Home Blog Page 1827

ស្ទឹងក្រញូង គោលដៅទេសចរណ៍ធម្មជាតិមានចម្ងាយ ៨០គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង

0

បាត់ដំបង៖ មានចម្ងាយប្រមាណ ៨០គីឡូម៉ែត្រពីទីរួមខត្ត បាត់ដំបងសម្រស់ធម្មជាតិស្ទឹងក្រញូង គឺគោលដៅទេសចរណ៍ធម្មជាតិកែច្នៃមួយ មានវិសាលភាពលើផ្ទៃដីជាង ៥០,០០០ម៉ែត្រការ៉េ ដែលស្ថិតនៅភាគខាងលិចឈៀងខាងត្បូងទីរួមខេត្តបាត់ដំបង ស្ថិតក្នុងភូមិតាសាញ ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។ នេះបើយោងតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG9xmDPUk12w7vWkJ4R2g1fI46k5eKcAUBLjSc6414fZzNashuNsrIU2OGCNqvBDVDUpNTrKq1JKvInYXa_zFkmugrJXF0qT805MxeCTAsO-2Z0DGkCnewpzcbYKzf0RMr43KFXMklRoTzsxLglCVaFbE5kDXLIhXSThCq-ymlxT1K08Q9ylqBuRLS/s960/photo_2023-02-20_23-19-18.jpg

ចំពោះភ្ញៀវទេសចរអាចធ្វើដំណើរទៅទីនោះតាមផ្លូវជាតិលេខ៥៧ ទៅកាន់ស្រុកសំឡូត និងឃើញមានស្លាកសញ្ញាបង្ហាញទិសទៅកាន់ទីនោះ។

សម្រស់ធម្មជាតិ ស្ទឹងក្រញូងមានវិសាលភាពធំធេង មានកញ្ជុះសម្រាប់អង្គុយលេង និងទទួលទានអាហារ មានបន្ទប់ទឹក អមដោយដើមឈើទតូចធំ ដុះចម្រុះគ្នាជាអន្លើៗ ចោលម្លប់ដ៏ត្រឈឹងត្រឈៃ ក្រោមជំនោរខ្យល់ធម្មជាតិដ៏ត្រជាក់ល្ហឹមនៅជាប់នឹងមាត់ស្ទឹង មានចរន្តទឹកហូរខួបប្រាំងខួបវស្សា។

ភ្ញៀវទេសចរ អាចចុះងូតទឹកលេងកម្សាន្តក្នុងស្ទឹង មានថ្មរដិបរដុបផុស រាយប៉ាយ ក្នុងពេលបុណ្យទានធំម្តងៗ គេសង្កេតឃើញ មានភ្ញៀវមកលេងទឹកនៅទីនោះ យ៉ាងច្រើនកុះករ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTzywIxNkC8iQRrIzW_Cumr1Cr940mmTpWnr1o6pucOAPywnUF6PchX80rCq6NiHVcJ8p7wd8tlzphggLu7andiINjdhtqpCoFKuoGJsRWm5-BYn9AQ_OYX0Nb0t6UMxOhUte6vp9C2Yd-0Cd4IXNtnWTCx2tMeGg16Y5F46WukSwAgW_QPv8lEyYf/s960/photo_2023-02-20_23-19-17.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh45wvyGwYDbH9HmNb0IPfZj6wCGmXmotaqlkBSiPhNVLDDrQ40-g4q5h62fVwT6CRZa6lRQOQTNOK7BAED2YJiPZzrkBHEFUUSX94r6bniYsezXktRaKS6nSLzKwHZmxZ42Ssf5yJ43XiIOD_sFuaADX42qIa33pUHnGToahyBKmW4xjISLooIKLO1/s960/photo_2023-02-20_23-19-17%20(2).jpg

កម្ពុជាថ្កោលទោសកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលម្តងហើយម្តងទៀត

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា កម្ពុជាបានថ្កោលទោសចំពោះកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលម្តងហើយម្តងទៀត រួមទាំងការបាញ់មីស៊ីលព្រឹកមិញផងដែរ។

ការបញ្ជាក់របស់សម្ដេចបែបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Park Jung Wook ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជាដែលទើបត្រូវបានតែងតាំងថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU-4CBPuiHAYcp7Sn2NAD8OO1fjqwklZFAc-HwCo5EejYP0EASozL0StwZM10lV80CzkVRlejI_3Br96IGCTLX9Mu3MVBnSwo93oBthMw9wv75FyEKyMxTotPGteF2Skmf7L6H0IIBexZ4V1dfz4ADlG6RVZZLp7H4EHwyIp4T1HTjsN3Fa6qNmuxB/s1280/photo_2023-02-20_21-05-59.jpg

ក្នុងជំនួបនោះលោក Park Jung Wook បានលើកឡើងថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង មានការរីកចម្រើនជាលំដាប់ ទោះបីមានការរាតត្បាតនូវជំងឺកូវីដ១៩យ៉ាងណាក្តី។ ក្នុងនោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង បានកើនឡើងដល់ ១ពាន់លានដុល្លារ កាលពីឆ្នាំ២០២២។ បន្ថែមពីលើនោះ កូរ៉េខាងត្បូង ជាប្រទេសឈរចំណាត់ថ្នាក់លេខ២ សម្រាប់ការវិនិយោគនៅកម្ពុជា។ ជាពិសេស ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នាជាដើម នឹងជំរុញឱ្យអ្នកវិនិយោគកូរ៉េខាងត្បូង មកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។

លោក Park Jung Wook បន្ថែមថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានបន្ថែមជំនួយសម្រាប់ការអភិវឌ្ឍ (ODA) ច្រើនជាងគេ ហើយជំនួយសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេសាប ឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ និងកាត់ទន្លេមេគង្គ ឆ្ពោះទៅអរិយក្សត្រ នឹងជួយកម្ពុជាក្នុងការធ្វើដំណើរ ក៏ដូចជាជំរុញសេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានគោរពជម្រាបសម្តេចតេជោ ដោយបង្ហាញក្តីបារម្ភជុំវិញការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង ដែលជាការគំរាមកំហែងដល់សន្តិភាពនៅឧបទ្វីបកូរ៉េផង និងពិភពលោកផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2XrUCrl-s0faATV8NPAEUdzQmxi8IlDdQV-YB5_KfLE44v-tn4wIub9I1HuJtJ30-Dd8L4KXWViWwDDL9c_7skanG1mkYHRjKxQP4Mcgw6ei_VbMw5oVYvIcES6E1w-KGjHggvBhbKVfCFK0bgkDdb4jdDWvKBdDWgPKD1h1p2E-Yah2GOrBRGNjw/s1280/photo_2023-02-20_22-41-58.jpg

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក ដែលបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ជូនសម្តេច ក៏ដូចជាការប្តេជ្ញាចិត្តពង្រឹងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង។

