កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Somsak Thepsuthin បានចេញសេចក្តីថ្លៃងការជុំរុញឱ្យមានការផ្សព្វផ្សាយ​ការ​ជល់​មាន់ឱ្យខ្លាំងក្លា ដើម្បីទាក់ទាញ​ភ្ញៀវ​ទេសចរនៅក្នុងឆ្នាំ២០២៣នេះ។Thailand to set up task force on sex offenders | The Star

ពួកឈ្មួញដែលមានកន្លែងជល់មាន់ស្របច្បាប់ បានបង្ហាញត្រេកអរយ៉ាងខ្លាំង ដោយម្នាក់ៗបានលើកឡើងថា៖” ការជល់មាន់មានឫសគល់យ៉ាងជ្រៅនៅក្នុងវប្បធម៌ថៃ ហើយដូចនេះការជុំរុញឱ្យមានការផ្សព្វផ្សាយពិតជា ធ្វើឱ្យពិភពលោកបានស្គាល់ការជល់មាន់បែបប្រពៃណី របស់ប្រទេសយើងកាន់តែច្រើន”។Puerto Rico cockfighters go to ring in federal ban defiance | DC News Now | Washington, DC

តែយ៉ាងណាមិញ អ្នកខ្លះក៏បានបង្ហាញគំនិតអវិជ្ជមានមកវិញ ដោយលើកឡើងថា៖” ជល់មាន់ជាអំពើខុសច្បាប់ ហេតុដូចនេះ ប្រសិនបើរាជរដ្ឋាភិបាលចង់ជុំរុញឱ្យមានការផ្សព្វផ្សាយ​ការ​ជល់​មាន់នោះ ត្រូវតែមានច្បាប់តឹងរឹងបំផុត ព្រោះពួកដែលមានទីលានជល់មាន់មួយចំនួន មិនមានអញ្ញាបត្រនោះទេ”។

រដ្ឋាភិបាលថៃ យល់ឃើញថា ការជល់មាន់ គឺជាប្រពៃណីដ៏យូរលង់ណាស់មកហើយ ហើយការជុំរុញឱ្យមានការផ្សព្វផ្សាយ​ការ​ជល់​មាន់ នឹងធ្វើឱ្យការ​ចិញ្ចឹម និង​ការ​ជួញ​ដូរ​មាន់​ជល់​ក៏​នឹង​កើន​ឡើង ដែលនឹងនាំប្រាក់ចំណូលមួយកម្រិតទៀតឱ្យពលរដ្ឋរបស់ខ្លួន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4QUQcvq3RCYfifMVNbfYUQfqfDiv-XeBf2wSyfSt8_l-kpQRYL7kQmKNb64AGL0OykYYKWlekc5klmZo2btXP7soUbFchRGMyEjTvN3xvASZt5i3cEu8xUVRxf5jiHMFl_z_2U6ufXBP5xWMRdwk5YW85MG5Dhz4ln3G6DZShcP2qjSdS7yzCanaY/s947/Screenshot%202023-03-03%20084310.jpg

ប្រភព៖ NATION THAILAND