ភ្នំពេញ៖ របបអាហារព្រឹក គឺជាអាហារដែលសំខាន់បំផុតសម្រាប់ជួយទ្រទ្រង់សរីរាង្គកាយទាំងមូល តាំងពីព្រឹករហូតទល់ថ្ងៃត្រង់ និងមានឥទ្ធិពលធំក្នុងការជួយខួរក្បាលបន្ថែមទៀត។ យ៉ាងណាមិញ នៅក្នុងទម្លាប់ទទួលនូវរបបអាហារពេលព្រឹកជាប្រចាំថ្ងៃ ក៏តម្រូវមនុស្សមានការគិតពិចារណា ទៅលើរបបអាហាររបស់ខ្លួនផងដែរ ពីព្រោះថា អាហារមួយចំនួន អាចជះផលអវិជ្ជមានទៅលើខួរក្បាល ប៉ះពាល់ដល់ការចងចាំ អារម្មណ៍ និងបង្កើនហានិភ័យនៃជំងឺវង្វេង។
បានបង្ហាញឱ្យនូវក្រុមអាហារចំនួន ៥មុខ ដែលប៉ះពាល់បំផុតដល់ខួរក្បាល និងសមត្ថភាពអង់ចងចាំប្រចាំថ្ងៃ៖
១. ភេសជ្ជៈមានជាតិស្ករ៖ សូដា ភេសជ្ជៈផ្អែម ភេសជ្ជៈប៉ូវកម្លាំង និងទឹកផ្លែឈើកំប៉ុង មានផ្ទុកនូវជាតិស្ករខ្ពស់ ជាប្រភេទជាតិ fructose ខ្ពស់ (HFCS) ដែលមាន ៥៥% fructose និង ៤៥% គ្លុយកូស។ ការទទួលទាន fructose អាចនាំឱ្យមានភាពធន់នឹងអាំងស៊ុយលីននៅក្នុងខួរក្បាល ក៏ដូចជាការថយចុះមុខងារខួរក្បាល ការចងចាំ ការគិតវិភាគ និងការបង្កើតណឺរ៉ូនខួរក្បាល។
២. អាហារមានជាតិខ្លាញ់អាក្រក់៖ អាហារបំពង ចៀន និងក្រុមអាហារប្រេងខ្លាញ់ច្រើន នៅក្នុងការចម្អិន សុទ្ធសឹងតែអាចជះឥទ្ធិពលអាក្រក់ដល់សុខភាពខួរក្បាល។ ការទម្លាប់ទទួលទាននូវបរិមាណអាហារដែលមានជាតិខ្លាញ់ច្រើននាពេលព្រឹក គឺត្រូវបានសិក្សាឃើញថា មានទំនោរបង្កើនហានិភ័យនៃជំងឺភ្លេចភ្លាំង ការចងចាំខ្សោយ បរិមាណខួរក្បាលទាប និងការថយចុះការយល់ ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងករណីទទួលទានកាន់តែច្រើន ផលអវិជ្ជមានដែលកើតមានលើខួរក្បាល នឹងកាន់តែអាក្រក់។
៣. គ្រឿងស្រវឹង៖ ការពិសារគ្រឿងស្រវឹងពេលព្រឹក គឺបង្កគ្រោះថ្នាក់ខ្លាំងបំផុតដល់សរីរាង្គកាយ ជាពិសេសនាំឱ្យមានការកាត់បន្ថយសមត្ថភាពខួរក្បាល ផ្លាស់ប្តូរមេតាបូលីស និងការរំខានដល់មុខងារសារធាតុបញ្ជូនសរសៃប្រសាទ។ ជាទូទៅអ្នកដែលញៀននឹងគ្រឿងស្រវឹងភាគច្រើន រងនូវបញ្ហាខូចខាតធ្ងន់ធ្ងរដល់ខួរក្បាល រួមទាំងការបាត់បង់ការចងចាំ ការរំខានដល់កម្រិតយល់ដឹង ច្រើនភ័ន្តច្រឡំ និងការមិនមានការគិត ឬផ្តោតនឹងធឹងទេ។
៤. អាហារមានជាតិផ្អែម៖ អាហារមានជាតិផ្អែម នឹងជួយផ្តល់ថាមពលឱ្យខួរក្បាលយ៉ាងឆាប់រហ័សក្នុងរយៈពេលខ្លី តែវានឹងធ្វើឱ្យធ្លាក់ចុះនូវកម្រិតថាមពលមកវិញភ្លាមៗផងដែរ។ គ្រប់កម្រិតជាតិស្ករបន្ថែមទាំងអស់មិនថានៅក្នុងអាហារមួយមុខណានោះទេ សុទ្ធតែប៉ះពាល់ លើកលែងតែករណីជាតិកម្រិតធម្មជាតិដែលមាននៅក្នុងបន្លែផ្លែឈើប៉ុណ្ណោះ។
៥. អាហារធ្វើពីម្សៅស៖ ប្រភេទនំប៉័ង នំដូណាត់ និងអាហារកែច្នៃជាច្រើនប្រភេទទៀត អាចនាំឱ្យមានការកើនឡើងនៃជាតិស្ករក្នុងឈាម និងកម្រិតអាំងស៊ុយលីន។ ម្យ៉ាងទៀត អាហារទាំងនេះច្រើនតែមានផ្ទុក glycemic ខ្ពស់ (GL) ដែលត្រូវបានគេរកឃើញថាធ្វើឱ្យខូចមុខងារខួរក្បាល និងអាចបង្កើនហានិភ័យនៃជំងឺវង្វេង និងខ្សោយអង់ចងចាំ៕
Home សុខភាព







