Home Blog Page 1824

ពស់មានពិសជាងគេនៅប្រទេសកម្ពុជា

0

ករណីពស់ចឹកគឺជាគ្រោះថ្នាក់ដ៏រន្ធត់មួយដែលបងប្អូនប្រជាពលរដ្ឋខ្មែរតែងតែជួបប្រទះជាញឹកញយ ពោលគឺនៅតាមតំបន់ដាច់ស្រយ៉ាល ស្រែចម្ការតាមទីជនបទ តែទោះបីជាយ៉ាងណាពស់ដែលមានពិស គឺគេឃើញមានរស់នៅគ្រប់កន្លែងមិនថានៅតាមទីជនបទឬនៅទីក្រុងនោះឡើយ ពិសេសនៅរដូវទឹកឡើងនាពេលនេះ ឧស្សាហ៍ឃើញមានករណីពស់ចឹកណាស់ ប្រសិនបើយើងជួយសង្គ្រោះ មិនទាន់ទេ នឹងបណ្តាកលឲ្យប៉ះពាល់ដល់អាយុ ជីវិតជាជាពុំខាន។

នៅកម្ពុជា សត្វពស់បានសំគាល់ឃើញថា មានពស់ពិស១២ ប្រភេទដែល បង្ករឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ ក្នុងនោះពស់៦ ប្រភេទដែលបង្ករគ្រោះថ្នាក់ញឹកញាប់ដោយសារវារស់នៅជិតៗភូមិដ្ឋានយើងមានៈ

  • ពស់វែកក្របី
  • ពស់វែកដំបូក
  • ពស់ហនុមាន
  • ពស់ក្រាយឬថ្នាំងអំពៅសខ្មៅ
  • ពស់បៃតង ២ប្រភេទទៀត

មាន ៥ ប្រភេទទៀតវាច្រើនរស់នៅក្នុងព្រៃឆ្ងាយពីភូមិៈ

  • ពស់វែករនៀម
  • ពស់ពព្លាក់
  • ពស់ស្រកាចាស
  • ពស់ក្រាយ លឿងខ្មៅ
  • ពស់ក្រាយក្បាលក្រហម ពស់ទី១២ គឺពស់សមុទ្រ ដែលអាចបង្ករគ្រោះថ្នាក់ដល់អ្នកនេសាទសមុទ្រ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiTyU9IfsIaT3ygn2JTFmrJW-aZTwVhnOx33fAFv4tx7pKystiYr2cSH61GCEIioVOku9rFTjnN2Q77FymC75E5psxug91KOqWvb8JAAUlnk4UrpNC2u4lMz8zL0Cg0u0XVsKUCtD9pb_aFGOFE6v7l6DXcAaiobWbJpJIaUUdfWxZAqMCK1xzZjkbOA/s1558/6271f53cc5948_1651635480_large.jpg

ប្រភព៖ ពេទ្យកាលម៉ែត្រ

ចង់ជោគជ័យក្នុងជីវិតដោយផ្នែកណាមួយអ្នកគប្បីអនុវត្តនូវវិធីទាំងនេះ

0

ប្រសិនបើអ្នកចង់បានជីវិតមួយដែលស្រស់ បំព្រងអ្នកត្រូវរៀបចំផែនការជីវិត ក៏ដូចជាបើកចិត្តទូលាយលើរឿងមួយចំនួន។ ការចំណាយកម្លាំងដោយមិនបានបែងចែកឲ្យបានត្រឹមត្រូវច្បាស់លាស់ជាការចាយជីវិតដោយខ្ជះខ្ជាយបំផុត ហេតុនេះបើអ្នកចង់ជោគជ័យនៅផ្នែកណាមួយនៃជីវិតអ្នកគួរអនុវត្តដោយវិធីទាំងនេះ។

១.បែងចែកពេលវេលាដើម្បីអោយខ្លួនសម្រាកខ្លះ

មិនថាជាមានឋានះបុណ្យសក្តិខ្ពង់ខ្ពស់យ៉ាងណាមានទ្រព្យសម្បត្តិច្រើនមហាសាលយ៉ាងណា អ្វីដែលមនុស្សម្នាក់មានស្មើៗគ្នានោះគឺពេលវេលានេះហើយ។ អ្វីដែលខុសប្លែកគ្នានោះគឺជារបៀបដែលមនុស្សដោយឡែកពីគ្នាជ្រើសរើសចំណាយពេលមួយនេះឯង។ ពេលដែលអ្នកផ្ដោតកម្លាំងទៅលើការងារឬ អ្វីដែលអ្នកគិតថាសំខាន់តែមួយមុខ ដោយមិនបានបែងចែកពេលវេលាខ្លះដើម្បីសាកថ្ម បង្កើនថាមពលឡើងវិញ។ មិនចាំបាច់សម្រាករយៈពេលយូរទៅកន្លែងកន្លែងណាឆ្ងាយៗក៏បាន អោយតែអ្នកកែប្រែទម្លាប់ប្រចាំថ្ងៃតែបន្តិចជីវិតអ្នកច្បាស់ជាមិននឿយរហូតដល់ថ្នាក់ស្រោចស្រង់មិនបាននោះទេ។Treat success as a process, not an end game | The Senior | Senior២.បើកចិត្តអោយទូលាយ រីករាយនឹងការផ្លាស់ប្ដូរ

