ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី១៩ ខែកុម្ភៈ កន្លងមក ប្រទេសកូរ៉េខាងត្បូង និងអាមេរិកបានធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នា ដោយមានយន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកចូលរួមហ្វឹកហាត់ផងដែរ ។ ការធ្វើសមយុទ្ធនេះ គឺរៀបចំឡើងមួយថ្ងៃក្រោយបន្ទាប់ពីកូរ៉េខាងជើងសាកល្បងបាញ់កាំជ្រួចឆ្លងទ្វីប ICBM របស់ខ្លួន ។:quality(70)/cloudfront-us-east-1.images.arcpublishing.com/archetype/OKLY72JTKNA4HCFDESR5ZDQXRY.jpg)
អគ្គលេខាធិការចម្រុះកូរ៉េខាងត្បូងបានថ្លែងកាលពីថ្ងៃទី១៩ ខែកុម្ភៈថា កូរ៉េខាងត្បូង និងអាមេរិកបានធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នា ដោយមានយន្តហោះចម្បាំង Stealth F-35A និងយន្តហោះបណ្តេញ F-15K របស់កូរ៉េខាងត្បូង រួមជាមួយយន្តហោះបណ្តេញ F-16 របស់អាមេរិក ដើម្បីនាំយន្តហោះទម្លាក់គ្រាប់បែក B-1B របស់អាមេរិកមកកាន់តំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូង បន្ទាប់មក យន្តហោះចម្បាំងចំនួន១០គ្រឿងបានហោះជាក្រុមនៅលើសមុទ្រលឿង សមុទ្រខាងកើត និងខាងត្បូងរបស់កូរ៉េខាងត្បូង ។
អគ្គលេខាធិការចម្រុះកូរ៉េខាងត្បូងបញ្ជាក់ថា ការធ្វើសមយុទ្ធរួមគ្នានៅពេលនេះ គឺជាការបង្ហាញពីសក្តានុពលការពារប្រទេសកូរ៉េខាងត្បូង និងអាមេរិក តាមរយៈការដាក់ពង្រាយបន្ថែមនូវឧបករណ៍យោធាអាមេរិក ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងបញ្ជាក់ថា អាមេរិកប្តេជ្ញាការពារឧបទ្វីបកូរ៉េ និងអនុវត្តតាមកិច្ចសន្យាពង្រីកជំនួយទប់ស្កាត់ ដែលអាមេរិកនឹងប្រើប្រាស់សក្តានុពលយោធាទាំងអស់របស់ខ្លួន រួមទាំងអាវុធនុយក្លេអ៊ែរដើម្បីការពារសម្ព័ន្ធមិត្ត ។
គួរបញ្ជាក់ថា ការធ្វើសមយុទ្ធលើកនេះកើតឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងសាកល្បងបាញ់មីស៊ីលឆ្លងទ្វីប ICBM ប្រភេទ Hwaseong-15 ហើយក៏ជាការធ្វើសមយុទ្ធភ្លាមៗដើម្បីបង្ហាញពីសក្តានុពលរបស់ប្រព័ន្ធការពារដោយអាវុធនុយក្លេអ៊ែរ ដែលអាចបាញ់បានយ៉ាងឆាប់រហ័ស ។ កូរ៉េខាងជើងបានគំរាមកាលពីថ្ងៃទី១៨ ខែកុម្ភៈថា នឹងតបតវិញយ៉ាងចាស់ដៃ និងបន្តបន្ទាប់ដែលមិនធ្លាប់ធ្វើពីមុនមក បើកូរ៉េខាងត្បូង និងអាមេរិកនៅតែនាំមុខធ្វើសមយុទ្ធរួមគ្នា ៕
ប្រភព ៖ NationWorldNews










