Home Blog Page 1837

ជំនឿខ្មោចក្នុងបន្ទប់ទឹករបស់ប្រទេសជប៉ុនAKA MANTO

0

ប្រទេសជប៉ុន៖ នៅពេលបច្ចុប្បន្នប្រទេសជប៉ុនជាប្រទេសដែលជឿនលឿនខ្លាំងជាងគេបង្អស់ ប៉ុន្តែពួកគេនៅតែមានការជឿលើជំនឿចាស់ៗដែរធ្លាប់មានពិតកាលពីសម័យមុន។ AKA MANTO គឺជាខ្មោចក្នុងបន្ទប់ទឹកដែលគេជឿថាអាចមានពិតនាពេលបច្ចុប្បន្ន វាគឺជាវិញ្ញាណដែលពាក់អាវវែងពណ៍ក្រហម នឹងមានមួកពីលើក្បាល។Chilla's Art] Aka Manto | 赤マント on Steamគេតែងតែជួបវានៅក្នុងបន្ទប់ទឹក មិនថានៅតាមផ្ទះ នៅសាលា ឬតាមបន្ទប់ទឹកសាធារណះជាដើម។
នៅពេលដែលយើងនៅម្នាក់ឯងឬស្ថិតក្នុងបង្គន់យូៗពេក សំឡេងAKA MANTOក៏បន្លឺឡើងនៅក្បែរបន្ទប់ទឹកដោយសួរថាយកក្រដាស់ពណ៌ក្រហមឬពណ៌ខៀវ បើអ្នកលឺគេសួរបែបនេះសូមអ្នកកុំឆ្លើយអោយសោះ តែបើអ្នកច្រឡំឆ្លើយថាយកពណ៌ក្រហមAKA MANTO នឹងសម្លាប់អ្នកដោយកាត់សាកសពជាកង់ៗហើយខោអាវអ្នកនិងប្រលាក់ទៅដោយឈាមពណ៌ក្រហម តែបើអ្នកច្រឡំថាយកពណ៌ខៀវនោះAKA MANTOនឹងលិចមុខមកច្របាច់កអ្នករហូតដល់ស្បែកអ្នកចេញជាពណ៍ខៀវហើយស្លាប់យ៉ាងវេទនាជាទីបំផុត។AKA MANTO Animated Horror Story | Japanese Urban Legend Animation - YouTubeបន្ទាប់ពីនោះAKA MANTOនឹងលងយើងដោយវិធីលួចចាប់ជើងយើងពីក្រោម ទំលាក់សក់ពីលើបន្ទប់ទឹកដើម្បីអោយយើងឃើញហើយស្រែកខ្លាំងៗធ្វើអោយយើងភ័យស្លន់ ពេលខ្លះវាសង្គត់ក្បាលយើងចូលទៅក្នុងចានបង្គន់ធ្វើអោយយើងដាច់ខ្យល់ស្លាប់ភ្លាមៗក៏មានដែរ។ វីធីដែលយើងអាចជួយខ្លួនឯងបានគឺត្រូវនៅអោយស្ងៀមជាទីបំផុត ហើយព្យាយាមរត់អោយលឿនបំផុតតាមអ្វីដែលយើងអាចធ្វើបាន៕No photo description available.

មហាសេដ្ឋីរុស្ស៊ីដាស់តឿនលោក ពូទីន ពីវិបត្តិហិរញ្ញវត្ថុក្នុងប្រទេស

0

ប្រទេសរុស្ស៊ី ៖ មហាសេដ្ឋីល្បីឈ្មោះរុស្ស៊ីបានដាស់តឿនរដ្ឋាភិបាលរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ថា ប្រាក់នឹងអស់ពីក្នុងប្រទេសនៅឆ្នាំ២០២៤ ក្រោយពីសង្គ្រាមអូសបន្លាយយូរធ្វើឱ្យរុស្ស៊ីខ្វះខាតប្រាក់ជាខ្លាំងក្នុងប្រវត្តិសាស្ត្រ ។ មហាសេដ្ឋីរូបនេះបញ្ជាក់ថា រុស្ស៊ីគួរតែអភិវឌ្ឍន៍ប្រព័ន្ធសេដ្ឋកិច្ចបែបទីផ្សារ មិនមែនមូលធននិយមរបស់រដ្ឋទេ ។

