ប្រទេសអ៊ុយក្រែន ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ធនាគារជាតិរបស់អ៊ុយក្រែនបានបង្ហាញក្រដាសប្រាក់ថ្មីរបស់ខ្លួន ដើម្បីជាការរំលឹកខួប១ឆ្នាំ ដែលប្រទេសរុស្ស៊ីបើកប្រតិបត្តិកងទ័ពវាយលុកមកលើអ៊ុយក្រែន ។

ក្រដាសប្រាក់ថ្មីនេះមានតម្លៃ២០ Hryvnia (Hryvnia ជារូបិយប័ណ្ណអ៊ុយក្រែន ស្មើ០,៥៤ដុល្លារអាមេរិក) ដែលមានរូបទាហានអ៊ុយក្រែន៣នាក់លើកទង់ជាតិពណ៌ខៀវ និងលឿង ចំណែកផ្នែកម្ខាងទៀត គឺជារូបភាពដៃទាំងសងខាងជាប់ចំណង ដើម្បីបង្ហាញពីការបង្កឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ីក្នុងដែនដីអ៊ុយក្រែន ។Banknotes dedicated the to first anniversary of Russia's invasion on Ukraine are presented in Kyiv

ទេសាភិបាលធនាគារជាតិអ៊ុយក្រែន Andri Peachy បានថ្លែងទៅកាន់ក្រុមសារព័ត៌មានក្នុងពិធីបង្ហាញក្រដាសប្រាក់ថ្មីនេះ នៅបន្ទប់ប្រជុំកណ្តាលរបស់ធនាគារជាតិក្នុងទីក្រុងគៀវថា ដើម្បីជាការរំលឹកគម្រប់ខួបសង្គ្រាមជាមួយរុស្ស៊ី យើងបានសម្រេចចិត្តដាក់ឱ្យប្រើប្រាស់ក្រដាសប្រាក់ថ្មីនេះសម្រាប់បង្ហាញពីការឈ្លានពាន អារម្មណ៍ និងជានិមិត្តសញ្ញានៃឆ្នាំ ។ កាលពីឆ្នាំ២០២២ ធនាគារកណ្តាលបានខំប្រឹងធ្វើការយ៉ាងខ្លាំង ដើម្បីរក្សាការលូតលាស់នៃសេដ្ឋកិច្ច និងរក្សាស្ថេរភាពក្នុងប្រទេសអ៊ុយក្រែន ដែលទទួលរងការខូចខាតដោយសារសង្គ្រាម ។Banknotes dedicated the to first anniversary of Russia's invasion on Ukraine are presented in Kyiv

ទេសាភិបាលធនាគារជាតិអ៊ុយក្រែនឱ្យដឹងថា លក្ខណៈពិសេសរបស់ក្រដាសប្រាក់ថ្មីនេះ គឺបានបង្ហាញពីសុវត្ថិភាពច្នៃប្រឌិត ហើយធនាគារបានចំណាយពេលប្រមាណ៨ខែក្នុងការរចនា និងផលិតក្រដាសប្រាក់ថ្មីឡើងមក ៕Banknotes dedicated to the first anniversary of Russia's invasion on Ukraine are presented in KyivBanknotes dedicated to the first anniversary of Russia's invasion on Ukraine are presented in Kyivប្រភព ៖ TNN World