Home Blog Page 1839

ឧស្សាហ៍ស្រ្កាប់មុខ បើមិនចង់ខូចមុខខ្ទេច ត្រូវដឹងរឿងទាំងនេះសិន

0

ស្បែកមុខអាចជាផ្នែកដែលត្រូវការការថែទាំខ្លាំងបំផុតហើយ ហើយមិនគួរតែប្រើប្រាស់កម្លាំងដៃធ្ងន់ ឬ កន្សែងមកត្រដុសជាញឹកញាប់នោះទេ។ ទោះជាមានការណែនាំអោយប្រើប្រាស់ផលិតផលលាងសម្អាតមុខប្រភេទ ស្រ្កាប់ដើម្បីជម្រុះកោសិកាចាស់អោយបានទៀងទាត់ក្ដី បើប្រើប្រាស់មិនបានត្រឹមត្រូវទេនោះស្បែកមុខអ្នកអាចនឹងខូចខាតបាន។Face Scrub Uses, Benefits, and Best-Suited Products របៀបដែលត្រឹមត្រូវការចាប់ផ្ដើមដ៏ត្រឹមត្រូវបំផុតនោះ គឺការស្វែងយល់ពីប្រភេទស្បែកមុខអ្នកអោយបានច្បាស់លាស់ជាមុនសិន ទើបអាចជ្រើសរើសប្រភេទស្រ្កាប់អោយបានសក្តិសមនឹងស្បែកមុខអ្នកបំផុតនោះ។ មិនថាស្បែកមុខប្រភេទណានោះទេ មិនគួរស្រ្កាប់រៀងរាល់ថ្ងៃពេកនោះទេ ១ ទៅ ២ ដងក្នុង ១ សប្ដាហ៏គឺគ្រប់គ្រាន់ហើយ គួរតែទុកពេលអោយកោសិកាស្បែកអ្នកបានដុះមកថ្មីសិន។Guide On DIY Face Scrub: Best Homemade Face Scrubs | Nykaa's Beauty Book កំហុសដែលគួរតែចៀសវាង
• ប្រើប្រាស់ដោយមិនបន្ថែមទឹក៖ ទោះជាស្រ្កាប់ប្រភេទគ្រីមក្ដី អ្នកគួរតែប្រាកដថាមុខអ្នកសើមជាមុនសិន ជៀសវាងការដាច់រលាត់ស្បែក ហើយប្រើកម្លាំងដៃស្រាលៗបំផុត។
• ចេះតែប្រើតាមអ្វីដែលគេឯងប្រាប់៖ ភាគច្រើនកំហុសដ័ធំបំផុត ហើយចាយលុយទៅមិនបានប្រយោជន៏នោះ គឺចេះតែប្រើប្រាស់តាមសម្ដីគេឯង ដោយមិនបានគិតថា ស្រ្កាប់ដែលប្រើប្រាស់នោះនឹងមានប្រសិទ្ធិភាពបែបណាចំពោះស្បែកមុខខ្លួនឯងនោះ។
ស្ក្រាប់មុនពេលលាងសម្អាតមុខអោយបានស្អាត៖ ចំនុចដែលមិត្តនារីភាគច្រើនតែងតែមើលរំលងនោះ គឺការមិនលាងសម្អាតមុខ មុនពេលស្រ្កាប់ស្បែកមុខជាមុននោះ ព្រោះថាធូលីដី និង ជាតិកង្វក់ដែលមាននៅលើផ្ទៃមុខទាំងប៉ុន្មានអាចនឹងជ្រាបចូលទៅក្នុងរន្ធញើសអ្នកនៅពេលនោះបាន ដែលអាចនឹងធ្វើអោយស្បែកមុខអ្នកងាយកើតមុនឡើងមក ហើយមិនម៉ត់រលោងដូចគេសោះ៕Skincare Tips: How To Use Face Scrub Right Without Peeling Off Your Skin

ប្រទេសអាស៊ាន២ ជាប់ជាទីក្រុងបុរាណទាំង១០

0

ទីក្រុងបុរាណរបស់ប្រទេសអាស៊ានចំនួន២ បានជាប់ជាទីក្រុងបុរាណចំណាស់ និងស្រស់ស្អាតដាច់គេនៅលើពិភពលោក ហើយក្នុងនោះគឺក្រុងអង្គររបស់កម្ពុជា និងក្រុង Bagan របស់មីយ៉ាន់ម៉ា។

