Home Blog Page 1840

អ្នកលេងបណ្តាញសង្គមថៃមិនពេញចិត្តនឹងការប្តូរឈ្មោះហាងពី «មូកៈថៈថៃ» ទៅ «បារប៊ីឃ្យូ ភ្នំភ្លើង»

0

ប្រទេសថៃ ៖ បច្ចុប្បន្ននេះ អ្នកលេងបណ្តាញសង្គមកម្ពុជា និងថៃ បានជជែកវែកញែកគ្នាឆ្លងប្រទេសជាច្រើនប្រធានបទ មិនថារឿងកីឡា កីឡាករថៃ ប៊ួ ខាវ សង្ក្រាន្ត និងរឿងផ្សេងៗទៀត ។ ការជជែកគ្នានេះ មិនចេះចប់ពីប្រធានបទមួយចូលដល់ប្រធានបទមួយទៀត ។

ដោយឡែក មានប្រធានបទថ្មីមួយទៀតហើយដែលកំពុងមានការជជែកគ្នាក្នុងបណ្តាញសង្គមក្នុងប្រទេសថៃ ក្រោយពីម្ចាស់ហាងមូកៈថៈនៅកម្ពុជា បានប្តូរឈ្មោះហាងរបស់ខ្លួនពី «មូកៈថៈថៃ» ទៅជា «បារប៊ីឃ្យូ ភ្នំភ្លើង» ។ មូលហេតុនៃការប្តូរឈ្មោះនេះ ដោយសារក្នុងហាងមិនបានលក់សាច់ជ្រូកតែមួយមុខទេ ហើយហាងអះអាងថា ការប្តូរឈ្មោះនេះធ្វើឱ្យមានអតិថិជនចូលហាងកាន់តែច្រើនជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL6MtqrAec5sZWoMNVPtBQcyzh2zK4zdmaOGjAlbeLxqTre-zKzl4JS8SurEOwU8y7dAePFwgT82fIrbGbNLUOHZH8xnx0bjDAN3tl08OY25elI4xd679gfaUJijBd68C-K2QAqC3hWkyubi4Wvky6zb0JaOSNbijhsCHQFeA9fgKT7kN-Eosxrtcs/s1280/photo_2023-02-13_16-16-56.jpg

ចំណែកអ្នកលេងបណ្តាញសង្គមនៅកម្ពុជា ក៏បានយល់ស្របនឹងការប្តូរឈ្មោះហាងនេះដែរ ប៉ុន្តែផ្ទុយទៅវិញ អ្នកលេងបណ្តាញសង្គមនៅថៃបែរជាមិនពេញចិត្ត ហើយនិយាយថា ការធ្វើបែបនេះ ត្រូវប្តូរការលក់របស់ខ្លួនល្អជាង ព្រោះបានកាត់ពាក្យ «ថៃ» ចេញ ខណៈហាងនេះនៅតែលក់របស់ដូចដើម ។ ប៉ុន្តែជនជាតិថៃមួយចំនួនទៀតយល់ឃើញថា ការប្តូរឈ្មោះហាងមិនប្លែកអ្វីទេ ព្រោះការពិត ដើមកំណើតមូកៈថៈ ក៏មិនមែនជារបស់ប្រទេសថៃដែរ ប៉ុន្តែសុំកុំឱ្យខ្មែរយកវាទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួនទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSNnetLcLQS4CqCQ7oWUMb_k_-7wExoN8xbANs7GGsj83zAx3dmFOScO7aLsBRvYTIt1ccj9cVQb5XDgSZZzOejDY1Am11-sOec39PefwS2La86vlRRIIqKptKMpNbq9Lb9ITI87BZyNlUk_ruaJTycKwno7RHho-x4BbgUTNG3pJECrV_Bpy6nT4z/s1280/photo_2023-02-13_16-16-57.jpg

