រដ្ឋធានីវ៉ាស៊ីនតោន៖ ជាមួយនឹងការព្រួយបារម្ភរបស់មហាអំណាចបស្ចិមលោក ជុំវិញសកម្មភាពរបស់ក្រុងប៉េកាំង កំពុងតែពិចារណា បញ្ជូនគ្រឿងសព្វាវុធរបស់ខ្លួន នាំទៅផ្គត់ផ្គង់ដល់កម្លាំងទាហានរុស្ស៊ី ដែលកំពុងតែធ្វើសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន នោះ សហរដ្ឋអាមេរិក កំពុងតែស្វះស្វែងរកនូវការគាំទ្រ ពីបណ្ដាប្រទេសជាសម្ពន្ធមិត្ត ដើម្បីហ៊ុមព័ទ្ធសេដ្ឋកិច្ចរបស់ចិន។US chip ban won't short-circuit China's military power – Asia Times

សារព័ត៌មានសិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣ ថា បើតាមមន្រ្ដីសហរដ្ឋអាមេរិក និង ប្រភពផ្សេងៗទៀត បានឲ្យដឹង ថា ក្រុងវ៉ាស៊ីនតោន កំពុងតែកៀរគរ ដល់សម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួន អំពីលទ្ធភាព ដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសចិន ប្រសិនបើក្រុងប៉េកាំង ផ្ដល់នូវកិច្ចគាំទ្រយោធា ដល់រុស្ស៊ី ដែលកំពុងតែធ្វើសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។

ការពិគ្រោះយោបល់ ជុំវិញការហ៊ុមព័ទ្ធសេដ្ឋកិច្ចរបស់ចិន កំពុងតែស្ថិតក្នុងដំណាក់កាលបឋម ហើយសហរដ្ឋអាមេរិក មានគោលបំណង បង្រួបបង្រួមនូវការគាំទ្រ មកពីបណ្ដាប្រទេសជាច្រើន ជាពិសេស បណ្ដាប្រទេសមានសេដ្ឋកិច្ចជឿនលឿនបំផុត នៅលើពិភពលោក ឬ ក្រុមប្រទេស G7 រួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក។ ចំណែកក្រុងវ៉ាស៊ីនតោន កំពុងតែបង្កើននូវការគាំទ្រ នៅក្នុងចំណោមបណ្ដាប្រទេស G7 នេះ ដើម្បីរឹតបន្តឹងដល់សេដ្ឋកិច្ចរបស់ចិន។ ប៉ុន្ដែគេនៅមិនទាន់ច្បាស់ អំពីទណ្ឌកម្មយ៉ាងពិសេស ដែលសហរដ្ឋអាមេរិក នឹងមានគោលបំណង ផ្ដោតទៅលើប្រទេសចិន។Reading between the lines: G7 leaders make important commitments to nature  - Blog | IUCN

បើទោះជាយ៉ាងណាក៏ដោយ សេតវិមាន និង ក្រសួងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលដឹកនាំទីភ្នាក់ងារដាក់ទណ្ឌកម្មនានា បានបដិសេធ ធ្វើការអត្ថាធិប្បាយ ជុំវិញបញ្ហាទាំងនេះ។

ក្រុងវ៉ាស៊ីនតោន និង សម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅថ្មីៗ ថា ចិន កំពុងតែពិចារណា លើការផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍ទំនើបៗរបស់ខ្លួន ដល់ប្រទេសរុស្ស៊ី។ ដោយឡែក ក្រុងប៉េកាំង បានច្រានចោលយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ទាំងនេះ ហើយសហរដ្ឋអាមេរិក ក៏មិនបានបង្ហាញភស្ដុតាងជាសាធារណៈ។

បណ្ដាប្រទេសលោកខាងលិច បានព្រមានដោយផ្ទាល់ដល់ប្រទេសចិន ប្រឆាំងនឹងការបញ្ជូនគ្រឿងចម្បាំង ទៅជួយដល់ប្រទេសរុស្ស៊ី។ ការព្រមាននេះ បានកើតឡើង នៅក្នុងជំនួប រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) និង សមភាគីចិន លោក ស៊ី ជិនពីង (Xi Jinping) ក៏ដូចជាជំនួបទល់មុខគ្នា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ រវាងរដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្ល៊ីនខែន (Antony Blinken) និង សមភាគីចិន លោក វ៉ាង យី (Wang Yi) នៅខាងក្រៅកិច្ចប្រជុំសន្ដិសុខពិភពលោក នៅក្នុងទីក្រុងមូនិច ប្រទេសអាល្លឺម៉ង់៕Ukraine War: Why the Optimists May Be Correct | Geopolitical Monitor