រដ្ឋធានីមូស្គូ៖ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ វត្ថុហោះហើរនៅលើអាកាស ដែលមិនអាចកំណត់អត្ដសញ្ញាណបាន (UFO) បានធ្លាក់នៅក្នុងប្រទេសរុស្ស៊ី បង្ហាញអំពីគ្រោះថ្នាក់មួយចំនួន ចូលខិតជិតដល់រដ្ឋធានីមូស្គូ និង ជាទឹកដីកំណើតរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន ហើយសកម្មភាពបែបនេះ កំពុងតែធ្វើឲ្យប្រទេសមហាអំណាចយោធាមួយនេះ មានការព្រួយបារម្ភយ៉ាងខ្លាំង។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ថា ក្រុមមន្ត្រីរុស្ស៊ី និង បណ្ដាញផ្សព្វផ្សាយ កំពុងតែប្រើពាក្យ ថា វត្ថុបរទេសមិនស្គាល់អត្ដសញ្ញាណ មើលទៅហាក់បីដូចជាមិនគួរឲ្យខ្លាច ហើយកំពុងតែចោទប្រកាន់ដល់អ៊ុយក្រែន អំពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន។ ដោយឡែក អ៊ុយក្រែន វិញ កាលពីថ្ងៃពុធ បានច្រានចោល ចំពោះការកំណត់គោលដៅទៅលើរុស្ស៊ី។Ukrainian negotiator says talks with Russia have become more complicated

លោក មីខៃឡូ ប៉ូដូលយ៉ាក (Mykhailo Podolyak) ទីប្រឹក្សា ប្រធានាធិបតីអ៊ុយក្រែន បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា «អារម្មណ៍ភ័យស្លន់ស្លោ និង បរាជ័យ កំពុងកើនឡើង នៅរុស្ស៊ី។ សកម្មភាពបែបនេះ បានបង្ហាញអំពីការបង្កើននូវការវាយប្រហារ នៅក្នុងប្រទេសដោយវត្ថុហោះហើរមិនស្គាល់អត្តសញ្ញាណ ប្រឆាំងនឹងទីតាំងហេដ្ឋារចនាសម្ព័ន្ធ»។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសង្គ្រាម អស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះ មេដឹកនាំអ៊ុយក្រែន តែងតែបដិសេធនូវការទទួលខុសត្រូវ ចំពោះការវាយប្រហារជារឿយៗ នៅលើទឹកដីរបស់រុស្ស៊ី។ បន្ថែមពីលើនេះ ក្រុមមន្រ្ដីរបស់ក្រុងកៀវ តែងតែសើចចំអកឲ្យក្រុងមូស្គូ អំពីអសមត្ថភាពរបស់កម្លាំងទាហានរុស្ស៊ី។

ដោយឡែក លោកឧត្ដមសេនីយ៍ អ៊ីហ័រ រ៉ូម៉ាណែនកូ (Ihor Romanenko) អតីតនាយរងអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ ថា ថ្វីបើក្រុងកៀវ មានសមត្ថភាពអាច និង គួរតែវាយប្រហារ ទៅលើទឹកដីរបស់រុស្ស៊ី យ៉ាងណាក៏ដោយ ក៏អ៊ុយក្រែន មិនចង់បង្ហាញព័ត៌មានលម្អិត អំពីប្រតិបត្ដិការរបស់ខ្លួននោះដែរ។ បើតាមគោលការណ៍ យើងទទួលបានបទបញ្ជាឲ្យវាយប្រហារតែទៅលើប្រទេសឈ្លានពាន។ ប៉ុន្តែយើងប្រកាន់ខ្ជាប់នូវច្បាប់ ត្រង់ថា ប្រសិនបើ ការវាយប្រហារកើតឡើង គួរតែកំណត់គោលដៅទៅលើទីតាំងយោធា ជាមុនសិន។Fight, fight to the death. We have no other option - Igor Romanenko