ជុំវិញការជជែកគ្នានៅក្នុងបណ្តាញសង្គមថៃនេះ ដោយយោងតាមវែបសាយថៃមួយឈ្មោះ Travel360 មានមតិមួយចំនួននិយាយថា ខ្មែរបានផ្លាស់ប្តូររបស់ថៃធ្វើជារបស់ខ្លួន ដូចជា ឈុតថៃ រឿងថៃ ភ្លេងថៃ ម្ហូបអាហារថៃ កីឡាថៃ និងវប្បធម៌ថៃ ហើយមានមតិមួយទៀតនិយាយថា ការពិត ប្រទេសថៃ និងកម្ពុជា គឺជាសត្រូវនឹងគ្នាជាយូរមកហើយ ព្រមទាំងបានធ្វើសង្គ្រាមជាមួយគ្នារហូតមក ។ ដូចគ្នានេះដែរ មតិផ្សេងទៀតសរសេរថា នៅក្នុងចិត្តជនជាតិខ្មែរមានតែការច្រណែនប្រទេសថៃ ខណៈអ្នកខ្លះសរសេរថា គ្រាន់តែខ្ទះអាំងសាច់ ក៏ខ្មែរទិញពីថៃទៅប្រើប្រាស់ដែរ ពិតជាអន់មែន ។ ចំណែកមតិបន្ទាប់ថា ថៃប្រញាប់ចុះបញ្ជីមូកៈថៈទៅ ប្រយ័ត្នខ្មែរយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPfyZQY2hB3S7DmtSHcXjuX8TSNQGxGu8_yajOqmsSdmxBIT_8aICIcNqygypPEIedl9E38uBHnkIIkiJyNj-0_toT-r5ReB3qZcNRjRDF__DMHedhQOBfBoo-yk-aN4kJYQvczfZ05jPLYSbdJ8VnwMHL-SNRxahw5_2wONDQk9YuuHd81rmYMNZ4/s1280/photo_2023-02-13_16-16-58.jpg

នៅក្នុងការបញ្ចេញមតិនេះដែរ ជនជាតិថៃមួយចំនួននិយាយថា គ្រាន់តែប្តូរឈ្មោះ ឱ្យប្តូរចុះ ព្រោះខ្មែរបានទទួលវប្បធម៌ដោយសារមើលរឿងភាគថៃ ស្របគ្នានឹងមតិមួយទៀតនិយាយថា លើកលែងទៅ អ្នកណាៗក៏មានសិទ្ធិដាក់ឈ្មោះហាងដែរ គេដាក់ឈ្មោះអ្វី ស្រេចតែគេទៅ… ។ ទោះយ៉ាងណា នេះគ្រាន់តែជាមតិលើកឡើងរបស់ជនជាតិថៃនៅក្នុងវែបសាយឈ្មោះ Travel360 ប៉ុណ្ណោះ ៕

ប្រភព ៖ travel360

ចិនបង្កើនចំនួនបង្គោលសាករថយន្តអគ្គិសនី

0

ប្រទេសចិន ៖ ភ្នាក់ងារលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្នែកសាករថយន្តអគ្គិសនីប្រទេសចិនបានរាយការណ៍ថា ចំនួនបង្គោលសាកថ្មីសាធារណៈសម្រាប់រថយន្តអគ្គិសនីនៅចិន បានកើនឡើងជាបន្តបន្ទាប់ក្នុងខែមករា ឆ្នាំ២០២៣ កន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBLoky2MsVX0FY9DNO1HFv8Qg6ucrJLTHL9QB8Kk-iF26COOl4uFqcRebnK0G-bqpgiy0V4u4uAYh87HXIVC4ILG8SN8Io3Wb4qUA2r0Ha4PYu1BmgMFyQjE0wQexJAkwINAFPRlAlOWzTJoKEoB6jGUyihpRlaBO0a6ZM3RBCUDADVf0ssWSNUL5V/s900/photo_2023-02-13_14-45-04.jpg

របាយការណ៍បញ្ជាក់ថា ការដាក់បង្គោលសាករថយន្តអគ្គិសនីថ្មីៗជាសាធារណៈនៅចិនកាលពីខែមករា ស្មើប្រមាណ៤ម៉ឺន១ពាន់បង្គោល កើនឡើង៥៦,១% ពីខែមករា ឆ្នាំ២០២២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVXbB-kEG3yOxtDPmrKAfrEnZpQtoZpQG_iZdpHpYkdF7-_aZ1glp92swRwZh5WtZzqHOLyT22kFlUzZm_haF_HevSoQ3iM0hASZyoDPB3d8VJoxKSRjE2jxqNojDWImTHSgfYd_zMExGfyWqVgSAeGHExdKOo5Gl54mSmVb6I69gFFCEyj_b8duuJ/s640/photo_2023-02-13_14-45-03.jpg

