៏ល្បីល្បាញម្នាក់នេះ សព្វថ្ងៃគាត់កំពុងសម្តែងរឿង The Glory Part2 ផងដែរ៕May be a closeup of 1 person

មិនមែនចេះតែបិតទេ! ឈ្វេងយល់ពីលេខកូដ ដែលបានបិតនៅលើផ្លែឈើ

0

ជាទូទៅមនុស្សជាច្រើន នៅពេលទិញផ្លែឈើតែងចាប់អារម្មណ៍លើសម្រស់ស្រស់ និង​ទុំប៉ុណ្ណោះ មិនសូវចាប់អារម្មណ៍លេខកូដ ដែលបានបិតនៅលើផ្លែឈើប៉ុន្មាននោះទេ។ ដោយឡែក ក៏មានអ្នកខ្លះទៀតក៏ប្រហែលធ្លាប់ចាប់អារម្មណ៍ ក៏ប៉ុន្តែមិនដឹងអត្ថន័យវាយយ៉ាងមិច។Makansutra | How to tell if fruits are organically grown

សម្រាប់ការបិតលេខកូដនៅលើផ្លែឈើនេះ វាមានតែលើផ្លែឈើំណាដែលនាំចូលពីក្រៅស្រុកប៉ណ្ណោះ ដូច្នេះនៅ​ពេល​អ្នក​ទិញ​ផ្លែឈើ​ដែល​នាំចូល​ពី​បរទេស អ្នក​គួរ​ពិនិត្យ​មើល​លេខ​កូដ​ដែល​បាន​បិត​នៅ​លើ​វា៖

  • ប្រសិន​បើ​មាន​លេខ​ចំនួន​៤ខ្ទង់ ដែល​ចាប់​ផ្ដើម​ដោយ លេខ៣ ឬ លេខ៤ មាន​ន័យ​ថា ផ្លែឈើ​នោះ​ត្រូវ​បាន​ដាំដុះ​ក្រោម​ច្បាប់​កសិកម្ម ដែល​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​ជាច្រើន។ ផ្លែឈើ​ទាំងនោះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត និង​ជី​គីមី​សិប្បនិម្មិត
  • ប្រសិន​បើ​មាន​លេខ​ចំនួន​៥ខ្ទង់ ដែល​ចាប់​ផ្ដើម​ដោយ លេខ៨ មាន​ន័យ​ថា ផ្លែឈើ​នោះ​ត្រូវ​បាន​គេ​កែប្រែ​ហ្សែន (GMO) ដូច្នេះ​អ្នក​គួរតែ​ជៀសវាង​ផ្លែឈើ​ប្រភេទ​នេះ
  • ប្រសិន​បើ​មាន​លេខ​ចំនួន​៥ខ្ទង់ ដែល​ចាប់​ផ្ដើម​ដោយ លេខ៩ មាន​ន័យ​ថា ផ្លែឈើ​នោះ​គឺ​ជា​ផ្លែឈើ​ធម្មជាតិ ដែល​បាន​ដាំដុះ​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​តាម​បែប​ប្រពៃណី ដោយ​គ្មាន​ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត ឬ​ជី​គីមី​ឡើយ។ ផ្លែឈើ​ប្រភេទ​នេះ​ហើយ​ដែល​អ្នក​គួរ​ទិញ​សម្រាប់​គ្រួសារ​របស់​អ្នក៕Fruit stickers no indicator of exotic food : The Tribune IndiaWhat Those Numbers on Fruit Mean

ប្រភព៖ Daily Mail 

អ៊ុយក្រែនចេញក្រដាសប្រាក់ថ្មីរំលឹកខួបសង្គ្រាម១ឆ្នាំ

0

ប្រទេសអ៊ុយក្រែន ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ធនាគារជាតិរបស់អ៊ុយក្រែនបានបង្ហាញក្រដាសប្រាក់ថ្មីរបស់ខ្លួន ដើម្បីជាការរំលឹកខួប១ឆ្នាំ ដែលប្រទេសរុស្ស៊ីបើកប្រតិបត្តិកងទ័ពវាយលុកមកលើអ៊ុយក្រែន ។

