ប្រទេសជប៉ុន ៖ រដ្ឋាភិបាលជប៉ុនបានប្រកាសត្រៀមបង្កើតវិធីសាស្ត្រថ្មី និងងាយស្រួលជាងមុនក្នុងការផ្តល់ទិដ្ឋាការ (visa) ពិសេសសម្រាប់អ្នកមានប្រាក់ចំណូលខ្ពស់ និងនិស្សិតបញ្ចប់ការសិក្សាពីមហាវិទ្យាល័យលំដាប់ខ្ពស់នៅក្រៅប្រទេស ស្របពេលមានការប្រកួតប្រជែងអ្នកមកជំនាញពីក្រៅប្រទេសមកធ្វើការនៅជប៉ុន ។

គោលការណ៍ថ្មីនេះនឹងគ្របដណ្តប់លើអ្នកស្រាវជ្រាវ និងវិស្វករអន្តរជាតិដែលមានប្រាក់ចំណូលយ៉ាងតិច២០លានយេនក្នុង១ឆ្នាំ រួមទាំងនិស្សិតបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ឬមានបទពិសោធន៍ធ្វើការរយៈពេល១០ឆ្នាំ ។ ជប៉ុននឹងចាប់ផ្តើមអនុវត្តគោលការណ៍នេះចាប់ពីខែមេសា ឆ្នាំ២០២៣ តទៅ ។How Japan risks losing its shine for foreign workers - Nikkei Asia

បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុនបានអនុម័តផ្តល់ទិដ្ឋាការពិសេសរយៈពេល៥ឆ្នាំតាមរយៈប្រព័ន្ធផ្តល់ពិន្ទុ ដោយពិន្ទុនឹងផ្តល់ឱ្យផ្អែកតាមលក្ខណៈវិនិច្ឆ័យផ្សេងៗ រួមទាំងប្រវត្តិការសិក្សា ការធ្វើការ និងប្រាក់ចំណូលក្នុង១ឆ្នាំ ប៉ុន្តែគេមើលឃើញថា ប្រព័ន្ធផ្តល់ពិន្ទុនេះស្មុគស្មាញពេក ស្របពេលពិភពលោកកំពុងប្រកួតប្រជែងគ្នាទាក់ទាញអ្នកមានជំនាញមកធ្វើការ ។ ក្រៅពីនេះ រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តបង្កលក្ខណៈងាយស្រួលដល់យុវជនដែលមានសក្តានុពលខ្លាំងអាចស្វែងរកការងារធ្វើនៅប្រទេសជប៉ុនដោយងាយផងដែរ ។News Navigator: What are Japan's night junior high schools? - The Mainichi

និស្សិតបរទេសដែលបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យកំពូលដំបូងចំនួន១០០ ដែលរៀបចំឡើងដោយការិយាល័យជនអន្តោប្រវេសន៍របស់ជប៉ុន ក្នុងរយៈពេល៥ឆ្នាំកន្លងមក នៅពេលពួកគេធ្វើដំណើរមកដល់ប្រទេសជប៉ុន ពួកគេនឹងទទួលបានទិដ្ឋាការ Designated Activities ដែលអាចរស់នៅប្រទេសជប៉ុនរយៈពេល២ឆ្នាំ ដើម្បីស្វែងរកការងារធ្វើ ។

នាយកខុទ្ទកាល័យ Hirokazu Matsuno បានថ្លែងថា ប្រព័ន្ធថ្មីនេះ គឺជាការពង្រីកសិទ្ធិពិសេសដែលអំណោយផលដល់អ្នកមានជំនាញខ្ពស់ពីបរទេសអាចមកធ្វើការ និងរស់នៅប្រទេសជប៉ុន ៕Hire in Japan - Employer of Record | GoGlobal

ប្រភព ៖ The better