Home Blog Page 1822

កសិករថៃប្រមូលប្រាក់ចំណូលពីការលក់ឪឡឹកក្នុងរដូវក្តៅ

0

ប្រទេសថៃ ៖ កសិកររស់នៅឃុំដងយ៉ៃ ស្រុកពិម៉ាយ ខេត្តនគរាជសីម៉ា បានងាកមកដាំឪឡឹកនៅលើផ្ទៃដីស្រែស្ងួតហួតហែង ដោយប្រើប្រាស់ប្រព័ន្ធទឹកស្រោច រួចប្រមូលផលលក់ក្នុងតម្លៃល្អ និងទទួលបានប្រាក់ចំណូលគួរសម ។

ក្នុងចំណោមកសិករទាំងនេះ អ្នកស្រី ទែវទ្រី សាន់ទៀ អាយុ៥៨ឆ្នាំ ជាកសិកររស់នៅឃុំដងយ៉ៃ ស្រុកពិម៉ាយ និយាយថា មុននេះ ផ្ទៃដីធ្វើស្រែរបស់គាត់ជួបបញ្ហាទឹកជំនន់ ធ្វើឱ្យទិន្នផលស្រូវខូចខាតអស់ ហើយមកដល់រដូវក្តៅនេះ ស្រែរបស់គាត់ខ្វះខាតទឹក ដូច្នេះ គាត់បានងាកមកដាំឪឡឹកវិញ ដោយប្រើប្រព័ន្ធទឹកស្រោចលើដំណាំ ។Border delays turn export outlook sour for watermelon | Frontier Myanmar

ជាដំបូង អ្នកស្រីបានចំណាយដើមទុនចំនួន១ម៉ឺន៥ពាន់បាតដើម្បីដាំឪឡឹកនៅលើផ្ទៃដី៤រ៉ៃ និងធ្វើប្រព័ន្ធទឹកស្រោច ហើយអ្នកស្រីប្រើពេលថែទាំត្រឹមតែ៤៥-៥០ថ្ងៃប៉ុណ្ណោះ អ្នកស្រីអាចប្រមូលផលលក់បាន ដោយឪឡឹក១ផ្លែតម្លៃពី២០-៥០បាត តាមទំហំរបស់វា ។

នៅឆ្នាំ២០២៣ ឪឡឹករបស់លោកស្រីលក់ដាច់ណាស់ ថែមទាំងមានតម្លៃខ្ពស់ជាងឆ្នាំមុនៗទៀតផង ។ កាលពីមុន ឪឡឹក១ផ្លែតម្លៃចាប់ពី៥-១០បាតប៉ុណ្ណោះ ប៉ុន្តែឆ្នាំ២០២៣នេះ អ្នកស្រីអាចលក់បានថ្លៃជាងមុន គឺ១ផ្លែតម្លៃចាប់ពី២០បាតឡើងទៅ ធ្វើឱ្យពេលលក់ឪឡឹកម្តងៗ អ្នកស្រីទទួលបានចំណូលជាមធ្យមពី៥ម៉ឺនបាត ទៅ៦ម៉ឺនបាត ហើយអាចទទួលប្រាក់ចំណូលបានច្រើនជាងការធ្វើស្រែក្នុងរដូវប្រាំង ។The Wonderful Watermelon | Garden Weasel

អ្នកស្រីបញ្ជាក់ថា ការដាំឪឡឹកគេអាចប្រើប្រាស់ទឹកតិច និងរយៈពេលដាំដុះខ្លី ហើយមនុស្សភាគច្រើននាំគ្នាហូបឪឡឹក ព្រោះវាគ្មានជាតិគីមី ។ អ្នកស្រីបន្តថា ការដាំឪឡឹកលក់នេះ ព្រោះអាកាសធាតុក្តៅនៅពេលថ្ងៃ ហើយអតិថិជនភាគច្រើនទិញឪឡឹកទៅដាក់ក្នុងទូរទឹកកកមុននឹងយកមកហូប ធ្វើឱ្យវាមានរសជាតិផ្អែម ត្រជាក់ ឆ្ញាញ់ជាប់ចិត្ត ទើបធ្វើឱ្យឪឡឹកលក់ដាច់ខ្លាំង ហើយអ្នកស្រីទទួលបានប្រាក់ចំណូលបន្ថែមទៀតសម្រាប់ដោះស្រាយជីវភាពក្នុងគ្រួសារ ៕Watermelon Farmers - America's Heartland - YouTube
ប្រភព ៖ khaosod