ក្រុមអ្នកវិភាគ បានអះអាង ថា អ៊ុយក្រែន កំពុងតែរៀបចំវាយប្រហារបន្ថែមទៀត ដោយការប្រើប្រាស់ដ្រូន។ សកម្មភាពបែបនេះ កំពុងតែធ្វើឲ្យក្រុមមន្រ្ដីកំពូលៗ គាំទ្រដោយវិមានក្រឹមឡាំង ព្រួយបារម្ភកាន់តែខ្លាំងឡើង។ ចំណែក កាលពីថ្ងៃទី២៦ ខែកុម្ភៈ មានការបំផ្ទុះចំនួនពីរគ្រាប់ បានធ្វើឱ្យកក្រើកអាកាសយានដ្ឋានមួយ នៅក្នុងប្រទេសបេឡារុស គាំទ្រដោយប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន បណ្ដាលឱ្យខូចខាត ដល់យន្តហោះដ៏ទំនើបមួយគ្រឿង នៅក្នុងចំណោមយន្តហោះ A-50 ចំនួន៩គ្រឿង។ ប៉ុន្ដែក្រោមមក ក្រុមប្រឆាំងបេឡារុស បានចេញមុខ អះអាងទទួលខុសត្រូវ អំពីសកម្មភាពបំផ្ទុះនេះ។ ចំណែក កាលពីរាត្រីថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ក៏មានការដ្រូនយ៉ាងតិចចំនួន៤គ្រឿង បានធ្លាក់ក្បែរស្ថានីយថាមពល នាភាគខាងលិច ទីក្រុងបែលហ្គោរ៉ូដ (Belgorod) ប្រទេសរុស្ស៊ី ដែលមានចម្ងាយ៤០គីឡូម៉ែត្រពីព្រំដែន ខណៈកាលពីថ្ងៃអង្គារ មានវត្ថុហោះហើរមួយ បានស្ថិតនៅលើទីក្រុង St Petersburg ជាទីកន្លែងកំណើតរបស់លោក ពូទីន។

កាលពីដើមខែធ្នូ ឆ្នាំ២០២២ ដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសផ្ទុកយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដរបស់រុស្ស៊ី ដែលមានចម្ងាយ៦៥០គីឡូម៉ែត្រ ពីព្រំដែនភាគខាងកើតអ៊ុយក្រែន។ ភាគច្រើន ការវាយប្រហារនេះ ទំនងជាប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន Tu-141 ត្រូវបានរចនាឡើង នៅក្នុងសម័យសូវៀត ហើយត្រូវបានកែច្នៃឡើងវិញ នៅទីក្រុងខាកូវ (Kharkov) នាភាគខាងកើត ប្រទេសអ៊ុយក្រែន។Tu-141 "Strizh" Missile-Like Drone From The War In Ukraine Looks To Have  Crashed In Croatia (Updated)

បណ្ដាញផ្សព្វផ្សាយរបស់រុស្ស៊ី បានអះអាង ថា ការវាយប្រហារផ្សេងៗទៀត ត្រូវបានធ្វើឡើង ដោយដ្រូនផលិត ដោយរុស្ស៊ី ប្រភេទ Granat-4 (ហ្កាណាត-៤) ដ្រូនស៊ីវិលរបស់ចិនបំពាក់គ្រឿងបំផ្ទុះផលិតដោយអង់គ្លេស ឬ ដ្រូន UJ-22 ផលិតដោយអ៊ុយក្រែន។ ដោយឡែក ក្រុមហ៊ុនផលិតដ្រូនរបស់អ៊ុយក្រែន Ukrjet ធ្លាប់អះអាង ថា ដ្រូន UJ-22 របស់ខ្លួន មានសមត្ថភាពហោះហើរ រហូតដល់ចម្ងាយ៨០០គីឡូម៉ែត្រ។ ដូច្នេះដ្រូននេះ អាចហោះហើរ ចេញពីប្រទេសអ៊ុយក្រែន សមល្មមនឹងវាយប្រហារ ដល់តំបន់ជាច្រើនរបស់រុស្ស៊ី។

លោក អេនតុន ហ្គេរ៉ាសចេនកូ (Anton Gerashchenko) ទីប្រឹក្សា ក្រសួងមហាផ្ទៃអ៊ុយក្រែន បានបង្ហោះរូបភាពដ្រូន នៅលើបណ្ដាញសង្គម ថា «ដ្រូនUJ-22 នេះ អាចហោះហើរ នៅក្នុងចម្ងាយ ៥០០គីឡូម៉ែត្រ ចេញពីព្រំដែន រវាងប្រទេសរុស្ស៊ី និង អ៊ុយក្រែន។ ដូច្នេះនៅក្នុងរយៈពេលមិនយូរប៉ុន្មាន លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី អាចនឹងភ័យខ្លាច ហើយក៏លែងហ៊ានបង្ហាញខ្លួនឯង ជាសាធារណៈ ដោយសារតែយន្តហោះគ្មានមនុស្សបើក ឬ ដ្រូននេះ អាចមានសមត្ថភាពហោះហើរ នៅក្នុងរយៈចម្ងាយឆ្ងាយ»។

ដោយឡែក ក្រសួងការពារជាតិរុស្ស៊ី បានចោទប្រកាន់ ដល់រដ្ឋាភិបាលអ៊ុយក្រែន អំពីការប៉ុនប៉ង ប្រើប្រាស់ដ្រូន វាយប្រហារ ប្រឆាំងនឹងហេដ្ឋារចនាសម័្ពន្ធស៊ីវិល នៅក្នុងតំបន់ក្រាស្នូដា (Krasnodar) និង សាធារណរដ្ឋអាឌីហ្គា (Adygea) ប្រទេសរុស្ស៊ី៕Tupolev Tu-143 - Wikiwand