ស្លឹកឈូក គឺជារុក្ខជាតិម្យ៉ាងដែលនៅក្នុងទឹកបឹង ភាគច្រើននៃប្រជាជនកម្ពុជា ប្រើប្រាស់វាសម្រាប់ខ្ចប់ ឬវិច ឥវ៉ាន់ និងរុក្ខជាតិផ្សេងៗទៀត។
មិនទែប៉ុណ្ណោះ ដោយសារតែស្លឹកឈូប មិនជ្រាបទឹក អ្នកខ្លះអាចប្រើវាសម្រាប់ដាក់ទឹកផឹកថែមទៀតផងដែរ។ ចុះមានដែលឆ្ងល់អត់ ហេតុអ្វីបានជាវាមិនជ្រាបទឹក?
ស្លឹកឈូមមិនជ្រាបទឹក ដោយសារតែស្រទាប់ខាងក្រៅរបស់វា មានបណ្ដុំកោសិកាដែលមានផ្ទុកដោយសារធាតុសែលុយឡូស។ សារធាតុនេះ មានក្នុងកោសិកានីមួយៗរួមបញ្ចូលគ្នាក្នុងទម្រង់នៃ Kyulin (យូលីន)។ ស្រទាប់នេះមានជាតិអាស៊ីដ អាល់កុល និងអាតូមកាបូន។
ពួកវាមិនរលាយក្នុងទឹកនោះទេ ដូច្នេះគ្មានប្រតិកម្មគីមីដែលកើតឡើងលើស្លឹកឈូកទេ ព្រោះស្រទាប់ Kyulin នឹងការពារស្លឹកឈូក ពេលអ្នកបន្តក់ទឹកចូល វានឹងទៅជាគ្រាប់ៗទឹក រេចុះឡើងលើស្លឹកឈូក៕
ប្រភព: Scientific American