សម្តីមាសទាំង១០ប្រយោគរបស់មហាសេដ្ធី Bill Gates

0

សហរដ្ឋអាមេរិក៖ នេះជាពាក្យពេជ្រដ៍មានតម្លៃរបស់កំពូលមហាសេដ្ឋីប៊ីល ហ្គេត(Bill Gate) ចង់ដឹងថាយ៉ាងណានោះតោះចូលរួមអានទាំងអស់គ្នា៖
១.កើតមកក្រមិនមែនជាកំហុសនោះទេ តែបើស្លាប់ទៅវិញហើយនៅក្រទៀតទើបវាជាកំហុស‌‌!!
២.ជីវិត…! ពេលអ្នកមានលុយមានតែអ្នកម្នាក់គត់ដែលអាចភ្លេចថាខ្លួនជានរណា…តែបើអ្នកគ្មានលុយវិញ…ពិភពលោកទាំងមូលនឹងភ្លេចថាអ្នកជាអ្នកណា!
៣.អតិថិជនពិបាកៗរបស់អ្នកគឺជាប្រភពមេរៀនដ៏ល្អបំផុតរបស់អ្នក។
៤.យើងទាំងអស់គ្នាត្រូវការប្រភេទមនុស្សដែលចេះកែលម្អ នោះហើយទើបយើងអាចរីកចម្រើនបាន។
៥.ខ្ញុំជឿថា ប្រសិនបើអ្នកបង្ហាញមនុស្សពីបញ្ហា ហើយបង្ហាញពួកគេនូវដំណោះស្រាយ ពួកគេនឹងចាប់ផ្ដើមផ្លាស់ប្ដូរ ហើយធ្វើសកម្មភាព!
៦.អនាគតកាលនៃការផ្សព្វផ្សាយពាណិជ្ជកម្មគឺបណ្តាញអ៊ីនធឺណេត។
៧.ការព្យាបាល…ដោយគ្មានការការពារគឺជារឿងឥតប្រយោជន៍បំផុត។
៨.បើអ្នកខំប្រឹងអស់ពីលិទ្ធភាពហើយនៅតែមិនទាន់បានល្អ យ៉ាងហោចណាស់ក៏វាល្អមើលដែរ។
៩.របបមូលធននិយមងាយស្រួលរស់នៅ ងាយធ្វើកិច្ចការងាររកស៊ី បើសិនអ្នកមិនគិតអញ្ជឹងទេ ទៅនៅកូរ៉េខាងជើងទៅល្អជាង។
១០.ខ្ញុំមិនប្រកួតប្រជែងជាមួយអ្នកណាទេក្រៅពីខ្លួនខ្ញុំ…ហើយគោលដៅរបស់ខ្ញុំគឺអភិវឌ្ឍខ្លួនឯងជាបន្តបន្តាប់៕Bill Gates Had Reputation for Questionable Behavior Before Divorce - The  New York Times

អាហារទាំង៥មុខដែលអាចបំផ្លាញខួរក្បាលលោកអ្នកបាន

0

ភ្នំពេញ៖ របបអាហារព្រឹក គឺជាអាហារដែលសំខាន់បំផុតសម្រាប់ជួយទ្រទ្រង់សរីរាង្គកាយទាំងមូល តាំងពីព្រឹករហូតទល់ថ្ងៃត្រង់ និងមានឥទ្ធិពលធំក្នុងការជួយខួរក្បាលបន្ថែមទៀត។ យ៉ាងណាមិញ នៅក្នុងទម្លាប់ទទួលនូវរបបអាហារពេលព្រឹកជាប្រចាំថ្ងៃ ក៏តម្រូវមនុស្សមានការគិតពិចារណា ទៅលើរបបអាហាររបស់ខ្លួនផងដែរ ពីព្រោះថា អាហារមួយចំនួន អាចជះផលអវិជ្ជមានទៅលើខួរក្បាល ប៉ះពាល់ដល់ការចងចាំ អារម្មណ៍ និងបង្កើនហានិភ័យនៃជំងឺវង្វេង។
បានបង្ហាញឱ្យនូវក្រុមអាហារចំនួន ៥មុខ ដែលប៉ះពាល់បំផុតដល់ខួរក្បាល និងសមត្ថភាពអង់ចងចាំប្រចាំថ្ងៃ៖
១. ភេសជ្ជៈមានជាតិស្ករ៖ សូដា ភេសជ្ជៈផ្អែម ភេសជ្ជៈប៉ូវកម្លាំង និងទឹកផ្លែឈើកំប៉ុង មានផ្ទុកនូវជាតិស្ករខ្ពស់ ជាប្រភេទជាតិ fructose ខ្ពស់ (HFCS) ដែលមាន ៥៥% fructose និង ៤៥% គ្លុយកូស។ ការទទួលទាន fructose អាចនាំឱ្យមានភាពធន់នឹងអាំងស៊ុយលីននៅក្នុងខួរក្បាល ក៏ដូចជាការថយចុះមុខងារខួរក្បាល ការចងចាំ ការគិតវិភាគ និងការបង្កើតណឺរ៉ូនខួរក្បាល។The 10 Best Energy Drinks, Blind Tested And Ranked ២. អាហារមានជាតិខ្លាញ់អាក្រក់៖ អាហារបំពង ចៀន និងក្រុមអាហារប្រេងខ្លាញ់ច្រើន នៅក្នុងការចម្អិន សុទ្ធសឹងតែអាចជះឥទ្ធិពលអាក្រក់ដល់សុខភាពខួរក្បាល។ ការទម្លាប់ទទួលទាននូវបរិមាណអាហារដែលមានជាតិខ្លាញ់ច្រើននាពេលព្រឹក គឺត្រូវបានសិក្សាឃើញថា មានទំនោរបង្កើនហានិភ័យនៃជំងឺភ្លេចភ្លាំង ការចងចាំខ្សោយ បរិមាណខួរក្បាលទាប និងការថយចុះការយល់ ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងករណីទទួលទានកាន់តែច្រើន ផលអវិជ្ជមានដែលកើតមានលើខួរក្បាល នឹងកាន់តែអាក្រក់។This Is the Healthiest Oil for Frying Food៣. គ្រឿងស្រវឹង៖ ការពិសារគ្រឿងស្រវឹងពេលព្រឹក គឺបង្កគ្រោះថ្នាក់ខ្លាំងបំផុតដល់សរីរាង្គកាយ ជាពិសេសនាំឱ្យមានការកាត់បន្ថយសមត្ថភាពខួរក្បាល ផ្លាស់ប្តូរមេតាបូលីស និងការរំខានដល់មុខងារសារធាតុបញ្ជូនសរសៃប្រសាទ។ ជាទូទៅអ្នកដែលញៀននឹងគ្រឿងស្រវឹងភាគច្រើន រងនូវបញ្ហាខូចខាតធ្ងន់ធ្ងរដល់ខួរក្បាល រួមទាំងការបាត់បង់ការចងចាំ ការរំខានដល់កម្រិតយល់ដឹង ច្រើនភ័ន្តច្រឡំ និងការមិនមានការគិត ឬផ្តោតនឹងធឹងទេ។Alcohol: MedlinePlus ៤. អាហារមានជាតិផ្អែម៖ អាហារមានជាតិផ្អែម នឹងជួយផ្តល់ថាមពលឱ្យខួរក្បាលយ៉ាងឆាប់រហ័សក្នុងរយៈពេលខ្លី តែវានឹងធ្វើឱ្យធ្លាក់ចុះនូវកម្រិតថាមពលមកវិញភ្លាមៗផងដែរ។ គ្រប់កម្រិតជាតិស្ករបន្ថែមទាំងអស់មិនថានៅក្នុងអាហារមួយមុខណានោះទេ សុទ្ធតែប៉ះពាល់ លើកលែងតែករណីជាតិកម្រិតធម្មជាតិដែលមាននៅក្នុងបន្លែផ្លែឈើប៉ុណ្ណោះ។Ready to Tame Your Sweet Tooth? - The New York Times៥. អាហារធ្វើពីម្សៅស៖ ប្រភេទនំប៉័ង នំដូណាត់ និងអាហារកែច្នៃជាច្រើនប្រភេទទៀត អាចនាំឱ្យមានការកើនឡើងនៃជាតិស្ករក្នុងឈាម និងកម្រិតអាំងស៊ុយលីន។ ម្យ៉ាងទៀត អាហារទាំងនេះច្រើនតែមានផ្ទុក glycemic ខ្ពស់ (GL) ដែលត្រូវបានគេរកឃើញថាធ្វើឱ្យខូចមុខងារខួរក្បាល និងអាចបង្កើនហានិភ័យនៃជំងឺវង្វេង និងខ្សោយអង់ចងចាំ៕