មិនមែនប្រាកដថាទម្លាប់ដដែលៗនឹងនាំភាពជោគជ័យមកអោយអ្នករហូតនោះទេព្យាយាមចាប់យកឱកាស និងសម្លឹងរកភាពវិជ្ជមានពីរឿងរ៉ាវដែលកើតឡើងនៅក្នុងជីវិតអ្នក។ជីវិតនៅក្នុងតំបន់សុខស្រួលគឺងាយស្រួល។
អ្នកគ្រាន់តែធ្វើតាមទម្លាប់មួយហើយអ្នកអាចទស្សន៍ទាយលទ្ធផលបាន។ នៅខាងក្រៅតំបន់ផាសុកភាពការសន្មតរបស់អ្នកត្រូវបានជំទាស់។ គំនិត ផ្នត់គំនិតនិងប្រព័ន្ធជំនឿរបស់អ្នកត្រូវបានសាកល្បង។
អ្នកត្រូវតែស្វែងរកវិធីថ្មីដើម្បីបញ្ជាក់ថាអ្នកជានរណានិងអ្វីដែលអ្នកជឿជាក់បំផុតក្នុងជីវិតនេះ។Entrepreneur | How To Become Successful Faster៣. រីករាយនឹងទំនាក់ទំនងមិត្តភាពដែលអ្នកបានចាប់ផ្ដើមក្នុងដំណើរឆ្ពោះទៅរកគោលដៅជីវិតអ្នក

សុខភាពផ្លូវចិត្តនិងសុខុមាលភាពផ្ទាល់ខ្លួនរបស់យើងត្រូវបានចងភ្ជាប់ជាមួយនឹងគុណភាពនៃទំនាក់ទំនងផ្ទាល់ខ្លួនរបស់យើង។កាលណាយើងភ្ជាប់ទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សដែលយើងស្រលាញ់
នោះយើងកាន់តែមានអារម្មណ៍រីករាយនិងការពេញចិត្តផ្ទាល់ខ្លួនកាន់តែច្រើននៅក្នុងជីវិត។
មនុស្សភាគច្រើនវាយតម្លៃពេលវេលានៃទំនាក់ទំនងនិងការចែករំលែកភាពរីករាយជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេថាជាបទពិសោធន៍ជីវិតដ៏សំខាន់បំផុតរបស់ពួកគេ។
ទំនាក់ទំនងសំខាន់ៗទាំងនេះមិនត្រឹមតែរួមបញ្ចូលក្រុមគ្រួសារនិងមិត្តភក្តិផ្ទាល់ខ្លួនប៉ុណ្ណោះទេ
ប៉ុន្តែក៏មានក្រុមនិងសហគមន៍ដែលអ្នកមានអារម្មណ៏ថាស្រដៀងនឹងអ្នកបំផុតផងដែរ។

រថភ្លើង២ខ្សែបុកគ្នាពេញទំហឹងនៅប្រទេសក្រិក

0

ប្រទេសក្រិក ៖ សារព័ត៌មានរ៉យទ័របានរាយការណ៍ថា កាលពីល្ងាចថ្ងៃទី២៨ ខែកុម្ភៈ កន្លងមក មានហេតុការណ៍រថភ្លើង២ខ្សែបុកគ្នានៅជាយក្រុង Larissa ស្ថិតនៅតំបន់កណ្តាលប្រទេសក្រិក ដែលធ្វើឱ្យមានអ្នកស្លាប់ដំបូងចំនួន២៦នាក់ និងរងរបួសយ៉ាងតិច៨៥នាក់ ។

Konstantinos Agorastos អភិបាលក្រុង Thessaly បានបញ្ជាក់ថា ការបុកគ្នារបស់រថភ្លើងទាំងពីរខ្សែនេះគឺខ្លាំងក្លាបំផុត ដែលធ្វើឱ្យទូររថភ្លើងចំនួន៤ទូរខាងមុខធ្លាក់ពីផ្លូវរថភ្លើង និងទូររថភ្លើងដែលមានអ្នកដំណើរជិះចំនួន២ទូរទៀតបានខូចខាតខ្លាំង និងបណ្តាលឱ្យមានភ្លើងឆេះ ។Greece train crash: At least 29 dead, 85 injured | CNN

រថភ្លើងដែលជួបគ្រោះថ្នាក់នេះ រថភ្លើងទី១ បានផ្ទុកអ្នកដំណើរដែលធ្វើដំណើរមកពីក្រុង Athens ទៅកាន់ក្រុង Thessaloniki ស្ថិតនៅភាគខាងជើងប្រទេសក្រិក ហើយរថភ្លើងទី២ ផ្ទុកទំនិញ និងធ្វើដំណើរចេញពីក្រុង Thessaloniki ទៅកាន់ទីក្រុង Larissa ។

សារព័ត៌មានក្នុងស្រុករាយការណ៍ថា អ្នកដំណើររបស់រថភ្លើងទាំងពីរខ្សែនេះមានទាំងអស់ចំនួន៣៥០នាក់ ហើយគេបានជម្លៀសអ្នកដំណើរចំនួន២៥០នាក់ទៅកាន់ទីកន្លែងផ្សេង ប៉ុន្តែការជម្លៀសធ្វើឡើងយ៉ាងពិបាកដោយសារបញ្ហាចរាចរណ៍ និងមានផ្សែងក្រាស់ក្រោយកើតគ្រោះថ្នាក់ ។Greece train crash: At least 29 dead, 85 injured | CNN

ទោះយ៉ាងណា អ្នកដំណើរមានសុវត្ថិភាពត្រូវបានគេដឹកជញ្ជូនតាមរថយន្តក្រុងទៅកាន់ទីក្រុង Thessaloniki ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ពីមូលហេតុច្បាស់លាស់ដែលបណ្តាលឱ្យរថភ្លើងទាំងពីរខ្សែនេះបុកគ្នាទេ៕Fiery Greece train collision kills 29, injures at least 85 | The HillTrain crash in Greece: Several dead, dozens injured | CTV News

ប្រភព ៖ beartaiBRIEF

ហ្គាសឡើងថ្លៃប៉ះពាល់ដល់ហាងលក់ម្ហូបអាហារ

0

ប្រទេសថៃ ៖ បន្ទាប់ពីរដ្ឋាភិបាលថៃបានបញ្ជាឱ្យកំណត់តម្លៃហ្គាសស្មើ៤០៨បាត/១ធុង រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ ហើយនៅមុនថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ មានការផ្លាស់ប្តូរតម្លៃហ្គាសម្តងទៀត គឺស្មើ៤២៣បាត/១ធុង ។ ដូច្នេះ ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ហ្គាសសម្រាប់ចម្អិនអាហារបានផ្លាស់ប្តូរតម្លៃទាំងអស់ចំនួន១០៨បាត ។

