ឯកឧត្តម វ៉ាត់ ចំរើន បដិសេធការចេញផ្សាយរបស់ថៃ ថាកម្ពុជាកំណត់តម្លៃសិទ្ធផ្សាយបន្តសុីហ្គេម ៨០មុឺនដុល្លារ
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានស្រាយបំភ្លឺ ចំពោះសារព័ត៌មានថៃ ដែលបានផ្សាយថា កម្ពុជាបានកំណត់តម្លៃ លើការលក់សិទ្ធិផ្សព្វផ្សាយទូរទស្សន៍ (ផ្សាយផ្ទាល់) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
ឯកឧត្តមអគ្គលេខាធិការ បានថ្លែង នៅថ្ងៃទី១ ខែមីនា នេះថា “ថ្មីៗនេះមានសារព័ត៌ចេញពីប្រទេសថៃ បានផ្សាយអំពីការលក់សិទ្ធិផ្សព្វផ្សាយទូរទស្សន៍ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។ សារព័ត៌មានថៃ បានផ្សព្វផ្សាយថា កម្ពុជាបានកំណត់តម្លៃលើការទិញសិទ្ធិផ្សព្វផ្សាយទូរទស្សន៍ពីព្រឹត្តិការណ៍កីឡាដ៏ធំ ឆ្នាំ២០២៣នេះ”។
ឯកឧត្តម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់បន្ថែម៖ “ខ្ញុំសូមបញ្ជាក់ថា CAMSOC មិនដែលបានកំណត់តម្លៃជាថវិកានូវចំនួនប៉ុណ្ណេះ ឬប៉ុណ្ណោះនោះទេ ដោយយើងបានចរចារគ្នា ជាមួយគណៈកម្មាធិការជាតិអូឡាំពិក នៃប្រទេសអាស៊ីអាគ្នេយ៍ ជាសមាជិកស៊ីហ្គេម ដោយគណៈកម្មាធិការជាតិទាំងនោះ នឹងធ្វើកិច្ចការផ្សាព្វផ្សាយនេះ ជាមួយស្ថានីយទូរទស្សន៍របស់គេរៀងៗខ្លួន ហើយបានគេយកតម្លៃនោះ មកចរចារជាមួយយើង។ កម្ពុជា មិនមែនជាអ្នកកំណត់តម្លៃនោះទេ។ ដូច្នេះសូមមតិសាធារណជនកុំយល់ច្រឡំ លើបញ្ហានេះថា កម្ពុជាជាអ្នកកំណត់តម្លៃលើការទិញ-លក់សិទ្ធិទូរទស្សន៍”។
ឯកឧត្តម អគ្គលេខាធិការ បានអះអាងទៀតថា៖”នេះជាចំណុចសំខាន់ ហើយក៏មិនមានអ្វីចម្លែកទេ ដែលសារព័ត៌មានថៃថា វាជារឿងចម្លែក ដែលស៊ីហ្គេម កន្លងមកមិនដែលធ្លាប់លក់សិទ្ធិទូរទស្សន៍បែបនេះ។ កម្ពុជាតែងតែធ្វើការងារស្របទៅតាមស្តង់ដានៃការប្រកួតកីឡាស៊ីហ្គេម ប្រកបដោយគុណភាពខ្ពស់ ជាពិសេសលើការផ្សព្វផ្សាយចំពោះការប្រកួតកីឡា ហើយកម្ពជាអនុវត្តទៅតាមផ្លូវច្បាប់ច្បាស់លាស់ ក្នុងការលក់សិទ្ធិទូរទស្សន៍ ដោយក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ បានផ្តល់សិទ្ធិនេះជូនដល់ម្ចាស់ផ្ទះកម្ពុជា”។
ដោយស្របទៅតាមផ្លូវច្បាប់ផង និងយោងតាមស្មារតីឯកភាពគ្នាជាឯកច្ឆន ក្នុងអាស៊ីអាគ្នេយ៍ផង ត្រូវបានឯកឧត្តម លើកឡើងទៀតថា មិនមានមតិណាមួយបានជំទាស់លើការលក់សិទ្ធិផ្សព្វផ្សាយទូរទស្សន៍របស់ម្ចាស់ផ្ទះកម្ពុជា ក្នុងការរៀបចំ ស៊ីហ្គេម ២០២៣ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ កន្លងមកនោះទេ។ ដូច្នេះនេះជាសិទ្ធិរបស់កម្ពុជា ហើយក៏របៀបរបបធ្វើការមួយជាគំរូល្អ ដល់ដំណើរការស៊ីហ្គេមក្រោយៗទៀត ខណៈកម្ពុជាទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីបណ្តាប្រទេសទាំងអស់ ក្នុងអាស៊ីអាគ្នេយ៍៕





