ប្រទេសថៃ ៖ កសិកររស់នៅឃុំដងយ៉ៃ ស្រុកពិម៉ាយ ខេត្តនគរាជសីម៉ា បានងាកមកដាំឪឡឹកនៅលើផ្ទៃដីស្រែស្ងួតហួតហែង ដោយប្រើប្រាស់ប្រព័ន្ធទឹកស្រោច រួចប្រមូលផលលក់ក្នុងតម្លៃល្អ និងទទួលបានប្រាក់ចំណូលគួរសម ។

ក្នុងចំណោមកសិករទាំងនេះ អ្នកស្រី ទែវទ្រី សាន់ទៀ អាយុ៥៨ឆ្នាំ ជាកសិកររស់នៅឃុំដងយ៉ៃ ស្រុកពិម៉ាយ និយាយថា មុននេះ ផ្ទៃដីធ្វើស្រែរបស់គាត់ជួបបញ្ហាទឹកជំនន់ ធ្វើឱ្យទិន្នផលស្រូវខូចខាតអស់ ហើយមកដល់រដូវក្តៅនេះ ស្រែរបស់គាត់ខ្វះខាតទឹក ដូច្នេះ គាត់បានងាកមកដាំឪឡឹកវិញ ដោយប្រើប្រព័ន្ធទឹកស្រោចលើដំណាំ ។Border delays turn export outlook sour for watermelon | Frontier Myanmar

ជាដំបូង អ្នកស្រីបានចំណាយដើមទុនចំនួន១ម៉ឺន៥ពាន់បាតដើម្បីដាំឪឡឹកនៅលើផ្ទៃដី៤រ៉ៃ និងធ្វើប្រព័ន្ធទឹកស្រោច ហើយអ្នកស្រីប្រើពេលថែទាំត្រឹមតែ៤៥-៥០ថ្ងៃប៉ុណ្ណោះ អ្នកស្រីអាចប្រមូលផលលក់បាន ដោយឪឡឹក១ផ្លែតម្លៃពី២០-៥០បាត តាមទំហំរបស់វា ។

នៅឆ្នាំ២០២៣ ឪឡឹករបស់លោកស្រីលក់ដាច់ណាស់ ថែមទាំងមានតម្លៃខ្ពស់ជាងឆ្នាំមុនៗទៀតផង ។ កាលពីមុន ឪឡឹក១ផ្លែតម្លៃចាប់ពី៥-១០បាតប៉ុណ្ណោះ ប៉ុន្តែឆ្នាំ២០២៣នេះ អ្នកស្រីអាចលក់បានថ្លៃជាងមុន គឺ១ផ្លែតម្លៃចាប់ពី២០បាតឡើងទៅ ធ្វើឱ្យពេលលក់ឪឡឹកម្តងៗ អ្នកស្រីទទួលបានចំណូលជាមធ្យមពី៥ម៉ឺនបាត ទៅ៦ម៉ឺនបាត ហើយអាចទទួលប្រាក់ចំណូលបានច្រើនជាងការធ្វើស្រែក្នុងរដូវប្រាំង ។The Wonderful Watermelon | Garden Weasel

អ្នកស្រីបញ្ជាក់ថា ការដាំឪឡឹកគេអាចប្រើប្រាស់ទឹកតិច និងរយៈពេលដាំដុះខ្លី ហើយមនុស្សភាគច្រើននាំគ្នាហូបឪឡឹក ព្រោះវាគ្មានជាតិគីមី ។ អ្នកស្រីបន្តថា ការដាំឪឡឹកលក់នេះ ព្រោះអាកាសធាតុក្តៅនៅពេលថ្ងៃ ហើយអតិថិជនភាគច្រើនទិញឪឡឹកទៅដាក់ក្នុងទូរទឹកកកមុននឹងយកមកហូប ធ្វើឱ្យវាមានរសជាតិផ្អែម ត្រជាក់ ឆ្ញាញ់ជាប់ចិត្ត ទើបធ្វើឱ្យឪឡឹកលក់ដាច់ខ្លាំង ហើយអ្នកស្រីទទួលបានប្រាក់ចំណូលបន្ថែមទៀតសម្រាប់ដោះស្រាយជីវភាពក្នុងគ្រួសារ ៕Watermelon Farmers - America's Heartland - YouTube
ប្រភព ៖ khaosod