ប្រទេសវៀតណាម ៖ កាសែតរបស់វៀតណាមបានរាយការណ៍ថា វៀតណាមនឹងដាក់គោលដៅទទួលប្រាក់ចំណូលពីការនាំចេញផលិតផលដូងចំនួន១ពាន់លានដុល្លារអាមេរិក/១ឆ្នាំ ក្នុងនោះនឹងនាំចេញដូងពាក់កណ្តាលកែច្នៃ និងដូងកែច្នៃ ដើម្បីឱ្យដូងរបស់វៀតណាមកាន់តែមានតម្លៃបន្ថែមទៀត ។

សមាគមផ្លែដូងវៀតណាមបញ្ជាក់ថា វៀតណាមទទួលបានប្រាក់ចំណូលពីការនាំចេញដូង និងផលិតផលផ្សេងៗចំនួន៩០០លានដុល្លារអាមេរិកនៅឆ្នាំ២០២២ កន្លងមក ដែលធ្វើឱ្យវៀតណាមក្លាយជាប្រទេសនាំចេញធំមួយស្ថិតក្នុងលំដាប់ទី៤ នៅភូមិភាគអាស៊ីប៉ាស៊ីហ្វិច ។Coconut farming languishing

Cao Ba Dang Kwa លេខាធិការស្តីទីនៃសមាគមបានថ្លែងថា ឧស្សាហកម្មនៅក្នុងស្រុកបានអភិវឌ្ឍន៍អាហារធ្វើពីដូងបានប្រមាណ២០០មុខ ។ Cao Ba បន្ថែមថា ក្រៅពីផលិតផលដូងហើយ ក្រុមហ៊ុនកែច្នៃបានស្វែងរកទីផ្សារនាំចេញសម្រាប់ផលិតផលដូងផ្សេងទៀត ដូចជា ត្រឡោកដូង និងស្រកីដូង ជាពិសេស ដើមដូងដែលមានសក្តានុពលបន្ថែមប្រាក់ចំណូលការនាំចេញយ៉ាងខ្លាំង ហើយវាជាឈើមួយប្រភេទក្នុងចំណោមឈើមានតម្លៃខ្ពស់បំផុតរបស់វៀតណាម ។

សមាគមផ្លែដូងបង្ហាញថា សមាគមនឹងបន្តសហការជាមួយភ្នាក់ងារក្នុងស្រុកដើម្បីពង្រីកការផលិត និងជំរុញផលិតផលដូងរបស់វៀតណាមសម្រាប់លក់ក្នុងប្រទេស និងពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeIB7ig-hWKECKYBCh-Ljyw_I7cVzann1s5t2AHSxII1G8drRpVxmoNfpD2Hg94N2lPx5JzpFFtxXRf1ThCp-dprFogEDs9MN-OTZwDu0Aipoc8UactO4P9zB-EnD3gjLnpbEZ52HXVBeA_puh3e2B5tQ8RVK2iRT1-M6veqJ0wGBjEyaoajwWcOYV/s900/photo_2023-03-01_11-24-41.jpg

អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) លើកឡើងថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានផលិតផលិតផលដូងធំបំផុតក្នុងពិភពលោក ដោយការផលិតស្មើ១,៨៧លានតោននៅឆ្នាំ២០២១ ហើយវៀតណាមមានផ្ទៃដីដាំដូងចំនួន១៧ម៉ឺន៥ពាន់ហិកតា ហើយផ្ទៃដីដាំដុះភាគច្រើនស្ថិតនៅបរិវេណដីសណ្តទន្លេមេគង្គ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggufsVnF7f10RICYFMzgKbe9CMgmvkvnTFMV3CQn2h10KZ9dZJFiV5z96GQOnYe1CT4WxZc3jsHkx-C-lTdjn_RgL4wa6Z_EmDCOhuSuNvvi4D-tnbbD2FumIExxF6dLNtN9KzYAEygINQ6AMqTywIybTS27qDNWlW5xY05FoNx8WZLaCD4e9jVf1U/s1280/photo_2023-03-01_11-24-41%20(2).jpg ប្រភព ៖ agrinewsthai