កាលពីថ្ងៃទី២ ខែមីនា មហាសេដ្ឋីរុស្ស៊ី លោក Oleg Deripaska បានលើកឡើងក្នុងវេទិកាសេដ្ឋកិច្ចថា នៅឆ្នាំ២០២៤ ប្រាក់របស់រុស្ស៊ីនឹងអស់ពីប្រទេស ហើយរុស្ស៊ីត្រូវការវិនិយោគិនអន្តរជាតិ ជាពិសេស វិនិយោគិនពីប្រទេសជាមិត្តដើម្បីលុបចោលវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ។ លោក Oleg Deripaska ជាអ្នកបង្កើត United Co RUSAL International PJSC ជាក្រុមហ៊ុនផលិតអាលុយមីញ៉ូមធំបំផុតក្នុងប្រទេសចិនបន្តថា បច្ចុប្បន្ន មូលនិធិជិតអស់ហើយ នេះជាមូលហេតុធ្វើឱ្យរុស្ស៊ីចាប់ផ្តើមរង្គោះរង្គើ ។Deripaska and Allies Could Benefit From Sanctions Deal, Document Shows -  The New York Times

មតិយោបល់របស់លោក Oleg Deripaska ជាបុគ្គលម្នាក់ក្នុងចំណោមប្រធានគ្រប់គ្រងអាជីវកម្មដែលមានល្បីបោះសំឡេងនៅរុស្ស៊ី ក្រោយពីចុងឆ្នាំ២០២២ រុស្ស៊ីខ្វះខាតប្រាក់ជាច្រើនដោយសារប្រាក់ចំណូលរបស់រដ្ឋាភិបាលធ្លាក់ចុះ វិធានការកំណត់ការនាំចេញប្រេង និងការចំណាយរបស់រដ្ឋាភិបាលកើនឡើងដោយសារការឈ្លានពានអ៊ុយក្រែន ។ បច្ចុប្បន្ន មន្ត្រីរុស្ស៊ីកំពុងដាក់ផែនការបង្កើនប្រាក់ចំណូល ដោយការផ្លាស់ប្តូរវិធីប្រមូលពន្ធពីក្រុមហ៊ុនប្រេងឥន្ធនៈ ដោយអាចប្រមូលពន្ធតែម្តង (One-time levy) ជាមួយក្រុមហ៊ុនផលិតទំនិញផ្សេងៗដូចជា ក្រុមហ៊ុនផលិតជី និងធ្យូងថ្ម ។

លោក Oleg Deripaska ថា អាមេរិកបានដាក់ទណ្ឌកម្មរុស្ស៊ីកាលពីឆ្នាំ២០១៨ ហើយត្រូវបានអឺរ៉ុបដាក់ទណ្ឌកម្មបន្ថែមទៀត ក្រោយពីរុស្ស៊ីវាយលុកអ៊ុយក្រែននៅឆ្នាំ២០២២ ។ មហាសេដ្ឋីរូបនេះបន្តថា ការបង្កើតមូលធននិយមដោយរដ្ឋាភិបាល (State Capitalism) មិនមែនជាជម្រើសទេ ហើយរុស្ស៊ីគួរអភិវឌ្ឍន៍ប្រព័ន្ធសេដ្ឋកិច្ចបែបទីផ្សារ (Market Economy) ហើយលោកក៏បានដាស់តឿនពីការដាក់ទណ្ឌកម្មធ្ងន់ធ្ងរមកលើរុស្ស៊ីផងដែរ ។FBI Raided Two Homes in Connection to Russian Oligarch Oleg Deripaska

លោក Oleg Deripaska ថ្លែងថា ៖ «រដ្ឋាភិបាលចាំបាច់ត្រូវធ្វើឱ្យប្រាកដចិត្តថា រុស្ស៊ីជាប្រទេសមួយគួរឱ្យទាក់ទាញ ដោយបង្កើតបរិយាកាសអាជីវកម្មមានសុវត្ថិភាព សេរីភាពផ្នែកសេដ្ឋកិច្ច និងការប្រកួតប្រជែង បើទោះជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើននានាក្នុងពិភពលោកនឹងប្រឆាំងរុស្ស៊ី ប៉ុន្តែរុស្ស៊ីត្រូវបើកទីផ្សាររបស់ខ្លួន ដែលមានពលរដ្ឋចំនួន៤,៥ពាន់លាននាក់» ៕

