ទីក្រុង វ៉ារ៉ាណាស៊ី (Varanasi) ត្រូវបានគេស្គាល់ជាយូរមកហើយថាជាទីក្រុងដ៏បរិសុទ្ធបំផុតមួយរបស់ពិភពលោក ដោយឥឡូវនេះកំពុងទាក់ទាញអ្នកចាប់អារម្មណ៍រឿងអាហាបួស ខណៈដែលទីនេះប្រែក្លាយទៅជាឋានសួគ៌បួស។
វ៉ារ៉ាណាស៊ី (Varanasi) គឺជាទីក្រុងមួយនៅភាគខាងជើងរដ្ឋ អ៊ុត តា ប្រា ដេស(Uttar Pradesh) នៃប្រទេសឥណ្ឌា ដែលមានអាយុកាលតាំងពីសតវត្សទី ១១ មុនគ.ស ដោយចាត់ទុកថាជារាជធានីខាងវិញ្ញាណនៃប្រទេសឥណ្ឌា ហើយក៏ជាទីក្រុងដែលមានអាយុកាលចំណាស់ជាងគេបំផុតនៅលើផែនដីទាក់ទាញអ្នកធ្វើធម្មយាត្រាហិណ្ឌូដែលងូតទឹកនៅក្នុងទឹកពិសិដ្ឋនៃទន្លេ ហ្គាន ហ្គេស(Ganges) និងធ្វើពិធីបុណ្យសព ។
នៅក្នុងប្រទេសឥណ្ឌាដែលមានសាសនាហិណ្ឌូ ៨០ភាគរយ និងអ្នកបួស ២០ភាគរយ ហើយសម្រាប់ទីក្រុងមួយចំនួន ជាពិសេសគឺទីក្រុង វ៉ារ៉ាណាស៊ី (Varanasi) គឺគ្មានទេការទទួលទានសាច់នៅគ្រប់ទីកន្លែងនៅទីនេះ។ សូម្បីតែ ម៉ឺនុយក្នុងហាង ត្រូវបានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្តង់ដារតឹងរ៉ឹងបំផុតនៃអាហាបួសដែលកំណត់ដោយ ព្រះធម៌នៃសាសនា។
មិនតែប៉ុណ្ណោះសូម្បីតែរើខ្ទឹមបារាំង និងខ្ទឹម ក៏ត្រូវបានគេហាមក្នុងការចម្អិនអាហារ ដោយគេជឿថា បង្កើនកំហឹង ឆេវឆាវ ថែមទៀតផងដែរ។
ទោះជាយ៉ាងប្រពៃណីក្នុងភោជនីយដ្ឋាននៃទីក្រុង វ៉ារ៉ាណាស៊ី (Varanasi) ជាច្រើនបានបម្រើសាច់ ដើម្បីផ្គត់ផ្គង់ដល់ភ្ញៀវទេសចរលោកខាងលិច និងអ្នកធ្វើធម្មយាត្រាហិណ្ឌូដែលមិនមែនជាអ្នកបួស។ ប៉ុន្តែនៅឆ្នាំ ២០១៩ រដ្ឋាភិបាលជាតិនិយមហិណ្ឌូបានហាមឃាត់ការលក់ និងទទួលទានសាច់ក្នុងរង្វង់ ២៥០ ម៉ែត្រ នៃប្រាសាទ វ៉ារ៉ាណាស៊ី (Varanasi) និងតំបន់បេតិកភណ្ឌទាំងអស់។
ដែលនេះក៏បានលើកទឹកចិត្តភោជនីយដ្ឋានឱ្យចាប់ផ្តើមបង្ហាញរូបមន្តអាហារបួសក្នុងស្រុក និងម្ហូប អាហារដែលមិនប្រើសាច់ ដែលត្រូវបានបន្សល់ទុកជាច្រើនជំនាន់នៅទីក្រុង វ៉ារ៉ាណាស៊ី (Varanasi) ៕

ប្រភព៖ BBC