ក្នុងឱកាសនោះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូង ដែលបានជួយកម្ពុជា ទោះបីកំពុងស្ថិតក្នុងការរាតត្បាតនៃជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ក៏កូរ៉េខាងត្បូង មិនបិទការហោះហើរត្រង់មកកាន់កម្ពុជាឡើយ។ នេះជាការបង្ហាញឱ្យឃើញថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏កូរ៉េខាងត្បូង មិនប្តូរឥរិយាបថចំពោះកម្ពុជានោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeXYBcH6neuPOJYFJbRQEUrnptD9TZUsWFh2c4llqTA4gVd-ZsSP9LeM4vzr60DnnFQdpiqJ8GC2hOxJWkZU3ek12wwzmK7R35MJkBYji7nqXw9e_mCZlMKDHZCspp-nG8fUmmgJOVC4XnGoTLVAfm6ulcDiVlvLi6miOFIUGgBulT7IEAcgrZhCdA/s1280/photo_2023-02-20_21-06-01.jpg

សម្តេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានអនុញ្ញាតឱ្យពលករកម្ពុជា ធ្វើការនៅកូរ៉េ ទទួលបានប្រាក់ឈ្នួល និងជំនាញត្រឡប់មកកម្ពុជាវិញ ក៏ដូចជាការផ្តល់ជំនួយសម្រាប់សង់ស្ពានឆ្លងកាត់ទន្លេនៅក្នុងរាជធានីភ្នំពេញ។

ចំពោះបញ្ហាបាញ់កាំជ្រួចរបស់កូរ៉េខាងជើងវិញ សម្តេចតេជោ បានជម្រាបជូនលោក Park Jung Wook ថា កម្ពុជាបានថ្កោលទោសចំពោះកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលម្តងហើយម្តងទៀត រួមទាំងការបាញ់មីស៊ីលព្រឹកមិញផងដែរ។

សម្តេចតេជោ បានគូសបញ្ជាក់ថា ការបាញ់មីស៊ីលនេះ គឺជារំលោភសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្កើនភាពតានតឹង ព្រមទាំងបានគំរាមកំហែងសន្តិសុខ សន្តិភាពទាំងនៅឧបទ្វីបកូរ៉េ និងនៅលើពិភពលោកទាំងមូលផងដែរ៕North Korean missile tests could eventually trigger a Japanese response | The Japan Times

កំពូលរថយន្ត SUV ដែលកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅប្រទេសកម្ពុជា !

0

[ភ្នំពេញ: ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣]  ថ្មីៗនេះគេសង្កេតឃើញថា មានកំពូលរថយន្ត SUV មួយប្រភេទដែលត្រូវបាននាំចូលមកក្នុងទីផ្សារប្រទេសកម្ពុជាដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន តាំងពីមិនទាន់មានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាមកម្លេះ នោះគឺរថយន្ត​ Ford Territory ស៊េរីឆ្នាំ 2023​​។ រថយន្តនេះត្រូវបានធ្វើការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង រួមជាមួយនឹងបច្ចេកវិទ្យាទំនើបៗជំនាន់ចុងក្រោយទាំងអស់នេះ ធ្វើអោយរថយន្ត Ford Territory ស៊េរីឆ្នាំ 2023​ នេះ ទទួលបានការគាំទ្រ យ៉ាងពេញទំហឹងពីសំណាក់អតិថិជន Ford​ ហើយវត្តមានរបស់រថយន្តនេះក៏ចាប់ផ្តើមចរាចរណ៍ពាសពេញដងវិថីនៃទីក្រុងភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជាផងដែរ។
រថយន្ត Ford Territory ស៊េរីឆ្នាំ 2023 បំពាក់មកជាមួយនូវម៉ាស៊ីន សាំងជំនាន់ថ្មី ៤​​ស៊ីឡាំង ចំណុះ 1.5L EcoBoost  ដែលអាចផលិតកម្លាំងសេះដល់ទៅ 163 PS និងកម្លាំងរមួល 250 nm ជាមួយនឹងប្រអប់លេខ ៧ វគ្គអូតូ​ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6R1oo609aym34sNclDufN5HWt8feHCj2NAyxe9iq5oMTZNQpSmc0ewQvzifGLxitlnkMeXfTsxXVme8YKQXZZIFCMEHkCSkp4gaCGVkQ27v9pEdKrDMAKYIJogPVtDcmM_weddRMTBYct4cRrPzaYX7aQ7go1IPmuyG_c-3R31Ur4ERUh53d9b8O2bA/s7997/Territory_(Next-Gen)_2023%20(1).jpg
ការរចនារូបរាងផ្នែកខាងក្រៅរបស់រថយន្ត Ford Territory ស៊េរីឆ្នាំ 2023 នេះ បានផ្តោតសំខាន់ទៅលើភាពទំនើប ទាន់សម័យ ដោយប៉ាណា ផ្នែកខាងមុខនៃរថយន្តនេះ រចនាម៉ូតបែបសំណាញ់ពណ៌ខ្មៅរលោង ថ្មី ប្លែក បង្ហាញពីភាពអង់អាច អមជាមួយនឹងចង្កៀងខាងមុខដែលបំពាក់មកជាមួយនូវអំពូលបំភ្លឺពេលថ្ងៃ (Day time running light​)  និងមានអំពូលកាត់អ័ព្ទនិងចង្កៀងហ្វាកូដអូតូជាមួយមុខងារ Follow Me Home នៅផ្នែកខាងក្រោម ដែលជួយអោយការបើកបរកាន់តែមានសុវត្ថិភាពមិនថាពេលយប់ឬពេលថ្ងៃ។​ ផ្នែកខាងក្រោយនៃរថយន្តនេះវិញ ត្រូវបានបំពាក់មកជាមួយនូវចង្កៀងប្រភេទLED មានពន្លឺភ្លឺច្បាស់ល្អ ដែលត្រូវបានរចនាបែបផុស 3D  រាងអក្សរ L ជាមួយនឹងស៊ីញ៉ូប្រដេញ ធ្វើអោយផ្នែកខាងក្រោយនៃរថយន្តកាន់តែមានភាពទាក់ទាញថែមទៀតផង។

មិនតែប៉ុណ្ណោះ រថយន្ត Ford Territory ស៊េរីឆ្នាំ 2023 នេះ កាន់តែផ្តល់ភាពងាយស្រួលដល់អ្នកដែលមានសមាជិកគ្រួសារច្រើន ដោយសារតែឃ្លុបក្រោយរបស់រថយន្តនេះធំ ទូលាយជាងមុន ដែលផ្តល់កន្លែងដាក់សម្ភារបានកាន់តែច្រើន។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAUb-AgIR7Ja8CpU9iyhQ2Lk2TV63mA5NmBzdNiJBli2ypaO7MeNkfs1u6OBooURjW6leTgr_mmRMzD6gUYxyed9pWDlB_hs9pHj-vEYkk-39fJ4URwhhumeF3DW4fRAlE0OO78clwXnoOU7QwIof4E9q6szjfsMbbOTVskzQLV2BKpj9jx1iQCjjYPw/s8001/Territory_(Next-Gen)_2023_Page-2.jpg