ទីក្រុងដ៏ធំមួយរបស់ឥណ្ឌា ហាមឃាត់ការទទួលទានសាច់

0

ទីក្រុង វ៉ារ៉ាណាស៊ី (Varanasi) ត្រូវបានគេស្គាល់ជាយូរមកហើយថាជាទីក្រុងដ៏បរិសុទ្ធបំផុតមួយរបស់ពិភពលោក ដោយឥឡូវនេះកំពុងទាក់ទាញអ្នកចាប់អារម្មណ៍រឿងអាហាបួស ខណៈដែលទីនេះប្រែក្លាយទៅជាឋានសួគ៌បួស។

វ៉ារ៉ាណាស៊ី (Varanasi) គឺជាទីក្រុងមួយនៅភាគខាងជើងរដ្ឋ អ៊ុត តា ប្រា ដេស(Uttar Pradesh) នៃប្រទេសឥណ្ឌា ដែលមានអាយុកាលតាំងពីសតវត្សទី ១១ មុនគ.ស ដោយចាត់ទុកថាជារាជធានីខាងវិញ្ញាណនៃប្រទេសឥណ្ឌា ហើយក៏ជាទីក្រុងដែលមានអាយុកាលចំណាស់ជាងគេបំផុតនៅលើផែនដីទាក់ទាញអ្នកធ្វើធម្មយាត្រាហិណ្ឌូដែលងូតទឹកនៅក្នុងទឹកពិសិដ្ឋនៃទន្លេ ហ្គាន ហ្គេស(Ganges) និងធ្វើពិធីបុណ្យសព ។Where it's forbidden to serve meat - BBC Travel

នៅក្នុងប្រទេសឥណ្ឌាដែលមានសាសនាហិណ្ឌូ ៨០ភាគរយ និងអ្នកបួស ២០ភាគរយ ហើយសម្រាប់ទីក្រុងមួយចំនួន ជាពិសេសគឺទីក្រុង វ៉ារ៉ាណាស៊ី (Varanasi) គឺគ្មានទេការទទួលទានសាច់នៅគ្រប់ទីកន្លែងនៅទីនេះ។ សូម្បីតែ ម៉ឺនុយក្នុងហាង ត្រូវបានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្តង់ដារតឹងរ៉ឹងបំផុតនៃអាហាបួសដែលកំណត់ដោយ ព្រះធម៌នៃសាសនា។

មិនតែប៉ុណ្ណោះសូម្បីតែរើខ្ទឹមបារាំង និងខ្ទឹម ក៏ត្រូវបានគេហាមក្នុងការចម្អិនអាហារ ដោយគេជឿថា បង្កើនកំហឹង ឆេវឆាវ ថែមទៀតផងដែរ។Varanasi, India - WorldAtlas