ប្រភព ៖ thestandardwealth

សហរដ្ឋអាមេរិក ដើរកៀរគរសម្ពន្ធមិត្តដាក់ទណ្ឌកម្ម លើប្រទេសចិន

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ជាមួយនឹងការព្រួយបារម្ភរបស់មហាអំណាចបស្ចិមលោក ជុំវិញសកម្មភាពរបស់ក្រុងប៉េកាំង កំពុងតែពិចារណា បញ្ជូនគ្រឿងសព្វាវុធរបស់ខ្លួន នាំទៅផ្គត់ផ្គង់ដល់កម្លាំងទាហានរុស្ស៊ី ដែលកំពុងតែធ្វើសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន នោះ សហរដ្ឋអាមេរិក កំពុងតែស្វះស្វែងរកនូវការគាំទ្រ ពីបណ្ដាប្រទេសជាសម្ពន្ធមិត្ត ដើម្បីហ៊ុមព័ទ្ធសេដ្ឋកិច្ចរបស់ចិន។US chip ban won't short-circuit China's military power – Asia Times

សារព័ត៌មានសិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣ ថា បើតាមមន្រ្ដីសហរដ្ឋអាមេរិក និង ប្រភពផ្សេងៗទៀត បានឲ្យដឹង ថា ក្រុងវ៉ាស៊ីនតោន កំពុងតែកៀរគរ ដល់សម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួន អំពីលទ្ធភាព ដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសចិន ប្រសិនបើក្រុងប៉េកាំង ផ្ដល់នូវកិច្ចគាំទ្រយោធា ដល់រុស្ស៊ី ដែលកំពុងតែធ្វើសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។

ការពិគ្រោះយោបល់ ជុំវិញការហ៊ុមព័ទ្ធសេដ្ឋកិច្ចរបស់ចិន កំពុងតែស្ថិតក្នុងដំណាក់កាលបឋម ហើយសហរដ្ឋអាមេរិក មានគោលបំណង បង្រួបបង្រួមនូវការគាំទ្រ មកពីបណ្ដាប្រទេសជាច្រើន ជាពិសេស បណ្ដាប្រទេសមានសេដ្ឋកិច្ចជឿនលឿនបំផុត នៅលើពិភពលោក ឬ ក្រុមប្រទេស G7 រួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក។ ចំណែកក្រុងវ៉ាស៊ីនតោន កំពុងតែបង្កើននូវការគាំទ្រ នៅក្នុងចំណោមបណ្ដាប្រទេស G7 នេះ ដើម្បីរឹតបន្តឹងដល់សេដ្ឋកិច្ចរបស់ចិន។ ប៉ុន្ដែគេនៅមិនទាន់ច្បាស់ អំពីទណ្ឌកម្មយ៉ាងពិសេស ដែលសហរដ្ឋអាមេរិក នឹងមានគោលបំណង ផ្ដោតទៅលើប្រទេសចិន។Reading between the lines: G7 leaders make important commitments to nature  - Blog | IUCN

បើទោះជាយ៉ាងណាក៏ដោយ សេតវិមាន និង ក្រសួងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលដឹកនាំទីភ្នាក់ងារដាក់ទណ្ឌកម្មនានា បានបដិសេធ ធ្វើការអត្ថាធិប្បាយ ជុំវិញបញ្ហាទាំងនេះ។

ក្រុងវ៉ាស៊ីនតោន និង សម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅថ្មីៗ ថា ចិន កំពុងតែពិចារណា លើការផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍ទំនើបៗរបស់ខ្លួន ដល់ប្រទេសរុស្ស៊ី។ ដោយឡែក ក្រុងប៉េកាំង បានច្រានចោលយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ទាំងនេះ ហើយសហរដ្ឋអាមេរិក ក៏មិនបានបង្ហាញភស្ដុតាងជាសាធារណៈ។

បណ្ដាប្រទេសលោកខាងលិច បានព្រមានដោយផ្ទាល់ដល់ប្រទេសចិន ប្រឆាំងនឹងការបញ្ជូនគ្រឿងចម្បាំង ទៅជួយដល់ប្រទេសរុស្ស៊ី។ ការព្រមាននេះ បានកើតឡើង នៅក្នុងជំនួប រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) និង សមភាគីចិន លោក ស៊ី ជិនពីង (Xi Jinping) ក៏ដូចជាជំនួបទល់មុខគ្នា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ រវាងរដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្ល៊ីនខែន (Antony Blinken) និង សមភាគីចិន លោក វ៉ាង យី (Wang Yi) នៅខាងក្រៅកិច្ចប្រជុំសន្ដិសុខពិភពលោក នៅក្នុងទីក្រុងមូនិច ប្រទេសអាល្លឺម៉ង់៕Ukraine War: Why the Optimists May Be Correct | Geopolitical Monitor