ភ្នាក់ងារលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធសាករថយន្តអគ្គិសនីឱ្យដឹងថា ចំនួនការដាក់បង្គោលសាកថ្មីៗជាសាធារណៈ គឺចាប់ពីកុម្ភៈ ឆ្នាំ២០២២ រហូតដល់ខែមករា ឆ្នាំ២០២៣នេះ ជាមធ្យមក្នុង១ខែ ស្មើ៥ម៉ឺន៥ពាន់បង្គោល ។ ការដាក់បង្គោលសាករថយន្តអគ្គិសនីបានរីកចម្រើនយ៉ាងឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ ស្របនឹងវិស័យអាជីវកម្មរថយន្តថាមពលថ្មីកំពុងរីកចម្រើននៅចិន ។

គួរបញ្ជាក់ថា ចំនួនការលក់រថយន្តថាមពលថ្មីរបស់ចិននៅឆ្នាំ២០២២ ស្មើប្រមាណ៦,៨៩លានគ្រឿង កើនឡើង៩៣,៤% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះរថយន្តថាមពលថ្មីកាន់កាប់ក្នុងទីផ្សារចិនប្រហែល២៥,៦% នៅឆ្នាំ២០២២ កើនឡើង១២,១% ពីឆ្នាំ២០២១ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieOSUKyHXl3l7l40ZmU75q9cz6A2yzrZp8LC4EJgDw3IJlIgLpACc8R9fofRKjZdrgH2Mre96lreb_7iBfozEYhpw3n2vnAYhB-03SD_Djm41F97rwe58kvKSwPq_Nir5HBtsOhUo5WVGimWynDWpe_ewdbk3kTNIZ37_YYlSv2VoUGrGC0c8RH0f0/s960/photo_2023-02-13_14-45-04%20(2).jpg

ប្រភព ៖ newpapertoday

បុរសវ័យ៧៣ឆ្នាំ បន្តឈរលើ Elon Musk ក្នុងបញ្ជីអ្នកមានជាងគេលើលោក

0

លោក Bernard Arnault បានក្លាយជាអ្នកមានទ្រព្យច្រើនជាងគេបំផុតនៅលើលោក ដោយឈរពីលើលោក Elon Musk។

មនុស្សភាគច្រើនមិនសូវចាប់អារម្មណ៍លើបុរសវ័យ៧៣ឆ្នាំនេះនោះទេ  ក៏ប៉ុន្តែលោកគឺជាអ្នកនៅពីក្រោយភាពជោគជ័យនៃម៉ាកយីហោល្បីៗជាច្រើននៅលើពិភពលោក។The $100 Billion Man: How Bernard Arnault Stitched Together The World's  Third Biggest Fortune With Louis Vuitton, Dior And 77 Other Brands—And Why  He's Not Done Yet

អមជាមួយទ្រព្យសម្បត្តិដ៏មហាសាល ២២០ពាន់លានដុល្លារ លោកគឺជាស្ថាបនិក និងប្រធានក្រុមហ៊ុន LVHM ដែលមានយីហោ Louis Vuitton (LV), Celine ,Christian Dior, Fendi, Kenzo, Givenchy និងយីហោល្បីៗមួយចំនួនទៀតផងដែរ។Brand Strategies that made LVMH luxury powerhouse- The Strategy Story

នៅក្នុងចំណោមម៉ាកយីហោទាំងអស់នេះ Louis Vuitton (LV) គឺជាប្រភពចំណូលធំជាងគេបំផុត ដោយឆ្នាំមុនអាចរកចំណូលបានដល់ទៅ២១ពាន់លានដុល្លារ។

មិនតែប៉ុណ្ណោះ បច្ចុប្បន្ននេះ LVHM ក៏ជាក្រុមហ៊ុនដែលថ្លៃជាងគេបំផុតនៅអឺរ៉ុបផងដែរ៕

តើថៃឈរនៅលំដាប់ទីប៉ុន្មាននៅក្នុងប្រទេសមានឥទ្ធិពលនៅអាស៊ី ?

