ប្រទេសថៃ ៖ កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងមក លោក Smith Srison វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យរ៉ាម៉ាធិបតី ប្រទេសថៃ បានបង្ហោះសារនៅលើហ្វេសប៊ុកផេក Smith Fa Srisont ពីករណីរកឃើញក្មេងពុលដោយសារការហូបចាហួយផ្សំពីកញ្ឆា ។ លោកបញ្ជាក់ថា គេបានរកឃើញផលប៉ះពាល់ដោយសារកញ្ឆា គឺមានអ្នកជំងឺវ័យក្មេងម្នាក់បានហូបចាហួយធ្វើពីកញ្ឆា ហើយមានអាការៈញ័រដើមទ្រូងធ្ងន់ធ្ងរ រហូតធ្វើឱ្យបេះដូងលោតញាប់ខុសធម្មតា និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ហើយអ្នកជំងឺប្រាប់ថា បានទិញចាហួយនេះពីហាងមួយនៅជិតសាលារៀន ដោយគិតថា ជានំធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxW3QocxnA2yfGojXEATDSfK4ci8nJzAHlurSyS9qplPYwiY6eqIzA68wZeNrgvI56SdZzqv7WHhkWNxyM6vQImIzvc1lhjH47gaEqC-fre-JTptfBfF0v9Krxa6-6YFvNFhKN_QK_zbmbkAPg5t2670o9-ypXdrHA3oDPlVF5nusSIRFh0UsMbyFP/s800/photo_2023-02-20_11-05-17.jpg

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ផលប៉ះពាល់ដោយសារកញ្ឆា មិនមែនមានតែចាហួយតែមួយមុខទេ យោងតាមគ្រូពេទ្យធ្វើការនៅបន្ទប់សង្គ្រោះបន្ទាន់ ឬពេទ្យវិកលចរិតនានាបញ្ជាក់ថា បានជួបករណីនេះជាច្រើននាពេលកន្លងមក ។

លោក Smith Srison បន្តថា បើរដ្ឋាភិបាលថៃ និងមន្ត្រីពាក់ព័ន្ធនឹងច្បាប់កញ្ឆាមិនចេញច្បាប់គ្រប់គ្រងការប្រើប្រាស់កញ្ឆាឱ្យបានច្រើនជាងនេះទេ ហេតុការណ៍អាក្រក់ផ្សេងទៀតនឹងកើតឡើងចំពោះពលរដ្ឋគ្រប់រូប ហើយនៅថ្ងៃមុខ នឹងមានក្មេងៗហូបនំកញ្ឆា ហើយប៉ះពាល់សុខភាពរហូតដល់ស្លាប់ទៀតផង ។ លើសពីនេះ នឹងមានអ្នកស្រវឹងកញ្ឆាហើយបើកបររថយន្តទៅបុកពលរដ្ឋរហូតដល់ស្លាប់ ក៏ដូចជាជួបអ្នកមានបញ្ហាផ្លូវចិត្តដោយសារពួកគេប្រើប្រាស់កញ្ឆា ហើយធ្វើបាបមនុស្សក្នុងក្រុមគ្រួសារ ។ លោកថ្លែងថា ៖ «បច្ចុប្បន្ន នៅប្រទេសថៃ គេបានពិនិត្យឃើញកញ្ឆាក្នុងទឹកនោមរបស់មនុស្សអាក្រក់ដើរធ្វើបាបអ្នកដទៃ ។ ខ្ញុំសូមសំណូមពរទៅបុគ្គលគ្រប់រូបដែលពាក់ព័ន្ធនឹងច្បាប់កញ្ឆានាំគ្នាពិចារណា និងដាស់តឿនសតិថា ត្រូវគ្រប់គ្រងការអនុវត្បច្បាប់ឱ្យបានច្រើនជាងនេះ យ៉ាងតិចណាស់ ក៏ស្មើប្រទេសផ្សេងដែរ» ។Hemp vs. Marijuana: What's the Difference?

លោក Smith Srison បន្ថែមថា ៖ «មនុស្សមួយចំនួនសួរថា ហេតុអ្វីមិនប្តឹងប៉ូលិសថា មានហាងលក់កញ្ឆា ? ខ្ញុំសូមឆ្លើយថា យើងមិនអាចប្តឹងប៉ូលិសបានទេ គឺត្រូវបង្ក្រាបតាមរយៈរដ្ឋបាលចំណីអាហារ និងឱសថ ឬនាយកដ្ឋានសុខាភិបាល ឬនាយកដ្ឋានឱសថបុរាណថៃ ព្រោះគេចាត់ទុកថា កញ្ឆាមិនមែនជាថ្នាំញៀនទេ វាជាអាហារ ឬគ្រឿងផ្សំពីធម្មជាតិ» ៕ ប្រភព ៖ thestandard