ប្រទេសទាំង១០ដែលមានអ្នកទោសច្រើនជាងគេលើពិភពលោក

0

នៅលើពិភពលោកបច្ចុប្បន្នចិនគឺជាប្រទេសដែលមានចំនួនគុកច្រើនជាងគេ ប៉ុន្តែមិនប្រាកដថាមានអ្នកទោសច្រើនជាងគេនោះឡើយ។ ដូចច្នេះសូមប្រិយមិត្តមកដឹងពីប្រទេសទាំង១០លើពិភពលោកដែលមានអ្នកទោសច្រើនជាងគេដូចតទៅ៖

  1. ប្រទេសសហរដ្ឋអាមេរិកជាប្រទេសដែលមានអ្នកទោសជាង២លាននាក់
  2. ប្រទេសចិនជាប្រទេសដែលមានអ្នកទោសជាង១លាននាក់
  3. ប្រទេសប្រេស៊ីលជាប្រទេសដែលមានអ្នកទោសជាង៨សែននាក់
  4. ប្រទេសឥណ្ឌាជាប្រទេសដែលមានអ្នកទោសជាង៤សែននាក់
  5. ប្រទេសរុស្ស៊ីជាប្រទេសដែលមានអ្នកទោសជាង៤សែននាក់
  6. ប្រទេសថៃជាប្រទេសដែលមានអ្នកទោសជាង៣សែននាក់
  7. ប្រទេសតួកគីជាប្រទេសដែលមានអ្នកទោសជាង២សែននាក់
  8. ប្រទេសឥណ្ឌូនេស៊ីជាប្រទេសដែលមានអ្នកទោសជាង២សែននាក់
  9. ប្រទេសមិកស៊ីកូជាប្រទេសដែលមានអ្នកទោសជាង២សែននាក់
  10. ប្រទេសអ៊ីរ៉ង់ជាប្រទេសដែលមានអ្នកទោសជាង១សែននាក់The 6 countries of Latin America and the Caribbean where the number of prisoners doubles, triples and even quadruples the capacity of prisons - Doha RootsIncarceration Rates by Country 2022 - World Populace

កម្ពុជាហាមដាច់ខាតការប្រើប្រាស់ថ្នាំជក់ និងបារីអេឡិចត្រូនិក នៅក្នុងការប្រកួតស៊ីហ្គេម

0

ភ្នំពេញ៖ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងការរៀបចំក្នុងព្រឹត្តិការ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ា ហ្គេម លើកទី១ នាខែឧសភា និងខែមិថុនាខាងមុខនេះ។

នៅក្នុងព្រឹត្តិការនៃការប្រកួតនេះ ត្រូវបានហាមដាច់ខាតការប្រើប្រាស់ ការឧបត្ថម្ភ ការចែកចាយ និងការផ្សព្វផ្សាយបារី និងបារីអេឡិចត្រូនិក (វេប) ទាំងស្រុង។

ក្រសួងទេសចរណ៍ បានឱ្យដឹងថា គោលការណ៍ ទាំងនោះរួមមាន៖ ហាមឃាត់ការប្រើប្រាស់ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក (វេប) នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ ទីលានប្រកួតកីឡា និងតំបន់ស្នាក់នៅហូបចុករបស់ប្រតិភូកីឡា, ហាមឃាត់ការលក់ ការចែកចាយ និងការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក (វេប) គ្រប់ទម្រង់នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ ទីលានប្រកួតកីឡា និងតំបន់ស្នាក់នៅហូបចុករបស់ប្រតិភូកីឡា, មិនទទួលការឧបត្ថម្ភនានារបស់ក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុនបារីអេឡិចត្រូនិក (វេប) ទោះក្នុងទម្រង់ឬគោលបំណងណាក៏ដោយ។

បើតាមក្រសួងទេសចរណ៍ កីឡាគ្មានថ្នាំនឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដូចជា ការពារកីឡាករ គ្រូបង្វឹក ទស្សនិកជន អ្នករៀបចំ និងអ្នកស្ម័គ្រចិត្ត ពីការស្រូបផ្សែងបារីពីគេប្រកបដោយគ្រោះថ្នាក់ ធានាបាននូវស្ដង់ដារសុខភាពខ្ពស់សម្រាប់អ្នកទាំងអស់ដែលពាក់ព័ន្ធនឹងការប្រកួតកីឡានេះ លើកទឹកចិត្តនិងគាំទ្រអ្នកជក់បារីឱ្យផ្តាច់បារី បង្ការអ្នកមិនជក់បារី ជាពិសេសយុវវ័យពីការចាប់ផ្តើមជក់បារី រួមចំណែកបង្កើតវប្បធម៌គ្មានថ្នាំជក់ កាត់បន្ថយចំណាយលើការសម្អាត និងហានីភ័យនៃអគ្គីភ័យ។No photo description available.