ក្រឡេកមកមើល ផ្នែកខាងក្នុងនៃរថយន្ត Ford Territory ស៊េរីឆ្នាំ 2023 នេះវិញ បានភ្ជាប់មកជាមួយនូវ កៅអីស្បែកថ្មី ពណ៌ខៀវខ្ចី និងតាមឡូស្បែកលាយឈើប្រណិតមួយជុំវិញរថយន្តដែលរំលេចនូវភាពថ្លៃថ្នូរ ទំនើប ទាន់សម័យ ធ្វើអោយការបើកបរកាន់តែមានភាពស៊ីវីល័យ។

មិនតែប៉ុណ្ណោះ រថយន្តនេះក៏បានភ្ជាប់មកជាមួយនូវ ប្រព័ន្ធកៅអីត្រជាក់ផ្នែកខាងមុខ​ សាកសមពិសេសសម្រាប់ការបើកបរក្នុងអាកាសធាតុក្តៅ និងជួយមិនអោយអ្នកបើកបរមានអារម្មណ៍ថានឿយហត់មិនថាការបើកបរផ្លូវជិតឬឆ្ងាយ។

មិនតែប៉ុណ្ណោះ អ្នកបើកបរនឹងមានអារម្មណ៍កាន់តែអស្ចារ្យ ជាមួយនឹងចង្កូតអេឡិចត្រូនិចរាងអក្សរ D ធូរងាយស្រួលប្រើ ​កុងទ័រឌីជីថល ទំហំ 12.3 អ៊ីញ ដែលអាចប្តូរបានដល់ទៅពីរ Style រួមមាន Classic និង Sport ហើយអាចប្តូរប្រព័ន្ធគ្រប់គ្រងការបើកបរបានដល់ទៅ៤ម៉ូត គឺ ផ្លូវធម្មតា (Normal) សន្សំសំចៃប្រេង (Eco) ស្ព័រ (Sport) និង ឧបសគ្គ (Mountain)។

 

រថយន្ត Ford Territory ស៊េរីឆ្នាំ 2023 នេះ ក៏បានបំពាក់មកជាមួយនូវ អេក្រង់កម្សាន្ត Touch Screen ទំហំ 12 អ៊ីញ ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យាជំនាន់ថ្មី អាចភ្ជាប់ជាមួយ Apple CarPlay  និង Android Auto ដោយមិនចាំបាច់ប្រើខ្សែ​ផងដែរ។ រថយន្តនេះក៏បានបំពាក់មកជាមួយនូវ ចង្កឹះលេខអេឡិចត្រូនិច (Rotary E-shifter) និងប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែរដែលធ្វើអោយផ្នែកខាងក្នុងកាន់តែមានភាព ទូលាយ និង ប្រណិតភាព។

បន្ថែមលើនេះទៅទៀត ការបើកបរកាន់តែមានផាសុកភាព​ ជាមួយនឹងប្រព័ន្ធបន្សុតខ្យល់ PM2.5 និងម៉ាស៊ីនត្រជាក់ Doul Zone Auto ដែលអាចគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្តផ្នែកខាងមុខ និង ដំបូលកញ្ចក់ Panoramic​​ ធំអាចបើក បិទ ស្រូបយកពន្លឺព្រះអាទិត្យ ឬខ្យល់អាកាសធម្មជាតិ​ ធ្វើអោយការបើកបរកាន់តែមានភាពស្រស់ស្រាយ។

រថយន្ត Ford Territory ស៊េរីឆ្នាំ 2023 មានការផ្លាស់ប្តូរទាំងស្រុង មិនថារូបរាង បច្ចេកវិទ្យា ដែលបានបំពាក់ជាមួយនឹងប្រព័ន្ធសុវត្ថិភាពទំនើបៗ ដែលជាជំនាន់ចុងក្រោយ សាកសម្យឥតខ្ចោះ ជាកំពូលរយន្ត SUV នៅក្នុងប្រទេសកម្ពុជា ដូចជា៖

  • ​​​​ប្រព័ន្ធជំនួយលើចង្កូត និងរំលឹកអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ
  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ផ្នែកចំហៀងរថយន្ត
  • ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P) និងបែបអក្សរ (T) ប្រព័ន្ធជំនួយចាកចេញពីចំណត និងប្រព័ន្ធថយក្រោយស្វ័យប្រវត្តតាមគន្លងដើម (Reversing) ជាមួយនឹងសេនស័រចំនួន​១២គ្រាប់
  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត
  • ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់និងទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ
  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលបើកទ្វារថយន្ត
  • ប្រព័ន្ធកាម៉េរាសុវត្ថិភាព 360 ដឺក្រេកំរឹតខ្ពស់មួយជុំវិញរថយន្ត
  • ប្រព័ន្ធបិទ/បើកឃ្លុបក្រោយដោយស្វ័យប្រវត្ត ដោយគ្រាន់តែគ្រវាសជើង
  • ប្រព័ន្ធទប់លំនឹងពេលឡើងនិងចុះចំណោត
  • ប្រព័ន្ធហ្វ្រាំង ABS និងប្រព័ន្ធ ESP
  • ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោងនិងរអិល (Traction Control)

រថយន្ត Ford Territory ស៊េរីឆ្នាំ 2023 ផ្តល់ជូនជម្រើសពណ៌ដល់ទៅ ៦ សម្រាប់អតិថិជនធ្វើការជ្រើសរើសរួមមាន៖ ពណ៌ខៀវខ្ចី ពណ៌ស ពណ៌ខ្មៅ ពណ៌សូកូឡា ពណ៌ទឹកមាស និងពណ៌ក្រហម​ ជាមួយនឹងតម្លៃដ៏សមរម្យ ដែលមានលក់នៅលើទីផ្សារប្រទេសកម្ពុជាត្រឹមតែ 48,900 ដុល្លារតែប៉ុណ្ណោះ។

លើសពីនេះទៅទៀត រាល់ការទិញនូវរថយន្ត Ford អតិថិជននឹងទទួលបាននូវ ការធានា ៣ ឆ្នាំ ឬ ១០ ម៉ឺនគ.ម​ ពី Ford Cambodia សេវាថែទាំឥតគិតថ្លៃពីក្រុមហ៊ុន 1 ឆ្នាំ ឬ 20,000 km​​  ព្រមទាំងមានសេវាកម្មជួសជុលចល័ត ២៤ ម៉ោង សេវាបង់រំលស់ឆាប់រហ័ស និងប្រកបដោយទំនុងចិត្ត ២៥ ខេត្តក្រុង   គ្រឿងបន្លាស់ Original ពីរោងចក្រ   សេវាកម្មយករថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មី(Ford Trade-In Service) ផងដែរ ។​