ខាងក្រោមនេះជាទីក្រុងបុរាណទាំង១០៖

  • អង្គរ​ គឺ​ជា​ទីក្រុងបុរាណ​ ​ដ៏​ធំ​អស្ចារ្យ​មួយ ដែល​មាន​​​ហេដ្ឋារចនាសម្ពន្ធ​​​ខ្វាត់ខ្វែង ​រួម​មាន ផ្លូវ​ ប្រព័ន្ធធារាសាស្រ្ដ និង​ប្រាង្គ​ប្រាសាទ​ដ៏​ច្រើនAngkor Wat: Cambodia's most iconic temple - Lonely Planet
  • ទីក្រុង​ Bagan  ត្រូវ​បាន​សាង​សង់អំឡុង​សតវត្ស​ទី១១ ដែល​រួម​បញ្ចូល​នូវ​ប្រាសាទ​សាសនា​ព្រះ​ពុទ្ធ​ប្រមាណ​ដល់​ទៅ​ជាង​២០០០។ ប្រាសាទ​ទាំង​នេះ​ត្រូវ​បាន​សាង​សាង​តាម​បណ្ដោយ​ទន្លេ​អ៊ីរ៉ាវ៉ាតឌីThe 8 Best Things to Do in Bagan, Myanmar
  • ទីក្រុង Istanbul ប្រទេស​តួកគី  មានបុរាណ​វត្ថុ​សំខាន់​របស់​ទីក្រុង​បុរាណ​ Istanbul គឺ​សារមន្ទីរ Hagia Sophia ​ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​រាជវាំង​Topkapi របស់​ចក្រភព​អូតូម៉ង់Hagia Sophia Museum - Istanbul Visitor Guide
  • ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី មាន​​ពហុកីឡាដ្ឋាន​​បុរាណ Colosseum ស្ថិត​នៅ​ចំ​កណ្ដាល​ទីក្រុង​រ៉ូម ដែល​មាន​មាន​អាយុ​កាល​ជិត​២០០០ពាន់ឆ្នាំ។ វាគឺ​ជា​ទីតាំង​មួយ ដែល​ធ្វើ​ឲ្យគេ​នឹកឃើញ​យុគសម័យ​បុរាណ​ដ៏​រុង​រឿង​របស់​ចក្រភព​រ៉ូមColosseum - Wikipedia
  • ទីក្រុងអាតែន ប្រទេស​ក្រិក មានប្រាសាទ​ដែល​សំខាន់​ក្នុង​ទីក្រុង​នេះ​ គឺ​ប្រាសាទ​ Parthenon។ វា​ត្រូវ​បាន​គេ​សាង​សង់​ចន្លោះ​ពី​ឆ្នាំ ៤៤៧ ដល់​៤៣២​មុន​គ.សParthenon - Wikipedia
  • ទីក្រុង Machu Picchu ប្រទេសប៉េរូ ឈរ​សន្ធឹង​នា​រយៈ​កម្ពស់​ជាង​ ២៤០០មែត្រ​នៅ​លើ​ជួរ​ភ្នំ​ Andes។ វា​ត្រូវ​បាន​សាង​សង់​ជាង​៥០០ឆ្នាំ​។ សព្វ​ថ្ងៃ​នេះ​វា​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​រាប់​ពាន់​នាក់​ក្នុង​មួយថ្ងៃMachu Picchu reopens in 'positive step forward' for Peru - Travel Gossip
  • ទីក្រុង​ប៉េកាំង ប្រទេស​ចិន មាន​អាយុ​កាល​ប្រមាណ​ជាង​៣០០០​ឆ្នាំ​ហើយ។ ក្រោយ​ពី​រាជវាំង​ Qin រួបរួម​ក្នុង​ឆ្នាំ២២១​មុន​គ.ស​ ទីក្រុង​នេះ​បាន​ដើរ​យ៉ាង​សំខាន់ ​នា​ប្រទេស​ចិន​ភាគ​ខាង​ជើងForbidden City: All about the China Royal Palace - Cchatty
  • ទីក្រុង Kyoto ប្រទេស​ជប៉ុន មាន​អាយុ​កាល​ជាង​១០០០ពាន់​ឆ្នាំ​មក​ហើយ។​ សាសនា​២​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ទីក្រុង​នេះ​ ក្នុង​នោះ​គឺ​សាសនា​ព្រះ​ពុទ្ធ​ និង​​ស៊ីនតូ6 Things You Should Know Before Studying Kyoto - CEOWORLD magazine
  • ទីក្រុង Persopolis ប្រទេស​អ៊ីរ៉ង់ ត្រូវ​បាន​រក​ឃើញ​ក្នុង​ឆ្នាំ​ ៥១៨មុន​គ.ស ដោយ​លោក Darius I ដែល​ជា​មេ​ដឹក​នាំ​សម័យ​ Persia បុរាណ​ នៃ​ចក្រភព​ Achaemenian​Persepolis | History, Ruins, Map, Images, & Facts | Britannica
  • ទីក្រុង​ Cairo ប្រទេស​អេហ្ស៊ីប ក្រៅ​ពី​ប្រាសាទ​ពីរ៉ាមីត​ Giza ទីក្រុង​បុរាណ​ Cairo បាន​ចាប់​កំណើត​អស់​រយៈ​ពេល​ជាង​១០០០ឆ្នាំមក​ហើយ​។​ រូបភាព​ដែល​បង្ហាញ​នេះ​គឺ​ជា​ផ្លូវ Al-Mu’izz al-Din Illah ដែល​ជា​ផ្លូវ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​នា​ទីក្រុង​នេះ៕Cairo travel - Lonely Planet | Egypt, Africa

ប្រភព៖ CNN

 

ស្តាប់ចិនបកស្រាយពីការបង្ហោះបាឡុង និងវត្ថុចម្លែក

0

ប្រទេសចិន ៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ក្រសួងការបរទេសចិនបានប្រកាសថា ចិនគ្មានទិន្នន័យផ្សេងៗទាក់ទងនឹងវត្ថុចម្លែកហោះលើអាកាសអាមេរិក ហើយត្រូវអាមេរិកបាញ់ធ្លាក់នៅដែនអាកាសរដ្ឋអាឡាស្កា និងប្រទេសកាណាដាទេ ខណៈកាលពីពេលថ្មីៗនេះ យន្តហោះចម្បាំងរបស់អាមេរិកបានបាញ់វត្ថុចម្លែកមានរាង៨ជ្រុងធ្លាក់នៅបរិវេណបឹង Huron ។ វាជាហេតុការណ៍ចុងក្រោយដែលបានកើតឡើងតាំងពីបាឡុងស៊ើបការណ៍របស់ចិនហោះចូលមកដែនអាកាសអាមេរិក ធ្វើឱ្យកងកម្លាំងសន្តិសុខអាមេរិកខាងជើងប្រុងប្រយ័ត្នខ្ពស់ ហើយជាការបាញ់វត្ថុចម្លែកហោះលើអាកាសលើកទី៤ នៅអាមេរិកខាងជើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrJ2utugG38pmiyRGvDtdUpVqczPwV4kbxWILUHCL8GsfKpt-Q9RVEF1PrLb84FpaGV8JCmlBJGm9VkhzeJPy4lT11EsB7h0oO4kLTDiO5y72y5gVkjVN0De3gLG6QqR-1UygDPOfjPBVpdDOHMVCrk0dkYmf0tmK4LbTDhNh5iemWf7v8Tc-2IHTJ/s1200/photo_2023-02-14_09-45-46.jpg

លោក Wang Weibin អ្នកនាំពាក្យក្រសួងការបរទេសចិន បញ្ជាក់ថា លោកមិនយល់ពីហេតុការណ៍ចុងក្រោយទេ ប៉ុន្តែលោកថា បាឡុងដំបូងដែលអាមេរិកបាញ់ធ្លាក់ គឺជាការប្រើប្រាស់កម្លាំងហួសហេតុពេក ហើយបាឡុងរបស់ចិនបានហោះចូលទៅដែនអាកាសអាមេរិកដោយចៃដន្យប៉ុណ្ណោះ ។ លោក Wang Weibin ថ្លែងថា ៖ «បាឡុងរបស់អាមេរិកក៏ធ្លាប់ហោះចូលមកកាន់ដែនអាកាសរបស់ចិនដោយគ្មានការអនុញ្ញាតជាង១០ដងឯណោះ តាំងពីខែមករា ឆ្នាំ២០២២» ។