តាមការចុះទៅពិនិត្យជាក់ស្តែងលើអ្នកប្រើប្រាស់ហ្គាសសម្រាប់ចម្អិនអាហារ ជាពិសេស ភោជនីយដ្ឋាន ឬហាងកុម្ម៉ង់នៅស្រុកមឿង ខេត្តនគរាជសីម៉ា ឃើញថា ហាងអាហារកុម្ម៉ង់ភាគច្រើនបានប្រើប្រាស់ហ្គាសសម្រាប់ចម្អិនអាហារ ដែលមានតម្លៃខ្ពស់ជាងតម្លៃរបស់រដ្ឋាភិបាលកំណត់ ។Thailand to gradually raise cooking gas price after March - Pattaya Mail

លោក ឃេមឆាត ម្ចាស់ហាង Pop Pochana ជាហាងអាហារកុម្ម៉ង់ស្ថិតនៅស្រុកមឿង ខេត្តនគរាជសីមា ប្រាប់ថា ហាងរបស់លោកបានប្រើហ្គាសសម្រាប់ចម្អិនអាហារ តាំងពីតម្លៃ២០០បាត/១ធុង (ចំណុះ១៥លីត្រ) ហើយតម្លៃហ្គាសបានផ្លាស់ប្តូរជាបន្តបន្ទាប់ រហូតដល់ពេលនេះ លោកទិញហ្គាសក្នុងតម្លៃ៤៤៥បាត/១ធុង (១៥លីត្រ) ។ ដូច្នេះ តម្លៃបានប្រែប្រួលស្មើដើម ប៉ុន្តែតម្លៃអាហារកុម្ម៉ង់វិញ លោកបានដំឡើងថ្លៃតិចតួចប៉ុណ្ណោះ គឺវាមិនស៊ីគ្នានឹងតម្លៃហ្គាសទេ ហើយនៅមានគ្រឿងផ្សំផ្សេងទៀត ក៏បានឡើងថ្លៃមិនឈប់ឈរផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhhpOncq5jNE4x5JfzNMU5sF-sbvMy6-K6yH-67E8CP8e1sClJ9mkr8FyKdYsVbujq6za2Hh2oDCUYrDu59SCzVcno6TgeOvCvS5IIQzvQ21wcfAuXIN-LNjeY4PyQdD7SSGRaVT8QkKYbghHboRdRyr8hznStrAJNpPmbDgMy1Sihs7GuyH-w6PY7/s1280/photo_2023-03-01_11-58-02.jpg

លោក ឃេមឆាត បន្តទៀតថា បើពេលនេះ រដ្ឋាភិបាលដំឡើងថ្លៃហ្គាសទៀត គឺនឹងអាចស្មើដល់៥០០បាត/១ធុង ហើយបើបែបនេះមែន ហាងរបស់លោកក៏ត្រូវងាកទៅប្រើប្រាស់ចង្ក្រានធ្យូងវិញ ពីព្រោះលោកមិនហ៊ានដំឡើងថ្លៃម្ហូបអាហារទេ ព្រោះខ្លាចថា អតិថិជននឹងគេចបាត់អស់ ។

លោកថា ៖ «ពេលនេះ ហត់ចិត្តមែនទែន ខ្ញុំសង្ឃឹមអ្វីពីរដ្ឋាភិបាលបច្ចុប្បន្នមិនបានសោះ ហើយខ្ញុំសង្ឃឹមថា រដ្ឋាភិបាលអាណត្តិក្រោយនឹងជួយធ្វើឱ្យតម្លៃហ្គាសចម្អិនអាហារថោកជាងនេះ បើមិនដូច្នោះទេ ពលរដ្ឋនឹងរងទុក្ខគ្រប់គ្នាមិនខាន» ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqI_FgXS_Puk_EK1hKLxG9E0nF-RqJfhhDMEg-wi22jIhjohXAeFdJpfaKhRn4laIYEHkkhQFQzxkv8mRvC1l1AsmWqU9XOwv2WpYIDI0LT_0VdgYWavsjdkt-lPpsxsohRKlyGGNCnl4-_kCnNNugmU37iyPynnIbbPPZhV0zuKQrD1tpYnmDNlDC/s1280/photo_2023-03-01_11-58-03.jpg