ទោះជាយ៉ាងប្រពៃណីក្នុងភោជនីយដ្ឋាននៃទីក្រុង វ៉ារ៉ាណាស៊ី (Varanasi) ជាច្រើនបានបម្រើសាច់ ដើម្បីផ្គត់ផ្គង់ដល់ភ្ញៀវទេសចរលោកខាងលិច និងអ្នកធ្វើធម្មយាត្រាហិណ្ឌូដែលមិនមែនជាអ្នកបួស។ ប៉ុន្តែនៅឆ្នាំ ២០១៩ រដ្ឋាភិបាលជាតិនិយមហិណ្ឌូបានហាមឃាត់ការលក់ និងទទួលទានសាច់ក្នុងរង្វង់ ២៥០ ម៉ែត្រ នៃប្រាសាទ វ៉ារ៉ាណាស៊ី (Varanasi) និងតំបន់បេតិកភណ្ឌទាំងអស់។

ដែលនេះក៏បានលើកទឹកចិត្តភោជនីយដ្ឋានឱ្យចាប់ផ្តើមបង្ហាញរូបមន្តអាហារបួសក្នុងស្រុក និងម្ហូប អាហារដែលមិនប្រើសាច់ ដែលត្រូវបានបន្សល់ទុកជាច្រើនជំនាន់នៅទីក្រុង វ៉ារ៉ាណាស៊ី (Varanasi) ៕Meat ban: India isn't vegetarian but who'll tell the right-wing? - BBC NewsWhere it's forbidden to serve meat - BBC Travel

ប្រភព៖ BBC

តៃវ៉ាន់ប្រកាសផ្តល់ប្រាក់ដល់ភ្ញៀវទេសចរបរទេស

0

តៃវ៉ាន់ ៖ ប្រធានមន្ទីរទេសចរណ៍តៃវ៉ាន់ Zhang Xichang បានប្រកាសពីផែនការថ្មីរបស់តៃវ៉ាន់ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសមកកម្សាន្តឱ្យបានច្រើន ដោយតៃវ៉ាន់អនុម័តថវិកាប្រមាណ៥.៣០០លានដុល្លារតៃវ៉ាន់សម្រាប់គម្រោងរយៈពេល៣ឆ្នាំ ។

គម្រោងផ្តល់ថវិកាដល់ភ្ញៀវទេសចរបរទេសនេះ នឹងស្នើថវិកាចំនួន៥.០០០ដុល្លារតៃវ៉ាន់សម្រាប់ផ្តល់ឱ្យភ្ញៀវទេសចរចំនួន៥០ម៉ឺននាក់ និងថវិកា២ម៉ឺនដុល្លារតៃវ៉ាន់ទៀតនឹងផ្តល់ឱ្យក្រុមហ៊ុនទេសចរណ៍បរទេសនានាចំនួន៩ម៉ឺនក្រុម ។Taiwan To Offer 500,000 Tourists Incentives Of Up To US$ 165 Each

ប្រាក់ទាំងនេះនឹងចែកចាយតាមរយៈការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ក្នុងឆ្នាំ២០២៣ ប៉ុន្តែភ្ញៀវទេសចរដែលនឹងទទួលប្រាក់ ពួកគេត្រូវធ្វើដំណើរទៅតៃវ៉ាន់ជាមុនសិន ទើបអាចទទួលបានប្រាក់ទាំងនេះតាមរយៈការចែកប័ណ្ណ ហើយពួកគេអាចចាយវាយលើថ្លៃអាហារ កន្លែងស្នាក់នៅ និងថ្លៃធ្វើដំណើរក្នុងអំឡុងពេលមកកម្សាន្តនៅតៃវ៉ាន់ ។ ក្រៅពីនេះ តៃវ៉ាន់នឹងផ្តល់ប្រាក់ទៅឱ្យក្រុមហ៊ុនទេសចរណ៍ទាំងក្នុងប្រទេស និងក្រៅប្រទេសដូចគ្នាផងដែរ ។Taiwan will pay tourists to vacation there in 2023 | CNN

គួរបញ្ជាក់ថា ការប្រកាសផ្តល់ប្រាក់ដល់ភ្ញៀវទេសចរបរទេសនេះ គឺក្រោយពីចំនួនភ្ញៀវទេសចរនៅតៃវ៉ាន់បានធ្លាក់ចុះជាបន្តបន្ទាប់ ហើយមានភ្ញៀវទេសចរមិនដល់៩០ម៉ឺននាក់ផងកាលពីឆ្នាំ២០២២ កន្លងមក ។ តៃវ៉ាន់សង្ឃឹមថា ផែនការថ្មីនេះនឹងអាចទាក់ទាញភ្ញៀវទេសចរបរទេសមកកម្សាន្តនៅតៃវ៉ាន់យ៉ាងតិចចំនួន៦លាននាក់នៅឆ្នាំ២០២៣ និងចំនួន១០លាននាក់នៅឆ្នាំ២០២៥ ៕ ប្រភព ៖ TNN World

កូរ៉េខាងត្បូងនឹងសហការជាមួយប្រទេសពីរយកឈ្នះកូរ៉េខាងជើង

0

ប្រទេសកូរ៉េខាងត្បូង ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yun Seok-Yeol បានលើកឡើងថា កិច្ចសហការត្រីភាគីរវាងប្រទេសកូរ៉េខាងត្បូង អាមេរិក និងជប៉ុន គឺជារឿងមានសារសំខាន់យ៉ាងខ្លាំងដើម្បីយកឈ្នះការគំរាមកំហែងពីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ។Who is South Korea's new president Yoon Suk-yeol?