ចំណែកលោក Chuck Schumer មេដឹកនាំនៅព្រឹទ្ធសភាអាមេរិក បានផ្តល់បទសម្ភាសន៍ទៅកាន់ស្ថានីយទូរទស្សន៍ ABC ថា មន្ត្រីសន្តិសុខជាតិអាមេរិកជឿជាក់ថា វត្ថុចម្លែកហោះនៅលើអាកាស ដែលគេមិនស្គាល់ម្ចាស់ និងប្រភព (Unidentified flying object) ហើយត្រូវបានអាមេរិកបាញ់ធ្លាក់លើដែនអាកាសរដ្ឋអាឡាស្កា និងកាណាដានោះ វាជាបាឡុង ។ វត្ថុអ្វីក៏ដោយដែលធ្វើឱ្យពលរដ្ឋអាមេរិកប្រឈមនឹងគ្រោះថ្នាក់ មន្ត្រីអាមេរិកនឹងចាត់ការយ៉ាងសមស្រប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7u1qc7fJDjxyZF5mpmY7ut_tHc_6HHXQtVjCSEk2ZrLuoV8KAUcw-Ty6eBGiHEI-k8-0ln9E-aRN10kRvdvK0rYXfG6ttNL43rw-QY3FrO5579zcWI_e2t9pb2Cnl-p3QzmCysZ3xbazXt32DL-DPPOScJD3NPHRuG4BVUgDvH_Bx-0tocpmjuczZ/s1200/photo_2023-02-14_09-45-46%20(2).jpg

ជាចុងក្រោយ លោក Chuck Schumer ថ្លែងថា វត្ថុចម្លែកដែលត្រូវគេបាញ់ធ្លាក់ជាបន្តបន្ទាប់នោះ មានទំហំតូចជាងបាឡុងដំបូងដែលបានហោះចូលមកកាន់ដែនអាកាសអាមេរិក និងត្រូវបាញ់ធ្លាក់នៅភាគខាងត្បូងរដ្ឋ Carolina កាលពីថ្ងៃទី៤ ខែកុម្ភៈ កន្លងមក ៕ ប្រភព ៖ tnnthailand

នាវាឆ្មាំសមុទ្ររបស់ចិន បាញ់ភ្លើងឡាស៊ែរបំភ័យនាវិកហ្វីលីពិន នៅសមុទ្រចិនខាងត្បូង

0

រដ្ឋធានីម៉ានីល៖ ដោយសារតែក្រុងប៉េកាំង កំពុងតែបង្កើននូវសកម្មភាពយោធា នៅក្នុងសមុទ្រចិនខាងត្បូង ដែលជាដែនទឹកមានជម្លោះ ជាមួយនឹងបណ្ដាប្រទេសមួយចំនួន នៅតំបន់អាស៊ាន ទើបហ្វីលីពីន ចោទប្រកាន់ចិន អំពីការធ្វើសមយុទ្ធយោធា ប្រកបដោយគ្រោះថ្នាក់ នៅក្នុងតំបន់។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ថា ហ្វីលីពិន បានចោទប្រកាន់ចិន អំពីការព្យាយាមរារាំង ដល់ឆ្មាំឆ្នេរសមុទ្ររបស់ខ្លួន អំពីការផ្គត់ផ្គង់អាហារ និង សម្ភារយោធាបន្ថែមដល់កងអនុសេនាធំ ដែលត្រូវបានដាក់ពង្រាយ នៅលើកោះមានជម្លោះ នៅក្នុងសមុទ្រចិនខាងត្បូង ដោយចិនបានប្រើប្រាស់ពន្លឺឡាស៊ែរកម្រិតយោធា ទៅកាន់នាវារបស់ខ្លួន ហើយអនុវត្តសមយុទ្ធ ប្រកបដោយគ្រោះថ្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0O_BcrjDgRS33rUpBKiG0lAD_rMilX576o-oBwv6MrfOu5EVP3F5qieo2sZBDNhLAAh6I_cpdXXqC3rE8rmIxAweA6mNRKQWko7_TKs57gqvMfwGvBrz43CFGPFslLYSiyLMyz8QSlCfu1NlEKLPuaf7TvpqJKCb0neNENC6XynYy6VwBwR8F5mOg/s1000/photo_2023-02-14_08-49-55%20(2).jpg

ឆ្មាំឆ្នេរសមុទ្រហ្វីលីពិន (ហៅកាត់ PCG) បានបញ្ជាក់ ថា នាវិករបស់នាវាមួយគ្រឿងរបស់ហ្វីលីពីន ប្រភេទ ម៉ាឡាប៉ាស្គូ (Malapascua) បានជួបប្រទះនឹងនាវាឆ្មាំឆ្នេរសមុទ្ររបស់ចិន កាលពីថ្ងៃទី៦ ខែកុម្ភៈ ខណៈពួកគេស្ថិតនៅចម្ងាយប្រហែលជា១៨,៥គីឡូម៉ែត្រ ពីសមុទ្រ អាយូនហ្គីន ស៊ូល (Ayungin Shoal) ដែលគេស្គាល់ ថា ថូម៉ាស់ ស៊ូលទី២ (Thomas Shoal) នៅអំឡុងដំណើរនាំអាហារ និង សម្ភារទៅផ្គត់ផ្គង់ដល់កងនាវិក ដែលបានឈរជើងនៅទីនោះ។ ចំណែក កោះនោះ មានចម្ងាយ ប្រហែល១០៥គីឡូម៉ែត្រ នាភាគពាយព្យ ខេត្តផាឡាវ៉ាន់ (Palawan) ប្រទេសហ្វីលីពីន ជាកោះប៉ប្រះទឹកស្ព្រាតលី (Spratly) ដែលមានជម្លោះ។

ឆ្មាំសមុទ្រ បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃចន្ទ ថា នាវារបស់ចិន បានបញ្ចេញភ្លើងឡាស៊ែរចំនួន២ដង ទៅកាន់នាវា Malapascua បណ្តាលឱ្យនាវិក នៅក្នុងនាវារបស់ខ្លួន ងងឹតភ្នែក។ នាវារបស់ចិន បានធ្វើសមយុទ្ធ ប្រកបដោយគ្រោះថ្នាក់ ទើបនាវា Malapascua បានផ្លាស់ប្តូរទិសដៅរបស់ខ្លួន ឆ្ពោះទៅកាន់កោះឡាយ៉ាក (Lawak)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitZz2SGPkSHkaTR_ptiOmOxkuQVxEkvP45pHmm5NKbB9cqsHJKSdXPCA41-g7O6YmMjXVAJF3i9sGwRC60saKF5_FJGva4K5uVtp3uPLDlRWI7L9DFntPRw8nsFCQiJA7XFNquZ32GijoCwf3GK-DXLBRCnyw300Ca9S5uq9ZLCqkvp1KLnGDDeDFo/s1000/photo_2023-02-14_08-49-56.jpg