សូមរំលឹកថា នៅកម្ពុជាប្រជាពលរដ្ឋ ១៥ ០០០ ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺដែលបង្កដោយថ្នាំជក់។ ជំងឺនាំមុខទាំង៥ រួមមាន៖ ១.ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល , ២ជំងឺស្ទះសរសៃឈាមបេះដូង, ៣ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម, ៤ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និង៥ជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់៕

ប្រធានាធិបតីពូទីន ចោទប្រកាន់អ៊ុយក្រែនឆ្លងដែន វាយប្រហារមកលើប្រទេសរុស្ស៊ី

0

រដ្ឋធានីមូស្គូ៖ នៅក្នុងសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន នៅលើទឹកដីរបស់អ៊ុយក្រែន អស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះ បានសម្លាប់មនុស្ស អស់រាប់ម៉ឺននាក់ និង បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ អស់តម្លៃរាប់រយពាន់លានដុល្លារ ខណៈការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង កំពុងតែបន្ដ នៅតំបន់ភាគខាងកើត ហើយឥឡូវ ក្រុងមូស្គូ បានចោទប្រកាន់ក្រុងកៀវ វាយប្រហារឆ្លងដែន ចូលទឹកដីរបស់រុស្ស៊ី។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣ ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ ថា រុស្ស៊ី បានរងការវាយប្រហារ ដោយភេរវកម្ម នៅតំបន់ភាគខាងត្បូង ប្រ៊ីយ៉ាន់ស្ក៍ (Bryansk) ជាប់ជាមួយនឹងព្រំដែនរបស់អ៊ុយក្រែន។ មេដឹកនាំវិមានក្រឹមឡាំង រូបនេះ បានប្ដេជ្ញា នឹងកម្ទេចនូវអ្វីដែលគាត់ បានអះអាង ថា ក្រុមបំផ្លិចបំផ្លាញរបស់អ៊ុយក្រែន បានបាញ់ប្រហារទៅលើជនស៊ីវិល នៅលើទឹកដីរបស់រុស្ស៊ី។As drones hit Russia, Putin orders officials to strengthen border between  Ukraine and Russia | PBS NewsHour

ក្រុងមូស្គូ បានចោទប្រកាន់ដល់ក្រុងកៀវ ថា កងទ័ពអ៊ុយក្រែន បានឆ្លងកាត់ព្រំដែន ដោយបានបាញ់ប្រហារ ទៅលើរថយន្ដមួយគ្រឿង ហើយបានសម្លាប់មនុស្សម្នាក់ និង ធ្វើឲ្យកុមារម្នាក់ រងរបួស ហើយបានចាប់ជាចំណាប់ខ្មាំង នៅក្នុងផ្សារមួយ។

ទីភ្នាកងារសន្ដិសុខសហពន្ធន៍រុស្ស៊ី (FSB) បានបញ្ជាក់ ថា «ក្រុមអ្នកជាតិនិយមរបស់អ៊ុយក្រែន ត្រូវបានវាយបករុញច្រាន ឲ្យត្រឡប់ចូលទៅក្នុងព្រំដែនរបស់អ៊ុយក្រែន វិញ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ដល់ជនស៊ីវិល និង ខូចខាតដល់រចនាសម្ព័ន្ធស៊ីវិល»។How Ukraine Modernized Its Post-Soviet Military

ដោយឡែក អ៊ុយក្រែន បានចោទប្រកាន់ដល់រុស្ស៊ី អំពីការប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីបង្កហេតុ។ ប៉ុន្តែអ៊ុយក្រែន ក៏ទំនងជាបង្ហាញ ថា ទម្រង់ប្រតិបត្តិការមួយចំនួន ពិតជាត្រូវបានអនុវត្ត ដោយភាគីប្រឆាំងនឹងរដ្ឋាភិបាលរុស្ស៊ី។

លោក មីខៃឡូ ប៉ូដូលយ៉ាក (Mykhailo Podolyak) ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានសរសេរ នៅលើបណ្ដាញសង្គមធ្វីធើរ ថា «រឿងចោទក្រុមបំផ្លាញរបស់អ៊ុយក្រែន កំពុងតែប្រព្រឹត្ដ នៅលើទឹកដីរបស់សហពន្ធន៍រុស្ស៊ី គឺជាការបង្កហេតុ»៕Ukraine war: Russia aiming for full control of south, commander says - BBC  NewsRussia Preparing for New Invasion in Northern Ukraine: Report