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ លោក អនុឆា ប៊ូរ៉ាផាឆៃស្រ៊ី អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី បានថ្លែងថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានជ្រាប និងរីករាយជាមួយលទ្ធផលការចាត់ចំណាត់ថ្នាក់ប្រទេសមានឥទ្ធិពលនៅអាស៊ី (The Asia Power Index 2023) ពី Lowy Institute ជាវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយអន្តរជាតិរបស់ប្រទេសអូស្ត្រាលី ក្នុងនោះថៃស្ថិតនៅចំណាត់ថ្នាក់ទី១០ របស់ប្រទេសមានឥទ្ធិពលបំផុតនៅអាស៊ី ពី២៦ប្រទេស និងតំបន់សេដ្ឋកិច្ច ។ ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៩ រួមមាន សហរដ្ឋអាមេរិក ចិន ជប៉ុន ឥណ្ឌា រុស្ស៊ី អូស្ត្រាលី កូរ៉េខាងត្បូង សិង្ហបុរី និងឥណ្ឌូណេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJwN2NwpB-1x86bpp0OJRIj3CcWuUKyDTTJ_Si_g2BjM2F9fonOxvCEH8ginMcpIY85UePQG2ewr8_g-JAOgekIXXjzZwKkxumZTd0ijezfiezCsYVQI4esaGefYr99MUoBuMotahb-yKtRiBZ6b6d2_nDJ3LJcsWe9WjiVEc2bsDUxtrhOd1gEBSN/s1024/photo_2023-02-13_14-06-48.jpg

លោក អនុឆា ថ្លែងថា លទ្ធផលនៃការចាត់ចំណាត់ថ្នាក់នេះ បានពិចារណាពីការគណនាពិន្ទុផ្អែកលើ៨ចំណុចសំខាន់ៗ រួមមាន ៖
១-សមត្ថភាពសេដ្ឋកិច្ច (Economic capability)
២-សមត្ថភាពកងទ័ព (Military Capability)
៣-ភាពបត់បែន (Resilience)
៤-ធនធាននាពេលអនាគត (Future resources)
៥-ទំនាក់ទំនងសេដ្ឋកិច្ច (Economic relationships)
៦-បណ្តាញសុវត្ថិភាព (Defence networks)
៧-ឥទ្ធិពលផ្នែកការទូត (Diplomatic influence)
៨-ឥទ្ធិពលវប្បធម៌ (Cultural influence)

ក្រៅពីនេះ ប្រទេសថៃមានភាពរឹងមាំបំផុតក្នុងសូចនាករទំនាក់ទំនងសេដ្ឋកិច្ច និងបានកែលម្អច្រើនក្នុងផ្នែកធនធាននាពេលអនាគត ។ លើសពីនេះ ថៃមានវិធានការផ្សេងៗតាមរយៈឥទ្ធិពលការទូត បើទោះជាផ្នែកខ្លះបានធ្លាក់ចុះដោយសារការរាលឆ្លងដាលនៃជំងឺកូវីដ-១៩ ក្តី ប៉ុន្តែជាទូទៅ គេចាត់ទុកថា ថៃមានឥទ្ធិពលក្នុងតំបន់ច្រើនជាងការរំពឹងទុក ដោយសារថៃមានធនធានគ្រប់គ្រាន់ស្របនឹងសន្ទស្សន៍ថាមពល (Power gap) បានអភិវឌ្ឍន៍ជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០២២ ។Bangkok - What you need to know before you go – Go Guides

លោក អនុឆា បន្ថែមថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានសរសើរការចាត់ចំណាត់ថ្នាក់នេះ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីទំនុកចិត្តរបស់ប្រទេសថៃក្នុងពិភពលោក ។ វាជាលទ្ធផលជោគជ័យបានមកពីការជំរុញគោលនយោបាយផ្សេងៗរបស់រដ្ឋាភិបាល ដែលត្រូវអរគុណដល់កិច្ចសហការគ្នាពីគ្រប់ស្ថាប័នពាក់ព័ន្ធ ។ លោកនាយករដ្ឋមន្ត្រីជឿថា ថៃបានត្រៀមសក្តានុពលគ្រប់ផ្នែករួចជាស្រេច ទាំងធនធាន និងដោះស្រាយបញ្ហាបរិស្ថានផ្តោតលើវិធីសាស្ត្រមានតុល្យភាព និងប្រើថាមពលប្រកបដោយនិរន្តរភាព ។ លើសពីនេះ រដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍អភិវឌ្ឍន៍ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង ដោយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ច រួមទាំងគាំទ្រពាណិជ្ជកម្មវិនិយោគ ហើយថៃនឹងក្លាយជាប្រទេសលេចធ្លោមួយ ដែលមានសារសំខាន់គ្រប់ផ្នែកក្នុងភូមិភាគ ជាពិសេស ផ្នែកសេដ្ឋកិច្ច ៕A Culture Hunter's Guide To Bangkok