ប្រភព ៖ ch3plus

កំពូលភាពយន្ត១០រឿងដែលរកចំណូលបានច្រើនជាងគេក្នុងឆ្នាំ២០២២

0

វិស័យភាពយន្តគឺជាវិស័យដែលរកចំនូលបានច្រើនជាងគេ មិនថាក្នុងប្រទេសនឹងក្រៅប្រទេស។ គេតែងតែចំនាយលុយយ៉ាងច្រើនសម្រាប់ការផលិតខ្សែភាពយន្តនីមួយៗអោយកាន់តែមានភាពទាក់ទាញ ដោយឡែកក្នុងឆ្នាំ២០២២មានខ្សែភាពយន្តជាច្រើនដែលមានអ្នកទស្សនារាប់លាននាក់។ ដូចច្នេះកុំអោយខាតពេលយូរតោះយើងមកដឹងពីកំពូលភាពយន្តល្បីៗទាំង១០រឿងដែលរកចំណូលបានច្រើនជាងគេក្នុងឆ្នាំ២០២២៖
១. រឿង Gun Maverick ដែលភាពយន្តនេះបានចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ គឺជាប្រភេទរឿង Action Movie នឹងលក់សំបុត្របានជាង ៧៨លានសំបុត្រ ដែលរកចំណូលបានជាង ៧១៨លានដុល្លាអាមេរិក។17 callbacks to 1986's 'Top Gun' to watch for in 'Maverick' - Los Angeles  Times២. រឿង Black Panther: Wakanda Forever ដែលភាពយន្តនេះបានចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលជាប្រភេទរឿង Action Movie នឹងលក់សំបុត្របានជាង ៤៧លានសំបុត្រ ដែលរកចំណូលបានជាង ៤៣៨លានដុល្លាអាមេរិក។Black Panther: Wakanda Forever breaks Marvel streaming record៣. រឿង Avatar The Way of Water ដែលភាពយន្តនេះបានចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ដែលជាប្រភេទរឿង Action Movie នឹងលក់សំបុត្របានជាង ៤៦លានសំបុត្រ ដែលរកចំណូលបានជាង ៤២៥លានដុល្លាអាមេរិក។Avatar' Aims to Beat the Odds—Again | WIRED៤. រឿង Doctor Strange in the Multiverse of Madness ដែលភាពយន្តនេះបានចេញផ្សាយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ ដែលជាប្រភេទរឿង Action Movie នឹងលក់សំបុត្របានជាង ៤៤លានសំបុត្រ ដែលរកចំណូលបានជាង ៤១១លានដុល្លាអាមេរិក។Doctor Strange in the Multiverse of Madness review: Loopiest, bloodiest  Marvel movie | EW.com៥. រឿង Jurassic World Dominion ដែលភាពយន្តនេះបានចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ដែលជាប្រភេទរឿង Action Movie នឹងលក់សំបុត្របាន ៤១លានសំបុត្រ ដែលរកចំណូលបានជាង ៣៧៦លានដុល្លាអាមេរិក។Everything You Need To Know About Jurassic World: Dominion, From Disasters  On Set To New 'Edward Scissorhands' Dinosaur The Sun | monajemi.ir៦.រឿង Minions: The rise of Gru ដែលភាពយន្តនេះបានចេញផ្សាយនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ គឺជាប្រភេទរឿងតុក្កតាបែបកំប្លែង ដែលលក់សំបុត្របាន ៤០លានសំបុត្រ នឹងរកចំណូលបានជាង ៣៦៩លានដុល្លា។Minions: The Rise of Gru (2022) - IMDb៧. រឿង The Batman ដែលភាពយន្តនេះបានចេញផ្សាយនៅថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២២ គឺជាប្រភេទរឿង Action Movie ដែលលក់បាន ៤០លានសំបុត្រ នឹងរកចំណូលបាន ៣៦៩លានដុល្លាអាមេរិក។Is The Batman setting up a new Batman Cinematic Universe? | British GQ៨.រឿង Thor: Love and Thunder ដែលភាពយន្តនេះបានចេញផ្សាយនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នេះជាប្រភេទភាពយន្ត Action Movie ហើយលក់សំបុត្របាន ៣៧លានសំបុត្រ ដែលរកចំនូលបាន ៣៤៣លានដុល្លាអាមេរិក។Thor Love and Thunder: Every Confirmed Character So Far (Explained)៩.រឿង Spider-Man: No Way Home ដែលភាពយន្តនេះបានចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ដែលជាប្រភេទភាពយន្ត Action Movie ដែលលក់បានជាង ២០សែនសំបុត្រ ភាគយន្តនេះរកចំនូលបាន ២៤១លានដុល្លាអាមេរិក។Extended Cut of 'Spider-Man: No Way Home' is Coming to Theaters១០. រឿង Sonic the Hedghong2 ដែលភាពយន្តនេះបានចេញផ្សាយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ ដែលជាប្រភេទភាពយន្តតុក្កតាលោតលើផ្ទៃសមុទ្រចំនួន២០លានសមុទ្រដែលរកចំនូលបាន ១៩០លានដុល្លាអាមេរិក៕New Sonic 2 Movie Poster Is a Tribute To the Classic Boxart - IGN

វៀតណាមដាក់គោលដៅទទួលចំណូលខ្ពស់ពីការនាំចេញដូង

0

ប្រទេសវៀតណាម ៖ កាសែតរបស់វៀតណាមបានរាយការណ៍ថា វៀតណាមនឹងដាក់គោលដៅទទួលប្រាក់ចំណូលពីការនាំចេញផលិតផលដូងចំនួន១ពាន់លានដុល្លារអាមេរិក/១ឆ្នាំ ក្នុងនោះនឹងនាំចេញដូងពាក់កណ្តាលកែច្នៃ និងដូងកែច្នៃ ដើម្បីឱ្យដូងរបស់វៀតណាមកាន់តែមានតម្លៃបន្ថែមទៀត ។

សមាគមផ្លែដូងវៀតណាមបញ្ជាក់ថា វៀតណាមទទួលបានប្រាក់ចំណូលពីការនាំចេញដូង និងផលិតផលផ្សេងៗចំនួន៩០០លានដុល្លារអាមេរិកនៅឆ្នាំ២០២២ កន្លងមក ដែលធ្វើឱ្យវៀតណាមក្លាយជាប្រទេសនាំចេញធំមួយស្ថិតក្នុងលំដាប់ទី៤ នៅភូមិភាគអាស៊ីប៉ាស៊ីហ្វិច ។Coconut farming languishing

Cao Ba Dang Kwa លេខាធិការស្តីទីនៃសមាគមបានថ្លែងថា ឧស្សាហកម្មនៅក្នុងស្រុកបានអភិវឌ្ឍន៍អាហារធ្វើពីដូងបានប្រមាណ២០០មុខ ។ Cao Ba បន្ថែមថា ក្រៅពីផលិតផលដូងហើយ ក្រុមហ៊ុនកែច្នៃបានស្វែងរកទីផ្សារនាំចេញសម្រាប់ផលិតផលដូងផ្សេងទៀត ដូចជា ត្រឡោកដូង និងស្រកីដូង ជាពិសេស ដើមដូងដែលមានសក្តានុពលបន្ថែមប្រាក់ចំណូលការនាំចេញយ៉ាងខ្លាំង ហើយវាជាឈើមួយប្រភេទក្នុងចំណោមឈើមានតម្លៃខ្ពស់បំផុតរបស់វៀតណាម ។

