ម៉ាឡេស៊ីដាស់តឿនពលរដ្ឋឱ្យប្រយ័ត្នខ្លួនពេលហូបម្ហូបថៃ
ប្រទេសម៉ាឡេស៊ី ៖ ការិយាល័យប្រឆាំងគ្រឿងញៀនម៉ាឡេស៊ីបានណែនាំពលរដ្ឋ ដែលចូលចិត្តធ្វើដំណើរមកកម្សាន្តនៅប្រទេសថៃ ត្រូវបង្កើនការប្រយ័ត្នឱ្យបានខ្ពស់ក្នុងការទិញម្ហូបអាហារថៃបរិភោគ ព្រោះភោជនីយដ្ឋាន ឬហាងនានានៅថៃប្រើប្រាស់កញ្ឆាធ្វើជាធាតុផ្សំសម្រាប់ចម្អិនម្ហូប ដើម្បីឱ្យភ្ញៀវទេសចរញៀនចង់បរិភោគអាហារទាំងនេះ ។
វែបសាយរបស់ម៉ាឡេស៊ីឈ្មោះ world of buzz រាយការណ៍ថា ចាប់តាំងពីថៃបានក្លាយជាប្រទេសដំបូងគេក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឱ្យមានការប្រើកញ្ឆាស្របច្បាប់ បណ្តាភ្ញៀវទេសចរនៅលើពិភពលោក រួមទាំងម៉ាឡេស៊ីផងដែរនាំគ្នាមកកម្សាន្តនៅប្រទេសថៃ ។
តាមសេចក្តីរាយការណ៍ថា ភោជនីយដ្ឋាន ឬហាងលក់ម្ហូបជាច្រើននៅថៃចាប់ផ្តើមលក់ផលិតផល និងអាហារផ្សេងៗមានធាតុផ្សំពីកញ្ឆា ។ Kosmo កាសែតរបស់ម៉ាឡេស៊ីផ្សាយថា តាមមតិរបស់ភ្នាក់ងារជាតិប្រឆាំងគ្រឿងញៀននៅរដ្ឋ Perlis បង្ហាញថា មានម្ហូបអាហារនានាដូចជា សម្លតុមយ៉ាំបង្គា និងសម្លផ្សេងទៀត គេបានយកស្លឹកកញ្ឆាមកធ្វើជាគ្រឿងផ្សំដើម្បីបន្ថែមរសជាតិឱ្យឆ្ងាញ់ ។ ការិយាល័យប្រឆាំងគ្រឿងញៀនម៉ាឡេស៊ីលើកឡើងថា ការប្រើប្រាស់កញ្ឆាធ្វើជាគ្រឿងផ្សំ គឺជាការព្យាយាមធ្វើឱ្យភ្ញៀវទេសចរញៀននឹងអាហារទាំងនេះ ។
លោក Kairul Anwar Ahmed នាយកការិយាល័យប្រឆាំងគ្រឿងញៀននៅរដ្ឋ Perlis ថ្លែងថា សម្រាប់ពលរដ្ឋម៉ាឡេស៊ីដែលចូលចិត្តធ្វើដំណើរទៅប្រទេសថៃ សូមឱ្យប្រយ័ត្នប្រយែងជាងមុន នៅពេលទិញផលិតផលផ្សេងៗ ឬម្ហូបអាហារថៃ ដោយសារម្ហូបជាច្រើនមុខ គេអាចយកកញ្ឆាក្នុងកម្រិតខ្ពស់មកធ្វើគ្រឿងផ្សំ ។ លោកថ្លែងថា ៖ «ដូច្នេះ សូមឱ្យពលរដ្ឋម៉ាឡេស៊ីដែលធ្វើដំណើរទៅទីនោះ ចូរប្រយ័ត្នខ្លួនជាងមុនក្នុងការទិញផលិតផល ឬម្ហូបទាំងនេះ» ៕
ប្រភព ៖ mgronline