ក្រដាសប្រាក់ថ្មីនេះមានតម្លៃ២០ Hryvnia (Hryvnia ជារូបិយប័ណ្ណអ៊ុយក្រែន ស្មើ០,៥៤ដុល្លារអាមេរិក) ដែលមានរូបទាហានអ៊ុយក្រែន៣នាក់លើកទង់ជាតិពណ៌ខៀវ និងលឿង ចំណែកផ្នែកម្ខាងទៀត គឺជារូបភាពដៃទាំងសងខាងជាប់ចំណង ដើម្បីបង្ហាញពីការបង្កឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ីក្នុងដែនដីអ៊ុយក្រែន ។Banknotes dedicated the to first anniversary of Russia's invasion on Ukraine are presented in Kyiv

ទេសាភិបាលធនាគារជាតិអ៊ុយក្រែន Andri Peachy បានថ្លែងទៅកាន់ក្រុមសារព័ត៌មានក្នុងពិធីបង្ហាញក្រដាសប្រាក់ថ្មីនេះ នៅបន្ទប់ប្រជុំកណ្តាលរបស់ធនាគារជាតិក្នុងទីក្រុងគៀវថា ដើម្បីជាការរំលឹកគម្រប់ខួបសង្គ្រាមជាមួយរុស្ស៊ី យើងបានសម្រេចចិត្តដាក់ឱ្យប្រើប្រាស់ក្រដាសប្រាក់ថ្មីនេះសម្រាប់បង្ហាញពីការឈ្លានពាន អារម្មណ៍ និងជានិមិត្តសញ្ញានៃឆ្នាំ ។ កាលពីឆ្នាំ២០២២ ធនាគារកណ្តាលបានខំប្រឹងធ្វើការយ៉ាងខ្លាំង ដើម្បីរក្សាការលូតលាស់នៃសេដ្ឋកិច្ច និងរក្សាស្ថេរភាពក្នុងប្រទេសអ៊ុយក្រែន ដែលទទួលរងការខូចខាតដោយសារសង្គ្រាម ។Banknotes dedicated the to first anniversary of Russia's invasion on Ukraine are presented in Kyiv

ទេសាភិបាលធនាគារជាតិអ៊ុយក្រែនឱ្យដឹងថា លក្ខណៈពិសេសរបស់ក្រដាសប្រាក់ថ្មីនេះ គឺបានបង្ហាញពីសុវត្ថិភាពច្នៃប្រឌិត ហើយធនាគារបានចំណាយពេលប្រមាណ៨ខែក្នុងការរចនា និងផលិតក្រដាសប្រាក់ថ្មីឡើងមក ៕Banknotes dedicated to the first anniversary of Russia's invasion on Ukraine are presented in KyivBanknotes dedicated to the first anniversary of Russia's invasion on Ukraine are presented in Kyivប្រភព ៖ TNN World

សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់! ក្រសួងរកឃើញមួយករណីទៀតហើយ ពាក់ព័ន្ធជំងឺផ្តាសាយបក្សី H5N1