សមាគមផ្លែដូងបង្ហាញថា សមាគមនឹងបន្តសហការជាមួយភ្នាក់ងារក្នុងស្រុកដើម្បីពង្រីកការផលិត និងជំរុញផលិតផលដូងរបស់វៀតណាមសម្រាប់លក់ក្នុងប្រទេស និងពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeIB7ig-hWKECKYBCh-Ljyw_I7cVzann1s5t2AHSxII1G8drRpVxmoNfpD2Hg94N2lPx5JzpFFtxXRf1ThCp-dprFogEDs9MN-OTZwDu0Aipoc8UactO4P9zB-EnD3gjLnpbEZ52HXVBeA_puh3e2B5tQ8RVK2iRT1-M6veqJ0wGBjEyaoajwWcOYV/s900/photo_2023-03-01_11-24-41.jpg

អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) លើកឡើងថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានផលិតផលិតផលដូងធំបំផុតក្នុងពិភពលោក ដោយការផលិតស្មើ១,៨៧លានតោននៅឆ្នាំ២០២១ ហើយវៀតណាមមានផ្ទៃដីដាំដូងចំនួន១៧ម៉ឺន៥ពាន់ហិកតា ហើយផ្ទៃដីដាំដុះភាគច្រើនស្ថិតនៅបរិវេណដីសណ្តទន្លេមេគង្គ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggufsVnF7f10RICYFMzgKbe9CMgmvkvnTFMV3CQn2h10KZ9dZJFiV5z96GQOnYe1CT4WxZc3jsHkx-C-lTdjn_RgL4wa6Z_EmDCOhuSuNvvi4D-tnbbD2FumIExxF6dLNtN9KzYAEygINQ6AMqTywIybTS27qDNWlW5xY05FoNx8WZLaCD4e9jVf1U/s1280/photo_2023-03-01_11-24-41%20(2).jpg ប្រភព ៖ agrinewsthai

ហុងកុងលុបចោលវិធានការពាក់ម៉ាស់ដើម្បីទាក់ទាញភ្ញៀវទេសចរ

0

ហុងកុង ៖ កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងមក នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង លោក John Lee បានបង្ហាញថា ហុងកុងនឹងលុបចោលវិធានការតម្រូវឱ្យពលរដ្ឋពាក់ម៉ាស់ការពារជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ តទៅ ។ ការប្រកាសបែបនេះរបស់ហុងកុង គឺក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនឱ្យមកកាន់ហុងកុងម្តងទៀត រួមទាំងអនុញ្ញាតឱ្យពលរដ្ឋរស់នៅតាមធម្មតាឡើងវិញ ក្រោយពីហុងកុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ បានប្រើប្រាស់វិធានការទប់ស្កាត់ជំងឺកូវីដយ៉ាងតឹងតែងអស់រយៈពេលជាង៣ឆ្នាំ ។Hong Kong scraps one of world's last COVID-19 mask mandates - CNA

លោក John Lee បានថ្លែងថា លោកគិតថា ពេលនេះជាពេលវេលាដ៏ល្អបំផុតក្នុងការសម្រេចចិត្តលុបចោលវិធានការពាក់ម៉ាស់ ហើយជាការផ្តល់សញ្ញាយ៉ាងច្បាស់លាស់ទៅកាន់ពិភពលោកថា ហុងកុងត្រឡប់មករកស្ថានការណ៍ធម្មតាដូចដើមវិញហើយ ។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលហុងកុង ដែលលុបចោលវិធានការបង្ខំឱ្យពលរដ្ឋពាក់ម៉ាស់ ត្រូវបានពលរដ្ឋជាច្រើនរីករាយសាទរ ប៉ុន្តែមានពលរដ្ឋមួយចំនួនលើកឡើងថា ពួកគេនៅតែពាក់ម៉ាស់បន្តទៀត នៅពេលចាកចេញពីលំនៅឋាន ។

បុរសម្នាក់ឈ្មោះ សៃម៉ូន អ៊ី អាយុ៧៣ឆ្នាំ និយាយថា លោកត្រូវតែការពារខ្លួនឯង និងក្រុមគ្រួសាររបស់លោក ។ វាមិនល្អឡើយ បើមនុស្សក្នុងគ្រួសារឆ្លងជំងឺកូវីដ បើទោះជាអាការៈមិនខ្លាំងក្លាក្តី ។Hong Kong to End Mask Mandate After Almost 3 Years | Time

គួរបញ្ជាក់ថា ហុងកុង គឺជាតំបន់ចុងក្រោយបង្អស់របស់ពិភពលោក ដែលបានលុបចោលវិធានការតម្រូវឱ្យពលរដ្ឋពាក់ម៉ាស់ ខណៈហុងកុងបានតម្រូវឱ្យពលរដ្ឋខ្លួនពាក់ម៉ាស់តាំងពីឆ្នាំ២០២០មក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ហើយនៅឆ្នាំ២០២២ រដ្ឋាភិបាលហុងកុងបានចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតបន្តឹងនេះ ៕

ប្រភព ៖ TNN World

ផ្លូវការ! ៣០ថ្ងៃទៀត TikTok នឹងបាត់ខ្លួនចេញពីសហរដ្ឋអាមេរិក

0

សេតវិមានសហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសដល់ក្រុមហ៊ុនទំនាក់ទំនងសង្គមដ៏ធំជាងគេបំផុតនាពេលបច្ចុប្បន្ន TikTok ដោយទុកពេលត្រឹម៣០ថ្ងៃ ដើម្បីឱ្យក្រុមហ៊ុនចិនមួយនេះបិទដំណើរការនៅក្នុងប្រទេសរបស់ខ្លួន។