កូរ៉េខាងត្បូងដាក់ទណ្ឌកម្មកូរ៉េខាងជើង ដោយសារបាញ់មីស៊ីលឥតឈប់

0

ប្រទេសកូរ៉េខាងត្បូង ៖ កូរ៉េខាងត្បូងបានប្រកាសដាក់ទណ្ឌកម្មជាថ្មីលើកូរ៉េខាងជើង ដោយផ្តោតលើគម្រោងអភិវឌ្ឍន៍អាវុធរបស់កូរ៉េខាងជើង និងជាការសងសឹកលើករណីកូរ៉េខាងជើងបានបាញ់មីស៊ីលឥតឈប់ឈរ ។ ជាក់ស្តែង កូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីបកាលពីថ្ងៃទី១៨ កុម្ភៈ ហើយបាញ់លើកចុងក្រោយ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ដើម្បីគំរាមអាមេរិក និងកូរ៉េខាងត្បូង ។

ក្រសួងការបរទេសកូរ៉េខាងត្បូងបង្ហាញថា ការដាក់ទណ្ឌកម្មនេះផ្តោតទៅលើបុគ្គល៤រូប និងជំនួយការ៥រូបទៀត រួមទាំងក្រុមហ៊ុនរបស់អាហ្វ្រិកខាងត្បូងចំនួន១ និងក្រុមហ៊ុនដឹកជញ្ជូនរបស់សិង្ហបុរីចំនួន២ ដែលជាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ។Yoon Suk-yeol: South Korean feminists fight back as president takes office  | openDemocracy

ការប្រកាសដាក់ទណ្ឌកម្ម គឺក្រោយពីកូរ៉េខាងជើងបាញ់មីស៊ីលចំនួន២គ្រាប់ទៀតនៅឆ្នេរសមុទ្រខាងកើតកាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ។ ការបាញ់មីស៊ីលលើកចុងក្រោយនេះ គឺធ្វើឡើងរយៈពេល២ថ្ងៃក្រោយបន្ទាប់ពីកូរ៉េខាងជើងទើបបានបាញ់មីស៊ីលឆ្លងទ្វីប ICBM ទៅកាន់ឆ្នេរសមុទ្រភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃទី១៨ ខែកុម្ភៈ រហូតជំរុញឱ្យអាមេរិក និងកូរ៉េខាងត្បូង ប្រញាប់ធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នានៅថ្ងៃទី១៩ ខែកុម្ភៈ ក្នុងនោះមានការបណ្តុះបណ្តាលពីការទម្លាក់គ្រាប់បែក B-1B ផងដែរ ។North Korea fires ballistic missiles, warns of turning Pacific into 'firing  range' | RNZ News

ប្រទេសកូរ៉េខាងត្បូង អាមេរិក និងអង្គការសហប្រជាជាតិ (UN) បានថ្កោលទោសការបាញ់មីស៊ីលលើកចុងក្រោយបង្អស់របស់កូរ៉េខាងជើង ដោយបញ្ជាក់ថា ជាទង្វើបង្កជម្លោះ និងខុសច្បាប់ ។

អ្នកវិភាគមើលឃើញថា ការដាក់ទណ្ឌកម្មលើកនេះរបស់កូរ៉េខាងត្បូង អាចមិនធ្វើឱ្យប៉ះពាល់ដល់កូរ៉េខាងជើងធ្ងន់ធ្ងរទេ ប៉ុន្តែជាការបង្ហាញសញ្ញារឹងមាំមួយ ខណៈកូរ៉េខាងត្បូងផ្តល់ភាពសំខាន់ក្នុងការការពារប្រទេស និងចេញវិធានការធ្វើឱ្យប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុរបស់កូរ៉េខាងជើង ។

កាលពីដើមខែកុម្ភៈ មន្ត្រីផ្នែកគ្រប់គ្រងរបស់ប្រធានាធិបតី លោក Yun Suk Yeol ក៏ធ្លាប់បានដាក់ទណ្ឌកម្មបុគ្គលជនជាតិកូរ៉េខាងជើងចំនួន៤រូប និងភ្នាក់ងារ៧ ផ្សេងទៀតពីការវាយប្រហារតាមអ៊ីនធើរណេតដែលជឿថា ទាក់ទងនឹងគម្រោងអាវុធរបស់ប្រទេស ។ វាជាវិធានការដាក់ទណ្ឌកម្មរបស់កូរ៉េខាងត្បូង ដែលផ្តោតលើការលួចយកទិន្នន័យ (hack) របស់កូរ៉េខាងជើង ។North Korea fires its highest ICBM yet | The Hill

ទោះយ៉ាងណា ភាគីជាច្រើនសង្កេតឃើញថា ការដាក់ទណ្ឌកម្មនេះមិនគ្រប់គ្រាន់ទេ ដើម្បីបញ្ឈប់គម្រោងអភិវឌ្ឍន៍អាវុធរបស់កូរ៉េខាងជើង ។ Andrei Lankov អ្នកវិភាគអំពីកូរ៉េខាងជើង និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Kookmin នៅក្រុងសេអ៊ូល ថ្លែងថា ៖ «កូរ៉េខាងជើងប្តេជ្ញាចិត្តអភិវឌ្ឍន៍មីស៊ីលឆ្លងទ្វីប ICBM របស់ខ្លួន ព្រោះចង់គំរាមកំហែងអាមេរិក ខណៈមីស៊ីលឆ្លងទ្វីបនេះអាចវាយលុកអាមេរិកបានគ្រប់តំបន់ ។ ម្យ៉ាងវិញទៀត កូរ៉េខាងជើងមានបំណងរារាំងការធ្វើសមយុទ្ធរួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូងផងដែរ ហើយបើអ្នកសួរខ្ញុំថា តើមានអ្វីអាចបញ្ឈប់សកម្មភាពរបស់កូរ៉េខាងជើងបានទេ? ខ្ញុំអាចឆ្លើយតបដោយខ្លីថា គ្មានទេ» ៕ ប្រភព ៖ thestandard

គ្រឿងអលង្ការបុរាណខ្មែរ៧៧គ្រឿង បានត្រឡប់មកដល់មាតុភូមិវិញ

0

គ្រឿងអលង្ការបុរាណខ្មែរសរុប ចំនួន ៧៧គ្រឿង ត្រូវបានគ្រួសារលោក ឌូគ្លាស ឡាតហ្វដ (Douglas Latchford) ប្រគល់ជូនប្រទេសកម្ពុជាវិញ ដែលពិធីប្រគល់ទទួល បានធ្វើឡើងកាលពីថ្ងៃទី១២ ខែកុម្ភៈ និងបានបញ្ជូនមកដល់ប្រទេសកំណើត កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ។May be an image of 11 people and people standing