៥.ស្រវាំងភ្នែក:ការស្រវាំងភ្នែកអាចកើតឡើងលើភ្នែកម្ខាងឬទាំងសងខាង អ្នកមានជំងឺទឹកនោមផ្អែមដែលជួបបញ្ហាភ្នែក ហើយមិនព្យាបាលនឹងអាចបង្កទៅជាបញ្ហាធ្ងន់ធ្ងរ និងចុងក្រោយអាចឈានដល់ពិការភ្នែក។
ករណីនេះ កើតឡើងនៅល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទិសដៅព្រះសីហនុ ភ្នំពេញ ដែលមានអ្នកបើកបរជាជនជាតិចិន។










.jpg)




.jpg)

.jpg)







២. អាហារមានជាតិខ្លាញ់អាក្រក់៖ អាហារបំពង ចៀន និងក្រុមអាហារប្រេងខ្លាញ់ច្រើន នៅក្នុងការចម្អិន សុទ្ធសឹងតែអាចជះឥទ្ធិពលអាក្រក់ដល់សុខភាពខួរក្បាល។ ការទម្លាប់ទទួលទាននូវបរិមាណអាហារដែលមានជាតិខ្លាញ់ច្រើននាពេលព្រឹក គឺត្រូវបានសិក្សាឃើញថា មានទំនោរបង្កើនហានិភ័យនៃជំងឺភ្លេចភ្លាំង ការចងចាំខ្សោយ បរិមាណខួរក្បាលទាប និងការថយចុះការយល់ ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងករណីទទួលទានកាន់តែច្រើន ផលអវិជ្ជមានដែលកើតមានលើខួរក្បាល នឹងកាន់តែអាក្រក់។
៣. គ្រឿងស្រវឹង៖ ការពិសារគ្រឿងស្រវឹងពេលព្រឹក គឺបង្កគ្រោះថ្នាក់ខ្លាំងបំផុតដល់សរីរាង្គកាយ ជាពិសេសនាំឱ្យមានការកាត់បន្ថយសមត្ថភាពខួរក្បាល ផ្លាស់ប្តូរមេតាបូលីស និងការរំខានដល់មុខងារសារធាតុបញ្ជូនសរសៃប្រសាទ។ ជាទូទៅអ្នកដែលញៀននឹងគ្រឿងស្រវឹងភាគច្រើន រងនូវបញ្ហាខូចខាតធ្ងន់ធ្ងរដល់ខួរក្បាល រួមទាំងការបាត់បង់ការចងចាំ ការរំខានដល់កម្រិតយល់ដឹង ច្រើនភ័ន្តច្រឡំ និងការមិនមានការគិត ឬផ្តោតនឹងធឹងទេ។
៤. អាហារមានជាតិផ្អែម៖ អាហារមានជាតិផ្អែម នឹងជួយផ្តល់ថាមពលឱ្យខួរក្បាលយ៉ាងឆាប់រហ័សក្នុងរយៈពេលខ្លី តែវានឹងធ្វើឱ្យធ្លាក់ចុះនូវកម្រិតថាមពលមកវិញភ្លាមៗផងដែរ។ គ្រប់កម្រិតជាតិស្ករបន្ថែមទាំងអស់មិនថានៅក្នុងអាហារមួយមុខណានោះទេ សុទ្ធតែប៉ះពាល់ លើកលែងតែករណីជាតិកម្រិតធម្មជាតិដែលមាននៅក្នុងបន្លែផ្លែឈើប៉ុណ្ណោះ។
៥. អាហារធ្វើពីម្សៅស៖ ប្រភេទនំប៉័ង នំដូណាត់ និងអាហារកែច្នៃជាច្រើនប្រភេទទៀត អាចនាំឱ្យមានការកើនឡើងនៃជាតិស្ករក្នុងឈាម និងកម្រិតអាំងស៊ុយលីន។ ម្យ៉ាងទៀត អាហារទាំងនេះច្រើនតែមានផ្ទុក glycemic ខ្ពស់ (GL) ដែលត្រូវបានគេរកឃើញថាធ្វើឱ្យខូចមុខងារខួរក្បាល និងអាចបង្កើនហានិភ័យនៃជំងឺវង្វេង និងខ្សោយអង់ចងចាំ៕