0
កាលពីម្សិលមិញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានរកឃេីញករណីជំងឺផ្តាសាយបក្សី​ H5N1 លេីកុមារីអាយុ​ ១១ឆ្នាំ​ ៦ខែ​ រស់នៅភូមិ​ រលាំង​ ឃុំ​ រំលេច ស្រុក​ស៊ីធរកណ្តាល​ ខេត្តព្រៃវែង​។
កុមារី​ចាប់ផ្តេីមឈឺនៅថ្ងៃទី១៦​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ ដោយមានរោគសញ្ញាគ្រុនក្តៅ​ ៣៩អង្សាសេ​ ព្រមទាំងមានក្អក​ ឈឺក​។ ក្រោយព្យាបាលនៅមូលដ្ឋានមិនធូរស្រាល​ ដោយកុមារីចាប់ផ្តេីមហត់ក៏បញ្ជូនព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ​ ។
នៅថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ គ្រូពេទ្យព្យាបាលបានយកវត្ថុផ្ញេីមកវិទ្យាស្ថានជាតិសុខភាពសាធារណ:​ រួចទទួលលទ្ធផល​ ថ្ងៃទី​ ២២​ ខែកុម្ភ:​ ឆ្នាំ២០២៣​ បញ្ជាក់មានវិជ្ជមាន​ មេរោគផ្តាសាយបក្សី​ H5N1 ចំណែកកុមារីបានបាត់បង់ជីវិតហេីយ​ និងធ្វេីពិធីបុណ្យសពតាមប្រពៃណីនៅក្នុងភូមិខាងលេី​។
ខណៈពេលនេះ ឪពុករបស់ក្មេងស្រីនេះដែលស្លាប់នោះ ក៏បានឆ្លងមេរោគផ្តាសាយបក្សី​ H5N1នេះ ផងដែរ ក៏ប៉ុន្តែមិនទាន់ចេញរោគសញ្ញាខ្លាំងគួរឱ្យកត់សម្គាល់នៅឡើយនោះទេ។
សូមបញ្ជាក់ថា ចាប់តាំងពីមានជំងឺផ្តាសាយបក្សី លើកដំបូង នៅកម្ពុជា ក្នុងឆ្នាំ២០០៥មក នៅចំណោម អ្នកដែលមានឆ្លងវីរុសផ្តាសាយបក្សី H5N1 ចំនួន៥៨ករណី មានតែ១៩ករណីទេមានជីវិត៕No photo description available.May be an image of text

ថៃចាប់សាច់ជ្រូកក្លាស្សេ៣០តោនលួចនាំចូលខុសច្បាប់

0

ប្រទេសថៃ ៖ មន្ត្រីការិយាល័យគយតំបន់៤ និងក្រុមការងារពិសេសកងវរសេនាធំថ្មើរជើងទី៥ បានសហការគ្នាចាប់សាច់ជ្រូកក្លាស្សេចំនួន៣០តោន ស្មើទឹកប្រាក់៦លានបាត ដែលបានលួចនាំចូលមកប្រទេសថៃខុសច្បាប់តាមរយៈរថយន្តកុងតឺន័រ ឆ្លងតាមព្រំដែនស្តៅ ខេត្តសុងខ្លា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ4d_28CjlkvgsPTrp-UIE7rouh27HbyuGBLnLnqv0mt3RwxlJOmStTzRekXXVLKY0uqywpgSeRMFLvHRp0K5PhTh662F-ikXJQ_8NPBoyJT19sEsWAA3AMjPpdnXncT9_z0NHDd08wxVehlkJvMZMRvcfXs3zAktZVdmd8dtlr2yDjFKiXZct1Mjy/s1024/photo_2023-02-24_13-25-41.jpg

សាច់ជ្រូកក្លាស្សេនេះបានដាក់នៅក្នុងទូរកុងតឺន័រ ដែលមានការគ្រប់គ្រងសីតុណ្ហភាពនៅក្នុងទូរ រួចផ្ទេរទៅកាន់រថយន្តដឹកទំនិញផ្សេងទៀតនៅបរិវេណកន្លែងដឹកទំនិញ ភូមិទី២ ឃុំសាំណាក់ខាម ស្រុកស្តៅ ខេត្តសុងខ្លា ។