នៅក្នុងការបិទនេះ អាមេរិក មានគោលបំណងយូរមកហើយ ដោយបានចោទប្រកាន់ថា ៖”TikTok ជាបណ្តាញសង្គម មិនគួរឱ្យទុកចិត្តបំផុតរបស់ចិន ព្រោះវាបានប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ ជាពិសេសគឺប្រជាជនអាមេរិកតែម្តង”។

ម្យ៉ងវិញទៀតរដ្ឋាភិបាលរបស់លោក Joe Biden បានលើកឡើងថា ៖ “ការធ្វើបែបនេះ ក៏ដើម្បីធានាសុវត្ថិភាព ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងឯកជនភាព របស់ប្រជាជនអាមេរិកទាំងមូលផងដែរ”។

សូមជម្រាបផងដែរថា TikTok ជាបណ្តាសង្គមរបស់ចិន ស្ថិតក្រោមក្រុមហ៊ុន ByteDance៕China hits out at US over TikTok ban on federal devices - BBC News

ថៃគ្រោងស្នើអង្គការយូណេស្កូដាក់ «ក្រមា» ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៨ ខែកុម្ភៈ អ្នកនាង Traisulee Traisoranakul អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ថៃមានគម្រោងស្នើដាក់ក្រមា ដែលជាក្រណាត់ចម្រុះពណ៌របស់ថៃ (Multifunctional cloths in Thai life) ទៅក្នុងបញ្ជីឈ្មោះតំណាងបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិរបស់អង្គការយូណេស្កូ ហើយឱ្យអគ្គនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ ក្នុងឋានៈជាលេខាធិការនៃគណៈកម្មាធិការផ្សព្វផ្សាយ និងអភិរក្សបេតិកភណ្ឌវប្បធម៌ ជាអ្នកចុះឈ្មោះក្នុងឯកសារសម្រាប់បញ្ជូនទៅកាន់យូណេស្កូ ។

សំណើនេះ ស្របតាមប្រទេសថៃបានចូលជាសមាជិកក្នុងអនុសញ្ញាការអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌អរូបី (Convention for the Safeguarding of the Intangible Cultural Heritage) ។ តាមអនុសញ្ញានេះ បានអនុញ្ញាតឱ្យប្រទេសជាសមាជិកអាចស្នើដាក់អ្វី ដែលជាតំណាងបេតិកភណ្ឌវប្បធម៌របស់ខ្លួនទៅកាន់យូណេស្កូ ។ កន្លងមក ថៃបានបង្ហាញបញ្ជីបេតិកភណ្ឌវប្បធម៌ និងចុះបញ្ជីដោយអង្គការយូណេស្កូ ដូចជា នៅឆ្នាំ២០១៨ បានចុះឈ្មោះល្ខោនខោលថៃ, ឆ្នាំ២០១៩ បានចុះឈ្មោះម៉ាស្សាថៃ និងឆ្នាំ២០២១ បានចុះឈ្មោះរបាំ Nora ជាដើម ។កន្សែងក្រម៉ា - កន្សែងក្រម៉ាដ៏ពិសេសសម្រាប់ជនជាតិកម្ពុជា

អ្នកនាង Traisulee ថ្លែងថា មុននឹងស្នើទៅកាន់អង្គការយូណេស្កូលើកនេះ គណៈកម្មាធិការផ្សព្វផ្សាយ និងអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី បានពិចារណាពីគុណតម្លៃរបស់ក្រមាជាច្រើនផ្នែក មិនថាតម្លៃ និងសារសំខាន់របស់វាចំពោះរបៀបរស់នៅរបស់ពលរដ្ឋ ។ ក្រមា គឺជាក្រណាត់មានក្រឡារាងជ្រុង មានទទឹងពី៦០-៨០សង់ទីម៉ែត្រ និងបណ្តោយប្រវែងពី១២០-១៨០សង់ទីម៉ែត្រ ហើយវាត្រូវបានគេប្រើប្រាស់ជាប្រយោជន៍នៅគ្រប់តំបន់ និងសហគមន៍ទូទាំងប្រទេស ។

ក្រមានីមួយៗមានពណ៌ខុសៗគ្នាទៅតាមតំបន់ ហើយគេអាចប្រើប្រាស់វាជាប្រយោជន៍បានច្រើន ងាយស្រួល និងពាក់ព័ន្ធនឹងការរស់នៅរបស់ពលរដ្ឋក្នុងផ្នែកជាច្រើន ទាំងការប្រើប្រាស់ក្នុងក្រុមគ្រួសារ និងផ្លាស់ប្តូរគ្នាទៅវិញទៅមកក្នុងភូមិ រហូតអាចយកវាធ្វើជារង្វាន់ និងប្រើក្នុងកម្មវិធីផ្សេងៗផងដែរ ។ លើសពីនេះ មានភស្តុតាងក្នុងប្រវត្តិសាស្ត្របង្ហាញថា ក្រមាមានតាំងពីសម័យឈៀងសែនរហូតដល់បច្ចុប្បន្ន តាមរយៈការកែលម្អ និងអភិវឌ្ឍន៍គុណភាពសម្រាប់ប្រើជាប្រយោជន៍បានច្រើន ។No photo description available.