ប្រភព ៖ tnnthailand

ក្មេងដែលធ្លាក់ពីលើជាន់ទី៧នោះ បានផុតនៅមន្ទីពេទ្យហើយ

0

ហេតុការណ៍ដ៏គួរឱ្យរន្ធត់ចិត្តមួយបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូវ ៥៩៧ សង្កាត់ភ្នំពេញ​ថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយក្មេងស្រីម្នាក់បានធ្លាក់ពីលើអគារជាន់ទី៧ បណ្តាលឱ្យបាត់បង់ជីវិត​ ពេលបញ្ជូនទៅដល់មន្ទីពេទ្យ។

លោកពូសន្តិសុខម្នាក់ បានបញ្ជាក់ប្រាប់ថាក្មេងនោះបានធ្លាក់ពីលើអគារជាន់ទី ៧ ដែលជាអាគារស្ត្រីជាម្ដាយនិងក្មេងនោះ រស់នៅ។ ភ្លាមៗមិនទាន់មានការបញ្ជាក់ឱ្យច្បាស់នៅឡើយទេ ដោយម្ដាយបានអោបដឹកកូនយកទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះភ្លាមៗ តែអ្នកនៅកន្លែងកើតហេតុថាសង្ឃឹមតិចបំផុតព្រោះក្មេងនោះគឺធ្លាក់មកកាប់មុខ នៅក្នុងថ្លុក ឈាមទៅហើយ ។May be an image of 7 people, people standing, people sitting and outdoors

ក៏ប៉ុន្តែបើតាមលោកអធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ឱ្យដឹងថា នៅពេលនេះស្ថានភាពក្មេង ខាងលើបានផុតទៅហើយ នៅឯមន្ទីរពេទ្យឥឡូវសមត្ថកិច្ចកំពុងសាកសួរបន្ថែមផងដែរ៕May be an image of 7 people, child, people standing and outdoorsMay be an image of 4 people and skyscraper

ប្រជាជនចិន និងកូរ៉េខាងត្បូងទិញទំនិញប្រេនៗនាំមុខគេ

0

ប្រទេសចិន ៖ សារព័ត៌មានស៊ីនហួររាយការណ៍ថា PwC China រំពឹងថា ទីផ្សារទំនិញប្រណីតរបស់ចិននឹងលូតលាស់ដល់៨,១៦សែនលានយន់នៅត្រឹមឆ្នាំ២០២៥ ឬស្មើ២៥% នៃការទិញទំនិញប្រណីតទូទាំងពិភពលោក ។

របាយការណ៍វិភាគបញ្ជាក់ថា ឧស្សាហកម្មទំនិញប្រណីតក្នុងប្រទេសចិនដែលមានផ្ទៃដីធំ និងហុងកុង ក៏ដូចជាតំបន់អាស៊ីប៉ាស៊ីហ្វិក បានជំរុញទីផ្សារទំនិញប្រណីតឱ្យលូតលាស់ ជាពិសេស ប្រទេសចិនមានពលរដ្ឋទិញទំនិញប្រណីតកើនឡើងជាបន្តបន្ទាប់ ។The big Chinese Luxury Market Is "Online" - Update 2020

តាមទិន្នន័យឆ្នាំ២០២១ បង្ហាញថា ការទិញទំនិញរួចពន្ធនៅខេត្តហៃណាន មានចំណែកជំរុញទីផ្សារទំនិញប្រណីតដែលកំពុងរីកចម្រើនរបស់ចិន ។ ការទិញទំនិញរួចពន្ធនេះ ស្មើទឹកប្រាក់៤,៩៥ម៉ឺនលានយន់ ឬប្រមាណ១៣% នៃការទិញទំនិញប្រណីតរបស់ជនជាតិចិន ។ ក្រៅពីនេះ របាយការណ៍បញ្ជាក់ថា ការប្រើប្រាស់ទំនិញប្រណីតនៅហុងកុងនឹងកើនឡើងបន្តិចម្តងៗ បន្ទាប់ពីចិនបើកប្រទេសឡើងវិញ ដែលធ្វើឱ្យពលរដ្ឋចិនជាច្រើននាក់ធ្វើដំណើរមកកម្សាន្តនៅហុងកុង និងម៉ាកាវ ។

លោក Stephen Chong ប្រធានដៃគូយុទ្ធសាស្រ្តអាជីវកម្មប្រកបដោយនិរន្តរភាព PWC ថ្លែងថា ទីផ្សារទំនិញប្រណីតរបស់ចិនកំពុងងើបឡើងវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយទីផ្សារនេះរឹងមាំលើសដើមទៅទៀត ។China's luxury sales estimated to grow 48% in 2020, fueled by online sales  and a consumption 'comeback' - Global Times