តាមការត្រួតពិនិត្យរបស់មន្ត្រីគយថៃឃើញថា សាច់ជ្រូកក្លាស្សេទាំងនេះបាននាំចេញពីប្រទេសប្រេស៊ីល ហើយពួកគេគ្មានលិខិតអនុញ្ញាតនាំចូល ឬឯកសារពាក់ព័ន្ធផ្សេងៗឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkm7iOBIDSfZQIvUIghvHAQfGGGEFhH9YsORsxkVedgno5Vgjl4z16t0i6xssqeG-WA1Y8H0Q2cVnWAP4dAY7Wa1KbjGZvwvor4C7mIDT-6GZb2CnY_cutlctkAXVFtBSqmxdW6T2_PHEHTTiqhWbVl43HUht1_qH5j2gJVBLpckztbTx5_kIlYgoL/s1280/photo_2023-02-24_13-25-41%20(2).jpg

ប្រធានការិយាល័យគយតំបន់៤ បានឱ្យដឹងថា ក្រុមមន្ត្រីកំពុងតែត្រួតពិនិត្យសាច់ជ្រូកទាំងនេះថា តើពួកគេនឹងនាំយកទៅណា ដោយបានចាប់ឃុំខ្លួនអ្នកបើកបររថយន្ត និងស៊ើបសួររកអ្នកផ្សេងទៀតដែលពាក់ព័ន្ធនឹងការលួចនាំចូល និងគោលដៅដែលពួកគេប្រុងយកទៅលក់ ។

ប្រធានការិយាល័យគយតំបន់៤ បញ្ជាក់ថា ការចាប់សាច់ជ្រូកក្នុងចំនួនដ៏ច្រើននេះ គឺជាការចាប់រឹបអូសជាលើកដំបូងដែលមានការលួចនាំចូលមកតាមច្រកព្រំដែនស្តៅ ។ កាលពីពេលកន្លងមក ជនខិលខូចតែងលួចនាំសាច់សត្វចូលមកបង្កប់ជាមួយទំនិញផ្សេងៗ ហើយខាងមន្ត្រីក៏បានចាប់រឹបអូសជាច្រើនលើកផងដែរ រីឯសាច់ជ្រូកក្លាស្សេដែលចាប់បានលើកនេះ មន្ត្រីនឹងបញ្ជូនទៅនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ ដើម្បីយកទៅកម្ទេចចោល ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ4d_28CjlkvgsPTrp-UIE7rouh27HbyuGBLnLnqv0mt3RwxlJOmStTzRekXXVLKY0uqywpgSeRMFLvHRp0K5PhTh662F-ikXJQ_8NPBoyJT19sEsWAA3AMjPpdnXncT9_z0NHDd08wxVehlkJvMZMRvcfXs3zAktZVdmd8dtlr2yDjFKiXZct1Mjy/s1024/photo_2023-02-24_13-25-41.jpg

ប្រភព ៖ Mono News

នេះហើយ! ប្រាក់រង្វាន់សម្រាប់អ្នកឈ្នះមេដាយនៅស៊ីហ្គេម២០២៣

0

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការរៀបចំកីឡាស៊ីហ្កេមលើកទី៣២ (CAMSOC)បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់អត្តពលិកដែលដណ្តើមមេដាយទាំង៣ប្រភេទពីព្រឹត្តិការណ៍ កីឡាស៊ីហ្គេមឆ្នាំ២០២៣ និងប៉ារ៉ាហ្គេមលើកទី១២។ សម្រាប់អ្នកឈ្នះមេដាយមាសនឹងទទួលបានមួយម៉ឺនដុល្លារ មេដាយប្រាក់ជាង៧ពាន់ដុល្លារ និងសំរឹទ្ធិជាង៣ពាន់ដុល្លារ។

កីឡាស៊ីហ្គេមលើកទី៣២ នឹងបើកជាផ្លូវការនាថ្ងៃទី ៥ ខែឧសភា និង បិទបញ្ចប់នាថ្ងៃ ទី ១៧ ខែឧសភា ។ប៉ុន្តែប្រភេទកីឡាខ្លះនឹងចាប់ផ្តើមពីថ្ងៃទី ២៩ ខែមេសាទៅ។ ចំណែកកីឡាអាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្តើមពីថ្ងៃទី ៣ ដល់ ទី ៩ ខែ មិថុនា។ រហូតមកដល់ថ្ងៃ២៤កុម្ភៈ នេះនៅសល់តែ៧០ថ្ងៃទៀតទេ៕

