សហរដ្ឋអាមេរិក៖ ជំងឺផ្លូវចិត្តគឺជាជំងឺដែលកាចសាហាវ ដែលអាចអោយមនុស្សធ្វើអត្តឃាតសម្លាប់ខ្លួនឯងទាំងគ្មានភាពខ្លាចរអាឡើយ។ ជំងឺផ្លូវចិត្តអាចអោយមនុស្សផ្លាស់ប្តូរខ្លួនឯងគ្រប់យ៉ាង ទាំងការរស់នៅ ទាំងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួននៅក្នុងសង្គម។ ជំងឺផ្លូវចិត្តមានអាការះដូចជា៖
-ពិបាកក្នុងការគិតនិងផ្ដោតអារម្មណ៍
-មានអារម្មណ៍ភ័យស្លន់ស្លោ នឹងមិនសប្បាយចិត្តជាមួយមនុស្សជុំវិញខ្លួន
-ការងារ ការសិក្សាចុះខ្សោយភ្លាមៗ
-ចំណាយពេលនៅជាមួយខ្លួនឯងខុសធម្មតា កង្វះការថែទាំខ្លួនឯងគ្មានអានាម័យ
-ពិបាកក្នុងការទំនាក់ទំនង
-ឆាប់ខឹង នឹងពិបាកក្នុងការគេង
វិធីដោះស្រាយ៖
១.ត្រូវស្រឡាញ់ខ្លួនឯងអោយបានច្រើន:
ការស្រឡាញ់ខ្លួនឯងអោយបានច្រើនគឺជារឿងដែលល្អបំផុត
សម្រាប់ជួយជំងឺផ្លូវចិត្ត ស្រឡាញ់ខ្លួនឯងអោយបានច្រើន មានគោលដៅច្បាស់លាស់ មានជំនឿចិត្តលើខ្លួនឯង កុំអោយមជ្ឈដ្ឋានមិនល្អជុំវិញខ្លួនអ្នក មកពង្វក់ស្មារតីអ្នកបានងាយៗអោយសោះ។
២.ត្រូវស្វែងរកជំនួយ៖
នៅពេលអ្នកមានជំងឺផ្លូវចិត្ត កុំសង្ងំនៅម្នាក់ឯងត្រូវរកអ្នកដែលអាចពឹងពាក់បាន ចែករំលែក ផ្តល់យោបល់ ដោះស្រាយបញ្ហារួម នឹងត្រូវទទួលការព្យាបាលអោយបានត្រឹមត្រួវទៀងទាត់ពេលវេលា។
៣.កុំប្រៀបធៀបខ្លួនឯងជាមួរអ្នកដទៃ៖
ត្រូវចាំថាមនុស្សម្នាក់មានតម្លៃរៀងៗខ្លួន តម្លៃមនុស្សមិនមែនវាស់វែងលើទ្រពសម្បត្តិមាសប្រាក់លុយឡាននឹងផ្ទះវីឡានោះទេ គឺវាស់លើភាពស្មោះត្រង់ត្រឹមត្រូវ។
៤.ចាប់ផ្តើមថ្ងៃថ្មីជាមួយភាពវិជ្ជមានរាល់ថ្ងៃ
ការបង្កើតទម្លាប់ចាប់ផ្តើមថ្មីជាមួយផ្នត់គំនិតវិជ្ជមាន អាយធ្វើអោយអារម្មណ៍អ្នកស្រស់ស្រាយ រីករាយ ពេញដោយក្តីសង្ឃឹម ហើយបែបនេះយូៗទៅវាជួយអោយអ្នកមានអារម្មណ៍ថាធូរស្បើយនឹងអស់ទុកកង្វល់ទាំងឡាយ។
៥.សមាធិ
ការធ្វើសមាធិរាល់ថ្ងៃជួយអោយអ្នកបង្កើតអារម្មណ៍ល្អ ស្ងប់ផ្លូវចិត្ត បង្កើនការយកចិត្តទុកដាក់ នឹងមានថាមពល អាចកាត់បន្ថយស្តេ្រសនឹងភាពតានតឹងអារម្មណ៍៕
Home ព័ត៌មានអន្តរជាតិ