ក្រុមការងារកម្ពុជាដែលដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី ៧ នៃរដ្ឋសភា ទទួលបន្ទុកវិស័យអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ព្រមទាំងមន្ត្រីជំនាញកម្ពុជា បានទៅកាន់ប្រទេសអង់គ្លេស ដើម្បីនាំយកគ្រឿងអលង្ការបុរាណខ្មែរ សរុប ចំនួន ៧៧គ្រឿងពីក្រុមគ្រួសារលោកឡាតហ្វដ ដែលយោងតាមអនុលោមតាមកិច្ចព្រមព្រៀងនាខែកញ្ញា ឆ្នាំ២០២០ រវាងក្រសួងវប្បធម៌ និងគ្រួសាលោកឌូគ្លាស ឡាតហ្វដ (Douglas Latchford) ដោយនឹងប្រគល់ វត្ថុបុរាណខ្មែរទាំងអស់ ដែលកាន់កាប់រក្សាទុកដោយគ្រួសាររបស់លោកនឹងត្រូវប្រគល់ជូនមកកម្ពុជាវិញ។May be an image of 2 people and indoor

គ្រឿងអលង្ការមាសបុរាណខ្មែរទាំងនេះនេះ បានបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ដែលមានដូចជា ក្បាំងមកុដ ខ្សែក ខ្សែដៃ ខ្សែក្រវាត់ ក្រវិល បន្តោង ដែលស្ថិតក្នុងសម័យមុនអង្គរ និងសម័យអង្គរ។

ក្រសួងបន្តថា វាជាគ្រឿងអលង្ការមាស និងលោហៈមានតម្លៃមួយចំនួនធ្លាប់បានផ្សព្វផ្សាយក្នុងសៀវភៅ Khmer Gold: Gifts of the Gods និពន្ធរួមដោយលោកស្រី Emma C. Bunker និងលោក Douglas A.J. Latchford នាឆ្នាំ ២០០៨ ដែលវត្ថុភាគច្រើន សាធារណជនពុំធ្លាប់បានឃើញពីមុនមក៕No photo description available.No photo description available.No photo description available.No photo description available.May be an image of jewelryNo photo description available.

 

៣កន្លែងសម្រាប់ទស្សនា ព្រះអាទិត្យអស្ដង្គតក្នុងខេត្តសៀមរាប

0
  1. . ប្រាសាទភ្នំបាខែង
    ត្រូវបានកសាងឡើងនៅចុងសតវត្សទី៩ និងដើមសតវត្សទី១០ នៅក្នុងរាជព្រះបាទយសោវរ្ម័នទី១ ឧទ្ទិសដល់ព្រហ្មមញ្ញសាសនា។ ប្រាសាទនេះមានទីតាំងស្ថិតនៅលើកំពូលភ្នំធម្មជាតិមួយ ចាប់ពីជើងភ្នំរហូតដល់កំពូលនៃប្រាសាទមានកំពស់៧៨ម៉ែត្រ ដែលជាទីតាំងល្អបំផុតក្នុងការទស្សនាព្រះអាទិត្យរៀបលិច។ លើសពីនេះទៅទៀត យើងក៏អាចមើលឃើញកំពូលរបស់ប្រាសាទអង្គរវត្ត បារាយណ៍ទឹកថ្លា និងទេសភាពវាលស្រែក្បែរៗនេះផងដែរ។ប្រាសាទភ្នំបាខែង - TNAOT
  2. កំពង់ភ្លុក
    សហគមន៍ទេសចរណ៍មួយនេះ ក៏ជាតំបន់ទេសចរណ៍ធម្មជាតិមួយដ៏សំខាន់ ដែលមានសម្រស់ស្រស់ស្អាតផងដែរ ដោយសារតែនៅរដូវវស្សាភូមិទាំងមូល ត្រូវបានគ្រប់ដណ្ដប់ទៅដោយផ្ទៃទឹក និងហុំព័ទ្ធទៅដោយព្រៃលិចទឹក។ លើសពីនេះទៅទៀតភ្ញៀវទេសចរណ៍ទាំងអស់ អាចទៅទស្សនាអំពីការរស់នៅ និងការប្រកបរបចិញ្ចឹមជីវិតរបស់ប្រជាជន ដែលរស់នៅលើផ្ទៃទឹក និងទស្សនាផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាលនៃព្រះអាទិត្យរៀបអស្ដង្គតនៅលើបឹងទន្លេសាប។Tripadvisor - បេីអ្នកបានទៅលេងភូមិអណ្តែតទឹកកំពង់ភ្លុក ខេត្តសៀមរាប  មិនគួររំលងកាមើល៏ព្រះអាទិត្យលិចនៅបឹងទន្លេសាបនោះទេ។ ជាពិសេសគឺនៅរដូវ ...
  3.  ភ្នំក្រោម
    មានចម្ងាយប្រហែល ១០ គីឡូម៉ែត្រ ស្ថិតនៅខាងត្បូងក្រុងសៀមរាប និងខាងជើងបឹងទន្លេសាប។ នៅលើកំពូលភ្នំមានប្រាសាទមួយក្រុមដែលបានសាងសង់ឡើងពីថ្មភក់ នៅចុងសតវត្សទី៩ និងដើម្បីសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១។ ភ្នំក្រោមមានកំពស់១៤០ម៉ែត្រ ទីនេះក៏ជាកន្លែងដែលល្អបំផុត ក្នុងការគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាត នៃប្រាសាទបុរាណ និងទេសភាពវាលស្រែយ៉ាងធំល្វឹងល្វើយ ជាមួយព្រះអាទិត្យរៀបអស្ដង្គត៕ប្រាសាទភ្នំក្រោម – ព្រះរាជាណាចក្រកម្ពុជា

មន្ត្រីចិនធ្វើដំណើរទៅកាន់តៃវ៉ាន់លើកដំបូង ខណៈស្ថានការណ៍តានតឹង

0

តៃវ៉ាន់ ៖ កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងមក មន្ត្រីចិនបានធ្វើដំណើរទៅកាន់តៃវ៉ាន់ជាលើកដំបូង បន្ទាប់ពីខកខាកអស់រយៈពេល៣ឆ្នាំ តាំងពីជំងឺកូវីដ-១៩ ចាប់ផ្តើមឆ្លងរាតត្បាត ។ ការធ្វើដំណើរនេះ ក្នុងគោលបំណងសហការគ្នាផ្នែកវប្បធម៌ ស្របពេលស្ថានការណ៍ប្រទេសទាំងពីរកំពុងតែតានតឹងដោយសារច្រកសមុទ្រតៃវ៉ាន់ ។Amid soaring military tensions, Chinese officials reach Taiwan on first  post-pandemic visit - India Today

រដ្ឋាភិបាលតៃវ៉ាន់បានអនុញ្ញាតឱ្យមន្ត្រីចិនចំនួន៦រូប ដឹកនាំដោយ Liu Xiaodong អនុប្រធានការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន ប្រចាំទីក្រុងសៀងហៃ ដើម្បីចូលរួមក្នុងពិធីបុណ្យបង្ហោះគោមនៅក្រុងតៃប៉ិរបស់តៃវ៉ាន់ តាមការអញ្ជើញរបស់រដ្ឋាភិបាលក្រុងតៃប៉ិ ។