កោះ Ayungin Shoal ជាមូលដ្ឋានរបស់កងទ័ពរបស់ហ្វីលីពិនមួយក្រុមតូច រស់នៅលើនាវាសម័យសង្គ្រាមលោកលើកទី២ ហើយត្រូវគេស្គាល់ថា ជានាវា Sierra Madre ។

សេចក្ដីថ្លែងការណ៍ដដែល បានបញ្ជាក់ទៀត ថា «ការរារាំងដោយចេតនាដល់នាវារបស់រដ្ឋាភិបាលហ្វីលីពិន នៅក្នុងការចែកចាយអាហារ និង ការផ្គត់ផ្គង់សម្ភារ ដល់បុគ្គលិកយោធារបស់យើង នៅលើនាវា BRP SIERRA MADRE គឺជាការមិនយកចិត្តទុកដាក់ និង ជាការរំលោភបំពានយ៉ាងច្បាស់លាស់ មកលើសិទ្ធិអធិបតេយ្យភាពរបស់ហ្វីលីពិន នៅក្នុងសមុទ្រហ្វីលីពិនខាងលិច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1ywIhcviv_sLqhokhQIwGAY4zjfCuo4w_eR1GUnV1LBQig72x62Ip29TZhYLzvh9VhK6ZdTEU8JKBbD3z3R1AObYgpy44JGb1sljYaoGNV-zVmmth2C84rUnOCpW3QdoF8F75aNTD0cjYeIBYrrfxu_FmKxf6aPaPTlpk-a217N8OGu-hfzw7lafU/s1280/photo_2023-02-14_08-49-58.jpg

ភាពតានតឹង បានកើនឡើង នៅជុំវិញកោះ Ayungin Shoal ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ហ្វីលីពិន។ ការបង្កើនឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ បានជំរុញឲ្យហ្វីលីពិន ចុះកិច្ចព្រមព្រៀងជាចំហ ជាមួយជប៉ុន ដោយផ្ដោតទៅលើវិស័យការពារជាតិ ក្រោយក្រុងម៉ានីល បានចុះកិច្ចព្រមព្រៀង ជាមួយនឹងសហរដ្ឋអាមេរិក។ តាមរយៈកិច្ចព្រមព្រៀង រវាងក្រុងម៉ានីល និង ក្រុងវ៉ាស៊ីនតោន នោះ កងទ័ពសហរដ្ឋអាមេរិក នឹងមានសិទ្ធិប្រើប្រាស់មូលដ្ឋានកងទ័ពមួយចំនួនរបស់ហ្វីលីពិន នៅក្នុងករណីចាំបាច់។

សមុទ្រចិនខាងត្បូង មានទំហំ ប្រហែល៣,៥លានគីឡូម៉ែត្រការ៉េ ហើយសម្បូរទៅដោយធនធានធម្មជាតិ ជីវៈចម្រុះ រ៉ែ និង ឧស្ម័ន…..។ ចំណែកការធ្វើពាណិជ្ជកម្ម ឆ្លងកាត់សមុទ្រចិនខាងត្បូង ទៅកាន់ពិភពលោក មានទំហំទឹកប្រាក់ ប្រហែល៣លានលានដុល្លារ ក្នុងមួយឆ្នាំៗ។ ជាមួយគ្នានេះ ក្រុងប៉េកាំង តែងតែអះអាងដែនទឹកស្ទើរតែទាំងមូល ជាដែនអធិបតេយ្យភាពរបស់ចិន ទើបបង្កឲ្យមានជម្លោះ ជាមួយនឹងប្រទេសផ្សេងៗទៀត នៅក្នុងតំបន់ រួមមាន វៀតណាម ហ្វីលីពិន ប៊្រុយណេ ម៉ាឡេស៊ី និង តៃវ៉ាន់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPbw4pSfKu3E8mx-2IIwy_ZkWLO9OSAuZ2brCsg9Gi_iTGPwDqwcYheUjrTRZc3-9uwbO73_2flPwfLPihBTnREOSc4witCuRgiEuhIsdB_pnjxxAuAdrjI0UXVnFyeevX5hKwCi3Ti-fpb24JTp4X2_j2ur7E4wrBpAYfAHn9fbxlk_l3Y5hwgw6w/s931/photo_2023-02-14_08-50-00.jpg

អាមេរិកជូនដំណឹងទៅកាន់ពលរដ្ឋខ្លួនឱ្យប្រញាប់ចេញពីរុស្ស៊ី

0

សហរដ្ឋអាមេរិក ៖ ស្ថានទូតអាមេរិកប្រចាំក្រុងមូស្គូបានជូនដំណឹងទៅកាន់ពលរដ្ឋខ្លួនឱ្យប្រញាប់ចាកចេញពីប្រទេសរុស្ស៊ីជាបន្ទាន់ ដោយនិយាយថា សង្គ្រាមនៅអ៊ុយក្រែនធ្វើឱ្យពលរដ្ឋអាមេរិកប្រឈមនឹងគ្រោះថ្នាក់អាចត្រូវគេឃុំខ្លួនតាមអំពើចិត្ត ឬរងការគំរាមកំហែងណាមួយដោយសារការអនុវត្តច្បាប់របស់រុស្ស៊ី ។

កាលពីថ្ងៃទី១២ ខែកុម្ភៈ ស្ថានទូតអាមេរិកបានដាស់តឿនថា ពលរដ្ឋអាមេរិកកំពុងស្នាក់នៅ ឬធ្វើដំណើរនៅរុស្ស៊ី គួរតែប្រញាប់ចាកចេញពីប្រទេសនេះជាបន្ទាន់ ។ លើសពីនេះ ស្ថានទូតអាមេរិកស្នើទៅកាន់ពលរដ្ឋខ្លួនថា ត្រូវប្រុងប្រយ័ត្នដោយខ្លួនឯង ព្រោះអាចត្រូវគេចាប់ខ្លួន ហើយកុំធ្វើដំណើរមកកាន់រុស្ស៊ីឱ្យសោះ ។ អាមេរិកធ្លាប់បានដាស់តឿនពលរដ្ឋក្នុងការធ្វើដំណើរមករុស្ស៊ីជាច្រើនលើក ហើយដាស់តឿនចុងក្រោយកាលពីខែកញ្ញា នៅពេលប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន អំពាវនាវប្រមូលកងកម្លាំងទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgArvyv_HQDhEtzcaiCQZTDF52bkux7hvth-Ubtz-HQ4JBFW1_Hxrx5j1gfGbz9hg2K1ULXHUUP1z7lkkXGUPql14K_dzAoGtzixchEptJBTMN3jSAoxcu6NgLFHCC9lTRczixFAJlBcYvzchH3JlwxPMlqHv2hR4dIRbtuWvOrNFvHrRra5wzl2ets/s1280/photo_2023-02-14_08-33-23.jpg