រដ្ឋបាលខេត្តតាកែវនឹងសាងសង់រូបសំណាកពងទា និងបង្កង

0

ភ្នំពេញ៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវបញ្ជាក់ថារូបសំណាកពងទា និងបង្កង កំពុងស្វែងរកទីតាំងសមស្របមួយនិងដើម្បីបង្ហាញអំពីសក្ដានុពលរបស់ខេត្តដែលហៅថា ភូមិមួយ ផលិតផលមួយ។

លោកបានឱ្យដឹងបែបនេះក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល ៥ឆ្នាំ របស់ខេត្តតាកែវ» នៅថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9qZeqOXEg3FGNV65ZJ4XVaxfZO1C-Dqa8Gaea0pmUgVbkMEOqo8IiI0vq_LB_xYHE9KBx0aK5Uo2ezs_d1XbRJD_INek-QNac-nILsCfPmNIhTqm1aX8XezKSBjI_ySxE-kKu6stE8At0s8H9SHE73rZ3MJw3ilHv9KLYLjXUCuAOPTNIO4ZDFmqK/s1280/photo_2023-03-02_15-56-47.jpg

លោក អ៊ូច ភាបានលើកឡើងថា ក្រោយស្ទង់មតិនៅតាមបណ្ដាញសង្គមតាមរយៈរូបភាព 3D រង្វង់មូលបង្កង និងពងទាលើបណ្តាញសង្គម មានប្រជាពលរដ្ឋមួយចំនួនគាំទ្រ និងមួយចំនួនទៀត មិនគាំទ្រដោយលោកអះអាងថារូបសំណាកនេះ មិនមែនបង្ហាញនិមិត្ដរូបរបស់ខេត្តនោះទេ តែគឺបង្ហាញអំពីសក្ដានុពលរបស់ខេត្តដូច «ភូមិមួយ ផលិតផលមួយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiykFkqdKV783GyuM6OFpP13jYP1AVo0kWgeNNDZOSsr_ncAniPnvoG8NTu95M0odpB0zrPm_cXvzJTA0qtKTrAKCPWgN7JqMjgfkcMZbUi44dgunqxbZGTVy6-zp-5Kh91Ex3Xp0BcHrF5VN9n9vhdHMUbvKvYordSpO104Lt1E7Zt3vrkGakC1hwQ/s1280/photo_2023-03-03_03-15-24%20(2).jpg

លោកថា និមិត្ដរូបខេត្តរបស់យើង គឺ ព្រះនរាយណ៍ អ្វីដែលយើងធ្វើរូបបង្កង ឬពងទានេះ បង្ហាញអំពីសក្ដានុពលរបស់ខេត្ត យើងហៅថាដូចភូមិមួយ ផលិតផលមួយអញ្ចឹង។

លោកអភិបាលខេត្តតាកែវបញ្ជាក់បន្ថែមថា ដោយសារតែវិបត្តិជំងឺកូវីដ-១៩ ទើបមានការរាំងស្ទះចំពោះគម្រោងសាងសង់រូបសំណាកទាំង២នេះ ប៉ុន្ដែរដ្ឋបាលខេត្តនឹងខិតខំរកទីតាំងសមស្រប ដើម្បីទេសចរដែលមកកម្សាន្ដ ឬទស្សនាខេត្តតាកែវ នឹកឃើញបង្កង និងពងទាកូនពេលមកដល់ទឹកដីខេត្តតាកែវនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii0V0tqdKoHh5S3jLYiqUDca3-qAYJGpI5wimjuv4k1zzW6CZ8I-NRAzE8V-85zp_v57qJKLQcQaRblPFyQk_8_ku2R3pPDpV7ovxBdFvh5n9S5YrSBe5rnZ-lSqLnRc7j108efq2qmsNN7FmIchNwzV9PTRs2a43dpY1_p-q1ii219XiQsoIK006k/s951/photo_2023-03-03_03-15-23.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO0pLU708HAu7vMoDWdVpPbPrCruYeIoQbwo1Ml5T_NLN6JhMFR5myFJQwsZLhpoEHrNk8qAKOyqJSpFl1N7NzrQjabgx6m_CoaqvZu6MpVsCKzHgEyH1-nUCQHJ7Q1F03Yoyu9PR8SnfgXJyAieRZr2Bw6R48ATuk5tIq9RcGjJBVhtHGx-S2nDQj/s960/photo_2023-03-03_03-15-24.jpg