មកស្គាល់ប្រទេសទាំងអស់ ដែលបានប្រកាសឯករាជ្យ ក្រោយការដួលរលំសហភាពសូវៀត

0

សហភាពសូវៀតដោយមាន​ឈ្មោះ​ជា​ផ្លូវការ​ថា ​សហភាព​សាធារណរដ្ឋ​សង្គមនិយម​សូវៀត គឺជារដ្ឋកុម្មុយនីស្តមួយដែលគ្របដណ្ដប់លើតំបន់អឺរ៉ាស៊ីស្ទើរទាំងមូលពីឆ្នាំ១៩២២ រហូតដល់ឆ្នាំ១៩៩១។Opinion: Thirty years after the Soviet Union collapsed, Putin exploits  nostalgia for the old regime | CNN

ឫសដើមកំណើតនៃសហភាពសូវៀតបានចាប់កើតមានឡើងនៅក្នុងបដិវត្តន៍ខែតុលានៃឆ្នាំ១៩១៧ ដែលជាពេលដែលក្រុមបះបោរ ក្រោមការដឹកនាំរបស់ វ្លាឌីមៀរ លេនីន (Vladimir Lenin)បានទទួលជ័យជំនះក្នុងការផ្តួលរំលំរដ្ឋាភិបាលបណ្តោះអាសន្នរុស្ស៊ី។ រួចពួកគេក៏រួមគ្នាបង្កើតចេញជា សាធារណរដ្ឋសូវៀតរុស្ស៊ីដែលជារដ្ឋសង្គមនិយមដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រមនុស្សលោក។Who Was Vladimir Lenin? His Life, Beliefs, Deeds, and Legacy

លុះដល់ឆ្នាំ ១៩២២ សហភាពសូវៀត ត្រូវបានបង្កើតឡើងយ៉ាងពេញលេញ ដោយមានប្រទេសដំបូងចំនួន ០៤ បានចូលរួមចុះហត្ថលេខា ដែលក្នុងនោះរួមមាន ប្រទេសរុស្ស៊ី  អ៊ុយក្រែន បេឡារុស្ស និង ហ្សកហ្ស៊ី។ ក្រោយមកមិនបានយូរប៉ុន្មានក៏មានប្រទេសជាសមាជិកឡើងដល់១៥ប្រទេស។

ដំបូងការចាប់ផ្តើមនៃសហភាពសូវៀត មានភាពល្អប្រសើរ និងរីកចម្រើនជាខ្លាំង តែដោយសារតែការរើបំរះពីសំណាកប្រទេសហុងគ្រី និងបណ្តាប្រទេសដទៃទៀត និងការផ្តួលរំលំជញ្ជាំងប៊ែរឡាំង បានជំរុញឱ្យមានការចុះខ្សោយនៃសេដ្ឋកិច្ចរបស់សូវៀត និងកង្វះស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យរបបសហភាពសូវៀតចាប់ផ្តើមចុះខ្សោយ និងឈានទៅរកការដួលរលំ។Collapse - History of the BBC

នៅពេលដែលសហភាពសូវៀត ចាប់ផ្តើមទុនខ្សោយប្រទេសជាសមាជិកមួយចំនួនធំ ចាប់ផ្តើមរៀបចំផ្តាច់ខ្លួននិងប្រកាសឯករាជ្យ ដែលនាំឱ្យសហភាពសូវៀតកាន់តែទន់ខ្សោយទៅៗ។

លុះឈានដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩០ លោកប្រធានាធិបតីរុស្ស៊ី បូរីស យែលស៊ីន បានប្រកាសឯករាជ្យពីសហភាពសូវៀត ដែលជាហេតុធ្វើឱ្យសហភាពសូវៀតបាត់បង់សសរគ្រឹះសម្រាប់ទ្រទ្រង់តែម្ដង។

លុះដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩១ សហភាពសូវៀត ត្រូវបានដួលរលំជាផ្លូវការ ដោយមានប្រទេសបំបែកខ្លួនដល់ទៅ១៥ ក្នុងនោះរួមមាន៖ ហ្សកហ្ស៊ី, អាស៊ែបៃហ្សង់, លីទុយអានី,តាជីគីស្ថាន,អាមេនី,ឡាតវី,អ៊ុយក្រែន,អេសតូនី,បេឡារុស,អ៊ូបេគីស្ថាន,តួកមេនីស្ថាន,ម៉ុលដូវ៉ា,គៀកគីស្ថាន,រុស្សុី និងតាជីឃីសស្ថាន៕Collapse of the Soviet Union - Politics for India

ប្រភព៖ History

ឥណ្ឌូណេស៊ីជួបគ្រោះរញ្ជួយដីនៅឆ្នេរសមុទ្រចំនួន២លើក

0

ប្រទេសឥណ្ឌូណេស៊ី ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ មានហេតុការណ៍គ្រោះរញ្ជួយដីបានកើតឡើងនៅឆ្នេរសមុទ្រឥណ្ឌូណេស៊ីចំនួន២លើក ក្នុងកម្រិត៦,៨វិកទ័រ និង៦,៣វិកទ័រ ហើយជាដំបូង នៅមិនទាន់មានសេចក្តីរាយការណ៍ពីការខូចខាត និងគ្មានរលកយក្សស៊ូណាមិទេ ។

ការិយាល័យឧតុនិយមអាកាសធាតុរបស់ឥណ្ឌូណេស៊ីរាយការណ៍ថា កាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលនៅថ្ងៃទី២៤ ខែកុម្ភៈ មានគ្រោះរញ្ជួយដីក្នុងកម្រិត៦,៨វិកទ័រនៅឆ្នេរសមុទ្រក្នុងខេត្តម៉ាលូគុ ដែលស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះស្ថិតនៅក្នុងសមុទ្រ ដែលឆ្ងាយពីកោះ Morotai ទៅខាងភាគពាយ័ព្យក្នុងចម្ងាយ១៣៣គីឡូម៉ែត្រ ដែលមានជម្រៅ១១២គីឡូម៉ែត្រពីបាតសមុទ្រ ប៉ុន្តែមិនបណ្តាលឱ្យកើតរលកយក្សស៊ូណាមិទេ ។Magnitude 6.2 earthquake kills 7 on Indonesia's Sumatra

ចំណែកអ្នកនាំពាក្យការិយាល័យគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិឥណ្ឌូណេស៊ី បានរាយការណ៍ថា គ្រោះរញ្ជួយដីនេះមិនមានអ្នករងរបួសទេ ហើយក៏មិនបណ្តាលឱ្យខូចខាតអគារ ឬផ្ទះសម្បែងដែរ ។ អ្នកនាំពាក្យរូបនេះបន្តថា មានការរំញ័រនៅលើកោះ Morotai ដែលនៅជិតចំណុចកណ្តាលនៃចំណុចរញ្ជួយដីបំផុត និងរំញ័រទៅដល់ខេត្ត Sulawesi ខាងជើងផងដែរ ។

សារព័ត៌មានរ៉យទ័រឱ្យដឹងថា មជ្ឈមណ្ឌលរញ្ជួយដីនៅអឺរ៉ុបមេឌីទែរ៉ាណេបានរាយការណ៍ពីគ្រោះរញ្ជួយដីនៅឆ្នេរសមុទ្រឥណ្ឌូណេស៊ី ក្នុងកម្រិត៦,៣វិកទ័រ នៅថ្ងៃទី២៤ ខែកុម្ភៈ ហើយចំណុចកណ្តាលរបស់វាស្ថិតក្នុងសមុទ្រក្បែរកោះ Halmahera ដែលមានជម្រៅ១០០គីឡូម៉ែត្រ និងនៅឆ្ងាយពីឆ្នេររបស់ក្រុង Tobelo ប្រមាណ១៨៥គីឡូម៉ែត្រ ៕Sciency Thoughts: Magnitude 6.2 Earthquake off the north coast of Morotai  Island.