ស្ថានទូតអាមេរិកប្រកាសថា គេមិនអាចដឹងមុនទេ ដែលពលរដ្ឋអាមេរិកត្រូវប្រឈមក្នុងសង្គ្រាមអ៊ុយក្រែន រួមទាំងការបង្ខំឱ្យធ្វើកងទ័ពសម្រាប់បុគ្គលមានសញ្ជាតិ២ ។ រុស្ស៊ីអាចបដិសេធមិនទទួលស្គាល់ពលរដ្ឋអាមេរិកដែលមានសញ្ជាតិ២ និងមិនអនុញ្ញាតឱ្យពួកគេទទួលបានជំនួយកុងស៊ុល ខណៈហាមឃាត់ការធ្វើដំណើរចេញពីរុស្ស៊ី ។

ស្ថានទូតអាមេរិកបន្ថែមថា កន្លងមក ភ្នាក់ងារសន្តិសុខរុស្ស៊ីធ្លាប់ចាប់ពលរដ្ឋអាមេរិកឃុំខ្លួនដោយចោទប្រកាន់ថា ជាបណ្តាញសម្ងាត់ និងគំរាមកំហែង ។ រុស្ស៊ីមិនប្រព្រឹត្តជាមួយពលរដ្ឋអាមេរិកដោយតម្លាភាព និងយុត្តិធម៌ទេ ពួកគេប្រើវិធីសាស្ត្រស៊ើបអង្កេតសម្ងាត់ដើម្បីចាប់កំហុសពលរដ្ឋអាមេរិកដោយមិនបង្ហាញភស្តុតាងច្បាស់លាស់ ។ លើសពីនេះ រុស្ស៊ីបានយកច្បាប់របស់ខ្លួនមកប្រើប្រាស់ជាមួយពលរដ្ឋអាមេរិកដែលបម្រើការផ្នែកសាសនា និងស៊ើបអង្កេតឧក្រិដ្ឋកម្មលើអ្នកចូលរួមសកម្មភាពសាសនា ។

ដូចគ្នានេះ ក្រសួងការបរទេសអាមេរិកក៏បានដាស់តឿនដែរថា ហាមពលរដ្ឋធ្វើដំណើរក្នុងប្រទេសរុស្ស៊ីដាច់ខាត តាំងពីក្រុងមូស្គូបានបញ្ជូនកងទ័ពទៅឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcLadVRwkPzqpuXg5CWqMdjd-LcHCI015hPjoQqqOVBjdnlm2awDVWq-fcHo-QIpgoxYg5cmhtxiheolk7Bec4b7r-ESJvrkGo8yCFeLqTtE93G7LVWYAgq3rJz2mVNj47oOD6jNak8wzN8HqMUWDGWNZtj4H4JucBzv4AK7747Mo8cTKojI8SW3zG/s900/photo_2023-02-14_08-33-23%20(2).jpg

ប្រភព ៖ MGRonline

នាវាកងទ័ពជើងទឹកអង់គ្លេស ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាលើកដំបូង

0

ភ្នំពេញ៖ នាវាមួយគ្រឿង ឈ្មោះ HMS SPEY-(P234) ដែលជានាវាកងទ័ពជើងទឹកចក្រភពអង់បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ការចូលចតនេះដើម្បីទស្សនកិច្ច ពង្រឹងចំណងមិត្តភាព និងធ្វើលំហាត់រួមគ្នារវាងកងទ័ពជើងទឹកប្រទេសទាំងពីរ (លំហាត់ពន្លត់អគ្គីភ័យ លំហាត់ទប់ទឹកលើនាវាពេលមានអាសន្ន និងលេងកីឡា) ដើម្បីផ្លាស់ប្តូរដកស្រង់បទពិសោធពីគ្នាទៅវិញទៅមក រយៈពេល៥ថ្ងៃ គឺពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhatbaIHqLU3Ze0uh6qql705aFFSuneZUGmpdGllBoWSnx8Wi3KFIbVvkjAWlKlsKfRPH-_2KM1psddS5OtQkP4kcSfuTxns3PArs7oHbDToWCRTj5D9vjtQzG8hkpHLDK0SlfJpJxfkoN21agYNI0jnTXIZ9LcX-aUaHQrM3hJQAXaLoEGaO6Y3CvO/s1280/photo_2023-02-13_23-54-34.jpg

ក្នុងឱកាសនោះ មន្ត្រីតំណាង កងទព័ជើងទឹកនិងមន្ត្រីកងយោធពលខេមរភូមិន្ទច្រើនរូប បានអញ្ជើញធ្វើបដិសណ្ឋារកិច្ចពេលនាវាចូលចតដល់កំពង់ផែផងដែរ។

ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ បានអញ្ជើញទទួលស្វាគមន៍ប្រតិភូនាវាកងទ័ពជើងទឹកចក្រភពអង់គ្លេស ដឹកនាំដោយវរនាវីទោ មីឃែលប្រោត មែន មេបញ្ជាការនាវា HMS SPEY(P234) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk89v9__I3GC9GHen6OFQwG-3XFM2PO4Qaiz5I3c_nkGB_PRZvknXTw9EomY1UqHmI02YHhZfnPwMk63pByr-9PMUsn62fboLDchohB6hR_It14sbuliOyNj0Vfd5Hye1Y2hdegGDhGHezpCuIJtUqVkGDZRywZW6JwyCSvNJvUwBG0ROPhdq1l9ND/s960/photo_2023-02-13_23-54-34%20(2).jpg

បើតាមមន្ត្រីកងទព័ជើងទឹកកម្ពុជា បានឲ្យដឹងថា នេះជាលើកទី១ហើយសម្រាប់ការចូលចតរបស់នាវាកងទ័ពជើងទឹកចក្រភពអង់គ្លេសនៅកម្ពុជា។