ទោះយ៉ាងណា ក្រៅពីទីផ្សារចិន កាលពីពាក់កណ្តាលខែមករាកន្លងមក តាមការស្ទង់មតិរបស់ Morgan & Stanley ជាក្រុមហ៊ុនប្រឹក្សាហិរញ្ញវត្ថុ និងការវិនិយោគបញ្ជាក់ថា កូរ៉េខាងត្បូងជាប្រទេសមានអ្នកទិញទំនិញប្រណីតច្រើនជាងគេក្នុងពិភពលោក និងលើសចិនទៅទៀត ហើយការទិញទំនិញប្រណីតនៅកូរ៉េខាងត្បូងនឹងកើនឡើងជាបន្តបន្ទាប់ ។ Morgan & Stanley បង្ហាញថា នៅឆ្នាំ២០២២ ពលរដ្ឋកូរ៉េខាងត្បូងបានចំណាយលើការទំនិញប្រណីតស្មើទឹកប្រាក់១៦.៨០០លានដុល្លារអាមេរិក កើនលើសឆ្នាំ២០២១ ដល់២៤% ក្នុងនោះពលរដ្ឋកូរ៉េខាងត្បូងម្នាក់បានចំណាយប្រាក់៣២៥ដុល្លារអាមេរិក/១ឆ្នាំ លើការទិញទំនិញទាំងនេះ ។

គួរបញ្ជាក់ថា ការទិញទំនិញរបស់ពលរដ្ឋកូរ៉េខាងត្បូងបណ្តាលមកពីកត្តាជាច្រើនដូចជា យកគំរូតាមសិល្បករល្បីៗដែលនិយមប្រើប្រាស់ទំនិញប្រណីត ហើយកាលពីឆ្នាំ២០២២ ចិនមិនទាន់បើកប្រទេស ដូច្នេះ ធ្វើឱ្យការចំណាយលើទំនិញប្រណីតរបស់ពលរដ្ឋចិនមិនច្រើនដូចកូរ៉េខាងត្បូង ៕

ប្រភព ៖ thebetter

រកឃើញក្រុមដំណាងកម្ពុជាក្នុងវិញ្ញាសា AK2 online សម្រាប់សុីហ្គេម ២០២២៣

0

ក្រុម One Last Time បានក្លាយជាក្រុមតំណាងកីឡាអេឡិចត្រូនិកកម្ពុជា លើវិញ្ញាសា AK2 សម្រាប់ចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បន្ទាប់ពីពួកគេដណ្ដើមបានជើងឯកថ្នាក់ជាតិ AK2 League 2022 ដោយបានយកឈ្នះក្រុម JET-II ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។

ជាមួយជោគជ័យនេះ លោក ឈុន ហាំងជ័រ ហៅ Sento គ្រូបង្វឹកក្រុមជើងឯកខាងលើ បានសម្ដែងសេចក្ដីរីករាយជាខ្លាំង ដែលកូនក្រុមរបស់ខ្លួនធ្វើបានយ៉ាងល្អ ដោយមិនស្គាល់ការចាញ់ម្ដងឡើយ ក្នុងចំណោម៦ប្រកួត។ តាមរយៈនេះ លោកមានជំនឿចិត្តយ៉ាងមុតមាំថា ក្រុមរបស់ខ្លួន នឹងមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីប្រជែងមេដាយមាសជូនជាតិ លើវិញ្ញាសា AK2 ដែលជាវិញ្ញាសាដ៏មានសក្ដានុពលរបស់កម្ពុជា។

សូមបញ្ជាក់ថា AK2 League 2022 បានដំណើរការប្រកួតជាង១ឆ្នាំ តាំងពីដើមឆ្នាំ២០២២ មកម្ល៉េះ ដោយរៀបចំការប្រកួតលើ ២វិញ្ញាសា រួមមានវិញ្ញាសាក្រុម (AK2 team match) និងវិញ្ញាសាឯកត្តជន (Personal mode)។ ក្រោយឆ្លងកាត់ការប្រកួត៥រដូវកាល ទើបរកឃើញក្រុមតំណាងកម្ពុជា ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម នាពេលខាងមុខ ពោលគឺក្រុម One Last Time បានគ្រងជើងឯកលើវិញ្ញាសាជាក្រុម។ រីឯវិញ្ញាសាឯកត្តជន ជើងឯកបានទៅកីឡាករ សៀក លីសុខេង (MAX-12hr3e) មកពីក្រុម Team MAX៕