/cloudfront-us-east-2.images.arcpublishing.com/reuters/CXGZQYWKGJNUXAKQRLJFVBD3MQ.jpg)




២.Chaikong Pharita នាងជាសមាជិកទី២ដែលមានស្រុកកំណើតនៅប្រទេសថៃ នាងកើតនៅថ្ងៃទី២៦,ខែសីហា,ឆ្នាំ២០០៥ ដែលបច្ចុប្បន្ននាងមានអាយុ១៧ឆ្នាំ ។
៣.Asa នាងជាសមាជិកទី៣ដែលមានស្រុកកំណើតនៅប្រទេសជប៉ុន នាងកើតនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០០៦ ដែលបច្ចុប្បន្ននាងមានអាយុ១៦ឆ្នាំ ។
៤. Ahyeon នាងជាសមាជិកទី៤ដែលមានស្រុកកំណើតនៅប្រទេសកូរ៉េខាងត្បូង នាងកើតនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០០៧ ដែលបច្ចុប្បន្ននាងមានអាយុ១៥ឆ្នាំ ។
៥.Haram នាងជាសមាជិកទី៥ដែលមានស្រុកកំណើតនៅប្រទេសកូរ៉េខាងត្បូង នាងកើតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០០៧ ដែលបច្ចុប្បន្ននាងមានអាយុ១៥ឆ្នាំ ។
៦.Rora នាងជាសមាជិកទី៦ដែលមានស្រុកកំណើតនៅប្រទេសកូរ៉េខាងត្បូង នាងកើតនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០០៨ ដែលបច្ចុប្បន្ននាងមានអាយុ១៤ឆ្នាំ ។
៧.Chiquita នាងជាសមាជិកទី៧ដែលមានស្រុកកំណើតនៅប្រទេសថៃ នាងកើតនៅថ្ងៃទី១៧
បច្ចុប្បន្នសមាជិកក្រុមនេះកំពុង Training នៅក្នុងផលិតកម្ម YG Entertainment នឹងត្រៀមបង្ហាញខ្លួនដំបូងនៅបទចម្រៀងថ្មីក្នុងពេលឆាប់ៗនេះ៕
២.សត្វត្មាត គឺជាសត្វដែលស៊ីសាកសព្វនឹងរបស់ស្មោកគ្រោគជាអាហារ ដែលអាចផ្ទុកទៅនឹងវីរុសជាច្រើន អ្វីដែលគួរអោយខ្ពើមនោះគឺវានោមដាក់ខ្លួនឯងនៅពេលេវាក្ដៅ ស្អោះ
៣.សត្វផោម គឺជាសត្វដែលមានរូបរាងស្អាតប៉ុន្តែមានក្លិនស្អុយខ្លាំងណាស់ វាតែងបញ្ចេញផោមដើម្បីការពារខ្លួនរបស់វា
៥.សត្វរំពេរ គឺជាសត្វដែលចូលចិត្តក្អួត នឹងតែងតែបន្ទោរបង់គ្រប់ទីកន្លែង ដែលអាចចំលងរោគទៅដល់មនុស្សលោកផងដែរ។
៦.សត្វកវែង គឺជាសត្វដែលតែងតែស៊ីអាច់ត្រចៀកខ្លួនឯងជាអាហារ។
៧.សត្វដំរីទឹក គឺជាសត្វដែលគ្មានអនាម័យ នឹងផ្ទុកវីរុសកាចសាហាវជាច្រើន
៨.សត្វកាំប្រមា គឺជាសត្វដែលតែងតែបន្ទោរបង់គ្រប់ពេលវេលា
៩.សត្វរុយ គឺជាសត្វដែលផ្ទុកបាក់តេរីជាច្រើន វាតែងតែទុំលើលាមក នឹងរបស់ស្មោកគ្រោគ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពរបស់មនុស្សយើងផងដែរ៕

៣.ផែនដីមិនមែនមូលស្មើរដូចបាល់ទេ


ប្រភព ៖ TNN World