លោកប្រធានាធិបតីកូរ៉េខាងត្បូងបានលើកឡើងបែបនេះ ក្នុងថ្ងៃទិវាឯករាជ្យជាតិកូរ៉េខាងត្បូង ត្រូវនឹងថ្ងៃទី១ ខែមីនា (March First Movement) គឺកូរ៉េខាងត្បូងបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីប្រឆាំងនឹងការត្រួតត្រារបស់ជប៉ុន ដែលបានគ្រប់គ្រងលើកូរ៉េខាងត្បូងក្នុងរវាងពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥ ។

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានថ្លែងកាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងមកថា មន្ត្រីរបស់កូរ៉េខាងត្បូង អាមេរិក និងជប៉ុន បានបើកកិច្ចប្រជុំរួមគ្នាមួយស្តីពីសន្តិសុខសេដ្ឋកិច្ចជាលើកដំបូង ស្របពេលកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់មានភាពធន់ និងការអភិវឌ្ឍបច្ចេកវិទ្យា ។Japan, South Korea, U.S. eye deeper security ties in first summit in five  years | The Japan Times

បើទោះជាជប៉ុន និងកូរ៉េខាងត្បូងជាប្រទេសជិតខាងដែលមានគំនិតខុសគ្នាក្តី ប៉ុន្តែប្រទេសទាំងពីរក៏នៅតែរួមសហការជាមួយអាមេរិកក្នុងផ្នែកជាច្រើន ដើម្បីប្រឈមនឹងស្ថានការណ៍តានតឹងក្នុងពិភពលោកបច្ចុប្បន្ន ក៏ដូចជាប្រឆាំងនឹងឥទ្ធិពលរបស់ចិន និងកូរ៉េខាងជើង ដែលគេមិនអាចទស្សន៍ទាយទុកមុនបានថាអ្វីនឹងកើតឡើង ៕

ប្រភព ៖ TNN World

ត្រួសៗអំពីរោគសញ្ញានៃជំងឺផ្លូវចិត្ត (Depression)

0

សហរដ្ឋអាមេរិក៖ ជំងឺផ្លូវចិត្តគឺជាជំងឺដែលកាចសាហាវ ដែលអាចអោយមនុស្សធ្វើអត្តឃាតសម្លាប់ខ្លួនឯងទាំងគ្មានភាពខ្លាចរអាឡើយ។ ជំងឺផ្លូវចិត្តអាចអោយមនុស្សផ្លាស់ប្តូរខ្លួនឯងគ្រប់យ៉ាង ទាំងការរស់នៅ ទាំងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួននៅក្នុងសង្គម។ ជំងឺផ្លូវចិត្តមានអាការះដូចជា៖What Is Depression? Symptoms and Overview-ពិបាកក្នុងការគិតនិងផ្ដោតអារម្មណ៍
-មានអារម្មណ៍ភ័យស្លន់ស្លោ នឹងមិនសប្បាយចិត្តជាមួយមនុស្សជុំវិញខ្លួន
-ការងារ ការសិក្សាចុះខ្សោយភ្លាមៗ
-ចំណាយពេលនៅជាមួយខ្លួនឯងខុសធម្មតា កង្វះការថែទាំខ្លួនឯងគ្មានអានាម័យ
-ពិបាកក្នុងការទំនាក់ទំនង
-ឆាប់ខឹង នឹងពិបាកក្នុងការគេង
វិធីដោះស្រាយ៖
១.ត្រូវស្រឡាញ់ខ្លួនឯងអោយបានច្រើន:
ការស្រឡាញ់ខ្លួនឯងអោយបានច្រើនគឺជារឿងដែលល្អបំផុត
សម្រាប់ជួយជំងឺផ្លូវចិត្ត ស្រឡាញ់ខ្លួនឯងអោយបានច្រើន មានគោលដៅច្បាស់លាស់ មានជំនឿចិត្តលើខ្លួនឯង កុំអោយមជ្ឈដ្ឋានមិនល្អជុំវិញខ្លួនអ្នក មកពង្វក់ស្មារតីអ្នកបានងាយៗអោយសោះ។Can I Get Life Insurance with Depression?២.ត្រូវស្វែងរកជំនួយ៖
នៅពេលអ្នកមានជំងឺផ្លូវចិត្ត កុំសង្ងំនៅម្នាក់ឯងត្រូវរកអ្នកដែលអាចពឹងពាក់បាន ចែករំលែក ផ្តល់យោបល់ ដោះស្រាយបញ្ហារួម នឹងត្រូវទទួលការព្យាបាលអោយបានត្រឹមត្រួវទៀងទាត់ពេលវេលា។
៣.កុំប្រៀបធៀបខ្លួនឯងជាមួរអ្នកដទៃ៖
ត្រូវចាំថាមនុស្សម្នាក់មានតម្លៃរៀងៗខ្លួន តម្លៃមនុស្សមិនមែនវាស់វែងលើទ្រពសម្បត្តិមាសប្រាក់លុយឡាននឹងផ្ទះវីឡានោះទេ គឺវាស់លើភាពស្មោះត្រង់ត្រឹមត្រូវ។
៤.ចាប់ផ្តើមថ្ងៃថ្មីជាមួយភាពវិជ្ជមានរាល់ថ្ងៃ
ការបង្កើតទម្លាប់ចាប់ផ្តើមថ្មីជាមួយផ្នត់គំនិតវិជ្ជមាន អាយធ្វើអោយអារម្មណ៍អ្នកស្រស់ស្រាយ រីករាយ ពេញដោយក្តីសង្ឃឹម ហើយបែបនេះយូៗទៅវាជួយអោយអ្នកមានអារម្មណ៍ថាធូរស្បើយនឹងអស់ទុកកង្វល់ទាំងឡាយ។
៥.សមាធិ
ការធ្វើសមាធិរាល់ថ្ងៃជួយអោយអ្នកបង្កើតអារម្មណ៍ល្អ ស្ងប់ផ្លូវចិត្ត បង្កើនការយកចិត្តទុកដាក់ នឹងមានថាមពល អាចកាត់បន្ថយស្តេ្រសនឹងភាពតានតឹងអារម្មណ៍៕What is Major Depression? The Signs, Symptoms & Treatment

