ប្រទេសកូរ៉េខាងជើង ៖ សារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍កាលពីថ្ងៃទី២៨ ខែកុម្ភៈថា លោក គឹម ជុងអ៊ុន មេដឹកនាំកំពូលរបស់កូរ៉េខាងជើង បានបញ្ជាទៅកាន់មន្ត្រីរដ្ឋាភិបាលប្រញាប់ធ្វើកំណែទម្រង់ និងកែលម្អការផ្លាស់ប្តូរជាមូលដ្ឋានដើម្បីបង្កើនទិន្នផលកសិកម្ម ស្របពេលកូរ៉េខាងជើងជួបបញ្ហាខ្វះខាតស្បៀងអាហារ ។

លោក គឹម ជុងអ៊ុន បានថ្លែងក្នុងកិច្ចប្រជុំកំពូលលើកទី៧ របស់គណៈកម្មាធិការមជ្ឈិមទី៨ នៃគណបក្សពលករកូរ៉េថា ការបង្កើនទិន្នផលកសិកម្មទៅតាមគោលដៅ គឺមានសារសំខាន់យ៉ាងខ្លាំងក្នុងឆ្នាំ២០២៣នេះ ហើយលោកក៏ផ្តោតទៅលើសារសំខាន់នៃការបង្កើនទិន្នផលកសិកម្មមានស្ថេរភាព ដើម្បីទប់ទល់នឹងការខ្វះខាតអាហារ និងពង្រឹងគំនិតសង្គមនិយមនៅកូរ៉េខាងជើង ។North Korea holds rare meeting on farming amid food shortage – WATE 6 On  Your Side

ជាដំបូង មិនទាន់មានព័ត៌មានលម្អិតថា កូរ៉េខាងជើងនឹងអនុវត្តវិធានការ ឬគោលនយោបាយណាមួយដើម្បីធ្វើកំណែទម្រង់កសិកម្មទេ ប៉ុន្តែលោក គឹម ជុងអ៊ុន ថ្លែងថា ការផ្លាស់ប្តូរចាំបាច់ត្រូវកើតឡើងនៅប៉ុន្មានឆ្នាំខាងមុខទៀត ។ ផ្ទៃដីដាំដុះដំណាំកសិកម្មភាគច្រើនរបស់កូរ៉េខាងជើង គឺជាកសិដ្ឋានដាំដុះរួមគ្នា ដោយម្ចាស់ដីនឹងបើកឱកាសឱ្យកសិករតូចតាចមកដាំដុះដំណាំលើផ្ទៃដីរបស់ខ្លួន ដោយការប្រើកម្លាំងរួមគ្នា ។

កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបង្ហាញថា ស្ថានភាពសន្តិសុខស្បៀងនៅកូរ៉េខាងជើងមើលទៅកាន់តែអាក្រក់ ។ វាជារឿងពិបាកនឹងកើតឡើង ដែលមន្ត្រីកូរ៉េខាងជើងនឹងកោះប្រជុំពិសេសដើម្បីដាក់ផែនការយុទ្ធសាស្ត្រកសិកម្ម ។North Korea's Kim orders 'fundamental transformation' of agriculture amid  reports of food shortages | The Asahi Shimbun: Breaking News, Japan News  and Analysis

បច្ចុប្បន្ន កូរ៉េខាងជើងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មពីអន្តរជាតិទាក់ទងនឹងគម្រោងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីល ខណៈប្រព័ន្ធសេដ្ឋកិច្ចក្នុងប្រទេសក៏តានតឹងខ្លាំង ដោយសារការបិទព្រំដែនប្រទេសរបស់ខ្លួនដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ អស់រយៈពេល២-៣ឆ្នាំ ។ លើសពីនេះ បម្រែបម្រួលអាកាសធាតុក្នុងពិភពលោក ក៏ជះឥទ្ធិពលដល់ទិន្នផលកសិកម្មនៅកូរ៉េខាងជើងផងដែរ ។

38 North ជាគម្រោងតាមដានស្ថានការណ៍នៅកូរ៉េខាងជើងពីអាមេរិកលើកឡើងថា ស្ថានភាពសន្តិសុខស្បៀងនៅកូរ៉េខាងជើងអាក្រក់យ៉ាងខ្លាំង ចាប់តាំងពីការខ្វះខាតស្រូវអង្ករនៅឆ្នាំ១៩៩០ ។ គម្រោង 38 North បញ្ជាក់ថា ការដោះស្រាយបញ្ហារយៈពេលយូរ គឺអាស្រ័យលើការដោះស្រាយជម្លោះអាវុធនុយក្លេអ៊ែរ និងការដាក់ទណ្ឌកម្ម រួមទាំងធ្វើកំណែទម្រង់សេដ្ឋកិច្ចក្នុងប្រទេសផងដែរ ។ វានឹងរួមចំណែកដល់ការបង្កើនសមត្ថភាពផលិតរបស់កូរ៉េខាងជើង ព្រមទាំងបើកចំហសម្រាប់ទីផ្សារពិភពលោក ដើម្បីដោះស្រាយបញ្ហាខ្វះស្បៀងក្នុងប្រទេសនេះបានយូរអង្វែង ៕North Korea's Kim orders 'fundamental transformation' of agriculture amid  reports of food shortages | The Asahi Shimbun: Breaking News, Japan News  and Analysis

ប្រភព ៖ thestandard