ទោះយ៉ាងណា មានក្រុមអ្នកគាំទ្រឯករាជ្យតៃវ៉ាន់បានរួមគ្នាធ្វើបាតុកម្មនៅផ្នែកខាងក្រៅអាកាសយានដ្ឋាន នៅពេលក្រុមមន្ត្រីចិនបានមកដល់ក្រុងតៃប៉ិ ប៉ុន្តែជាមួយគ្នានេះ ក៏មានក្រុមអ្នកគាំទ្រចិននៅតៃវ៉ាន់បានចេញមកទទួលស្វាគមន៍មន្រ្តីចិនទាំងនេះ ។The Presidential Inauguration of Tsai Ing-wen | Warsaw Institute

ប្រទេសចិនបានបដិសេធមិនពិភាក្សាជាមួយរដ្ឋាភិបាលតៃវ៉ាន់តាំងពីប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ចូលកាន់តំណែងនៅឆ្នាំ២០១៦ ខណៈលោកស្រីជាអ្នកនយោបាយស្វែងរកឯករាជ្យ និងបំបែកតៃវ៉ាន់ចេញពីចិន ។ ទោះយ៉ាងណា ចិនជាមួយតៃវ៉ាន់នៅតែមានការផ្លាស់ប្តូរគ្នាទៅវិញទៅមក រហូតដល់អ្វីៗត្រូវផ្អាកដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ ។

រដ្ឋាភិបាលតៃវ៉ាន់បានព្យាយាមភ្ជាប់ការទំនាក់ទំនងឡើងវិញជាមួយចិន ដោយការលុបចោលនូវវិធានការត្រួតពិនិត្យកូវីដនៅតាមព្រំដែនកាលពីចុងឆ្នាំ២០២២ កន្លងមក គឺក្នុងគោលបំណងភ្ជាប់សម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ៕ ប្រភព ៖ TNN World

រដ្ឋមន្រ្ដីការបរទេសអាមេរិក ព្រមានអំពីផលវិបាកធ្ងន់ បើចិនផ្គត់ផ្គង់គ្រឿងសឹកដល់រុស្ស៊ី

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន នៅក្នុងប្រទេសអ៊ុយក្រែន នឹងមកដល់ នៅត្រឹមតែប៉ុន្មានថ្ងៃខាងមុខនេះ ប្រមុខការទូត សហរដ្ឋអាមេរិក បានចោទប្រកាន់ ដល់រដ្ឋាភិបាលក្រុងប៉េកាំង កំពុងតែពិចារណា លើការផ្ដល់គ្រឿងសព្វាវុធ ជួយដល់ប្រទេសរុស្ស៊ី ហើយសកម្មភាពបែបនេះ នឹងធ្វើឲ្យចិន ប្រឈមមុខនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរ នឹកស្មានមិនដល់។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ថា លោក អេនតូនី ប៊ីលនខែន (Antony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេស សហរដ្ឋអាមេរិក បានចោទប្រកាន់ថា ចិន កំពុងតែពិចារណា ដល់ការផ្ដល់គ្រឿងយុទ្ធោបករណ៍របស់ខ្លួន ជួយដល់រុស្ស៊ី។ ជាមួយគ្នានេះ លោករដ្ឋមន្រ្ដី បានព្រមានដល់ក្រុងប៉េកាំង ថា ការផ្គត់ផ្គង់នូវគ្រឿងសឹកណាមួយ ជួយដល់ក្រុងមូស្គូ សម្រាប់ការធ្វើសង្គ្រាមឈ្លានពាន នៅលើទឹកដីរបស់អ៊ុយក្រេន នឹងបណ្ដាលឲ្យមានបញ្ហាធ្ងន់ធ្ងរ។9 things to know about Antony Blinken, the next US secretary of state –  POLITICO

លោកប្រមុខការទូត សហរដ្ឋអាមេរិក រូបនេះ បានប្រាប់ដល់បណ្ដាញទូរទស្សន៍ និង វិទ្យុរបស់សហរដ្ឋអាមេរិក CBS ថា ចិន កំពុងតែពិចារណា លើកិច្ចគាំទ្រផ្ដល់អាវុធដ៏សាហាវរបស់ខ្លួន រាប់ចាប់តាំងពីគ្រាប់រំសេវ រហូតដល់គ្រឿងសព្វាវុធផ្សេងៗទៀត។

ដោយឡែក ការគាំទ្ររបស់សហរដ្ឋអាមេរិក កំពុងតែកសាង ទៅលើភាគីអាត្លង់ទិកទាំង២ ដើម្បីផ្ដល់ដល់អ៊ុយក្រែន ជាមួយនឹងយន្ដហោះចម្បាំងទំនើបៗ តាមមាត្រដ្ឋាន ឬ ស្ដង់ដាររបស់អង្គការណាតូ។ ជាមួយគ្នានេះដែរ ចក្រភពអង់គ្លេស បានបញ្ជាក់ ថា ក្រុងឡុងដ៍ នឹងផ្ដល់នូវការបណ្ដុះបណ្ដាល បើកយន្ដហោះចម្បាំង ដល់កងទ័ពអាកាសរបស់អ៊ុយក្រែន។Lindsey Graham Said It Would Be Dumb of China to Give Russia Weapons

ទោះជាយ៉ាងណា ប្រទេសមហាអំណាចសហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស នៅតែស្ទាក់ស្ទើរ នៅក្នុងការប្រើប្រាស់កម្លាំងទ័ពអាកាសរបស់ពួកគេ តាមរបៀបដ៏សំខាន់មួយ ចាប់តាំងពីសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន បានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២រហូតមក។

លោក លីនសេ ហ្ក្រាហាំ (Linsey Graham) សមាជិក ព្រឹទ្ធសភា សហរដ្ឋអាមេរិក បានបញ្ជាក់ ថា សមាជិកសភាអាមេរិក គាំទ្រយ៉ាងទូលំទូលាយ ដល់ការបណ្តុះបណ្តាលដល់កងទ័ពអាកាសរបស់អ៊ុយក្រែន ឲ្យចេះប្រើប្រាស់យន្ដហោះចម្បាំង F-16 ហើយគាត់ជឿ ថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) នឹងយល់ព្រម នៅក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។

សមាជិក ព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ រូបនេះ បានថ្លែងទៅកាន់បណ្ដាញទូរទស្សន៍ ABC News ថា រូបគាត់ផ្ទាល់ មិនបានព្រួយបារម្ភ ថា យន្ដហោះចម្បាំង F-16 នឹងបង្កើនជម្លោះ ឲ្យកាន់តែរីករាលដាលធំឡើងនោះឡើយ។ ដូច្នេះ កុំខ្វល់ អំពីរឿងបង្កហេតុជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ហើយក៏កុំខ្វល់ពីរឿងវាយពូទីន។F-16 | Description & History | Britannica