ប្រភព ៖ TNN World

មិនជឿ កុំប្រមាថ! មូលហេតុដែលចាស់ៗ ហាមកុំឱ្យថតរូប៣នាក់

0

តើអ្នកកមានជំនឿលើការថតរូបបីនាក់ទេ? តើអ្នកធ្លាប់ដឹងទេថាការថតរូបបីនាក់ត្រូវបានចាសស់ៗហាមដាច់ខខាត? តាមជំនឿចាស់បុរាណលោកបានហាមដាច់ខាតការថតរូប៣នាក់ ដូច្នេះហើយទើបលោកតែងប្រាប់កូនចៅតៗគ្នាថាកុំឱ្យថតរូបបីនាក់ឱ្យសោះ។ តើជំនឿបែបនេះមានអ្វីជាចំណុចសំខាន់ និងគួរចៀសវាងដែរទៅ ទើបលោកហាមប្រាមដូច្នេះ?11,353 Three People Selfie Stock Photos, Pictures & Royalty-Free Images -  iStock

តាមការរៀបរាប់តៗគ្នាមកបានបង្ហាញថាការដែលចាស់ៗហាមមិនឱ្យថតរូបជុំគ្នា៣នាក់ ព្រោះអាចនំាហេតុការណ៍មិនល្អចំពោះនរណាម្នាក់ក្នុងចំណោមនោះ។ អ្នកខ្លះយល់ថាវាអាចបណ្តាលឲ្យបាត់បង់ជីវិតទៀតក៏មានពិសេសអ្នកដែលនៅកណ្តាលគេនឹងតែម្តង។ មូលហេតុសំខាន់នោះគឺចាស់ៗលោកមានតំណមណាស់ចំនួនសេស កាលធ្វើពិធីណាមួយលោកមិនដែលជ្រើសរើសយកថ្ងៃសេសទេ ព្រោះខា្លចមានបិសាចចង្រៃផ្សេងៗតាមជ្រៀតជ្រែក។ កាលបើ ជំនឿនេះបានដក់ជាប់ស៊ុបក្នុងចិត្តរបស់មនុស្សគ្រប់គ្នាហើយនោះ បើមានអ្នកណាម្នាក់ថតរូប៣នាក់ ចាស់ៗលោកតែងយកន្តែ្រកាត់រូបមួយចេញ។ ប៉ុន្តែយ៉ាងណាក៏ដោយក៏ជំនឿនេះយើងមិនដឹងថាវាបានកើតមានក្នុងសង្គមខ្មែរតាំងសម័យណាមកនោះឡើយ ដោយគ្រាន់តែជាការហាមប្រាមតៗគ្នាប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតក្នុងសម័យនេះក្មេងៗមិនសូវមានជំនឿលើរឿងទាំងនេះឡើយ ព្រោះថាវាគ្រាន់តែជារឿងគ្មានការអំណះអំណាងច្បាស់លាស់នោះឡើយ៕Scary Photo Of Person In Black · Free Stock Photothree scary people looking scary on some stairs | Creepy pictures, Dark  images, Haunting