រដ្ឋមន្ត្រីការបរទេសអាមេរិក និងរុស្ស៊ីជួបគ្នាជាលើកដំបូង

0

ប្រទេសឥណ្ឌា ៖មន្ត្រីរដ្ឋាភិបាលអាមេរិកបង្ហាញថា រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Anthony Blinken បានជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី២ ខែមីនា កន្លងមក ។ ការជួបគ្នានេះ ស្របពេលស្ថានការណ៍កំពុងតានតឹងរវាងប្រទេសមហាអំណាចទាំងពីរ ខណៈរុស្ស៊ីបានសម្រេចចិត្តបញ្ជូនកងទ័ពទៅវាយលុកអ៊ុយក្រែនកាលពី១ឆ្នាំមុន រហូតដល់ការសម្រេចចិត្តផ្អាកកិច្ចព្រមព្រៀងគ្រាប់នុយក្លេអ៊ែរ New START របស់រុស្ស៊ីកាលពីពេលថ្មីៗនេះ ។Russia touts Finland or Geneva as hosts for Lavrov-Blinken meeting - Ifax |  Reuters

តាមប្រភពព័ត៌មានពីមន្ត្រីដែលបានអមដំណើរជាមួយលោក Blinken លើកឡើងថា លោក Blinken ជាមួយលោក Lavrov បានជជែកគ្នារយៈពេលខ្លីៗប្រមាណ១០នាទី ហើយក្នុងការជជែកគ្នានេះ លោក Blinken បានអំពាវនាវឱ្យរុស្ស៊ីដោះលែង Paul Whelan ជនជាតិអាមេរិក ដែលត្រូវបានគេឃុំខ្លួននៅរុស្ស៊ី រួមទាំងសូមឱ្យទីក្រុងមូស្គូចូលរួមក្នុងសន្ធិសញ្ញា New START ជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរតែមួយគត់ ដែលនៅសល់រវាងប្រទេសអាមេរិកជាមួយរុស្ស៊ី ។

ក្រៅពីនេះ លោក Blinken ក៏បានផ្តោតទៅលើគោលជំហរនយោបាយរបស់អាមេរិកថា រដ្ឋាភិបាលអាមេរិកនឹងផ្តល់ការគាំទ្រអ៊ុយក្រែនបន្តទៀត ខណៈពេលមុននេះ មន្ត្រីផ្នែកគ្រប់គ្រងរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុម័តបញ្ជូនរថក្រោះចម្បាំងទៅកាន់អ៊ុយក្រែនដើម្បីតស៊ូក្នុងសមរភូមិ រួមទាំងអនុម័តផ្តល់ការគាំទ្រអាវុធ និងប្រាក់ជំនួយបន្ថែមទៀត ។ ក្រៅពីនេះ អាមេរិកក៏បានអំពាវនាវតាមរយៈអង្គការសហប្រជាជាតិ ដើម្បីឱ្យរុស្ស៊ីដកកងទ័ពចេញពីទឹកដីអ៊ុយក្រែនជាបន្ទាន់ ។Top US and Russian diplomats urge dialog amid differences – DW – 05/19/2021

គួរបញ្ជាក់ថា ការជួបគ្នាលើកចុងក្រោយរវាងលោក Blinken និងលោក Lavrov គឺមុនហេតុការណ៍កងទ័ពរុស្ស៊ីចូលឈ្លានពានទឹកដីអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងមក ៕

ប្រភព ៖ thestandard
រក្សាសិទ្ធដោយ KBN News

រាជរដ្ឋាភិបាល សម្រេចមិនយកពន្ធលើប្រាក់ចំណូលរបស់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេសរយៈពេល ៦ឆ្នាំ

0

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចមិនយកពន្ធលើប្រាក់ចំណូលរបស់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេសរយៈពេល ៦ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨។

ប្រភពបន្តថា រដ្ឋាភិបាលបានសម្រេចអនុគ្រោះដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ឱ្យរួចផុតពីការបង់ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវា ការប្រាក់ និងភាគលាភ ចាប់ពីឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ២០២៨។