ការអំពាវនាវ ជំរុញឲ្យផ្គត់ផ្គង់យន្ដហោះចម្បាំងទំនើបៗរបស់លោកខាងលិច ជួយដល់ប្រទេសអ៊ុយក្រែន នោះ បានកើតឡើង ក្រោយពេលមានកិច្ចព្រមព្រៀង កាលពីខែមុន ដោយសារតែបារាំង ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និង អាល្លឺម៉ង់ បានសម្រេចផ្គត់ផ្គង់រថក្រោះប្រយុទ្ធធុនធ្ងន់ទំនើបៗរបស់ពួកគេ ជួយដល់ក្រុងកៀវ។

សហរដ្ឋអាមេរិក បានផ្ដល់ជំនួយយោធា មានទំហំទឹកប្រាក់ ប្រហែល៣០ពាន់លានដុល្លារ ជួយដល់ក្រុងកៀវ ចាប់តាំងពីការចាប់ផ្ដើមសង្គ្រាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ តាមអ្វីដែលក្រុងមូស្គូ ហៅជា «ប្រតិបត្ដិការយោធាពិសេស» នៅលើទឹកដីរបស់អ៊ុយក្រែន។ ចំណែកក្រុមសម្ពន្ធមិត្តលោកខាងលិចមួយ ចំនួន បានបញ្ជាក់ ថា សម្ពន្ធមិត្តរបស់អ៊ុយក្រែន នឹងផ្ដោតលើយន្ដហោះចម្បាំងទំនើបៗតិច ជាងការផ្គត់ផ្គង់ភស្ដុភាជាមូលដ្ឋាន ដូចជា គ្រាប់កាំភ្លើងផ្ដោងជាដើម។Ukraine-Russia war: No breakthrough on fighter jets at Nato meeting

លោក ចូសេប ប័ររ៉ែល (Josep Borrell) ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានចេញនូវការព្រមានយ៉ាងម៉ឺងម៉ាត់ អំពីការថយចុះនូវការផ្គត់ផ្គង់គ្រាប់កាំភ្លើង និង អាវុធស្រដៀងគ្នារបស់អ៊ុយក្រែន ខណៈក្រុងកៀវ កំពុងតែប្រយុទ្ធ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ បច្ចុប្បន្ន អ៊ុយក្រែនកំពុងតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសារតែកង្វះខាតគ្រាប់រំសេវ ដែលត្រូវតែដោះស្រាយឱ្យបានឆាប់ ហើយវាមានបញ្ហាជាច្រើន នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ៕

តោះឆែកមើល! ថាតើតារានិករទាំង១២នេះ ស្អប់មិត្តស្រីប្រភេទណាបំផុត

0

ចំពោះតារានិករទាំង១២នេះពួកគេមានប្រភេទមិត្តស្រីដែលគេពេញចិត្តហើយក៏មានប្រភេទដែលគេមិនចូលចិត្តដូចគ្នា។ ហេតុនេះបើអ្នកចង់ដឹងថាប្រភេទមិត្តស្រីដែលធ្វើឲ្យតារានិករទាំងនេះស្អប់បំផុតបែបណា
អាចផ្ទៀងចម្លើយនៅខាងក្រោមបាន។

Aries
អ្វីដែលតារានិករនេះស្អប់បំផុតគឺនៅពេលមិត្តស្រីលុបហ្គេមរបស់គាត់ចោល។
Aries ចូលចិត្តលេងហ្គេមណាស់
ដូច្នេះប្រសិនបើមិត្តស្រីលុបវាអ្នកនឹងលែងទទួលបានការគោរពពីគាត់ទៀត។

Taurus

គាត់មិនចូលចិត្តនរណាមកចាត់ចែងខ្សែជីវិតជំនួសគាត់នោះទេរឹតតែស្អប់នរណាប៉ះកាបូបលុយ
ឬ ឆែកទូរសព្ទរបស់គាត់ទៀត។

Gemini
គាត់ធុញបំផុតនរណាចូលចិត្តជ្រៀតជ្រែកខ្លាំងពីជីវិតឯកជនរបស់គាត់ព្រោះគាត់ជាមនុស្សឲ្យតម្លៃខ្ពស់លើជីវិតឯកជនរបស់គាត់។

Cancer
គាត់ស្អប់បំផុតគឺការប្រៀបធៀប ។
នៅពេលមិត្តស្រីទាមទារចង់ឲ្យគាត់ល្អឥតខ្ចោះដូចតួឯកក្នុងរឿងភាគកូរ៉េឬប្រលោមលោកណាមួយទាំងដែលតាមពិតគាត់ត្រឹមជាបុរសសាមញ្ញម្នាក់ដែលនេះជារឿងដែលគាត់ខ្លាចបំផុត។

Leo
គាត់មិនចូលចិត្តឲ្យមិត្តស្រីបញ្ជាគាត់ឲ្យឈប់ធ្វើអ្វីមួយដែលជាចំណង់ចំណូលចិត្តរបស់គាត់នោះទេព្រោះជាផ្នែកមួយនៃរសជាតិជីវិតរបស់គាត់
។ ហេតុនេះប្រសិនបើមិត្តស្រីគ្រាន់តែចង់ផ្តល់ដំបូន្មានដល់គាត់អ្នកគួរផ្តោតលើកត្តាសុខភាពវិញល្អជាង។

Virgo
គាត់ខ្លាចបំផុតនៅពេលមិត្តស្រីចង់ឲ្យគាត់ព្រមទទួលស្គាល់កំហុសរបស់ខ្លួន។លើសពីនេះគាត់ស្អប់ការធ្វើតេស្ត៍សាកល្បងលើរឿងស្នេហារឹតតែមិនចូលចិត្តនៅពេលមិត្តស្រីតេស្ត៍ចិត្តរឿងឲ្យទៅទិញMilkteaទាំងយប់មកឲ្យឬ Callឲ្យមកជួបភ្លាមៗ…។

Libra
គេស្អប់មិត្តស្រីដែលចូលចិត្តត្រួតត្រាលើទំនាក់ទំនងពិសេសចោទថាគេនៅលួចទាក់ទងEx ទៀត។ រឿងនេះសម្រាប់គេជារឿងឈឺក្បាលបំផុតព្រោះមិនសមហេតុផលហើយមានតែធ្វើឲ្យគេលែងគោរពនិងឲ្យតម្លៃលើមិត្តស្រីទៀតប៉ុណ្ណោះ។

Scorpio
បុរសScorpioនឹងមិនទ្រាំជាមួយមិត្តស្រីណាដែលតែងបង្ខំគេឲ្យឈប់រាប់អានជាមួយអ្នកនេះ
អ្នកនោះពីរង្វង់មិត្តភក្កិរបស់គេនោះទេ។ មិត្តភក្កិជាមនុស្សសំខាន់មួយសម្រាប់គេ
ដូច្នេះបើប្រាប់ឲ្យគេឈប់សេពគប់ហាក់ដូចជាមិនសមហេតុផល ។

