ប្រទេសថៃ ៖ បន្ទាប់ពីរដ្ឋាភិបាលថៃបានបញ្ជាឱ្យកំណត់តម្លៃហ្គាសស្មើ៤០៨បាត/១ធុង រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ ហើយនៅមុនថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ មានការផ្លាស់ប្តូរតម្លៃហ្គាសម្តងទៀត គឺស្មើ៤២៣បាត/១ធុង ។ ដូច្នេះ ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ហ្គាសសម្រាប់ចម្អិនអាហារបានផ្លាស់ប្តូរតម្លៃទាំងអស់ចំនួន១០៨បាត ។

តាមការចុះទៅពិនិត្យជាក់ស្តែងលើអ្នកប្រើប្រាស់ហ្គាសសម្រាប់ចម្អិនអាហារ ជាពិសេស ភោជនីយដ្ឋាន ឬហាងកុម្ម៉ង់នៅស្រុកមឿង ខេត្តនគរាជសីម៉ា ឃើញថា ហាងអាហារកុម្ម៉ង់ភាគច្រើនបានប្រើប្រាស់ហ្គាសសម្រាប់ចម្អិនអាហារ ដែលមានតម្លៃខ្ពស់ជាងតម្លៃរបស់រដ្ឋាភិបាលកំណត់ ។Thailand to gradually raise cooking gas price after March - Pattaya Mail

លោក ឃេមឆាត ម្ចាស់ហាង Pop Pochana ជាហាងអាហារកុម្ម៉ង់ស្ថិតនៅស្រុកមឿង ខេត្តនគរាជសីមា ប្រាប់ថា ហាងរបស់លោកបានប្រើហ្គាសសម្រាប់ចម្អិនអាហារ តាំងពីតម្លៃ២០០បាត/១ធុង (ចំណុះ១៥លីត្រ) ហើយតម្លៃហ្គាសបានផ្លាស់ប្តូរជាបន្តបន្ទាប់ រហូតដល់ពេលនេះ លោកទិញហ្គាសក្នុងតម្លៃ៤៤៥បាត/១ធុង (១៥លីត្រ) ។ ដូច្នេះ តម្លៃបានប្រែប្រួលស្មើដើម ប៉ុន្តែតម្លៃអាហារកុម្ម៉ង់វិញ លោកបានដំឡើងថ្លៃតិចតួចប៉ុណ្ណោះ គឺវាមិនស៊ីគ្នានឹងតម្លៃហ្គាសទេ ហើយនៅមានគ្រឿងផ្សំផ្សេងទៀត ក៏បានឡើងថ្លៃមិនឈប់ឈរផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhhpOncq5jNE4x5JfzNMU5sF-sbvMy6-K6yH-67E8CP8e1sClJ9mkr8FyKdYsVbujq6za2Hh2oDCUYrDu59SCzVcno6TgeOvCvS5IIQzvQ21wcfAuXIN-LNjeY4PyQdD7SSGRaVT8QkKYbghHboRdRyr8hznStrAJNpPmbDgMy1Sihs7GuyH-w6PY7/s1280/photo_2023-03-01_11-58-02.jpg

លោក ឃេមឆាត បន្តទៀតថា បើពេលនេះ រដ្ឋាភិបាលដំឡើងថ្លៃហ្គាសទៀត គឺនឹងអាចស្មើដល់៥០០បាត/១ធុង ហើយបើបែបនេះមែន ហាងរបស់លោកក៏ត្រូវងាកទៅប្រើប្រាស់ចង្ក្រានធ្យូងវិញ ពីព្រោះលោកមិនហ៊ានដំឡើងថ្លៃម្ហូបអាហារទេ ព្រោះខ្លាចថា អតិថិជននឹងគេចបាត់អស់ ។

លោកថា ៖ «ពេលនេះ ហត់ចិត្តមែនទែន ខ្ញុំសង្ឃឹមអ្វីពីរដ្ឋាភិបាលបច្ចុប្បន្នមិនបានសោះ ហើយខ្ញុំសង្ឃឹមថា រដ្ឋាភិបាលអាណត្តិក្រោយនឹងជួយធ្វើឱ្យតម្លៃហ្គាសចម្អិនអាហារថោកជាងនេះ បើមិនដូច្នោះទេ ពលរដ្ឋនឹងរងទុក្ខគ្រប់គ្នាមិនខាន» ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqI_FgXS_Puk_EK1hKLxG9E0nF-RqJfhhDMEg-wi22jIhjohXAeFdJpfaKhRn4laIYEHkkhQFQzxkv8mRvC1l1AsmWqU9XOwv2WpYIDI0LT_0VdgYWavsjdkt-lPpsxsohRKlyGGNCnl4-_kCnNNugmU37iyPynnIbbPPZhV0zuKQrD1tpYnmDNlDC/s1280/photo_2023-03-01_11-58-03.jpg

ប្រភព ៖ ch3plus