ថ្មីៗនេះគូស្នេហ៍ថ្មីរបស់តារាចម្រៀង មាស សុខសោភា ដែលទស្សនិកជននិយមហៅថា តាសក់សភ្នំត្បែងបានធ្វើឱ្យមហាជនចាប់ផ្តើមវែកញែកម្តងទៀតបន្ទាប់ពីអ្នកទាំងពីរ Live តបតទៅកាន់អ្នករិះគន់ខ្លួនជាពិសេសសង្កត់ធ្ងន់ទៅកាន់លោក ខាន់ ចាន់សុផល និងតារាសម្តែង ព្រីម មន្ថា។ បន្ទាប់ពីវីដេអូនេះត្រូវបានចែករំលែកយ៉ាងទូលំទូលាយតារាចម្រៀង ម៉េង កែវពេជ្ជតា ស្រាប់តែពោលពាក្យនេះទៅកាន់ មាស សុខសោភា តែម្តង។

មួយរយៈចុងក្រោយនេះ មាស សុខសោភា និងគូស្នេហ៍ថ្មីកាន់តែបណ្តើរគ្នាដោយបើកចំហ ពេញមុខពេញមាត់ចូលរួមកម្មវិធីជាមួយគ្នា និង Live ឆ្លើយតបទៅកាន់អ្នករិះគន់ពួកគេជាដើម។ មកទល់ពេលនេះគូស្នេហ៍នេះនៅតែជាប្រធានបទរបស់សាធារណជនដែលត្រូវបានគេយកមកវែកញែកនិងបញ្ចេញមតិរិះគន់។ នៅក្នុងវីដេអូនោះ តាសក់សភ្នំត្បែង ដែលពេលនេះសក់ខ្មៅនិង មាស សុខសោភា បានតបតទៅកាន់លោក ខាន់ ចាន់សុផល ដែលតាមខាំពួកគេមិនព្រមលែង ពូកែរកគន្លឹះនិយាយដើមអ្នកទាំងពីរ ។
ជាមួយគ្នានេះ មាស សុខសោភា បានឆ្លើយតបទៅកាន់តារាសម្តែង ព្រីម មន្ថា ដោយបញ្ជាក់ថានាងពុំបានកាន់សាសនាខ្មៅងងឹតនោះទេ ហើយនាងមិនបានប្លែកឡើយ។ អ្វីដែលប្លែក មាស សុខសោភា អះអាងថានាងឈប់ធ្វើអ្វីដែលខុស គោរពជំនឿខុស ដោយពេលនេះនាងគោរពជំនឿពឹងផ្អែកលើវប្បធម៌លើធម្មជាតិខ្លួនឯងដោយយកសម្មាធិជាគោល។
វីដេអូនេះបានធ្វើឱ្យទស្សនិកជនបញ្ចេញមតិប្រតិកម្មយ៉ាងច្រើន ជាមួយនឹងមតិរិះគន់ហូរហែ។ មិនត្រឹមតែមហាជនប៉ុណ្ណោះទេ លើកនេះតារាចម្រៀង ម៉េង កែវពេជ្ជតា ក៏បានចូលទៅបញ្ចេញមតិយោបល់ប៉ុន្មានម៉ាត់ផងដែរ។

អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរថា «ចប់ហើយប្អូនស្រី គេនិយាយយ៉ាងម៉េចក៏ស្តាប់មិនចូលដែរ ហ៊ឺ…»។ រៀមច្បងរូបនេះបានសរសេរមួយប្រយោគទៀតថា «មិនបាច់ចែករំលែកឱ្យគេទេអូន»។.png)
គួរឱ្យដឹងថាដ្បិតតែមានបញ្ហាចម្រូងចម្រាសទាក់ទងនឹងជីវិតឯកជន មាស សុខសោភា នៅតែក្តោបក្តាប់ទីផ្សារបានច្រើនដដែលដូចជាចូលរួមកម្មវិធីប្រគំតន្រ្តីមួយចំនួន និងតាមបណ្តាផាប់នានា៕