Sagittarius
គេធុញបំផុតពេលមិត្តស្រីចេះតែចង់ឲ្យគេនិយាយដដែរៗថា”
I love You” ឬ”
I miss You” ។
ចំពោះគេស្រលាញ់ ឬអត់គឺគេនឹងបង្ហាញតាមរយៈសកម្មភាពជំនួសឲ្យពាក្យសម្តីដូច្នេះត្រឹមពាក្យផ្អែមប៉ុណ្ណឹងសម្រាប់គេគ្មានសារៈសំខាន់ឡើយ។

Capricorn
គេស្អប់ការរំខាននៅពេលគេកំពុងផ្តោតខ្លាំងលើការងារដែលគេពេញចិត្តធ្វើឬកិច្ចការងារណាដែលកំពុងជាប់គាំងត្រូវការដោះស្រាយបន្ទាន់។ដូច្នេះគេមិនចូលចិត្តមិត្តស្រីរករឿងខុសរបៀបមឹនដឹងសាច់រឿងច្បាស់លើពេលវេលាផ្ទាល់ខ្លួនរបស់ គេ ឡើយ។

Aquarius
គេរអាបំផុតចំពោះមិត្តស្រីដែលខ្វល់ខ្លាំងពេកពីជីវិតឯកជនរបស់គេឬចំណង់ចំណូលចិត្តរបស់គេ។ គេសុខចិត្តលាក់វាបើមិត្តស្រីបង្ហាញតម្រុយថាចង់ដឹងពេកព្រោះគេចង់មានពេលវេលាពិសេសផ្ទាល់ខ្លួនមួយ។

Pisces
គេខ្លាចខ្លាំងយកមែនទែនលើមិត្តស្រីដែលពេលឈ្លោះគ្នាប្រើសង្រ្គាមត្រជាក់អ្វីក៏មិននិយាយ។ ចង់ឲ្យគេលួងទាំងដែលមិនដឹងពីហេតុផលច្បាស់ដែលនាំឲ្យគេឈឺក្បាលនិងអស់កម្លាំងលើទង្វើបែបនេះ។ ក្រៅពីនេះគេស្អប់នារីណាដែលឃាត់ឃាំងគេមិនឲ្យហូបអ្វីដែលគេចូលចិត្តថែមទៀត។ គេគ្រាន់តែចង់បានមិត្តស្រីដែលឆាប់យល់ពីគេនិងងាយចុះសម្រុងជាមួយគ្នាប៉ុណ្ណោះ៕Understanding Zodiac Signs Constellations -

ឥទ្ធិពលនៃគ្រាប់មីសុីលអន្តរទ្វីប ដែលអាចផ្តល់ក្តីវិនាសទៅកាន់មនុស្សជាតិ

0

មីស៊ីលផ្លោងអន្តរទ្វីប (ICBM) គឺជាមីស៊ីលផ្លោងដែលមានរយៈចម្ងាយឆ្ងាយជាង ៥៥០០ គីឡូម៉ែត្រដែលត្រូវបានផលិតឡើងជាចម្បង សម្រាប់បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរមួយ ឬក៏ច្រើនជាងពីរ

នៅលើលោកយើងនេះមានតែ រុស្ស៊ី សហរដ្ឋអាមេរិក ចិន បារាំង ឥណ្ឌា ចក្រភពអង់គ្លេស អ៊ីស្រាអែល និងកូរ៉េខាងជើង គឺជាប្រទេសដែលគេដឹងថាមាន ICBMs សម្រាប់ធ្វើប្រតិបត្តិការ។North Korea fired ballistic missiles from train amid rising tensions with the South | North Korea | The Guardian

មីស៊ីលផ្លោងអន្តរទ្វីប ICBMs ដំបូងឡើយ ត្រូវបានបង្កើតឡើងដោយសហភាពសូវៀត ដោយលោក Sergei Korolyov មានឈ្មោះថា R7 Semyorka បានបំពាក់ក្បាលគ្រាប់អុីដ្រូសែន ហើយបានធ្វើការបាញ់សាកល្បងបានដោយជោគជ័យលើកដំបូងនៅថ្ងៃទី២១ខែសីហា ឆ្នាំ១៩៥៧ ដែលវាមានលទ្ធភាពបាញ់បាន៦ពាន់គីឡូម៉ែត្រ។R-7 (Semyorka), Gallery

ក្រោយមក រុស្សុី ក៏បានបង្កើតអង្គភាពកាំជ្រួចយុទ្ធសាស្ត្រដំបូងបានដំណើរការនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ១៩៥៩ នៅភាគពាយព្យនៃប្រទេសរុស្ស៊ី។

តែមកទល់បច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែទំនើបបានធ្វើឱ្យប្រទេសមហាអំណាចមួយចំនួន បង្កើតកម្មវិធីអភិវឌ្ឍន៍ គ្រាប់មីសុីលអន្តរទ្វីប ឱ្យកាន់តែខ្លាំងក្លាជាងមុន ដែលផ្តល់ក្តីកង្វល់ដល់មនុស្សជាតិ។North Korea Fired 'Suspected Intercontinental Ballistic Missile': Seoul

ជាក់ស្តែងគ្រាប់មីសុីលអន្តរទ្វីបរបស់កូរ៉េខាងជើង មានលទ្ធភាពបាញ់ទៅដល់សហរដ្ឋអាមេរិក ហើយវាក៏អាចបាញ់ទៅកាន់ជប៉ុន កូរ៉េខាងត្បូង នៅក្នុងពេលតែមួយ ដោយប្រើតែគ្រាប់មីសុីលតែមួយប៉ុណ្ណោះ។

ក្នុងនោះ គ្រាប់មីសុីលអន្តរទ្វីបនីមួយៗ អាចផ្ទុកប្រភេទក្បាលគ្រាប់ប្រភេទខុសៗគ្នា ក្នុងពេលតែមួយបានថែមទៀត។ មានន័យថា ​មីសុីលមួយគ្រាប់ អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរមួយ និងក្បាលគ្រាប់ផ្ទុកជាតិគីមីជីវសាស្ត្រ ដំណើរគ្នាបាន។Ballistic missile - Wikipedia

ក្រឡេកមកមើលអនុភាពវិញ គ្រាប់មីសុីលអន្តរទ្វីបនេះ​ មិនមានលទ្ធភាពកម្ទេចដូចគ្រាប់បរមាណូនោះទេ ក៏ប៉ុន្តែវាមានភាពងាយស្រួលក្នុងគារបាញ់ ជាងគ្រាប់បរមាណូ ដែលតម្រូវឱ្យដឹកគ្រាប់តាមយន្តហោះទៅទម្លាក់ដល់ទីតាំងផ្ទាល់តែម្តង។

គ្រាប់មីសុីលអន្តរទ្វីប អាចបាញ់ចេញពី៤ទីតាំង ដែលគេនិយមប្រើគឹ រថយន្តផ្ទុកគ្រាប់,រថភ្លើង,មូលដ្ឋានក្រោមដី និងនាវាមុជទឹកដើរដោយថាមពលនុយក្លេរអ៊ែរ៕US confirms North Korea intercontinental ballistic missile launch - Verdict