អ្នកនាង Traisulee ថ្លែងបន្តថា ក្រមាមានរូបរាងស្របតាមបេតិកភណ្ឌវប្បធម៌អរូបីរបស់ថៃ ទាំងការរស់នៅក្នុងសង្គម កម្មវិធីនានា ពិធីបុណ្យ ចំណេះដឹង និងសកម្មភាពទាក់ទងនឹងធម្មជាតិ ។ វាបានឆ្លុះបញ្ចាំងពីជីវិតបែបសាមញ្ញ និងនិរន្តរភាព ខណៈក្រមាមួយផ្ទាំង គេអាចប្រើប្រាស់វាបានច្រើនយ៉ាង រហូតដល់ប្រើក្នុងផ្នែកសិប្បកម្មប្រពៃណីទៀតផង ។

ក្រៅពីនេះ ការស្នើអង្គការយូណេស្កូដាក់ក្រមាជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នឹងជួយលើកកម្ពស់ការយល់ដឹងពីសារសំខាន់នៃបេតិកភណ្ឌវប្បធម៌ ព្រមទាំងជំរុញឱ្យមានការផ្លាស់ប្តូរមតិយោបល់ឆ្ពោះទៅរកការឆ្លុះបញ្ចាំងពីភាពចម្រុះនៃវប្បធម៌ក្នុងពិភពលោក និងបង្ហាញឱ្យឃើញពីភាពច្នៃប្រឌិតរបស់ពលរដ្ឋថៃផងដែរ ៕

ប្រភព ៖ MorningNews

កងទ័ពអាមេរិក ត្រៀមខ្លួនទុកជាមុន សម្រាប់សង្គ្រាមនៅតំបន់ប៉ាស៊ីហ្វិក

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ដោយសារតែភាពតានតឹង រវាងសហរដ្ឋអាមេរិក និង ចិន កាន់តែកើនឡើងយ៉ាងខ្លាំងបន្ថែម ធ្វើឲ្យអ្នករៀបចំយុទ្ធសាស្រ្ដ នៃមន្ទីរបញ្ចកោណ ក្រសួងការពារជាតិសហរដ្ឋអាមេរិក ត្រៀមខ្លួន សម្រាប់ការប្រយុទ្ធទ្រង់ទ្រាយធំ នៅលើដែនកោះនានា នៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីធ្វើឲ្យប្រាកដ សម្រាប់សមត្ថភាពប្រយុទ្ធ។

សារព័ត៌មាន Truthout (ទ្រូសសៅ) បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ ថា ស្របពេលកងរថក្រោះ និង ទាហានថ្មើរជើងរបស់សហរដ្ឋអាមេរិក កំពុងតែប្រយុទ្ធតាមផ្លូវរបស់ពួកគេ ចេញពីតំបន់ណ័រម៉ុងឌី (Normandy) នាភាគខាងជើង ប្រទេសបារាំង ឆ្ពោះទៅកាន់ទន្លេរីន (Rhine) ដែលជាសមរភូមិយ៉ាងក្ដៅគគុក នៃសង្គ្រាមលោកលើកទី២នោះ កងទ័ពរបស់សហរដ្ឋអាមេរិកផ្សេងទៀត ក៏កំពុងធ្វើសង្គ្រាម នៅក្នុងសមរភូមិវាយប្រយុទ្ធគ្នាយ៉ាងសាហាវដូចគ្នា ដើម្បីបណ្តេញកងទ័ពរបស់ជប៉ុន ចេញពីហ្វីលីពីន និង កោះផ្សេងទៀត នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដោយប្រើប្រាស់រយៈពេលយ៉ាងយូរ និង ជាការបង្ហូរឈាម សម្រាប់ការដណ្ដើមកាន់កាប់កោះ Iwo Jima (អ៊ីវ៉ូ ជីម៉ា) ប្រទេសជប៉ុន។Time Is Running Out to Prepare for War in the Pacific | The National  Interest

ចាប់តាំងពីពេលនោះមក មានការរំពឹងទុក អំពីសង្គ្រាមតាមដីគោកទ្រង់ទ្រាយធំ នៅអឺរ៉ុប នៅមិនទាន់រលាយបាត់នៅឡើយ ហើយឥឡូវ បើក្រឡេកមើលសង្គ្រាមនៅអ៊ុយក្រែន នាពេលសព្វថ្ងៃនេះ អាចនឹងលេចចេញនូវគំនិតយុទ្ធនាការដ៏សំខាន់ផ្សេងទៀត នៅតំបន់ប៉ាស៊ីហ្វិក នាពេលអនាគត។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ កងទ័ពសហរដ្ឋអាមេរិក និង កងម៉ារីន បានចាប់ផ្តើមរៀបចំ សម្រាប់ការប្រកួតប្រជែងអំណាចយោធាដ៏ជាក់លាក់មួយ ចំពេលចិន បាន និង កំពុងតែបង្ហាញខ្លួន ធ្វើជាសត្រូវដ៏ធំ ប្រឆាំងនឹងអនុត្តរភាពរបស់សហរដ្ឋអាមេរិក និង កោះប៉ាស៊ីហ្វិកជិតខាង ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។

ជម្លោះដ៏ធំណាមួយ រវាងសហរដ្ឋអាមេរិក និង ចិន ត្រូវបានគេជឿ ថា ភាគច្រើន នឹងរាប់បញ្ចូល ចាប់តាំងពីប្រតិបត្តិការ តាមផ្លូវអាកាស និង តាមជើងទឹក នៅក្នុងតំបន់ដែនទឹក នៃសមុទ្រចិន ជាពិសេស សមុទ្រចិនខាងកើត និង សមុទ្រចិនខាងត្បូង ហើយដែនទឹក នៅជុំវិញកោះតៃវ៉ាន់។ ការប៉ះទង្គិចគ្នាបែបនេះ ធ្វើឲ្យអ្នករៀបចំយុទ្ធសាស្រ្ត សន្មត់ ថា នឹងមានការប្រយុទ្ធគ្នា តាមផ្លូវអាកាស និង សមុទ្រដ៏ខ្លាំងក្លា ដើម្បីគ្រប់គ្រងតំបន់ទាំងនេះ។ ប៉ុន្តែករណីនេះ ក៏ដូចគ្នាទៅនឹងសង្គ្រាមលោកលើកទី២ គឺមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង គ្របដណ្តប់ទៅលើកោះណាមួយ ដែលជាមានមូលដ្ឋានកងទ័ពអាកាស និង មូលដ្ឋានទ័ពជើងទឹករបស់ភាគីជម្លោះ ដូចជា ចិន បានបង្កើតមូលដ្ឋានកងទ័ព នៅលើកោះសិប្បនិមិត្ត ស្ថិតក្នុងសមុទ្រចិនខាងត្បូង និង មូលដ្ឋានកងទ័ពរបស់សហរដ្ឋអាមេរិក ស្ថិតនៅកោះអូគីណាវ៉ា ប្រទេសជប៉ុន និង មូលដ្ឋានកងទ័ព នៅក្នុងប្រទេសហ្វីលីពីន។Don't Knock Yourself Out: How America Can Turn the Tables on China by  Giving Up the Fight for Command of the Seas - War on the Rocks