ចិនថាអាមេរិកចង់ក្លាយជាប្រទេសមហាអំណាច តែខ្លាច TikTok

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៧ ខែកុម្ភៈ កន្លងមក សេតវិមានអាមេរិកបានចេញបញ្ជាទៅកាន់មន្ត្រីរាជការទាំងអស់ឱ្យលុបកម្មវិធី TikTok ចេញពីឧបករណ៍ទំនាក់ទំនងរបស់រដ្ឋាភិបាលក្នុងរយៈពេលត្រឹម៣០ថ្ងៃ ដោយសារបារម្ភពីសុវត្ថិភាព ។ ការហាមឃាត់នេះស្របតាមសហភាពអឺរ៉ុប និងប្រទេសកាណាដា ដែលទើបបានហាមឃាត់ដូចគ្នានេះកាលពីសប្តាហ៍កន្លងទៅ ។

ក្រោយពីអាមេរិកហាមឃាត់មន្ត្រីរាជការប្រើ TikTok កាលពីថ្ងៃទី២៨ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានថ្លែងទៅកាន់សារព័ត៌មានក្នុងស្រុកថា សេតវិមានកំពុងបំពានអំណាចរដ្ឋដើម្បីកៀបសង្កត់ក្រុមហ៊ុនបរទេស ហើយចិនសូមប្រឆាំងជាដាច់ខាតចំពោះបម្រាមនេះ ។ លោកស្រីបន្ថែមថា រដ្ឋាភិបាលអាមេរិកគួរតែគោរពគោលការណ៍សេដ្ឋកិច្ច និងការប្រកួតប្រជែងផ្នែកពាណិជ្ជកម្មដោយយុត្តិធម៌ ហើយអាមេរិកគួរតែឈប់ប្រព្រឹត្តបែបនេះចំពោះក្រុមហ៊ុនបរទេសក្នុងប្រទេសរបស់ខ្លួន ។China: países latinoamericanos entienden situación de globo espía

លោកស្រី Mao Ning ថ្លែងថា ៖ «អ្នកនឹងក្លាយជាប្រទេសមហាអំណាចពិភពលោកបានយ៉ាងដូចម្តេច ខណៈអ្នកគ្មានទំនុកចិត្តលើខ្លួនឯង ហើយខ្លាចកម្មវិធីតូចៗដែលយុវវ័យនិយមប្រើប្រាស់» ។

TikTok ជាកម្មវិធីមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំមួយរបស់ចិន ByteDance កំពុងត្រូវបានប្រទេសលោកខាងលិចចោទថា មានហានិភ័យចំពោះអ្នកប្រើប្រាស់ ដោយសារវាអាចប្រមូលព័ត៌មាន រួចបញ្ជូនព័ត៌មានរបស់អ្នកប្រើប្រាស់ទៅឱ្យប្រទេសចិន ។ ទោះយ៉ាងណា អ្នកតំណាងរបស់ក្រុមហ៊ុន ByteDance និង TikTok បានបញ្ជាក់រហូតមកថា ពួកគេមិនបានធ្វើបែបនេះទេ ហើយការបារម្ភនេះជារឿងយល់ខុស ។

ក្រោយការបញ្ជាឱ្យលុបកម្មវិធី TikTok ចេញពីឧបករណ៍ទំនាក់ទំនងរបស់រដ្ឋាភិបាលអាមេរិក សេតវិមានក៏មានគម្រោងផ្សព្វផ្សាយការហាមឃាត់នេះទៅកាន់ប្រទេសនានាលើពិភពលោកផងដែរ ដោយសារបារម្ភពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ។ ប៉ុន្តែមន្ត្រីអាមេរិកបញ្ជាក់ថា ពួកគេកំពុងរកដំណោះស្រាយបញ្ហាខាងលើ ខណៈបម្រាមនេះអាចផ្ទុយនឹងសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ ៕TikTok on the Clock — Time is Running Out for the Chinese-Owned Social  Media App — THE INTERNATIONAL AFFAIRS REVIEW