ប្រភពដដែលបន្ថែមថា ប៉ុន្តែគ្រឹះស្ថានសិក្សាត្រូវបង់ពន្ធ លើប្រាក់បៀវត្ស ពន្ធកាត់ទុកលើការជួលទីតាំង ពន្ធអចលនទ្រព្យ និងពន្ធប៉ាតង់ ហើយត្រូវបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ កត់ត្រា និងកាន់កាប់បញ្ចិកា គណនេយ្យឱ្យបានត្រឹមត្រូវ ព្រមទាំងដាក់លិខិតប្រកាសពន្ធប្រចាំខែនិងពន្ធប្រចាំឆ្នាំតាមច្បាប់ជាធរមាន។

ក្នុងករណីខកខាន ឬយឺតយ៉ាវក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធនានា គ្រឹះស្ថានសិក្សាត្រូវទទួលរងនូវទោសទណ្ឌនានា រួមមានប្រាក់ពិន័យនិងការប្រាក់ តាមបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhST_KRCWVUlwJpeHKIi2i0Qkf46tX8AQ7FUG2dbUGya_Mod3VMKByWJBGIZEt1Ce_MfFzgY0x9y2GqRMLXeF9v9AlPc3Uo5humbBRGsxFn1qgPET8XRHFpY5O6VAg8eMOHXASNdRS0UEn2Kpuw2nJmUhyuAeLTV5uTZSkour1BB158Fj8lG6wqNNHw/s1280/photo_2023-03-03_03-08-55.jpg

រដ្ឋាភិបាល​ថៃជំរុញឱ្យផ្សព្វផ្សាយ​ការ​ជល់​មាន់​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ

0

កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Somsak Thepsuthin បានចេញសេចក្តីថ្លៃងការជុំរុញឱ្យមានការផ្សព្វផ្សាយ​ការ​ជល់​មាន់ឱ្យខ្លាំងក្លា ដើម្បីទាក់ទាញ​ភ្ញៀវ​ទេសចរនៅក្នុងឆ្នាំ២០២៣នេះ។Thailand to set up task force on sex offenders | The Star

ពួកឈ្មួញដែលមានកន្លែងជល់មាន់ស្របច្បាប់ បានបង្ហាញត្រេកអរយ៉ាងខ្លាំង ដោយម្នាក់ៗបានលើកឡើងថា៖” ការជល់មាន់មានឫសគល់យ៉ាងជ្រៅនៅក្នុងវប្បធម៌ថៃ ហើយដូចនេះការជុំរុញឱ្យមានការផ្សព្វផ្សាយពិតជា ធ្វើឱ្យពិភពលោកបានស្គាល់ការជល់មាន់បែបប្រពៃណី របស់ប្រទេសយើងកាន់តែច្រើន”។Puerto Rico cockfighters go to ring in federal ban defiance | DC News Now | Washington, DC

តែយ៉ាងណាមិញ អ្នកខ្លះក៏បានបង្ហាញគំនិតអវិជ្ជមានមកវិញ ដោយលើកឡើងថា៖” ជល់មាន់ជាអំពើខុសច្បាប់ ហេតុដូចនេះ ប្រសិនបើរាជរដ្ឋាភិបាលចង់ជុំរុញឱ្យមានការផ្សព្វផ្សាយ​ការ​ជល់​មាន់នោះ ត្រូវតែមានច្បាប់តឹងរឹងបំផុត ព្រោះពួកដែលមានទីលានជល់មាន់មួយចំនួន មិនមានអញ្ញាបត្រនោះទេ”។

រដ្ឋាភិបាលថៃ យល់ឃើញថា ការជល់មាន់ គឺជាប្រពៃណីដ៏យូរលង់ណាស់មកហើយ ហើយការជុំរុញឱ្យមានការផ្សព្វផ្សាយ​ការ​ជល់​មាន់ នឹងធ្វើឱ្យការ​ចិញ្ចឹម និង​ការ​ជួញ​ដូរ​មាន់​ជល់​ក៏​នឹង​កើន​ឡើង ដែលនឹងនាំប្រាក់ចំណូលមួយកម្រិតទៀតឱ្យពលរដ្ឋរបស់ខ្លួន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4QUQcvq3RCYfifMVNbfYUQfqfDiv-XeBf2wSyfSt8_l-kpQRYL7kQmKNb64AGL0OykYYKWlekc5klmZo2btXP7soUbFchRGMyEjTvN3xvASZt5i3cEu8xUVRxf5jiHMFl_z_2U6ufXBP5xWMRdwk5YW85MG5Dhz4ln3G6DZShcP2qjSdS7yzCanaY/s947/Screenshot%202023-03-03%20084310.jpg

ប្រភព៖ NATION THAILAND