តៃវ៉ាន់ ៖ ប្រធានមន្ទីរទេសចរណ៍តៃវ៉ាន់ Zhang Xichang បានប្រកាសពីផែនការថ្មីរបស់តៃវ៉ាន់ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសមកកម្សាន្តឱ្យបានច្រើន ដោយតៃវ៉ាន់អនុម័តថវិកាប្រមាណ៥.៣០០លានដុល្លារតៃវ៉ាន់សម្រាប់គម្រោងរយៈពេល៣ឆ្នាំ ។

គម្រោងផ្តល់ថវិកាដល់ភ្ញៀវទេសចរបរទេសនេះ នឹងស្នើថវិកាចំនួន៥.០០០ដុល្លារតៃវ៉ាន់សម្រាប់ផ្តល់ឱ្យភ្ញៀវទេសចរចំនួន៥០ម៉ឺននាក់ និងថវិកា២ម៉ឺនដុល្លារតៃវ៉ាន់ទៀតនឹងផ្តល់ឱ្យក្រុមហ៊ុនទេសចរណ៍បរទេសនានាចំនួន៩ម៉ឺនក្រុម ។Taiwan To Offer 500,000 Tourists Incentives Of Up To US$ 165 Each

ប្រាក់ទាំងនេះនឹងចែកចាយតាមរយៈការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ក្នុងឆ្នាំ២០២៣ ប៉ុន្តែភ្ញៀវទេសចរដែលនឹងទទួលប្រាក់ ពួកគេត្រូវធ្វើដំណើរទៅតៃវ៉ាន់ជាមុនសិន ទើបអាចទទួលបានប្រាក់ទាំងនេះតាមរយៈការចែកប័ណ្ណ ហើយពួកគេអាចចាយវាយលើថ្លៃអាហារ កន្លែងស្នាក់នៅ និងថ្លៃធ្វើដំណើរក្នុងអំឡុងពេលមកកម្សាន្តនៅតៃវ៉ាន់ ។ ក្រៅពីនេះ តៃវ៉ាន់នឹងផ្តល់ប្រាក់ទៅឱ្យក្រុមហ៊ុនទេសចរណ៍ទាំងក្នុងប្រទេស និងក្រៅប្រទេសដូចគ្នាផងដែរ ។Taiwan will pay tourists to vacation there in 2023 | CNN

គួរបញ្ជាក់ថា ការប្រកាសផ្តល់ប្រាក់ដល់ភ្ញៀវទេសចរបរទេសនេះ គឺក្រោយពីចំនួនភ្ញៀវទេសចរនៅតៃវ៉ាន់បានធ្លាក់ចុះជាបន្តបន្ទាប់ ហើយមានភ្ញៀវទេសចរមិនដល់៩០ម៉ឺននាក់ផងកាលពីឆ្នាំ២០២២ កន្លងមក ។ តៃវ៉ាន់សង្ឃឹមថា ផែនការថ្មីនេះនឹងអាចទាក់ទាញភ្ញៀវទេសចរបរទេសមកកម្សាន្តនៅតៃវ៉ាន់យ៉ាងតិចចំនួន៦លាននាក់នៅឆ្នាំ២០២៣ និងចំនួន១០លាននាក់នៅឆ្នាំ២០២៥ ៕ ប្រភព ៖ TNN World