គួរបញ្ជាក់ថា លក្ខណៈបច្ចេកទេសនាវា គឺមានបណ្ដោយ 90.4ម៉ែត្រ, ទទឹង 13.5ម៉ែត្រ, ជម្រៅទឹក 4.3ម៉ែត្រ, ទំងន់ផ្ទុក 2000 T និងចំនួនមនុស្ស ៦៧នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix8hCxbkWynoBnUdH42IN4QYxZFCB16s0Tp6BVb3naU_N-lfaj7s4ScEPo726SIGGTInSw_3LG0ukH0BJ13jr4pcRRJRUQMz4gRk5QdUneoxF58ULumjI7Q43eDH_7trwUN62_8A6aKfDiG8zjE_tJI6vbLh58nLjUBHdycxHyplHJsvEJqOR2oV2k/s1280/photo_2023-02-13_23-54-35.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdQZHfMsC8bIPR2P-MC-yH3i4kv0a3-KKu4fHvWOoPmkjOIkp4EgS_e62zKXthseAJQ8JCnLWF0cKA-EVmwxPJWa8LcbrrCG-2qdrJ0oPPBYhYNvWAn9Vtqieh1PAXZLQ91nwznSUFi7l0W5Hsp1QYlrFXAF8H_4z84klPftOkISR0LCCs2vlgmVjA/s1280/photo_2023-02-13_23-54-33.jpg

កម្ពុជា អាចនឹងមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី១៥-២១ ខែកុម្ភៈ

0

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ ២១ ខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ដបក់ក្នុងកម្រិតខ្សោយ។

ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖តំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C ថ្ងៃទី១៥ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម។ បន្ទាប់មកបរិមាណភ្លៀងនឹងថមថយ មកក្នុងកម្រិតពីខ្សោយទៅតិចតួច ដោយអន្លើតែប៉ុណ្ណោះ។

២៖តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C អាចមានភ្លៀងតិចតួចលាយឡំនឹងខ្យល់បក់ក្នុងល្បឿនមធ្យម។

៣៖តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C ថ្ងៃទី១៥ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម។ បន្ទាប់មកបរិមាណភ្លៀងនឹងថមថយ មកក្នុងកម្រិតពីខ្សោយទៅតិចតួច ដោយអន្លើតែប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRzImS9LXSR9xC-lkX4Y1d43uLFFKTuM9f8DWDHXRanLHiz8WJuufORyRkYp8cdgF3nweHtI7ro2Euc5dWuCHZuo0JOe-id9gP8Io0vtpNbH2JcDchhqeMQfZz4FqLF8bnielOwVAfyl21dbsN82f8lL4uil7eQamK1nuhwFNEWoXa5aY9M8PWT3uh/s1280/photo_2023-02-14_08-32-48.jpg

ធ្លាប់ឆ្ងល់អត់! ហេតុដូចម្តេចបានជាបន្ទប់ទឹកសាធារណ:មានចន្លោះនៅខាងក្រោមធំៗ?

0

លោកអ្នកដែលធ្លាប់ចូលក្នុងបន្ទប់ទឹកសាធារណ: ប្រហែលជាធ្លាប់បានឃើញហើយថា នៅក្នុងបន្ទប់ទឹកសាធារណ:តែងតែមានចន្លោះនៅខាងក្រោមធំៗ ដែលមើលទៅហាក់បីដូចជាមិនស្រណុកចិត្តក្នុងការបត់ជើង។

តែយ៉ាងណាមិញ ការដែលធ្វើបែបនេះគឺក៏ព្រោះតែហេតុផលសុវត្ថិភាពទាំងអស់នេះ៖

  • វាធ្វើឱ្យអ្នកសម្អាតតាមបន្ទប់ទឹកមានភាពងាយស្រួល
  • អ្នកអាចស្នើសុំក្រដាសអនាម័យពីនរណាម្នាក់ បើសិនជាអ្នកមិនមាន
  • អ្នកអាចចេញក្រៅបាន ប្រសិនបើទ្វារជាប់សោរ
  • ទ្វារបិទជិតមានតម្លៃថ្លៃជាងទ្វារបិទមិនជិត
  • វាជួយកាត់បន្ថយក្លិនមិនល្អនៅក្នុងបន្ទប់ទឹក
  • អ្នកអាចមើលឃើញថាបន្ទប់ណាទំនេរ ឬ ជាប់រវល់
  •  បើមានករណីបែកបំពង់ទឹក ទឹកនឹងមិនកកកុញឡើយHere are 8 reasons why the public toilet door always has space at the bottomHere are 8 reasons why the public toilet door always has space at the bottom

ប្រភព៖ Ladbible

យុទ្ធនាការ “ផ្តល់ក្តីស្រលាញ់ ផ្តល់ឈាម” ពី ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដើម្បីអបអរទិវានៃក្តីស្រលាញ់

0

នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាមក្រោមប្រធានបទ “ផ្តល់ក្តីស្រលាញ់ ផ្តល់ឈាម” នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ។ ការរៀបចំនូវកម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាមនេះឡើង ក្នុងគោលបំណងចូលរួមចំណែកក្នុងការកិច្ចការងារជួយសង្គម ក៏ដូចជាការចូលរួមចំណែកក្នុងការបំពេញ      ធនាគាឈាម នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបាននឹងកំពុងមានបញ្ហាប្រឈមកង្វះឈាម ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមចាំបាច់ជារៀងរាល់ថ្ងៃ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMS8INMi1jrxvKxfM3VUq4dRGM8sA62Sx0LzoupPtJ9aDJ8dzp_83C_iZ6DHCFu2Aa2vItan7C7fH7fKxfAuD6OAxQfi-qNq8QKo6TPShpu0HX4chwOGog2CIyIgyivl2OksoBzX9uQI1RSPD5SOk26mBmtXxR148Z3H83EtVSomlwJF23o3OQ54N6/s1428/Picture1.jpg