អង់គ្លេសខ្វះខាតបន្លែផ្លែឈើដោយសារបម្រែបម្រួលអាកាសធាតុ

0

ប្រទេសអង់គ្លេស ៖ គេសង្កេតឃើញថា នៅតាមបណ្តាផ្សារទំនើបមួយចំនួននៅប្រទេសអង់គ្លេស បានដាក់កំណត់លើការទិញបន្លែ និងផ្លែឈើខ្លះរបស់អតិថិជនដែលមកទិញទំនិញ ខណៈខាងផ្សារជួបបញ្ហាក្នុងការស្វែងរកទំនិញ ដោយសារអាកាសធាតុមិនអំណោយផលសម្រាប់ការប្រមូលទិន្នផលកសិកម្មនៅភាគខាងត្បូងតំបន់អឺរ៉ុប និងអាហ្វ្រិកខាងជើង ។UK supermarkets Tesco, Aldi and Asda are rationing fruit and salad  vegetables | CNN Business

កាលពីមុន អង់គ្លេសបានប្រឈមនឹងការខ្វះខាតប៉េងប៉ោះ ប៉ុន្តែពេលនេះ អង់គ្លេសខ្វះខាតបន្លែ និងផ្លែឈើជាច្រើនមុខ ដែលធ្វើឱ្យបណ្តាអ្នកលក់រាយត្រូវកំណត់បរិមាណក្នុងការលក់ទំនិញរបស់ខ្លួន ដោយសារកសិករដាំដុះ និងឈ្មួញកណ្តាលប្រឈមនឹងអាកាសធាតុមិនអំណោយផល ដូចជា អាកាសធាតុត្រជាក់ខ្លាំង និងមានភ្លៀងធ្លាក់ខ្លាំង ហើយកាលពីពេលថ្មីៗនេះ មានគ្រោះទឹកជំនន់ផងនោះ ធ្វើឱ្យប៉ះពាល់ដល់ការប្រមូលទិន្នផលកសិកម្ម ។ ក្រៅពីនេះ អាកាសធាតុអាក្រក់ធ្វើឱ្យមានការលុបចោលនាវាដឹកជញ្ជូនទំនិញផងដែរ ដែលបង្កើតបញ្ហាកាន់តែច្រើនដល់ផ្នែកផ្គត់ផ្គង់ ។Why is there a tomato shortage? The empty supermarket shelves explained and  how long supply issues could last

អ្នកតំណាងមកពីសមាគមលក់រាយអង់គ្លេស Andrew Opie លើកឡើងថា អាកាសធាតុអាក្រក់ គឺជាឧបសគ្គក្នុងការដាំដុះបន្លែផ្លែឈើនៅអឺរ៉ុប និងអាហ្វ្រិកខាងជើង ហើយប៉ះពាល់ដល់ការប្រមូលទិន្នផលកសិកម្មមួយចំនួន ដូចជា ប៉េងប៉ោះ និងម្ទេសជាដើម ។Asda and Morrisons rationing some fruit and vegetables; UK private sector  returns to growth – as it happened | Business | The Guardian

ផ្សារទំនើបលំដាប់នាំមុខនៅអង់គ្លេសបានឱ្យដឹងថា បច្ចុប្បន្ន ផ្សារទំនើបកំពុងប្រឈមនឹងការស្វែងរកបន្លែ ផ្លែឈើមួយចំនួនដែលដាំដុះក្នុងភូមិភាគនេះ ដូច្នេះ ចាំបាច់ត្រូវដាក់កំណត់ការទិញបន្លែផ្លែឈើជាបណ្តោះអាសន្នសិន ដើម្បីឱ្យអតិថិជនអាចទិញផលិតផលដែលពួកគេត្រូវការ ។ ចំណែកទំនិញដែលផ្សារបានដាក់កំណត់លើការទិញ រួមមាន ប៉េងប៉ោះ ម្ទេស តាសក់ ស្ពៃបូកគោ broccoli ស្ពៃក្តោប និងផ្លែ raspberry ។ រីឯផ្សារទំនើបខ្លះទៀតបានដាក់កំណត់លើការទិញទំនិញមិនឱ្យលើសពី២មុខសម្រាប់អតិថិជនម្នាក់ ៕

ប្រភព ៖ TNN Earth