យន្តហោះបើកលើទឹកធំជាងគេបំផុតលើលោក

0

យន្តហោះ AG600 Kunlong គឺជាយន្តហោះដែលមានលទ្ធភាពបើកលើទឹកបាន ធំជាងគេបំផុតនៅលើពិភពលោក ដែលត្រូវបានប្រទេសចិនដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០១៧។

យន្តហោះនេះ មានសមត្ថភាពផ្ទុកមនុស្ស​បាន ៥០​នាក់ និង​អាច​ហោះ​លើ​លំហ​អាកាស​ និងលើទឹកបាន​រយៈ​ពេល ១២​ម៉ោង។ ដើម្បី​ផលិត​បាន​យន្ត​ហោះ​នេះ ក្រុមហ៊ុន​ឧស្សាហកម្ម​អាកាសចរណ៍​ដែល​ជា​ក្រុម​ហ៊ុន​រដ្ឋ​របស់​ចិន ចំណាយ​ពេល​ជិត ៥ឆ្នាំ​។China Focus: China flies AG600 large amphibious aircraft from sea - Xinhua  | English.news.cn

គ្រាដែលបង្កើតដំបូងយន្តហោះនេះ គ្រាន់តែប្រើ​ប្រាស់​ដើម្បី​​ពន្លត់​អគ្គិភ័យ ក៏​ដូច​ជា​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​តាម​សមុទ្រតែប៉ុណ្ណោះ ក៏ប៉ុន្តែមកទល់បច្ចុប្បន្នវាត្រូវបានចិនយកទៅប្រើប្រាស់ក្នុងវិស័យយោធា។

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ គឺ​យន្ត​ហោះ​ AG600 ចាប់​ផ្ដើម​ការ​ហោះ​ហើរ​លើក​ដំបូង​ខ្លួន​ចេញ​ពី​ព្រលាន​យន្ត​ហោះ Zhuhai ដែល​មាន​ទីតាំង​នៅ​ភាគ​ខាង​ត្បូង​ខេត្ត Guangdong។China's home-grown large amphibious aircraft AG600 makes 1st sea-based test  flight - Global Times

ខេត្ត​នេះ​ស្ថិត​នៅ​កៀក​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជា​តំបន់​កំពុង​មាន​ជម្លោះ​ដែន​ទឹក​រវាង​ចិន និង​ប្រទេស​អាស៊ាន​ចំនួន ៤ ដូច​ជា វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និង​ប្រ៊ុយណេ៕

កាំជ្រួចរុស្ស៊ីបាញ់ពីសមុទ្រខ្មៅមិនល្មើសដែនអាកាសរូម៉ានីទេ

0

ប្រទេសរូម៉ានី ៖ ក្រសួងការពារជាតិប្រទេសរូម៉ានីបញ្ជាក់ថា កាំជ្រួចរបស់រុស្ស៊ីដែលបានបាញ់ចេញពីនាវាចម្បាំងនៅសមុទ្រខ្មៅ មិនបានបំពានដែនអាកាសរបស់ខ្លួនទេ ។ រូម៉ានីសូមបដិសេធការចោទប្រកាន់របស់អ៊ុយក្រែនថា កាំជ្រួចនេះបានបំពានដែនអាកាសរូម៉ានី មុននឹងហោះទៅកាន់ប្រទេសគោលដៅអ៊ុយក្រែន ។

ក្រសួងការពារជាតិចេញសេចក្តីថ្លែងការណ៍ថា កងទ័ពបានរកឃើញវត្ថុវាយប្រហារតាមអាកាស ខណៈនាវាចម្បាំងមួយរបស់រុស្ស៊ីដែលប្រចាំការនៅសមុទ្រខ្មៅ បានបាញ់ទៅកាន់ប្រទេសគោលដៅអ៊ុយក្រែន កាលពីថ្ងៃ១០ ខែកុម្ភៈ កន្លងមក ប៉ុន្តែវាមិនបានបំពានលើដែនអាកាសរូម៉ានីឡើយ ។