ប្រភព ៖ beartaiBRIEF

អំរែកដ៏ធ្ងន់របស់ឥណ្ឌា ធ្វើជាប្រធានកិច្ចប្រជុំកំពូលក្រុមប្រទេសអ្នកមានបំផុត ត្រូវដោះស្រាយសង្គ្រាមអ៊ុយក្រែន

0

រដ្ឋធានីញូវដេលី៖ នៅក្នុងអំឡុងពេលឥណ្ឌូណេស៊ី បានធ្វើជាប្រធានកិច្ចប្រជុំកំពូល G20 កាលពីរដូវស្លឹកឈើជ្រុះកន្លងទៅនេះ មានការបង្ហាញ អំពីការខ្វែងគំនិតគ្នាយ៉ាងខ្លាំង ដោយចិន ឥណ្ឌា និង រុស្ស៊ី ជុំវិញការឈ្លានពានរបស់ក្រុងមូស្គូ ប៉ុន្ដែនៅឆ្នាំ២០២៣នេះ ខណៈឋានៈជាប្រធាន G20 ធ្លាក់មកលើប្រទេសឥណ្ឌា នោះ ក្រុងញូវដេលី សង្ឃឹម ថា នឹងផ្តល់នូវការពឹងផ្អែក ភាគច្រើន លើកត្តាសំខាន់មួយ គឺការដោះស្រាយបញ្ហាសង្គ្រាម នៅអ៊ុយក្រែន។PM Narendra Modi to inaugurate projects worth Rs 10,800 crore in Karnataka  on Thursday | Cities News,The Indian Express

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១ ខែមីនា ថា ប្រទេសអ្នកមានសេដ្ឋកិច្ចរីកចម្រើនបំផុតចំនួន១៩ នៅលើពិភពលោក បូករួមទាំងសហភាពអឺរ៉ុប ផង មានទំហំសេដ្ឋកិច្ចស្មើនឹង៨៥ភាគរយ នៃសេដ្ឋកិច្ចរបស់ពិភពលោក និង មានចំនួនប្រជាជន ស្មើនឹង២ភាគ៣។ ចំណែកក្រុមរដ្ឋមន្រ្ដី ការបរទេសរបស់ប្រទេស G20 នឹងទៅជួបប្រជុំ នៅក្នុងរដ្ឋធានីញូវដេលី ហើយកិច្ចព្រមព្រៀងដ៏ទូលំទូលាយណាមួយ ដែលឥណ្ឌា សង្ឃឹម ថា នឹងផ្ដល់នោះ នឹងពឹងផ្អែកយ៉ាងខ្លាំងបំផុត ទៅលើកត្តាសំខាន់មួយ គឺសង្គ្រាមនៅអ៊ុយក្រែន។

នៅពេលមេដឹកនាំក្រុមប្រទេស G20 បានប្រមូលផ្តុំគ្នា នៅក្នុងរដូវស្លឹកឈើជ្រុះ កាលពីពេលកន្លងទៅ នៅកោះបាលី ក្រោមអធិបតីភាពរបស់ឥណ្ឌូណេស៊ី នោះ មីស៊ីលរបស់រុស្ស៊ី បានវាយប្រហារ ទៅលើគោលដៅហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន ខណៈមេដឹកនាំពិភពលោក កំពុងតែអង្គុយ ទទួលទានអាហារពេលល្ងាច។ ចំណែកសេចក្តីថ្លែងការណ៍រួម បានបង្ហាញយ៉ាងច្បាស់ អំពីការខ្វែងគំនិតគ្នា ដោយឥណ្ឌា ចិន និង រុស្ស៊ី ហើយសេចក្តីរាយការណ៍មិនយល់ស្រប ចំពោះការរិះគន់មិនច្បាស់លាស់ ជុំវិញការលុកលុយរបស់ក្រុងមូស្គូ ទៅលើប្រទេសអ៊ុយក្រែន នោះឡើយ។India to host G20 Summit in Sept 2023, hold over 200 meetings during its  Presidency | India News,The Indian Express

ចាប់តាំងពីពេលនោះមក ស្ថានការណ៍ នៅក្នុងប្រទេសអ៊ុយក្រែន មិនមានការផ្លាស់ប្ដូរអ្វីច្រើននោះដែរ ហើយសង្គ្រាមនៅតែកំពុងបន្ដ ដោយមិនមានសញ្ញាចរចាសន្ដិភាព។ ប្រសិនបើមិនមានការកែប្រែទៀតទេ ពិភពលោក នៅតែបែកបាក់គ្នា ហើយសេដ្ឋកិច្ចរបស់បណ្ដាប្រទេសមហាអំណាចធំៗជាច្រើន នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់។

កិច្ចប្រជុំនេះ ត្រូវទុកឱ្យឥណ្ឌា ចេញផ្សាយសេចក្ដីសង្ខេបមួយ នៅក្នុងឋានៈជាប្រធាន G20 ដោយបានកត់សម្គាល់ឃើញ ថា «ការវាយតម្លៃផ្សេងគ្នា ចំពោះស្ថានការណ៍នៅអ៊ុយក្រែន នៅក្នុងក្រុម G20 ។ ចំណែកកិច្ចពិភាក្សារបស់ក្រុមរដ្ឋមន្ត្រីការបរទេស នៅថ្ងៃពុធ និង ថ្ងៃព្រហស្បតិ៍ ទំនងជាប្រឈមមុខនឹងឧបសគ្គស្រដៀងគ្នានេះដែរ»។