លោកស្រី ប្រាក់ មុនីសុភាព ប្រធានផ្នែកកិច្ចការសាជីវកម្ម នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានមានប្រសាសន៍ថា ៖ “តាងនាមឲ្យក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស យើងខ្ញុំគឺបានគិតគូរយ៉ាងយកចិត្តទុកដាក់ ក្នុងកិច្ចការងារជួយសង្គម ជាពិសេសគឺការជួយសង្រ្គោះដល់អ្នកដែលត្រូវការជំនួយចាំបាច់ពីយើងទាំងអស់គ្នា  នោះគឺការស្ម័គ្រចិត្តបរិច្ចាគឈាម ព្រោះថា ឈាមមិនអាចធ្វើការផលិតបានដោយអ្នកវិទ្យាសាស្រ្តណាមួយឡើយ ហើយក៏មិនអាចធ្វើការជួញដូរឬនាំចូលទេ ដូច្នេះ ការស្ម័គ្រចិត្តផ្តល់ឈាម គឺពិតជាសំខាន់ណាស់ សម្រាប់ការជួយសង្រ្គោះដល់អ្នកជំងឺ អ្នករងគ្រោះថ្នាក់ចរាចរ ដែលចាំបាច់ត្រូវការឈាម ដើម្បីបន្តជីវិត។ បន្ថែមពីនេះទៀតការបរិច្ចាកឈាម បាននាំមកនូវផលប្រយោជន៌ជាច្រើនដល់អ្នកផ្តល់ឈាម ដូចជា (ដាក់ផលប្រយោជតាមleaflet blood center)។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiyqJlGYeh8o_qnQNIfwyWith-fCwf7MfLNCiNw_2ZDTgAzln0BgmKQ-dZ4pV_az9u96OoTEg5_ORRWXfat1CQgMGnizUEFYC4hxtxv0i7rx_rn6_TzNqJBz4zwKMtRmpxbxa-3m1UFZsgp7HjqnTLKr28oy4h8UFCOujUYTmQLjlO2RpmQHuVmVLf/s1428/Picture2.jpg

តាមប្រសាសន៍លោកវេជ្ជបណ្ឌិត សុខ បូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា៖ “ក្នុងនាមមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល មន្ដ្រីរាជការ បុគ្គលិក ទាំងអស់ ខ្ញុំបាទសូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះសប្បុរសជនទាំងអស់ ដែលបានធ្វើអំណោយទានសម្រាប់ជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដនិងមិនគិតកម្រៃ រួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្ដីសប្បុរស។          សូមជម្រាមជូនស្ថានភាពតម្រូវការឈាម  ក្នុងឆ្នាំ២០២២កន្លងមក  យើងត្រូវការឈាមមួយប្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់ ៦នាទីម្តង។  តម្រូវការឈាមប្រចាំថ្ងៃ សរុបមានជាង២៥០ ប្លោកនៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណជិត១០ម៉ឺនប្លោក ដែលលើសពីឆ្នាំមុនៗជិត២០% ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង៧០% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ចំណែកការទទួលឈាមតាមរយៈសប្បុរសជន ដោយមិនគិតកម្រៃ និងដោយស្ម័គ្រចិត្ត គឺបានឆ្លើយតបប្រហែលតែ១០%នៃតម្រូវការក្នុងប្រទេស យើងតែប៉ុណ្ណោះ ក្នុងខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី៩០%នៃតម្រូវការ នេះបើយោងតាមទិន្នន័យរបស់ អង្គការសុខភាពពិភពលោក។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRJ_nlVBkXLyyKA_cWtWLiIgm1OjOxfi8XR08aXBJ-svmcQNGhf4gPPYDPUm_QLxQkRWBBmA4o3OS3iCMM1D0xeLihk-Zf02zAf28IPLh5YmtG1EwviKFmNRPIBS9EvFoAQ7jfPgR_qEAD_iHtS2GWmeMWVpORRdyC_bqqzMy5pVPKlqp32DaKu_Om/s1428/Picture3.jpg

យុទ្ធនាការ «ផ្តល់ក្តីស្រឡាញ់ ផ្តល់ឈាម»  ថ្ងៃនេះគឺជាប្រធានបទដ៏ មានអត្ថន័យ សម្រាប់យើងទាំងអស់គ្នា  និងមានគោលបំណងសំខាន់២គឺ៖

ទី១៖ បង្កើត ទម្លាប់និងវប្បធម៌នៃការបរិច្ចាគឈាមដោយ​ ស្ម័គ្រចិត្ត  និងជម្រុញលើកកម្ពស់ឲ្យយុវជន ក៏ដូចជាប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាម នៅទូទាំងប្រទេសដើម្បីធានាឲ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺជាមាតា ឬជនរងគ្រោះ ដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍​ឬ សាសនា។

ទី២៖ ផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយ​ស្ម័គ្រចិត្ត  ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម ។

បុគ្គលិកក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ប្រមាណ១០០នាក់ បានធ្វើការស្ម័គ្រចិត្តបរិច្ចាគឈាមប្រកបដោយទឹកមុខសប្បាយរីករាយ​ និងពេញចិត្តនូវការចូលរួមចំណែកក្នុងការផ្តល់ឈាម ដើម្បីជួយ  សង្គ្រោះទៅដល់អ្នកជំងឺដែលបាននឹងកំពុងត្រូវការឈាមជាចាំបាច់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdhB8UnqalVYdK16XE2MG88Fa-isxgP21TkINi0nU87uiL57fmG8wNDxV8cm0_dmUtHBjTQPUfmhqp1MaxBlMpKTIKHOc6hiCxEgWbfQqvB0sYE-9AduHZ_K3b54xO-ibXtYh2Kq4CKrWb5v8fLbJWsncvgsty7cqawoo8IKa1WxutA7hl8XINUEi5/s1280/photo_2023-02-13_17-00-26.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwauSYAUyq5UOBZIv3OgrX76_-Cc81N874JjjZfVeqy0HYsQLhMbDPqNT2AmLgfsBRdiZwPbq5h4muCeUOmShEZLBaHdFOECJ77b6ZInBborWi3VtNvXfuva5nr_sYbWYioq9EL6yokO-bdd_ptPD3ipUFwXtFuPpeviogyXXjBP3IOe9Kw36wew-9/s1280/photo_2023-02-13_17-00-22.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCSz7Hg1LbowavBJxCqcF0JAJl4OLwhCzq9szPs5vraJv4FMN8W6XeS-NXrpldGtzdCxe2t3oqEZCihdg17ULMIoTZCj0NflH5Z1yaVPUwBk3GflzAcV8Jo8vfAMYULY3Qjfw5Dthwz307IT4az7QeA-9B0tJs0jSOYh2dvIcRMdzKiZKwXJP_aGen/s1280/photo_2023-02-13_17-00-15.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxY4Vrr9fXT8Z4610DY5wd2sbmz6_tqUkbDnuQcVrslqAcyyXBhTS5obqRm1KaQ9oYNQmkZtTlXAoQKtjRVSq72pKZJRral9OyJ0vrOuIrDPa012m3KjQ6TYBGoHr9kqGYm4l45m9pSdUkHqTXEa0g_Pgb-22oKAuZ_HEUT87n6nfkj7hnOjjijv0F/s1280/photo_2023-02-13_17-00-27.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU8b9zP-ibcGa2fSL-rFF-uXRG9JyJOstDWrjj-S0sEohYguHTga3IC1-7VxG6ORDmSfdRRDuzaLIohLuCuTJvKliwQ9eUIhys6a53PvxkRPavsSK3wrv5a7FhR4pvtHBBct-1_UAFE84YBMvU1cbpMQZaP-9g-5oLfIJjxz1JgxA2kQnTZPyrGFyM/s1280/photo_2023-02-13_17-00-29.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRR5ltKxtlEkXWvLmZ0_mEt4i3Y6Fa8T_0XHeG6axV50iOGp4Sae5xK4Ab-LDOeFiAadR7bzlxpb-AX0LAIa1UFVFjLxjchsKUq7oY6H5LCPZLvvb_zN1niFSEE30nkn7BAjfyqyqE3B0uyZty47Daw5WhO8kvzkqqC_l5k82VNt_brOR6z4qnWWqb/s1280/photo_2023-02-13_17-00-13.jpg

