កាលពីម្សិលមិញ ស្តេចប្រដាល់ថៃ បួខាវ បាន់ឆាមេឃ (Buakaw Banchamek) បានចូលរួមលោតឆ័ត្រយោងខាងយុទ្ធសាស្រ្តនៅមូលដ្ឋានប្រតិបត្តិការ (SAO-JFEO) ដែលជាការហ្វឹកហ្វឺនក្នុងខេត្តលុបបុរី។

នៅក្នុងការលោតឆ័ត្រយោងរបស់កីឡាករប្រដាល់ បួខាវ បានជួបហេតុការណ៍ដ៏គួរឱ្យរន្ធត់កើតឡើងដោយចៃដន្យ ដោយខ្សែឆ័ត្រយោងបានព័ន្ធគ្នាមកវ័ណ្ឌជើងខ្លួនឯងពេលមកដល់ដីអូសជិត១០០ម៉ែត្រ ដែលបានធ្វើឱ្យរូបគាត់ទទួលរងរបួសបន្តិចបន្តួច។

អ្នកជំនាញលោតឆ័ត្ររបស់ថៃបានលើកឡើងថា៖ “នេះជាសំណាងរបស់ បួខាវ ហើយ ព្រោះថាហេតុការណ៍នេះភាគច្រើនអ្នកបណ្តាលឱ្យមានមនុស្សបាត់បង់ជីវិត ឬក៏អាចរងគ្រោះថ្នាក់ធ្ងន់ធ្ងរជាងនេះ”៕

ប្រភព៖ News Directories3