ក្រៅពីការវាយប្រហារតាមអាកាស និង វាយប្រហារដោយមីស៊ីល នៅលើកោះទាំងនេះ ភាគីជម្លោះទាំងសងខាង អាចស្វែងរកការដណ្ដើម កាន់កាប់កោះទាំងនោះ តាមរយៈការវាយលុកតាមអាកាស ដែលបណ្តាលឱ្យមានការប្រយុទ្ធយ៉ាងឃោរឃៅ នៅក្នុងតំបន់ ដូចគ្នានឹងការវាយប្រយុទ្ធទ្រង់ទ្រាយធំបំផុត នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២អ៊ីចឹងដែរ។

កោះទាំងនេះ ក៏ជាផ្នែកមួយនៃប្រជុំកោះ តាមអ្វីដែលអ្នករៀបចំយុទ្ធសាស្រ្តរបស់ចិន ហៅថា «ខ្សែសង្វាក់កោះទី១» ដែលជាប្រជុំកោះដ៏វែង លាតសន្ធឹង ពីភាគខាងជើង ប្រទេសជប៉ុន ទៅកាន់ប្រជុំកោះរីយូក្យូស (Ryukyus) ខណៈកោះតៃវ៉ាន់ ស្ថិតនៅកណ្ដាល ហើយហ្វីលីពីន និងកោះបានៀវ (Borneo) ស្ថិតនៅភាគខាងត្បូង។ ភូមិសាស្រ្ដទាំងនេះ នឹងក្លាយជាឧបសគ្គដ៏ធំ ចំពោះការព្យាកររបស់កងទ័ពជើងទឹកចិន វាយលុកឆ្ពោះ ទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក។America's Navy Is Preparing For Island Warfare Against China | The National  Interest

ដោយឡែក សហរដ្ឋអាមេរិក បាន និង កំពុងតែរក្សាវត្តមានយោធាដ៏ខ្លាំងក្លារបស់ខ្លួន នៅលើកោះទាំងនោះ អស់រយៈពេលជាយូរណាស់មកហើយ។ សហរដ្ឋអាមេរិក នឹងគាំទ្រដល់ប្រតិបត្តិការប្រយុទ្ធរបស់ខ្លួន នៅក្នុងតំបន់ទាំងនោះ នៅក្នុងករណីមានសង្គ្រាមផ្ទុះឡើង។ ភូមិសាស្រ្ដទាំងនេះ បានរាប់បញ្ចូល ទាំងការប្រមូលផ្តុំកម្លាំងកងទ័ពអាកាស និង កងទ័ពជើងទឹកដ៏ធំ នៅក្នុងប្រទេសជប៉ុន ខណៈកងម៉ារីនដ៏ធំ កំពុងតែឈរនៅលើកោះអូគីណាវ៉ា និង មានមូលដ្ឋានកងទ័ព នៅក្នុងប្រទេសហ្វីលីពីន រួមជាមួយនឹងកងនាវាអាមេរិក នៅក្នុងតំបន់ជាច្រើនទៀត។ មូលដ្ឋានកងទ័ពទាំងនេះ នឹងស្ថិតក្នុងចំណោមគោលដៅដ៏ចម្បង សម្រាប់ការវាយប្រហារតាមផ្លូវអាកាស និង ការវាយប្រហារដោយមីស៊ីល ពីកងទ័ពចិន ខណៈការចាប់ផ្តើមជម្លោះ រវាងសហរដ្ឋអាមេរិក និងចិន ដោយមានគំនិតផ្តួចផ្តើមពីការវាយលុក តាមផ្លូវទឹក ដែលមានគោលបំណងកាន់កាប់ ឬ កម្ទេចមូលដ្ឋានទាំងនោះ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានកំណត់គោលដៅ ទៅលើប្រទេសចិន ជាការបង្កគ្រោះថ្នាក់ដ៏ធំបំផុត ឬ ជាការបង្កនូវការគំរាមកំហែងយ៉ាងខ្លាំងក្លា ដល់សន្ដិសុខរបស់សហរដ្ឋអាមេរិក។ ទន្ទឹមគ្នានេះ សហរដ្ឋអាមេរិក បានណែនាំដល់កងទ័ពជើងគោក អាកាស និង ជើងទឹករបស់ខ្លួន ត្រៀមខ្លួនរៀបចំឲ្យរួចជាស្រេច សម្រាប់ការផ្ទុះសង្គ្រាមជាមួយចិន។US Navy Sailed Two Warships Through the Taiwan Strait

លោកឧត្តមសេនីយ៍ ដេវី ប៊ឺរហ្គឺរ (David Berger) មេបញ្ជាការកងម៉ារីន ធ្លាប់លើកឡើង កាលពីអំឡុងឆ្នាំ២០២០ ថា «យើងត្រូវផ្តល់សមត្ថភាពយ៉ាងពិសេសដល់កងទ័ព ដើម្បីការពារប្រទេសជាតិ។ កងកម្លាំងរបស់យើង នឹងឆ្លើយតប ចំពោះវិបត្តិដែនសមុទ្រ និង បេសកកម្មដែលប្រទេសជាតិផ្តល់ឲ្យ»៕US navy: for first time in history four women of color command war ships |  US military | The Guardian