ប្រទេសក្រិក ៖ សារព័ត៌មានរ៉យទ័របានរាយការណ៍ថា កាលពីល្ងាចថ្ងៃទី២៨ ខែកុម្ភៈ កន្លងមក មានហេតុការណ៍រថភ្លើង២ខ្សែបុកគ្នានៅជាយក្រុង Larissa ស្ថិតនៅតំបន់កណ្តាលប្រទេសក្រិក ដែលធ្វើឱ្យមានអ្នកស្លាប់ដំបូងចំនួន២៦នាក់ និងរងរបួសយ៉ាងតិច៨៥នាក់ ។

Konstantinos Agorastos អភិបាលក្រុង Thessaly បានបញ្ជាក់ថា ការបុកគ្នារបស់រថភ្លើងទាំងពីរខ្សែនេះគឺខ្លាំងក្លាបំផុត ដែលធ្វើឱ្យទូររថភ្លើងចំនួន៤ទូរខាងមុខធ្លាក់ពីផ្លូវរថភ្លើង និងទូររថភ្លើងដែលមានអ្នកដំណើរជិះចំនួន២ទូរទៀតបានខូចខាតខ្លាំង និងបណ្តាលឱ្យមានភ្លើងឆេះ ។Greece train crash: At least 29 dead, 85 injured | CNN

រថភ្លើងដែលជួបគ្រោះថ្នាក់នេះ រថភ្លើងទី១ បានផ្ទុកអ្នកដំណើរដែលធ្វើដំណើរមកពីក្រុង Athens ទៅកាន់ក្រុង Thessaloniki ស្ថិតនៅភាគខាងជើងប្រទេសក្រិក ហើយរថភ្លើងទី២ ផ្ទុកទំនិញ និងធ្វើដំណើរចេញពីក្រុង Thessaloniki ទៅកាន់ទីក្រុង Larissa ។

សារព័ត៌មានក្នុងស្រុករាយការណ៍ថា អ្នកដំណើររបស់រថភ្លើងទាំងពីរខ្សែនេះមានទាំងអស់ចំនួន៣៥០នាក់ ហើយគេបានជម្លៀសអ្នកដំណើរចំនួន២៥០នាក់ទៅកាន់ទីកន្លែងផ្សេង ប៉ុន្តែការជម្លៀសធ្វើឡើងយ៉ាងពិបាកដោយសារបញ្ហាចរាចរណ៍ និងមានផ្សែងក្រាស់ក្រោយកើតគ្រោះថ្នាក់ ។Greece train crash: At least 29 dead, 85 injured | CNN

ទោះយ៉ាងណា អ្នកដំណើរមានសុវត្ថិភាពត្រូវបានគេដឹកជញ្ជូនតាមរថយន្តក្រុងទៅកាន់ទីក្រុង Thessaloniki ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ពីមូលហេតុច្បាស់លាស់ដែលបណ្តាលឱ្យរថភ្លើងទាំងពីរខ្សែនេះបុកគ្នាទេ៕Fiery Greece train collision kills 29, injures at least 85 | The HillTrain crash in Greece: Several dead, dozens injured | CTV News

ប្រភព ៖ beartaiBRIEF