ហុងកុង ៖ កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងមក នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង លោក John Lee បានបង្ហាញថា ហុងកុងនឹងលុបចោលវិធានការតម្រូវឱ្យពលរដ្ឋពាក់ម៉ាស់ការពារជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ តទៅ ។ ការប្រកាសបែបនេះរបស់ហុងកុង គឺក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនឱ្យមកកាន់ហុងកុងម្តងទៀត រួមទាំងអនុញ្ញាតឱ្យពលរដ្ឋរស់នៅតាមធម្មតាឡើងវិញ ក្រោយពីហុងកុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ បានប្រើប្រាស់វិធានការទប់ស្កាត់ជំងឺកូវីដយ៉ាងតឹងតែងអស់រយៈពេលជាង៣ឆ្នាំ ។Hong Kong scraps one of world's last COVID-19 mask mandates - CNA

លោក John Lee បានថ្លែងថា លោកគិតថា ពេលនេះជាពេលវេលាដ៏ល្អបំផុតក្នុងការសម្រេចចិត្តលុបចោលវិធានការពាក់ម៉ាស់ ហើយជាការផ្តល់សញ្ញាយ៉ាងច្បាស់លាស់ទៅកាន់ពិភពលោកថា ហុងកុងត្រឡប់មករកស្ថានការណ៍ធម្មតាដូចដើមវិញហើយ ។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលហុងកុង ដែលលុបចោលវិធានការបង្ខំឱ្យពលរដ្ឋពាក់ម៉ាស់ ត្រូវបានពលរដ្ឋជាច្រើនរីករាយសាទរ ប៉ុន្តែមានពលរដ្ឋមួយចំនួនលើកឡើងថា ពួកគេនៅតែពាក់ម៉ាស់បន្តទៀត នៅពេលចាកចេញពីលំនៅឋាន ។

បុរសម្នាក់ឈ្មោះ សៃម៉ូន អ៊ី អាយុ៧៣ឆ្នាំ និយាយថា លោកត្រូវតែការពារខ្លួនឯង និងក្រុមគ្រួសាររបស់លោក ។ វាមិនល្អឡើយ បើមនុស្សក្នុងគ្រួសារឆ្លងជំងឺកូវីដ បើទោះជាអាការៈមិនខ្លាំងក្លាក្តី ។Hong Kong to End Mask Mandate After Almost 3 Years | Time

គួរបញ្ជាក់ថា ហុងកុង គឺជាតំបន់ចុងក្រោយបង្អស់របស់ពិភពលោក ដែលបានលុបចោលវិធានការតម្រូវឱ្យពលរដ្ឋពាក់ម៉ាស់ ខណៈហុងកុងបានតម្រូវឱ្យពលរដ្ឋខ្លួនពាក់ម៉ាស់តាំងពីឆ្នាំ២០២០មក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ហើយនៅឆ្នាំ២០២២ រដ្ឋាភិបាលហុងកុងបានចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតបន្តឹងនេះ ៕

ប្រភព ៖ TNN World