ទីតាំងនៅជិតដែនអាកាសរូម៉ានីបំផុត ដែលប្រព័ន្ធរ៉ាដារបស់កងទ័ពចាប់បាន គឺមានចម្ងាយប្រមាណ៣៥គីឡូម៉ែត្រពីព្រំដែនភាគឦសានប្រទេស ។ ទោះយ៉ាងណា យន្តហោះចម្បាំងប្រភេទ MiG-21 ចំនួន២គ្រឿងរបស់កងទ័ពរូម៉ានី បានហោះទៅកាន់តំបន់នោះដើម្បីត្រួតពិនិត្យមើលសន្តិសុខ ។MiG-21 "Lazur-M" (Germany) - War Thunder Wiki

ការប្រកាសបដិសេធរបស់នាយកដ្ឋានសន្តិសុខរូម៉ានី គឺបន្ទាប់ពីកងទ័ពអ៊ុយក្រែនរាយការណ៍ថា នាវាចម្បាំងរបស់រុស្ស៊ីបានបាញ់កាំជ្រួច Excalibur 2 ចំនួន២គ្រាប់ចេញពីសមុទ្រខ្មៅ ឆ្លងកាត់ដែនអាកាសរូម៉ានី មុននឹងវាមកដល់អ៊ុយក្រែន ។

រដ្ឋាភិបាលអ៊ុយក្រែនអះអាងថា វាជាលើកដំបូងហើយដែលកាំជ្រួចរុស្ស៊ីបំពានដែនអាកាសរូម៉ានី ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការកងទ័ពក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយរដ្ឋាភិបាលអ៊ុយក្រែនអះអាងថា រូម៉ានីជាប្រទេសមួយក្នុងចំណោមសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ។Romania counters Ukraine's claim over straying Russian missiles | Russia-Ukraine  war News | Al Jazeera

ទោះយ៉ាងណា រដ្ឋាភិបាលរូម៉ានីបញ្ជាក់ថា កាំជ្រួចរបស់រុស្ស៊ីបានហោះកាត់ដែនអាកាសរូម៉ានីពិតមែន ហើយរដ្ឋាភិបាលរូម៉ានីបានអញ្ជើញអគ្គរាជទូតរុស្ស៊ីចូលជួបដើម្បីបកស្រាយជាផ្លូវការហើយ ។ គួរបញ្ជាក់ថា រូម៉ានី គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបភាគអាគ្នេយ៍ ដែលព័ទ្ធជុំវិញទៅដោយភ្នំ Carpathian និងមានព្រំដែនជាប់ជាមួយអ៊ុយក្រែន ៕

ប្រភព ៖ TNN World

៥ការងារ ដែលបានប្រាក់ខែខ្ពស់ សម្រាប់អ្នករៀន IT

0

របាយការណ៍​ចុងក្រោយ​របស់​វេបសាយ​ PAYSCALE ​បាន​បញ្ចេញ​ទិន្នន័យ​ការងារ​ផ្នែក​បច្ចេកវិទ្យា​រក​ចំណូល​បាន​ខ្ពស់​បំផុត ផ្អែក​លើ​ប្រាក់​បៀវត្សរ៍​ជា​មធ្យម​។

+Software Engineer ទទួលបានប្រាក់ខែចន្លោះពី៦៥០០០ដុល្លារ ទៅ១៣៥ ០០០ដុល្លារ និងជាធម្យម ៩៣០០០ដុល្លារ

+Project Manager ទទួលបានប្រាក់ខែចន្លោះពី៥៤០០០ដុល្លារ ទៅ១២២ ០០០ដុល្លារ និងជាធម្យម ៨៣០០០ដុល្លារ

+Senior Software Engineer ទទួលបានប្រាក់ខែចន្លោះពី៨៩០០០ដុល្លារ ទៅ១៦០ ០០០ដុល្លារ និងជាធម្យម ១២០ ០០០ដុល្លារ

+Software Developer ទទួលបានប្រាក់ខែចន្លោះពី៥២០០០ដុល្លារ ទៅ១១០ ០០០ដុល្លារ និងជាធម្យម ៧៦ ០០០ដុល្លារ

+Network Engineer ទទួលបានប្រាក់ខែចន្លោះពី៥០០០០ដុល្លារ ទៅ១០៩ ០០០ដុល្លារ និងជាធម្យម ៧៣ ០០០ដុល្លារ

ថ្វីបើនៅប្រទេសយើង កម្រិតប្រាក់ខែមិនអាចដល់ច្រើនដូច្នេះ ក៏ប៉ុន្តែប្រសិនបើយើងចេះច្បាស់ វាក៏អាចនឹងបានប្រហាក់ប្រហែលនេះផងដែរ៕