លោក មីឆែល កូហ្គេលម៉ែន (Michael Kugelman) នាយករង មជ្ឈមណ្ឌល Wilson បានបញ្ជាក់ ថា «ឥណ្ឌាកំពុងតែទទួលយកតំណែងប្រធាន G20 ទាំងលំបាកបំផុត។ ដូច្នេះ ឥណ្ឌាកំពុងតែព្យាយាម ធ្វើឱ្យកិច្ចប្រជុំនេះ ទទួលបានជោគជ័យ ហើយវានឹងមានការរីកចម្រើនជានិមិត្តរូបជាច្រើន។ ទាក់ទងនឹងខ្លឹមសារ បញ្ហាអ៊ុយក្រែន នឹងលេចចេញជារូបរាងឡើង លើអ្វីៗទាំងអស់។Michael Kugelman on Pakistan's economy - YouTube

ឥណ្ឌា ចង់ផ្តោតលើបញ្ហាជាច្រើន ដោយសារតែក្រុងញូវដេលី មើលឃើញ ថា វាជារឿងបន្ទាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍ។ កិច្ចប្រជុំនេះ ក៏នឹងលើកយកបញ្ហាបម្រែបម្រួលអាកាសធាតុ ការកើនឡើងបន្ទុកបំណុល មកលើប្រទេសកំពុងអភិវឌ្ឍ ការផ្លាស់ប្តូរឌីជីថល ការកើនឡើងអតិផរណា សន្តិសុខស្បៀងអាហារ និង ថាមពល មកក្នុងរបៀបវារៈទាំងនេះ។

រហូតមកដល់ពេលនេះ សេដ្ឋកិច្ចរបស់បណ្ដាប្រទេសជាច្រើន កំពុងតែតស៊ូស្ដារឡើងវិញ ងើប ចេញពីវិបត្ដិរោគរាតត្បាត និង ការកើនឡើងតម្លៃ នៅក្នុងអំឡុងសង្គ្រាមនេះ ព្រោះវាបានធ្វើស្ថានការណ៍ កាន់តែអាក្រក់ខ្លាំងឡើង។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញ បានអះអាង ថា ក្រុងញូវដេលី នឹងត្រូវការការទូតយ៉ាងខ្ជាប់ខ្ជួន ដើម្បីធ្វើឲ្យក្រុម G20 មើលរំលង ពីបញ្ហារបស់អ៊ុយក្រែន។ ប៉ុន្តែកិច្ចព្រមព្រៀងលើបញ្ហាជាច្រើន ដែលគេមើលឃើញ គឺមានផ្លែផ្កាតិចតូច អាចនឹងសម្រេចបាន។20 years in power: Narendra Modi's journey from Gujarat to Delhi - India  Today

ឥណ្ឌា មិនបានរិះគន់ដល់រុស្ស៊ី ដោយផ្ទាល់នោះទេ ប៉ុន្ដែក្រុងញូវដេលី បាននិយាយ អំពីសារៈសំខាន់ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ច្បាប់អន្ដរជាតិ និង ការគោរពដល់ដែនអធិបតេយ្យភាព និង បូរណភាពទឹកដីរបស់ប្រទេសនានា។

លោក ណារ៉ែនដ្រា មូឌី (Narendra Modi) នាយករដ្ឋមន្រ្ដីឥណ្ឌា បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន នៅក្រៅកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្ដិការសៀងហៃ កាលពីរដូវស្លឹកឈើជ្រុះកន្លងទៅ ដោយមិនបានរិះគន់ដោយផ្ទាល់ដល់ប្រទេសរុស្ស៊ី នោះទេ ។ ប៉ុន្ដែលោកនាយករដ្ឋមន្រ្ដី បានបង្ហាញ អំពីទស្សនៈជាចំហ នៅក្នុងកិច្ចប្រជុំ នៅអ៊ុយប៊ែគីស្ថាន ចំពេលមានវត្ដមានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ថា «យុគសម័យបច្ចុប្បន្ន គឺមិនមែន ធ្វើសង្គ្រាមនោះឡើយ»៕

EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្តនៅតំបន់មួយចំនួន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៤ ខែមីនា

0

ភ្នំពេញ៖ អគ្គិសនីកម្ពុជា(EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង។

អគ្គិសនីកម្ពុជាបញ្ជាក់ថា “ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន”៕

កាន់តែលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម៖

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJZduBmDuSPeGpOfuftUg30mSS666S3-C_qK8_DsH3fL-LmKQ7A1H4L2xKBhkMvpeg71Z9XulYhnxJggp-D-9p5JU9WsMcRDkO3nfuUqadIM6bAn0KUYvmdH4hfcKT7wxYx5C-9LfSXXaGqmVzxGQZk8b9mc7yvynAtah1_ZXi1JxRXYW2AYZuRFNo/s1280/photo_2023-03-02_08-27-46.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5AfUjx7JgkqF995fcg7Ek0vSK-LCtflxj14yBYfX1ylVE56jkDybfFVxGLqe1oucjFETHImAtlp_VRQYwTJsDh9LRSWlZeA5yOpHy1lt_EpeWj6z5mk8-ESNYTF5hzctHwSukJR8qMh7MvbNs7HaFc8o0JhYqhX-HZBX-cLE1tv4CWpijIsXnvkmv/s1280/photo_2023-03-02_08-27-47.jpg