ពិភពលោកប្រឈមនឹងការខ្វះខាតខ្សាច់

0

កាលពីឆ្នាំ២០២២ ភ្នាក់ងារបរិស្ថានអង្គការសហប្រជាជាតិ (UNEP) បានដាស់តឿនថា ពិភពលោកកំពុងធ្លាក់ចូលក្នុងវិបត្តិខ្វះខ្សាច់ (Sand Crisis) ខណៈក្នុងរយៈពេល២០ឆ្នាំកន្លងមក មនុស្សបានប្រើប្រាស់ខ្សាច់រហូតដល់៥ម៉ឺនលានតោន/១ឆ្នាំ ឬស្មើប្រមាណ១៧គីឡូក្រាមសម្រាប់មនុស្សម្នាក់/១ថ្ងៃ ដោយសារការពង្រីកទីក្រុង និងចំនួនមនុស្សកើនឡើងជារឿយៗ ។

នៅពេលពិភពលោកមានខ្សាច់ដ៏ច្រើន ប៉ុន្តែហេតុអ្វីបានជាខ្វះខ្សាច់ទៅវិញ ? ការពិត យើងមិនអាចយកខ្សាច់ពីសមុទ្រខ្សាច់មកប្រើប្រាស់បានទេ ព្រោះខ្សាច់ទាំងនេះឆ្លងកាត់ខ្យល់ខ្លាំង រហូតធ្វើឱ្យវាទន់ បើយើងយកវាមកប្រើក្នុងសំណង់ ឬប្រើធ្វើអ្វីផ្សេងៗ វាគ្មានកម្លាំងស្អិតគ្រប់គ្រាន់ទេ បណ្តាលឱ្យសំណង់មិនរឹងមាំ ហើយប្រឈមនឹងការដួលរលំទៀតផង ។ ជាក់ស្តែង ការសាងសង់អគារ Burj Khalifa ដែលមានកម្ពស់ខ្ពស់បំផុតនៅទីក្រុងឌូបៃ សហព័ន្ធអារ៉ាប់រួម បើទោះជាប្រទេសនេះជាប្រទេសសមុទ្រខ្សាច់ក្តី ប៉ុន្តែបែរជានាំចូលខ្សាច់ពីប្រទេសអូស្ត្រាលី ដែលនៅឆ្ងាយពីគ្នាចម្ងាយ១ម៉ឺនគីឡូម៉ែត្រមកប្រើប្រាស់ជំនួសវិញ ។ ដូច្នេះ គេចាំបាច់ត្រូវយកខ្សាច់ពីបាតសមុទ្រ ឆ្នេរសមុទ្រ និងដងទន្លេ ដែលស្អិតមកប្រើប្រាស់ប្រសើរជាង ។Dubai Skyline From The Desert by Franckreporterតំបន់សម្បូរខ្សាច់កំពុងត្រូវបានបំពានដោយសារការពង្រីកទីក្រុងរបស់មនុស្ស ខណៈការប្រើប្រាស់បានកើនឡើងយ៉ាងខ្លាំង ដោយពួកគេបានជីកខ្សាច់ជាច្រើន ឬប្រើម៉ាស៊ីនបូមខ្សាច់ ។ អង្គការសហប្រជាជាតិ (UN) បារម្ភថា ខ្សាច់កំពុងខ្វះខាត និងអស់ពីក្នុងពិភពលោក ។ ខ្សាច់អាចរក្សាតុល្យភាពរបស់ទឹក បើគេជីកវាអស់ច្រើនពេកបណ្តាលឱ្យតំបន់នោះមានទឹកជំនន់ញឹកញាប់ និងខ្លាំងក្លា ដូចជា ករណីជីកខ្សាច់នៅប្រទេសស្រីលង្ការ បានធ្វើឱ្យក្រសែទឹកផ្លាស់ប្តូរ ហើយទឹកសមុទ្រហូរចូលច្រាំងកាន់តែច្រើន ។

ក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បង្ហាញថា ដើម្បីចៀសវាងការខ្វះខ្សាច់ រដ្ឋាភិបាលប្រទេសផ្សេងៗគួរតែចេញច្បាប់ហាមឃាត់ការជីកខ្សាច់នៅតាមឆ្នេរសមុទ្រ ។ យើងឃើញថា អ្វីៗនៅជុំវិញខ្លួនយើងដូចជា ការសាងសង់ រហូតដល់ការផលិតទូរស័ព្ទដៃ ក៏ប្រើធាតុផ្សំពីខ្សាច់ដែរ ហេតុនេះ ការរក្សាសមតុល្យការលូតលាស់នៃសេដ្ឋកិច្ច និងបរិស្ថាន ដោយកាត់បន្ថយការប្រើប្រាស់ខ្សាច់ធម្មជាតិ នឹងជួយដោះស្រាយបញ្ហាខ្វះខ្សាច់បាន ៕Majestic mirages of scorching heat: The world's largest deserts | Daily  Sabah

ប្រភព ៖ newpapertoday